លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកសុខចិត្ដលះបង់ដើម្បីរាជាណាចក្រព្រះឬទេ?

តើអ្នកសុខចិត្ដលះបង់ដើម្បីរាជាណាចក្រព្រះឬទេ?

«ព្រះស្រឡាញ់អ្នកដែលឲ្យដោយចិត្ដសប្បាយ»។—២កូ. ៩:៧

. តើការលះបង់បែបណាដែលបុគ្គលជាច្រើននាក់បានធ្វើ ហើយហេតុអ្វី?

មនុស្សសុខចិត្ដលះបង់ដើម្បីអ្វីដែលសំខាន់ចំពោះពួកគេ។ ឪពុកម្ដាយលះបង់ពេលវេលា លុយកាក់ និងកម្លាំងដើម្បីជួយកូនរបស់ពួកគេ។ កីឡាករវ័យក្មេងដែលមានបំណងធ្វើជាតំណាងប្រទេសរបស់ខ្លួននៅកីឡាអូឡាំពិក ចំណាយពេលប៉ុន្មានម៉ោងជារៀងរាល់ថ្ងៃដើម្បីហាត់និងហ្វឹកហ្វឺនយ៉ាងខ្លាំង កាលដែលមនុស្សស្រករគ្នាលេង ហើយកម្សាន្ដសប្បាយ។ លោកយេស៊ូក៏បានលះបង់ដើម្បីអ្វីដែលសំខាន់សម្រាប់លោកដែរ។ លោកមិនបានព្យាយាមឲ្យមានជីវភាពសម្បូរសប្បាយ ហើយលោកក៏មិនមានកូនដែរ។ ផ្ទុយទៅវិញ លោកបានសម្រេចចិត្ដផ្ដោតអារម្មណ៍ទៅលើការជឿនទៅមុខនៃកិច្ចការដែលទាក់ទងនឹងរាជាណាចក្រព្រះ។ (ម៉ាថ. ៤:១៧; លូក. ៩:៥៨) ដូចគ្នាដែរ អ្នកកាន់តាមលោកបានលះបង់អ្វីជាច្រើនដើម្បីគាំទ្ររាជាណាចក្រព្រះ។ ការជឿនទៅមុខនៃរាជាណាចក្រនោះ គឺសំខាន់បំផុតសម្រាប់ពួកគាត់ ហើយពួកគាត់បានសុខចិត្ដលះបង់ដើម្បីរួមចំណែកគាំទ្ររាជាណាចក្រនោះឲ្យបានពេញលេញបំផុត។ (ម៉ាថ. ៤:១៨-២២; ១៩:២៧) ដូច្នេះ យើងគួរសួរខ្លួនយើងថា ‹តើអ្វីគឺសំខាន់ក្នុងជីវិតរបស់ខ្ញុំ?›។

. () តើការលះបង់អ្វីខ្លះដែលសំខាន់ចាំបាច់សម្រាប់គ្រិស្ដសាសនិកពិតទាំងអស់? () តើបងប្អូនខ្លះអាចធ្វើការលះបង់អ្វីខ្លះថែមទៀត?

ការលះបង់ខ្លះគឺសំខាន់ចាំបាច់សម្រាប់គ្រិស្ដសាសនិកពិតទាំងអស់ ហើយក៏សំខាន់ចាំបាច់ដើម្បីបណ្ដុះនិងរក្សាចំណងមិត្ដភាពដ៏ល្អជាមួយនឹងព្រះយេហូវ៉ា។ ការលះបង់បែបនេះរួមមានការចំណាយពេលនិងកម្លាំងដើម្បីអធិដ្ឋាន អានគម្ពីរ គោរពប្រណិប័តន៍ជាក្រុមគ្រួសារ ចូលរួមកិច្ចប្រជុំនិងកិច្ចផ្សព្វផ្សាយ។ * (យ៉ូស. ១:៨; ម៉ាថ. ២៨:១៩, ២០; ហេ. ១០:២៤, ២៥) ដោយសារយើងខំព្យាយាមនិងដោយមានពរពីព្រះយេហូវ៉ា កិច្ចផ្សព្វផ្សាយកំពុងជឿនទៅមុខ ហើយមនុស្សជាច្រើនបន្ដមក«ភ្នំជាទីស្អាងព្រះវិហារនៃព្រះយេហូវ៉ា»។ (អេ. ២:២) ដើម្បីគាំទ្រកិច្ចការដែលទាក់ទងនឹងរាជាណាចក្រព្រះ បងប្អូនជាច្រើននាក់បានសុខចិត្ដលះបង់ដើម្បីបម្រើ នៅបេតអែល ជួយសាងសង់សាលប្រជុំនិងសាលសន្និបាត រៀបចំមហាសន្និបាត ឬជួយបងប្អូនដែលរងគ្រោះដោយមហន្ដរាយធម្មជាតិ។ ទោះជាព្រះយេហូវ៉ាមិនតម្រូវឲ្យយើងធ្វើការលះបង់ថែមទៀតទាំងនេះដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ក៏ដោយ ការលះបង់ទាំងនេះគឺសំខាន់ចាំបាច់ដើម្បីគាំទ្ររាជាណាចក្រព្រះនៅសព្វថ្ងៃនេះ។

