លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកចាំឬទេ?

តើអ្នកចាំឬទេ?

តើអ្នកបានអានដោយយកចិត្ដទុកដាក់នូវទស្សនាវដ្ដីប៉មយាមលេខថ្មីទេ? សូមសាកឆ្លើយសំណួរជាបន្ដបន្ទាប់នេះ:

តើនៅពេលណាដែលលោកយេស៊ូ«បានទៅផ្សព្វផ្សាយដល់ពួកវិញ្ញាណដែលជាប់ឃុំឃាំង»? (១ពេ. ៣:១៩)

តាមមើលទៅ នៅពេលមួយក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានប្រកាសដល់ពួកវិញ្ញាណកំណាចទាំងនោះអំពីការដាក់ទោសដែលពួកគេសមនឹងទទួលនៅពេលអនាគត (១៥/៦ ទំព័រ២៣)។

តើលោកយេស៊ូវិនិច្ឆ័យចៀមនិងពពែនៅពេលណា? (ម៉ាថ. ២៥:៣២)

គឺនៅពេលដែលលោកយេស៊ូនឹងមកវិនិច្ឆ័យមនុស្សទាំងឡាយក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង ក្រោយពីការបំផ្លាញចោលសាសនាមិនពិត (១៥/៧ ទំព័រ)។

តើនៅពេលណាពួកអ្នកប្រឆាំងច្បាប់នៅក្នុងឧទាហរណ៍អំពីស្រូវសាលីនិងស្រងែនឹងយំហើយសង្កៀតធ្មេញ? (ម៉ាថ. ១៣:៣៦, ៤១, ៤២)

ពួកគេនឹងធ្វើដូច្នេះក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង ពេលដែលពួកគេដឹងថាគ្មានកន្លែងដើម្បីគេចខ្លួនឲ្យរួចពីការបំផ្លាញឡើយ (១៥/៧ ទំព័រ១៣)។

តើពាក្យរបស់លោកយេស៊ូស្ដីអំពីខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា ត្រូវសម្រេចនៅពេលណា? (ម៉ាថ. ២៤:៤៥-៤៧)

ពាក្យទាំងនេះបានចាប់ផ្ដើមសម្រេចក្រោយឆ្នាំ១៩១៤ មិនមែននៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.ទេ។ នៅឆ្នាំ១៩១៩ ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាបានត្រូវតែងតាំងឲ្យមើលការខុសត្រូវលើខ្ញុំបម្រើទៀត ដែលរួមបញ្ចូលគ្រិស្ដសាសនិកទាំងអស់ដែលទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ (១៥/៧ ទំព័រ២១-២៣)។

តើលោកយេស៊ូតែងតាំងខ្ញុំបម្រើដ៏ស្មោះត្រង់ឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់លោកនៅពេលណា?

នោះនឹងកើតឡើងនាពេលអនាគត ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង ពេលដែលខ្ញុំបម្រើដ៏ស្មោះត្រង់ទទួលរង្វាន់នៅស្ថានសួគ៌ (១៥/៧ ទំព័រ២៥)។

ក្រៅពីឫទ្ធានុភាពពីព្រះ តើអ្វីបានជួយសាក្សីព្រះយេហូវ៉ា២៣០នាក់ឲ្យរួចជីវិតពីដំណើរដ៏ឆ្ងាយពីជំរំឃុំឃាំងសាក្សិនហោសិន?

ទោះជាបងប្អូនទាំងអស់ទន់ខ្សោយដោយសារការអត់អាហារនិងជំងឺក៏ដោយ ពួកគាត់បានលើកទឹកចិត្ដគ្នាជានិច្ចឲ្យដើរទៅទៀត (១៥/៨ ទំព័រ១៨)។

ហេតុអ្វីកំណត់ហេតុអំពីជនជាតិអ៊ីស្រាអែលឆ្លងទន្លេយ៉ូដាន់ចូលទៅស្រុកសន្យាលើកទឹកចិត្ដយើង?

ទោះជាទឹកទន្លេនោះបានឡើងពេញព្រៀបក៏ដោយ ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេនោះឈប់ហូរដើម្បីឲ្យរាស្ដ្ររបស់លោកអាចឆ្លងបាន។ នេះច្បាស់ជាបានពង្រឹងជំនឿនិងទំនុកចិត្ដរបស់ពួកគេលើលោក ហើយយើងអាចទទួលការលើកទឹកចិត្ដពីកំណត់ហេតុនោះ (១៥/៩ ទំព័រ១៦)។

តើការឲ្យដោយចិត្ដសប្បាយមានន័យអ្វី? (២កូ. ៩:៧)

នេះមានន័យថាយើងចំណាយពេលវេលានិងកម្លាំងទ្រព្យសម្បត្ដិ ដោយស្ម័គ្រពីចិត្ដ ហើយដោយសារយើងពិតជាសប្បាយចិត្ដក្នុងការបង្ហាញចិត្ដទូលាយចំពោះអ្នកទៀត ជាពិសេសអ្នកដែលមានសេចក្ដីត្រូវការ។ ការឲ្យបែបនោះមិនគ្រាន់តែធ្វើឲ្យយើងសប្បាយចិត្ដប៉ុណ្ណោះទេ តែក៏ធ្វើឲ្យព្រះស្រឡាញ់យើងដែរ ព្រោះលោក«ស្រឡាញ់អ្នកដែលឲ្យដោយចិត្ដសប្បាយ» (១/១០ ទំព័រ១៣)។

តើមូលហេតុប្រាំយ៉ាងអ្វីដែលនាំឲ្យមានទុក្ខវេទនាជាច្រើននៅសព្វថ្ងៃនេះ?

មូលហេតុទាំងនេះរួមបញ្ចូល ការគ្រប់គ្រងមិនល្អ សាសនាមិនពិត ភាពមិនល្អឥតខ្ចោះ ការគិតតែពីប្រយោជន៍ខ្លួន ឥទ្ធិពលពីពួកវិញ្ញាណអាក្រក់ ហើយយើងកំពុងរស់នៅ«គ្រាចុងក្រោយបង្អស់»។ ដោយសារមូលហេតុទាំងនេះ ទោះជាមនុស្សជាតិមានបំណងល្អក៏ដោយ ពួកគេគ្មានសមត្ថភាពបំបាត់ទុក្ខវេទនាឡើយ (១/១០ ទំព័រ-)។

តើយើងអាចទាញមេរៀនអ្វីពីសេចក្ដីអធិដ្ឋានរបស់ពួកលេវី? (នេហ. ៩:៤-៣៨)

សេចក្ដីអធិដ្ឋាននោះមានតែសំណូមពរដ៏សមរម្យមួយប៉ុណ្ណោះ។ ដូច្នេះ ពួកលេវីបានទុកគំរូល្អឲ្យយើងសរសើរ និងឲ្យអរគុណព្រះយេហូវ៉ាសិន មុននឹងលើកសំណូមពរផ្ទាល់ខ្លួននៅក្នុងសេចក្ដីអធិដ្ឋានរបស់យើង (១៥/១០ ទំព័រ២៣ វគ្គ)។

នៅសព្វថ្ងៃនេះ តើទំនាយនៅមីកា ៥:៤ស្ដីអំពីគង្វាលនិងប្រធានកំពុងសម្រេចយ៉ាងដូចម្ដេច?

យើងយល់ថា ‹គង្វាលនាក់និងប្រធាននាក់›ដែលបានចែងនៅមីកា ៥:៤សំដៅលើអ្នកចាស់ទុំក្នុងក្រុមជំនុំដែលបានត្រូវតែងតាំង ដែលកំពុងពង្រឹងរាស្ដ្ររបស់ព្រះសម្រាប់ការវាយប្រហារដែលពួកគាត់ទាំងអស់គ្នានឹងត្រូវប្រឈមមុខនៅពេលអនាគត (១៥/១១ ទំព័រ២០)។