ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា មករា ២០១៤

ទស្សនាវដ្ដីលេខនេះបញ្ជាក់ថាព្រះយេហូវ៉ាជាស្ដេចជានិច្ច ហើយនឹងជួយយើងឲ្យបង្ហាញចិត្ដដឹងគុណកាន់តែជ្រាលជ្រៅចំពោះរាជាណាចក្ររបស់មេស្ស៊ីនិងអ្វីដែលរាជាណាចក្រនេះបានសម្រេច។

ពួកគេបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ដ នៅទ្វីបអាហ្វ្រិកប៉ែកខាងលិច

តើអ្វីបានជំរុញបងប្អូនខ្លះពីទ្វីបអឺរ៉ុបឲ្យរើទៅទ្វីបអាហ្វ្រិកប៉ែកខាងលិច ហើយតើពួកគាត់បានទទួលលទ្ធផលអ្វី?

ចូរគោរពប្រណិប័តន៍ព្រះយេហូវ៉ា ជាស្ដេចដែលរស់ជារៀងរហូត

ការរៀនឲ្យដឹងអំពីរបៀបដែលព្រះយេហូវ៉ាបានធ្វើជាបិតាមួយរូប និងរបៀបដែលលោកមានអំណាចគ្រប់គ្រងជាស្ដេច នឹងនាំឲ្យអ្នកចូលទៅកាន់តែជិតលោក។

រាជាណាចក្រព្រះបានគ្រប់គ្រងអស់១០០ឆ្នាំហើយ តើនោះមានឥទ្ធិពលយ៉ាងណាទៅលើអ្នក?

តើតាមរបៀបណាយើងអាចទទួលប្រយោជន៍ពីការគ្រប់គ្រងនៃរាជាណាចក្រព្រះ? សូមពិចារណាអំពីរបៀបដែលស្ដេចដែលជាមេស្ស៊ីសម្រិតសម្រាំង អប់រំ និងចាត់ចែងរាស្ដ្ររបស់លោក។

ចូរធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃក្នុងអំឡុងយុវវ័យ

គ្រិស្ដសាសនិកវ័យក្មេងជាច្រើននាក់ដែលបានប្រគល់ខ្លួនជូនព្រះមានបទពិសោធន៍ដែលគួរឲ្យរំភើបចិត្ដក្នុងការជួយអ្នកឯទៀត។ តើតាមរបៀបណាអ្នកអាចរួមចំណែកក្នុងការជួយអ្នកឯទៀតឲ្យបានច្រើនជាង?

ការបម្រើព្រះយេហូវ៉ាមុនអស់ទាំងថ្ងៃអាក្រក់មកដល់

តើឱកាសពិសេសអ្វីដែលគ្រិស្ដសាសនិកវ័យចាស់មាន ដើម្បីបង្កើនសកម្មភាពក្នុងកិច្ចបម្រើផ្សាយរបស់ពួកគាត់?

«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់» ប៉ុន្ដែតើនៅពេលណា?

ហេតុអ្វីយើងអាចមានទំនុកចិត្ដថា មិនយូរទៀតស្ដេចដែលព្រះបានរើសតាំងនឹងចាត់វិធានការថែមទៀត ដើម្បីឲ្យបំណងប្រាថ្នារបស់ព្រះបានសម្រេចទាំងស្រុងនៅផែនដី?

អ្វីដែលខ្ញុំជ្រើសរើសកាលដែលខ្ញុំជាកុមារ

កុមារម្នាក់ពីក្រុងកូឡាំបឺស រដ្ឋអូហៃយ៉ូ សហរដ្ឋអាម៉េរិកបានសម្រេចចិត្ដរៀនភាសាខ្មែរ។ ហេតុអ្វី? តើតាមរបៀបណាការសម្រេចចិត្ដរបស់គាត់មានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតរបស់គាត់?