. () តើយើងទទួលប្រយោជន៍អ្វីខ្លះ ពេលយើងសុខចិត្ដលះបង់ដើម្បីរាជាណាចក្រព្រះ? () តើយើងគួរពិចារណាសំណួរអ្វីខ្លះ?

ឥឡូវនេះយើងត្រូវគាំទ្ររាជាណាចក្រព្រះឲ្យបានសកម្មជាងមុនទៅទៀត។ គួរឲ្យសប្បាយរីករាយមែន ពេលយើងឃើញបងប្អូនជាច្រើននាក់បានសុខចិត្ដលះបង់ដើម្បីព្រះយេហូវ៉ា! (សូមអាន ទំនុកតម្កើង ៥៤:៦) បើយើងធ្វើដូច្នេះដែរ យើងនឹងមានអំណរកាលដែលយើងរង់ចាំរាជាណាចក្ររបស់លោកដែលនឹងមកដល់។ (ចោ. ១៦:១៥; សកម្ម. ២០:៣៥) ប៉ុន្ដែយើងទាំងអស់គ្នាគួរពិចារណាអំពីខ្លួនយើងឲ្យបានដិតដល់។ តើមានរបៀបណាខ្លះដែលយើងអាចធ្វើការលះបង់ថែមទៀតដើម្បីរាជាណាចក្រព្រះ? តើយើងកំពុងប្រើពេល លុយកាក់ កម្លាំងនិងសមត្ថភាពរបស់យើងយ៉ាងដូចម្ដេច? តើយើងត្រូវប្រុងប្រយ័ត្នអំពីអ្វី? យើងនឹងពិនិត្យមើលគំរូមួយដែលយើងអាចធ្វើតាម ដើម្បីធ្វើការលះបង់ដោយស្ម័គ្រចិត្ដបែបនេះ ហើយនេះនឹងជួយយើងឲ្យមានអំណរកាន់តែខ្លាំងឡើង។

គ្រឿងបូជានៅអ៊ីស្រាអែលសម័យបុរាណ

. តើជនជាតិអ៊ីស្រាអែលបានទទួលប្រយោជន៍អ្វីខ្លះពីការជូនគ្រឿងបូជា?

ជនជាតិអ៊ីស្រាអែលសម័យបុរាណត្រូវជូនគ្រឿងបូជាដើម្បីទទួលការអភ័យទោសចំពោះអំពើខុសឆ្គងរបស់ពួកគេ។ គ្រឿងបូជាគឺសំខាន់ចាំបាច់ដើម្បីទទួលការពេញចិត្ដពីព្រះយេហូវ៉ា។ គ្រឿងបូជាខ្លះពួកគេត្រូវជូន គ្រឿងបូជាខ្លះទៀតពួកគេជូនដោយស្ម័គ្រពីចិត្ដ។ (លេវី. ២៣:៣៧, ៣៨) ពួកគេអាចជូនសត្វដុតជាគ្រឿងបូជាស្ម័គ្រពីចិត្ដ ឬអំណោយជូនព្រះយេហូវ៉ា។ គំរូដ៏ល្អប្រសើរមួយស្ដីអំពីការជូនគ្រឿងបូជាគឺនៅពិធីសម្ពោធវិហារនៅសម័យសាឡូម៉ូន។—២រប. ៧:៤-

. តើព្រះយេហូវ៉ាបានផ្ដល់ការរៀបចំអ្វី ដើម្បីឲ្យអ្នកក្រអាចជូនគ្រឿងបូជាបាន?

