ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា ធ្នូ ២០១៣

ទស្សនាវដ្ដីលេខនេះពិចារណាអំពីរបៀបដែលយើងអាចការពារជំនឿរបស់យើង និងអំពីពេលដែលយើងធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់ ហើយអំពីអត្ថន័យនៃពិធីនេះសម្រាប់យើង។

ព្រះយេហូវ៉ាបានការពារពួកគាត់នៅក្នុងស្រមោលភ្នំ

តើតាមរបៀបណាបងប្អូនបានផ្គត់ផ្គង់សៀវភៅដែលមានមូលដ្ឋានលើគម្ពីរដល់សាក្សីព្រះយេហូវ៉ាដែលរស់នៅប្រទេសអាឡឺម៉ង់ ក្រោមរបបគ្រប់គ្រងណាត្ស៊ី? តើសាក្សីព្រះយេហូវ៉ាបានជួបប្រទះគ្រោះថ្នាក់អ្វីខ្លះ?

ចូរជៀសវាងកុំឲ្យ«វិចារណញ្ញាណរបស់អ្នករាល់គ្នាឆាប់រង្គោះរង្គើ»!

តើអ្វីជាការព្រមានដែលត្រូវពេល ដែលមាននៅក្នុងសំបុត្ររបស់ប៉ូលជូនចំពោះគ្រិស្ដសាសនិកនៅក្រុងថែស្សាឡូនិច? តើអ្វីអាចជួយយើងមិនឲ្យគេបោកបញ្ឆោតបាន?

តើអ្នកសុខចិត្ដលះបង់ដើម្បីរាជាណាចក្រព្រះឬទេ?

សូមរៀនអំពីរបៀបដែលយើងអាចប្រើពេលវេលា លុយកាក់ កម្លាំងនិងសមត្ថភាពរបស់យើងដើម្បីគាំទ្ររាជាណាចក្រព្រះ។

តើអ្នកចាំឬទេ?

តើអ្នកបានអានដោយយកចិត្ដទុកដាក់នូវទស្សនាវដ្ដីប៉មយាមលេខថ្មីៗឬទេ? សូមសាកល្បងថាអ្នកចាំអ្វីខ្លះ។

‹នេះជាសេចក្ដីរំលឹកដល់អ្នករាល់គ្នា›

តើគ្រិស្ដសាសនិកគួរដឹងអំពីអ្វីស្ដីអំពីបុណ្យរំលង? តើពិធីអាហារល្ងាចរបស់លោកម្ចាស់មានន័យយ៉ាងណាចំពោះយើងទាំងអស់គ្នា?

‹ចូរធ្វើដូច្នេះដើម្បីរំលឹកពីខ្ញុំ›

តើតាមរបៀបណាយើងដឹងថ្ងៃនៃពិធីអាហារល្ងាចរបស់លោកម្ចាស់? តើនំប៉័ងនិងស្រាទំពាំងបាយជូរជាតំណាងអ្វី?

ពេលប្រឈមមុខនឹងការបាត់បង់គូអាពាហ៍ពិពាហ៍របស់អ្នក

ការឈឺចាប់ដែលបណ្ដាលមកពីការបាត់បង់គូអាពាហ៍ពិពាហ៍ គឺខ្លាំង ហើយមានរយៈពេលយូរ។ សូមពិចារណាអំពីរបៀបដែលសេចក្ដីសង្ឃឹមក្នុងគម្ពីរស្ដីអំពីការប្រោសឲ្យរស់ឡើងវិញជួយផ្ដល់ការសម្រាលទុក្ខ។

លិបិក្រមនៃប្រធានអត្ថបទក្នុងទស្សនាវដ្ដីប៉មយាមឆ្នាំ២០១៣

សូមពិនិត្យមើលលិបិក្រមនៃប្រធានអត្ថបទទាំងអស់ដែលបានត្រូវបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដីប៉មយាមឆ្នាំ២០១៣ តាមប្រធានបទ។