លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរស្ដាប់សំឡេងរបស់ព្រះយេហូវ៉ានៅគ្រប់ទីកន្លែងដែលអ្នកនៅ

ចូរស្ដាប់សំឡេងរបស់ព្រះយេហូវ៉ានៅគ្រប់ទីកន្លែងដែលអ្នកនៅ

«នោះត្រចៀក[របស់ឯង]នឹងពាក្យពីក្រោយឯងថា ‹គឺផ្លូវនេះទេ›»។—អេសាយ ៣០:២១

១, ២. តើតាមរបៀបណាព្រះយេហូវ៉ាប្រាស្រ័យទាក់ទងជាមួយនឹងអ្នកបម្រើរបស់លោក?

តាំងពីសម័យបុរាណមក ព្រះយេហូវ៉ាបានណែនាំរាស្ដ្ររបស់លោក។ នៅសម័យមុន លោកបានប្រើទេវតា ការបើកឲ្យឃើញក្នុងគំនិត និងសុបិនដើម្បីបើកបង្ហាញអំពីអនាគត ឬដើម្បីប្រគល់ភារកិច្ចជាក់លាក់។ (ជនគណនា ៧:៨៩; អេសេគាល ១:១; ដានីយ៉ែល ២:១៩) ជួនកាល ព្រះបានជ្រើសរើសមនុស្សឲ្យធ្វើជាតំណាងលោក ហើយប្រាប់ការណែនាំរបស់លោកដល់អ្នកទៀត។ ទោះជារាស្ដ្ររបស់ព្រះយេហូវ៉ាបានទទួលពាក្យរបស់លោកតាមរបៀបណាក៏ដោយ ពួកអ្នកដែលធ្វើតាមការណែនាំរបស់លោកបានទទួលពរ។

សព្វថ្ងៃនេះ ព្រះយេហូវ៉ាប្រើគម្ពីរ សកម្មពលបរិសុទ្ធរបស់លោក និងក្រុមជំនុំដើម្បីណែនាំយើង។ (សកម្មភាព ៩:៣១; ១៥:២៨; ធីម៉ូថេទី២ ៣:១៦, ១៧) ការណែនាំរបស់លោកគឺច្បាស់ដល់ម៉្លេះដែលយើងហាក់ដូចជាលោកកំពុងមានប្រសាសន៍មកយើងថា«គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។ (អេសាយ ៣០:២១) ព្រះយេហូវ៉ាក៏ប្រើលោកយេស៊ូឲ្យនាំពាក្យរបស់លោកមកយើងដែរ។ លោកបានតែងតាំងលោកយេស៊ូឲ្យដឹកនាំក្រុមជំនុំតាមរយៈ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ (ម៉ាថាយ ២៤:៤៥) យើងត្រូវយកចិត្ដទុកដាក់ចំពោះការណែនាំនេះ ពីព្រោះបើយើងធ្វើដូច្នេះ យើងនឹងទទួលជីវិតដែលគ្មានទីបញ្ចប់។—ហេប្រឺ ៥:៩

. តើអ្វីអាចរារាំងយើងមិនឲ្យស្ដាប់បង្គាប់ព្រះយេហូវ៉ាទាំងស្រុង? (សូមមើលរូបភាពនៅដើមអត្ថបទ)។

សាថានដឹងថាការណែនាំរបស់ព្រះយេហូវ៉ានឹងសង្គ្រោះជីវិតរបស់យើង ដូច្នេះវាព្យាយាមបំបែរអារម្មណ៍យើងមិនឲ្យស្ដាប់ការណែនាំនោះ។ ម្យ៉ាងទៀត ចិត្ដរបស់យើងដែលមិនល្អឥតខ្ចោះប្រហែលជាមិនចង់ស្ដាប់បង្គាប់ព្រះយេហូវ៉ាទាំងស្រុងឡើយ។ (យេរេមា ១៧:៩) ក្នុងអត្ថបទនេះយើងនឹងរៀនអំពីរបៀបដែលយើងអាចយកឈ្នះឧបសគ្គទាំងនេះដែលរារាំងយើងមិនឲ្យស្ដាប់សំឡេងរបស់ព្រះ។ យើងក៏នឹងរៀនដែរថា ការស្ដាប់ព្រះយេហូវ៉ានិងការនិយាយជាមួយលោកតាមរយៈសេចក្ដីអធិដ្ឋានអាចជួយយើងឲ្យនៅជិតស្និទ្ធនឹងលោក ទោះជាមានអ្វីកើតឡើងក៏ដោយ។

កុំឲ្យសាថានបោកបញ្ឆោត

. តើតាមរបៀបណាសាថានព្យាយាមមានឥទ្ធិពលទៅលើរបៀបគិតគូររបស់មនុស្ស?

សាថានព្យាយាមមានឥទ្ធិពលលើរបៀបគិតគូររបស់មនុស្សដោយប្រើព័ត៌មានមិនពិតនិងការឃោសនាដើម្បីបំភាន់មនុស្ស។ (សូមអាន យ៉ូហានទី១ ៥:១៩) កាសែត សៀវភៅ ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធអ៊ីនធឺណិតបានផ្សព្វផ្សាយព័ត៌មានទូទាំងផែនដី។ ប្រភពទាំងនេះផ្ដល់ព័ត៌មានខ្លះដែលមានប្រយោជន៍ ប៉ុន្ដែជារឿយប្រព័ន្ធផ្សព្វផ្សាយទាំងនេះលើកស្ទួយការប្រព្រឹត្ដដែលប្រឆាំងនឹងខ្នាតតម្រារបស់ព្រះយេហូវ៉ា។ (យេរេមា ២:១៣) ជាឧទាហរណ៍ ពួកគេប្រហែលជានិយាយថាគ្មានអ្វីខុសទេដែលមនុស្សមានភេទដូចគ្នារៀបការជាមួយគ្នា។ នេះធ្វើឲ្យមនុស្សជាច្រើនគិតថាអ្វីដែលគម្ពីរចែងអំពីការស្រឡាញ់មនុស្សភេទដូចគ្នាគឺតឹងរ៉ឹងពេក។—កូរិនថូសទី១ ៦:៩, ១០

. តើតាមរបៀបណាយើងអាចជៀសវាងកុំឲ្យការឃោសនារបស់សាថានមានឥទ្ធិពលមកលើយើង?