ព្រះយេហូវ៉ាបានយល់ថាមិនមែនជនជាតិអ៊ីស្រាអែលគ្រប់រូបអាចជូនគ្រឿងបូជាដូចគ្នាឡើយ ហើយដោយសេចក្ដីស្រឡាញ់ លោកបានតម្រូវឲ្យពួកគេម្នាក់ជូនតាមលទ្ធភាពរបស់ខ្លួនប៉ុណ្ណោះ។ ច្បាប់របស់ព្រះយេហូវ៉ាបានចែងថាឈាមសត្វត្រូវបង្ហូរ ដែលជា«ស្រមោលនៃពរដែលនឹងមកដល់»តាមរយៈលោកយេស៊ូដែលជាបុត្ររបស់លោក។ (ហេ. ១០:១-) ប៉ុន្ដែព្រះយេហូវ៉ាមិនតឹងរ៉ឹងអំពីប្រភេទសត្វដែលត្រូវជូនជាគ្រឿងបូជានោះទេ។ ជាឧទាហរណ៍ ប្រសិនបើបុគ្គលម្នាក់គ្មានលទ្ធភាពជូនសត្វចៀមពពែ ឬគោទេ នោះ ព្រះនឹងទទួលយកគ្រឿងបូជាជាសត្វលលក។ ហេតុនេះ សូម្បីតែអ្នកក្រក៏អាចជូនព្រះយេហូវ៉ានូវគ្រឿងបូជាដោយអំណរដែរ។ (លេវី. ១:៣, ១០, ១៤; ៥:៧) ទោះជាសត្វដែលជូនជាគ្រឿងបូជាអាចខុសគ្នាក្ដី ប៉ុន្ដែមានអ្វីពីរយ៉ាងដែលព្រះយេហូវ៉ាតម្រូវពីបុគ្គលម្នាក់ដែលជូនគ្រឿងបូជាស្ម័គ្រពីចិត្ដ។

. តើព្រះយេហូវ៉ាតម្រូវអ្វីពីបុគ្គលម្នាក់ៗ ពេលដែលគាត់ជូនគ្រឿងបូជា ហើយតើការធ្វើតាមតម្រូវការទាំងនោះគឺសំខាន់យ៉ាងណា?

ទី១ បុគ្គលនោះត្រូវឲ្យអ្វីដែលល្អបំផុត។ ព្រះយេហូវ៉ាបានប្រាប់ប្រជាជាតិនោះថាពួកគេត្រូវជូនគ្រឿងបូជាដែលល្អឥតខ្ចោះដើម្បីឲ្យលោក«ទទួល»ពេញចិត្ដ។ (លេវី. ២២:១៨, ២០) បើសត្វនោះមានខ្ចោះ សត្វនោះមិនសមធ្វើជាគ្រឿងបូជាជូនព្រះយេហូវ៉ាឡើយ។ ទី២ បុគ្គលដែលជូនគ្រឿងបូជានោះត្រូវស្អាតស្អំនិងឥតសៅហ្មង។ បើបុគ្គលណាម្នាក់មិនស្អាតស្អំ គាត់ត្រូវជូនគ្រឿងបូជាសម្រាប់ជម្រះការខុសឆ្គង ឬគ្រឿងបូជាសម្រាប់អំពើរំលងរបស់ខ្លួន ដើម្បីផ្សះផ្សាទំនាក់ទំនងរបស់គាត់ជាមួយនឹងព្រះយេហូវ៉ាឡើងវិញ មុននឹងគាត់ជូនគ្រឿងបូជាស្ម័គ្រពីចិត្ដ។ (លេវី. ៥:៥, ៦, ១៥) នេះជារឿងធ្ងន់ធ្ងរ។ ព្រះយេហូវ៉ាបានបង្គាប់ថា បើអ្នកណាម្នាក់បរិភោគតង្វាយមេត្រី ដែលរួមបញ្ចូលគ្រឿងបូជាស្ម័គ្រពីចិត្ដ ខណៈដែលគាត់មិនស្អាតស្អំ នោះគាត់នឹងត្រូវប្រហារជីវិត។ (លេវី. ៧:២០, ២១) ប៉ុន្ដែ បើបុគ្គលម្នាក់ស្អាតស្អំ ហើយគ្រឿងបូជារបស់គាត់គ្មានខ្ចោះ នោះគាត់នឹងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស ហើយមានអំណរជាខ្លាំង។—សូមអាន របាក្សត្រទី១ ២៩:៩

