តើអ្នកចាំឬទេ? លេង តើអ្នកចាំឬទេ? តើអ្នកបានអានដោយយកចិត្ដទុកដាក់នូវទស្សនាវដ្ដីប៉មយាមលេខថ្មីៗឬទេ? សូមសាកឆ្លើយសំណួរជាបន្ដបន្ទាប់នេះ: នៅថ្ងៃទី១៤ ខែណែសាន តើកូនចៀមសម្រាប់បុណ្យរំលងបានត្រូវសម្លាប់នៅពេលណា? បទគម្ពីរប្រាប់ថាកូនចៀមបានត្រូវសម្លាប់«នៅវេលាថ្ងៃលិច» ពោលគឺគេត្រូវសម្លាប់កូនចៀមក្រោយថ្ងៃលិច ប៉ុន្ដែនៅតែមានពន្លឺនៅឡើយ (និក្ខ. ១២:៦; ១៥/១២ ទំព័រ១៨-១៩)។ តើប្អូនៗយុវវ័យអាចប្រើគោលការណ៍គម្ពីរអ្វីខ្លះដើម្បីធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃ? គោលការណ៍បីគឺ (១) ចូរស្វែងរករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះជាមុន។ (ម៉ាថ. ៦:១៩-៣៤) (២) ចូរស្វែងរកសុភមង្គលតាមរយៈការបម្រើអ្នកឯទៀត។ (សកម្ម. ២០:៣៥) (៣) ចូរសប្បាយបម្រើព្រះយេហូវ៉ាក្នុងអំឡុងយុវវ័យ (សាស្ដ. ១២:១; ១៥/១ ទំព័រ១៩-២០)។ តើ«ពិធីមង្គលការរបស់កូនចៀម»ធ្វើឡើងនៅពេលណា? (បប. ១៩:៧) «ពិធីមង្គលការរបស់កូនចៀម»នឹងធ្វើឡើងក្រោយពីលោកយេស៊ូគ្រិស្ដដែលជាស្ដេចបង្ហើយជ័យជម្នះរបស់លោក ពោលគឺក្រោយពីបាប៊ីឡូនដ៏ខ្លាំងក្លាបានត្រូវបំផ្លាញ និងក្រោយពីសង្គ្រាមហាម៉ាគេដូនបានចប់ (១៥/២ ទំព័រ១០)។ ហេតុអ្វីជនជាតិយូដានៅសម័យលោកយេស៊ូ«រង់ចាំមើល»មេស្ស៊ី? (លូក. ៣:១៥) យើងមិនអាចបញ្ជាក់ថាជនជាតិយូដានៅសតវត្សរ៍ទី១បានយល់អំពីទំនាយរបស់ដានីយ៉ែលដូចយើងសព្វថ្ងៃនេះទេ។ (ដាន. ៩:២៤-២៧) ប៉ុន្ដែ ពួកគេប្រហែលជាបានឮអំពីអ្វីដែលទេវតាបានប្រកាសប្រាប់គង្វាល ឬឮអ្វីដែលអ្នកប្រកាសទំនាយឈ្មោះអាណាបាននិយាយកាលដែលគាត់បានឃើញទារកយេស៊ូនៅវិហារ។ ម្យ៉ាងទៀតពួកអ្នកចេះហោរាសាស្ដ្របានមករក«ស្ដេចនៃជនជាតិយូដាដែលទើបតែកើតមក»។ (ម៉ាថ. ២:១, ២) ក្រោយមក យ៉ូហានដែលជាអ្នកជ្រមុជទឹកបានបញ្ជាក់ថាមិនយូរទៀតគ្រិស្ដនឹងលេចមក (១៥/២ ទំព័រ២៦-២៧)។ តើតាមរបៀបណាយើងអាចជៀសវាងពីការនិយាយថាមែនរួចបែរជាទេវិញ? (២កូ. ១:១៨) យូរៗម្ដង យើងមិនអាចរក្សាពាក្យសម្ដីរបស់យើង ដោយសារអ្វីមួយបានកើតឡើងដែលយើងមិនអាចផ្លាស់ប្ដូរ។ ប៉ុន្ដែបើយើងសន្យាអ្វីមួយឬធ្វើកិច្ចព្រមព្រៀងមួយ យើងគួរធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីរក្សាពាក្យទាំងនោះ (១៥/៣ ទំព័រ៣២)។ បើគ្រិស្ដសាសនិកម្នាក់ចាកចេញពីក្រុមគ្រួសាររបស់គាត់ដើម្បីរកលុយនៅក្រៅប្រទេស តើប្រហែលជាមានផលវិបាកអ្វីខ្លះដែលមិនបានរំពឹងទុក? ពេលឪពុកម្ដាយមិនរស់នៅជាមួយក្រុមគ្រួសារ កូនៗរបស់ពួកគាត់អាចមានបញ្ហាខាងផ្លូវចិត្ដនិងខាងសីលធម៌។ កូនៗប្រហែលជាខឹងឪពុកម្ដាយរបស់ពួកគេ។ ប្ដីប្រពន្ធដែលរស់នៅឆ្ងាយពីគ្នាប្រហែលជាប្រឈមមុខនឹងការល្បួងឲ្យប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ (១៥/៤ ទំព័រ១៩-២០)។ តើយើងគួរចាំសំណួរបួនយ៉ាងអ្វី ពេលយើងនិយាយជាមួយនឹងមនុស្សក្នុងកិច្ចបម្រើផ្សាយរបស់យើង? តើបុគ្គលដែលខ្ញុំនិយាយជាមួយ ជាអ្នកណា? តើខ្ញុំនិយាយជាមួយនឹងមនុស្សនៅកន្លែងណា? តើពេលណាជាពេលល្អបំផុតដើម្បីនិយាយជាមួយនឹងពួកគេ? តើខ្ញុំគួរនិយាយជាមួយនឹងពួកគេតាមរបៀបណា? (១៥/៥ ទំព័រ១២-១៥)។ នៅសម័យលោកយេស៊ូ តើគេដាក់វិភាគទានវិហារយ៉ាងដូចម្ដេច? មានប្រដាប់ដាក់កាក់ឬ‹ត្រែ›ចំនួន១៣សម្រាប់ដាក់ប្រាក់វិភាគទាន។ គេប្រើសម្រាប់ថ្លៃពន្ធវិហារ សម្រាប់ថ្លៃសត្វលលក ព្រាប ឧស គ្រឿងក្រអូប និងប្រដាប់ប្រដាដែលធ្វើពីមាស សម្រាប់ប្រាក់ដែលនៅសល់ពីគ្រឿងបូជាលោះអំពើខុសឆ្គង ពីគ្រឿងបូជានៃការរំលង ពីគ្រឿងបូជាសត្វស្លាប ពីគ្រឿងបូជារបស់ពួកន៉ាសារីត ពីគ្រឿងបូជារបស់អ្នកកើតឃ្លង់ដែលបានជាស្អាតហើយ និងសម្រាប់វិភាគទានស្ម័គ្រចិត្ដ (០១/៤ ទំព័រ១១)។ នៅសម័យគម្ពីរ ពេលបុគ្គលម្នាក់ហែកសម្លៀកបំពាក់របស់ខ្លួនដោយចេតនា តើនោះមានន័យអ្វី? ពេលបុគ្គលម្នាក់ហែកសម្លៀកបំពាក់របស់ខ្លួន នេះបញ្ជាក់អំពីអារម្មណ៍យ៉ាងខ្លាំងដោយសារបុគ្គលនោះអស់សង្ឃឹម កើតទុក្ខ អាម៉ាស់មុខ ខឹង ឬព្រួយចិត្ដ (១៥/៤ ទំព័រ៣២)។ ថយ បន្ទាប់ Print ចែក ចែក តើអ្នកចាំឬទេ? ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា តើអ្នកចាំឬទេ? ខែមិថុនា ឆ្នាំ២០១៤ ខ្មែរ តើអ្នកចាំឬទេ? ខែមិថុនា ឆ្នាំ២០១៤ https://assetsnffrgf-a.akamaihd.net/assets/ct/d8f8c0370e/images/syn_placeholder_sqr.png