ទស្សនាវដ្ដី ប៉ម យាម សម្រាប់សិក្សា
ឧសភា ២០១៤
ទស្សនាវដ្ដីលេខនេះនឹងពិចារណាអ្វីដែលយើងអាចធ្វើដើម្បីមានប្រសិទ្ធភាពជាងក្នុងកិច្ចបម្រើផ្សាយរបស់យើង។ ហេតុអ្វីគឺសំខាន់ចាំបាច់ឲ្យយើងនៅស្មោះត្រង់ជានិច្ចចំពោះអង្គការដែលព្រះយេហូវ៉ាប្រើសព្វថ្ងៃនេះ?
‹អាហាររបស់ខ្ញុំគឺខ្ញុំធ្វើតាមបំណងប្រាថ្នារបស់ព្រះ›
ស្ដេចដាវីឌ សាវ័កប៉ូលនិងលោកយេស៊ូគ្រិស្ដយកចិត្ដទុកដាក់ក្នុងការធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ តើតាមរបៀបណាយើងអាចរក្សាចិត្ដខ្នះខ្នែងឬមានចិត្ដខ្នះខ្នែងម្ដងទៀតដើម្បីកិច្ចបម្រើផ្សាយរបស់យើងទោះជាតំបន់ពិបាកផ្សព្វផ្សាយក៏ដោយ?
តើយើងគួរ«ឆ្លើយដូចម្ដេចចំពោះមនុស្សម្នាក់ៗ»?
តើយើងត្រូវធ្វើអ្វីដើម្បីមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ? សូមពិចារណាវិធីបីយ៉ាងដែលអាចជួយយើង។
ក្នុងកិច្ចបម្រើផ្សាយ ចូរធ្វើតាមគោលការណ៍ដ៏ល្បីល្បាញ
ម៉ាថាយ ៧:១២ បង្រៀនយើងអំពីកន្លែង ពេល និងរបៀបនិយាយជាមួយនឹងម្ចាស់ផ្ទះ។
ជីវប្រវត្ដិ
ព្រះយេហូវ៉ាពិតជាបានជួយខ្ញុំ
បងខេណិត លីថិលប្រាប់អំពីរបៀបដែលព្រះយេហូវ៉ាបានជួយគាត់យកឈ្នះអារម្មណ៍អៀនខ្មាសនិងការគ្មានទំនុកចិត្ដលើខ្លួនគាត់។ សូមអានអំពីរបៀបដែលព្រះបានឲ្យពរគាត់ចំពោះការខំប្រឹងរបស់គាត់អស់មួយជីវិត។
ព្រះយេហូវ៉ាជាព្រះដែលមានរបៀបរៀបរយ
តើតាមរបៀបណាកំណត់ហេតុអំពីអ៊ីស្រាអែលសម័យបុរាណនិងគ្រិស្ដសាសនិកនៅសតវត្សរ៍ទី១បង្ហាញថាព្រះយេហូវ៉ាធ្វើអ្វីទាំងអស់តាមរបៀបរៀបរយ?
តើអ្នកកំពុងជឿនទៅមុខជាមួយនឹងអង្គការរបស់ព្រះយេហូវ៉ាឬទេ?
សូមពិចារណាអំពីមូលហេតុសំខាន់ចាំបាច់ដែលយើងត្រូវនៅស្មោះត្រង់នឹងអង្គការដែលព្រះយេហូវ៉ាកំពុងប្រើនៅផែនដីសព្វថ្ងៃនេះ។
អនុស្សាវរីយ៍ពីសម័យមុន
«មានកិច្ចការប្រមូលផលជាច្រើនទៀតដែលត្រូវធ្វើ»
មានសាក្សីព្រះយេហូវ៉ាជាង៧៦០.០០០នាក់ដែលផ្សព្វផ្សាយសេចក្ដីពិតពីគម្ពីរនៅប្រទេសប្រេស៊ីល។ តើកិច្ចការផ្សព្វផ្សាយបានចាប់ផ្ដើមនៅទ្វីបអាម៉េរិកខាងត្បូងយ៉ាងដូចម្ដេច?