ការលះបង់នៅសព្វថ្ងៃនេះ

៧, ៨. () តើអំណរអ្វីដែលបងប្អូនជាច្រើននាក់ទទួលពីការលះបង់ដើម្បីរាជាណាចក្រព្រះ? () តើមានអ្វីខ្លះដែលយើងអាចលះបង់ជូនព្រះយេហូវ៉ា?

សព្វថ្ងៃនេះក៏ដូចគ្នាដែរ បងប្អូនជាច្រើននាក់ខំប្រឹងបម្រើព្រះយេហូវ៉ាដោយស្ម័គ្រចិត្ដ ហើយនេះធ្វើឲ្យលោកពេញចិត្ដ។ ការខំប្រឹងធ្វើការដើម្បីជួយបងប្អូនរបស់យើងនាំឲ្យបានពរ។ បងប្រុសម្នាក់ដែលរួមចំណែកក្នុងការសង់សាលប្រជុំ ហើយជួយពួកអ្នកដែលរងគ្រោះដោយសារមហន្ដរាយធម្មជាតិនិយាយថា គាត់ពិបាករៀបរាប់អំពីការស្កប់ចិត្ដដែលគាត់ទទួលពីការបម្រើទាំងនេះ។ គាត់និយាយថា«ពេលឃើញបងប្អូនប្រុសស្រីនៅទីនោះសប្បាយ ហើយមានចិត្ដដឹងគុណក្រោយពីពួកគាត់នៅក្នុងសាលប្រជុំថ្មីរបស់ពួកគាត់ ឬពេលពួកគាត់ទទួលជំនួយក្រោយមហន្ដរាយធម្មជាតិ ធ្វើឲ្យខ្ញុំមានអំណរចំពោះកិច្ចការនិងការខំប្រឹងទាំងអស់ដែលខ្ញុំបានធ្វើ»។

គ្រឿងបូជាជាច្រើនគឺជូនដោយស្ម័គ្រចិត្ដដូចការលះបង់ដែលយើងធ្វើសព្វថ្ងៃនេះ (សូមមើលវគ្គ-១៣)

អង្គការព្រះយេហូវ៉ានៅសម័យនេះតែងតែស្វែងរកឱកាសដើម្បីគាំទ្រកិច្ចការរបស់ព្រះយេហូវ៉ា។ នៅឆ្នាំ១៩០៤ បងប្រុសឆាល ថេស រ៉ាសិលបានពន្យល់ថា យើងទាំងអស់គ្នាគួរខំអស់ពីសមត្ថភាពដើម្បីប្រើពេល ឥទ្ធិពល លុយកាក់ជាដើម ដើម្បីសរសើរតម្កើងព្រះ យេហូវ៉ា។ ទោះជាយើងត្រូវលះបង់អ្វីមួយជូនព្រះយេហូវ៉ាក៏ដោយ យើងទទួលពរជាច្រើន។ (២សាំ. ២៤:២១-២៤) តើយើងអាចប្រើអ្វីដែលយើងមានឲ្យបានប្រយោជន៍ច្រើនជាងទេ?

សមាជិកបេតអែលនៅប្រទេសអូស្ត្រាលី

. ស្ដីអំពីការប្រើពេលវេលារបស់យើង តើយើងអាចអនុវត្ដគោលការណ៍អ្វី ដែលលោកយេស៊ូបានឲ្យនៅលូកា ១០:២-?

ពេលវេលារបស់យើង។ ដើម្បីបកប្រែនិងបោះពុម្ពសៀវភៅរបស់យើង សង់កន្លែងគោរពប្រណិប័តន៍ រៀបចំមហាសន្និបាត ជួយបងប្អូនដែលរងគ្រោះដោយមហន្ដរាយ ហើយចូលរួមក្នុងសកម្មភាពសំខាន់ចាំបាច់ជាច្រើនទៀត នេះត្រូវការពេលវេលានិងការខំប្រឹងជាច្រើន។ យើងមានពេលតែ២៤ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្ដែលោកយេស៊ូបានផ្ដល់ឲ្យយើងនូវគោលការណ៍មួយដែលអាចជួយយើងឲ្យប្រើពេលវេលារបស់យើងដោយឈ្លាសវៃ។ ពេលលោកយេស៊ូចាត់ពួកអ្នកកាន់តាមលោកឲ្យទៅផ្សព្វផ្សាយ លោកបានប្រាប់ពួកគាត់មិនឲ្យ«ឱបសួរសុខទុក្ខអ្នកណាតាមផ្លូវ»។ (លូក. ១០:២-) ហេតុអ្វីលោកយេស៊ូបានឲ្យការណែនាំបែបនេះ? បណ្ឌិតម្នាក់ខាងគម្ពីរនិយាយថា«ពេលយើងសួរសុខទុក្ខគ្នា យើងលំឱនកាយបន្ដិចហុចដៃ ប៉ុន្ដែមនុស្សនៅមជ្ឈិមបូព៌ាសួរសុខទុក្ខគ្នាដោយឱបគ្នាជាច្រើនដង ឱនក្បាល ហើយថែមទាំងក្រាបនៅដីទៀតផង។ ការសួរសុខទុក្ខគ្នាបែបនេះតម្រូវឲ្យចំណាយពេលច្រើន»។ លោកយេស៊ូមិនបានលើកទឹកចិត្ដអ្នកកាន់តាមលោកឲ្យប្រព្រឹត្ដដោយមិនគួរសមឡើយ។ ផ្ទុយទៅវិញ លោកបានជួយពួកគាត់ឲ្យដឹងថា ពេលវេលារបស់ពួកគាត់គឺមានកម្រិត ហើយពួកគាត់ត្រូវប្រើពេលវេលានោះឲ្យមានប្រយោជន៍ច្រើនបំផុតដើម្បីធ្វើអ្វីដែលសំខាន់ជាង។ (អេភ. ៥:១៦) តើយើងអាចអនុវត្ដគោលការណ៍នេះដើម្បីឲ្យយើងមានពេលច្រើនជាងដើម្បីជួយក្នុងកិច្ចការរាជាណាចក្រព្រះទេ?

អ្នកផ្សាយអំពីរាជាណាចក្រព្រះនៅសាលប្រជុំមួយនៅប្រទេសកេនយ៉ា នាទ្វីបអាហ្វ្រិក

១០, ១១. () តើវិភាគទានសម្រាប់កិច្ចការទូទាំងពិភពលោកបានត្រូវប្រើតាមរបៀបណាខ្លះ? () តើគោលការណ៍អ្វីនៅកូរិនថូសទី១ ១៦:១, ២ ដែលអាចជួយយើង?

១០ លុយកាក់របស់យើង។ ដើម្បីគាំទ្រកិច្ចការរាជាណាចក្រព្រះ នោះត្រូវការលុយជាច្រើន។ រាល់ឆ្នាំលុយរាប់សិបលានដុល្លារបានត្រូវប្រើដើម្បីបង់ចំណាយរបស់អ្នកធ្វើដំណើរត្រួតពិនិត្យ អ្នកត្រួសត្រាយពិសេសនិងសាសនទូត។ តាំងពីឆ្នាំ១៩៩៩ សាលប្រជុំជាង២៤.៥០០បានត្រូវសង់នៅប្រទេសដែលមានធនធានតិច។ ប៉ុន្ដែ នៅតែត្រូវការសាលប្រជុំជិត.៤០០ថែមទៀត។ រាល់ខែទស្សនាវដ្ដីប៉មយាមនិងទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) ប្រហែលជា១០០លានច្បាប់បានត្រូវបោះពុម្ព។ អ្វីទាំងអស់នេះបានត្រូវគាំទ្រដោយវិភាគទានស្ម័គ្រចិត្ដ។

១១ សាវ័កប៉ូលបានផ្ដល់គោលការណ៍មួយឲ្យយើងធ្វើតាម ពេលគិតអំពីវិភាគទាន។ (សូមអាន កូរិនថូសទី១ ១៦:១, ២) ក្រោមការដឹកនាំរបស់ព្រះ គាត់បានលើកទឹកចិត្ដបងប្អូនរបស់គាត់នៅក្រុងកូរិនថូសមិនឲ្យចាំរហូតដល់ចុងសប្ដាហ៍ដើម្បីដឹងថាមានសល់លុយប៉ុន្មានទេ តែផ្ទុយទៅវិញ ឲ្យទុកលុយដោយឡែកនៅដើមសប្ដាហ៍ស្របតាមអ្វីដែលពួកគាត់អាចធ្វើបាន។ ដូចនៅសតវត្សរ៍ទី១ បងប្អូនប្រុសស្រីរបស់យើងនៅសម័យនេះធ្វើគម្រោងជាមុនដើម្បីជូនវិភាគទានដោយចិត្ដទូលាយស្របតាមស្ថានភាពរបស់ពួកគាត់។ (លូក. ២១:១-៤; សកម្ម. ៤:៣២-៣៥) ព្រះយេហូវ៉ាឲ្យតម្លៃចំពោះការឲ្យដោយចិត្ដទូលាយបែបនេះ។

អ្នកស្ម័គ្រចិត្ដម្នាក់ធ្វើការដើម្បីគណៈកម្មាធិការខាងការសាងសង់តាមភូមិភាគនៅក្រុងធូហ្សីដូ រដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក

១២, ១៣. តើមានមូលហេតុអ្វីខ្លះដែលបងប្អូនខ្លះស្ទាក់ស្ទើរក្នុងការប្រើកម្លាំងនិងសមត្ថភាពរបស់ពួកគាត់ ប៉ុន្ដែតើព្រះយេហូវ៉ានឹងជួយពួកគាត់យ៉ាងដូចម្ដេច?

១២ កម្លាំងនិងសមត្ថភាពរបស់យើង។ ព្រះយេហូវ៉ាគាំទ្រយើង ពេលយើងព្យាយាមប្រើកម្លាំងនិងសមត្ថភាពរបស់យើងដើម្បីរាជាណាចក្រព្រះ។ លោកសន្យាថាជួយយើងពេលយើងល្វើយ។ (អេ. ៤០:២៩-៣១) តើយើងគិតថាយើងគ្មានសមត្ថភាពគ្រប់គ្រាន់ដើម្បីជួយក្នុងកិច្ចការនោះឬ? តើយើងគិតថាមានអ្នកទៀតដែលមានសមត្ថភាពជាងយើងទេ? សូមចាំថាព្រះយេហូវ៉ាអាចជួយបង្កើនសមត្ថភាពរបស់យើង ដូចលោកបានជួយបេតសាលាលនិងអូហូលីអាប់ (សូមមើលរូបភាពនៅដើមអត្ថបទ)។—និក្ខ. ៣១:១-

១៣ ព្រះយេហូវ៉ាលើកទឹកចិត្ដយើងឲ្យផ្ដល់អ្វីដ៏ល្អបំផុតរបស់យើង ហើយមិនស្ទាក់ស្ទើរឡើយ។ (សុភ. ៣:២៧) ក្នុងអំឡុងការសង់វិហារឡើងវិញ ព្រះយេហូវ៉ាបានប្រាប់ជនជាតិយូដានៅក្រុងយេរូសាឡិមឲ្យរំពឹងគិតអំពីអ្វីដែលពួកគេកំពុងធ្វើដើម្បីជួយកិច្ចការសាងសង់។ (ហាក. ១:២-) ពួកគេបានឲ្យអ្វីផ្សេងមកបំបែរអារម្មណ៍ ហើយមិនបានចាត់ទុកកិច្ចការរបស់ព្រះយេហូវ៉ាជាអ្វីសំខាន់បំផុតក្នុងជីវិតទេ។ យើងគួរពិចារណាថាតើអ្វីដែលយើងចាត់ទុកថាសំខាន់បំផុតគឺដូចគ្នានឹងអ្វីដែលព្រះយេហូវ៉ាចាត់ទុកថាសំខាន់បំផុត មិនមែន។ តើយើងអាច‹ពិចារណាផ្លូវប្រព្រឹត្ដរបស់យើង› ដើម្បីយើងអាចរួមចំណែកក្នុងកិច្ចការរាជាណាចក្រព្រះឲ្យបានច្រើនជាងនៅគ្រាចុងក្រោយបង្អស់នេះទេ?

ការលះបង់ស្របតាមអ្វីដែលយើងមាន

១៤, ១៥. () តើគំរូរបស់បងប្អូនយើងដែលមានធនធានតិចបានលើកទឹកចិត្ដយើងយ៉ាងណា? () តើយើងគួរចង់ធ្វើអ្វី?

១៤ មនុស្សជាច្រើនរស់នៅតំបន់ដែលជីវិតជួបការលំបាកជាខ្លាំង ហើយបញ្ហាដូចជាភាពក្រីក្រជាដើម គឺជារឿងធម្មតា។ អង្គការរបស់យើងខំ«បំពេញការខ្វះខាត»របស់បងប្អូនយើងដែលរស់នៅប្រទេសបែបនេះ។ (២កូ. ៨:១៤) ប៉ុន្ដែ សូម្បីតែបងប្អូនដែលមានធនធានតិចក៏ដោយ ក៏ចាត់ទុកថាការឲ្យជាឯកសិទ្ធិចំពោះពួកគាត់ដែរ។ ព្រះយេហូវ៉ាសប្បាយរីករាយពេលឃើញពួកគាត់ឲ្យដោយចិត្ដសប្បាយនូវអ្វីដែលពួកគាត់អាចឲ្យបាន។—២កូ. ៩:៧

១៥ នៅប្រទេសមួយដែលក្រីក្រយ៉ាងខ្លាំងនាទ្វីបអាហ្វ្រិក បងប្អូនខ្លះទុកដីមួយផ្នែកតូចនៃសួនដំណាំរបស់ពួកគាត់ដោយឡែក ហើយប្រើលុយដែលពួកគាត់បានមកពីការលក់ដំណាំនៅក្នុងផ្នែកនោះដើម្បីគាំទ្រកិច្ចការរាជាណាចក្រព្រះ។ នៅប្រទេសដដែលនោះ មានគម្រោងសាងសង់មួយនៅកន្លែងដែលត្រូវការសាលប្រជុំជាខ្លាំង។ បងប្អូនក្នុងតំបន់នោះចង់ជួយកិច្ចការនេះ។ ប៉ុន្ដែការសាងសង់នោះត្រូវធ្វើឡើងនៅចំរដូវដែលពួកគាត់ត្រូវធ្វើការដាំដុះ។ ទោះជាយ៉ាងនេះក្ដី ពួកគាត់នៅតែតាំងចិត្ដរួមចំណែកក្នុងកិច្ចការសាងសង់នេះ។ ដូច្នេះពួកគាត់ចូលរួមសាងសង់នៅពេលថ្ងៃ ហើយបន្ទាប់មកទៅស្រែរបស់ពួកគាត់នៅពេលល្ងាចដើម្បីដាំដំណាំរបស់ពួកគាត់។ នេះពិតជាស្មារតីលះបង់មែន! នេះរំលឹកយើងអំពីបងប្អូននៅសតវត្សរ៍ទី១នៅតំបន់ម៉ាសេដូន។ ពួកគាត់«ក្រតោកយ៉ាក» ប៉ុន្ដែពួកគាត់នៅតែសុំប៉ូលអនុញ្ញាតឲ្យពួកគាត់ផ្ដល់លុយដើម្បីជួយបងប្អូនរបស់ពួកគាត់។ (២កូ. ៨:១-) ដូចគ្នាដែរ សូមឲ្យយើងម្នាក់‹ជូនព្រះយេហូវ៉ាស្របតាមពរដែលលោកបានឲ្យយើង›។—សូមអាន ចោទិយកថា ១៦:១៧

១៦. តើយើងអាចធ្វើយ៉ាងណាដើម្បីឲ្យព្រះយេហូវ៉ាពេញចិត្ដនឹងការលះបង់របស់យើង?

១៦ ប៉ុន្ដែយើងត្រូវប្រុងប្រយ័ត្នអំពីអ្វីមួយ។ ដូចជនជាតិអ៊ីស្រាអែលសម័យបុរាណ យើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យព្រះទទួលយកគ្រឿងបូជាស្ម័គ្រពីចិត្ដរបស់យើង។ យើងត្រូវមានតុល្យភាព ដើម្បីយើងអាចបំពេញភារកិច្ចសំខាន់ចម្បងរបស់យើងចំពោះក្រុមគ្រួសាររបស់យើងនិងចំពោះការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ការចំណាយពេលវេលានិងធនធានរបស់យើងដើម្បីអ្នកទៀតមិនគួរធ្វើឲ្យយើងខកខានមិនបានជួយក្រុមគ្រួសារយើងឲ្យមានចំណងមិត្ដភាពជាមួយនឹងព្រះយេហូវ៉ា ឬមិនបានផ្គត់ផ្គង់អ្វីដែលពួកគេត្រូវការសម្រាប់ជីវិតរស់នៅនោះឡើយ។ យើងមិនអាចលះបង់ជូនព្រះនូវពេលវេលា កម្លាំងនិងធនធាន ដែលយើងមិនមាននោះទេ។ (សូមអាន កូរិនថូសទី២ ៨:១២) ម្យ៉ាងវិញទៀត យើងត្រូវរក្សាចំណងមិត្ដភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ (១កូ. ៩:២៦, ២៧) សូមមានទំនុកចិត្ដថា កាលណាយើងរស់នៅសមស្របតាមខ្នាតតម្រាក្នុងគម្ពីរ ការលះបង់របស់យើងនាំឲ្យយើងមានអំណរនិងការស្កប់ចិត្ដជាខ្លាំង ហើយព្រះយេហូវ៉ា«ពេញចិត្ដណាស់»នឹងការលះបង់ទាំងនោះ។

ការលះបង់របស់យើងមានតម្លៃខ្លាំងណាស់

១៧, ១៨. តើយើងមានអារម្មណ៍យ៉ាងណាចំពោះពួកអ្នកដែលកំពុងធ្វើការលះបង់ដើម្បីរាជាណាចក្រព្រះ ហើយតើយើងទាំងអស់គ្នាគួរពិចារណាអំពីអ្វី?

១៧ តាមរយៈកិច្ចការរបស់ពួកគាត់ បងប្អូនប្រុសស្រីរបស់យើង‹ប្រគល់ខ្លួនពួកគាត់ដូចគ្រឿងបូជាជាស្រា› ដើម្បីគាំទ្រកិច្ចការសំខាន់ចាំបាច់នៃរាជាណាចក្រព្រះ។ (ភី. ២:១៧) យើងដឹងគុណយ៉ាងស្មោះចំពោះពួកអ្នកដែលជូនព្រះដោយចិត្ដទូលាយបែបនេះ។ ស្មារតីលះបង់និងចិត្ដទូលាយរបស់ប្រពន្ធនិងកូននៃបងប្អូនដែលនាំមុខក្នុងកិច្ចការរាជាណាចក្រព្រះក៏គួរឲ្យសរសើរដែរ។

១៨ ដើម្បីគាំទ្រកិច្ចការរាជាណាចក្រព្រះ នោះត្រូវការការងារនឿយហត់ជាច្រើន។ សូមឲ្យយើងទាំងអស់គ្នាអធិដ្ឋាន ហើយពិចារណាអំពីរបៀបដែលយើងអាចរួមចំណែកឲ្យបានច្រើនបំផុត។ បើយើងធ្វើដូច្នេះ យើងនឹងបានពរជាច្រើននៅពេលឥឡូវនេះ ហើយនឹងបានពរកាន់តែច្រើនទៀតនៅ«ក្នុងរបៀបរបបពិភពលោកដែលនឹងមកដល់»។—ម៉ាក. ១០:២៨-៣០

^ ???? 2 សូមមើលអត្ថបទដែលមានចំណងជើងថា «ចូរជូនគ្រឿងបូជាដោយអស់ពីកម្លាំងកាយកម្លាំងចិត្ដទៅព្រះយេហូវ៉ា» នៅក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា ឆ្នាំ២០១២ ទំព័រ២៣-២៧។