តើតាមរបៀបណាអ្នកដែលស្រឡាញ់ខ្នាតតម្រារបស់ព្រះយេហូវ៉ាអាចជៀសវាងកុំឲ្យការឃោសនារបស់សាថានមានឥទ្ធិពលលើពួកគេ? តើតាមរបៀបណាពួកគេអាចស្គាល់អ្វីល្អនិងអ្វីអាក្រក់? គម្ពីរចែងថា«គឺដោយប្រយ័តនឹងប្រព្រឹត្ដតាមព្រះបន្ទូលនៃទ្រង់»។ (ទំនុកតម្កើង ១១៩:៩) បណ្ដាំជាលាយលក្ខណ៍អក្សររបស់ព្រះជួយយើងឲ្យឃើញអ្វីដែលពិតនិងអ្វីដែលមិនពិត។ (សុភាសិត ២៣:២៣) លោកយេស៊ូបានមានប្រសាសន៍ថាយើងត្រូវការ«គ្រប់ទាំងប្រសាសន៍ដែលចេញពីមាត់ព្រះយេហូវ៉ាមក»។ (ម៉ាថាយ ៤:៤) ក្នុងគម្ពីរ ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវគោលការណ៍ដែលយើងត្រូវរៀនធ្វើតាម។ ជាឧទាហរណ៍ ជាយូរមុនមានច្បាប់ជាលាយលក្ខណ៍អក្សរដែលចែងអំពីអំពើផិតក្បត់ យ៉ូសែបបានដឹងថាការមានទំនាក់ទំនងផ្លូវភេទជាមួយប្រពន្ធរបស់ប៉ូទីផារគឺជាអំពើខុសឆ្គងចំពោះព្រះ។ សូម្បីតែគិតធ្វើអំពើខុសឆ្គង ក៏គាត់មិនដែលគិតផង។ (សូមអាន លោកុប្បត្ដិ ៣៩:៧-) ទោះបីជាប្រពន្ធរបស់ប៉ូទីផារបានបង្ខំគាត់អស់រយៈពេលជាយូរក៏ដោយ យ៉ូសែបបានសម្រេចចិត្ដស្ដាប់សំឡេងរបស់ព្រះយេហូវ៉ា មិនមែនសំឡេងរបស់នាងទេ។ សព្វថ្ងៃនេះ យើងក៏ត្រូវស្ដាប់សំឡេងរបស់ព្រះយេហូវ៉ាដែរ មិនមែនសំឡេងឃោសនាឥតឈប់ឈររបស់សាថានឡើយ។

៦, ៧. តើយើងត្រូវធ្វើអ្វីដើម្បីជៀសវាងឱវាទដ៏អាក្រក់របស់សាថាន?

ពិភពលោកគឺពោរពេញទៅដោយសេចក្ដីបង្រៀនខាងសាសនាដែលប្រទាំងគ្នា ហើយមនុស្សជាច្រើនគិតថាមិនអាចរកឃើញសាសនាពិតបានទេ។ ប៉ុន្ដែ បើយើងសុខចិត្ដស្ដាប់ព្រះយេហូវ៉ា នោះលោកធ្វើឲ្យយើងស្រួលរកឃើញសេចក្ដីពិត។ យើងត្រូវតែសម្រេចចិត្ដថាយើងនឹងស្ដាប់អ្នកណា។ យើងមិនអាចស្ដាប់សំឡេងពីរនៅពេលដំណាលគ្នាបានទេ។ ដូចចៀមស្គាល់សំឡេងគង្វាលរបស់ពួកវា យើងត្រូវស្គាល់សំឡេងរបស់លោកយេស៊ូ ជាអ្នកដែលព្រះយេហូវ៉ាបានជ្រើសរើសដើម្បីធ្វើជាគង្វាលរបស់យើង។—សូមអាន យ៉ូហាន ១០:៣-

លោកយេស៊ូបានមានប្រសាសន៍ថា«ចូរយកចិត្ដទុកដាក់នឹងអ្វីដែលអ្នកកំពុង»។ (ម៉ាកុស ៤:២៤) ការណែនាំរបស់ព្រះយេហូវ៉ាគឺច្បាស់ ហើយត្រឹមត្រូវ ប៉ុន្ដែយើងត្រូវមានទស្សនៈត្រឹមត្រូវដើម្បីយើងអាចទទួលយកអ្វីដែលលោកមានប្រសាសន៍។ បើយើងមិនប្រុងប្រយ័ត្នទេ យើងប្រហែលជាស្ដាប់ឱវាទដ៏អាក្រក់របស់សាថានជាជាងស្ដាប់ការណែនាំដែលព្រះបានឲ្យដោយសេចក្ដីស្រឡាញ់។ សូមកុំអនុញ្ញាតឲ្យអ្វីក្នុងពិភពលោកដូចជាបទភ្លេង វីដេអូ កម្មវិធីទូរទស្សន៍ សៀវភៅ អ្នកដែលយើងស្គាល់ គ្រូបង្រៀន ឬអ្នកដែលអះអាងថាខ្លួនជាអ្នកជំនាញគ្រប់គ្រងលើជីវិតរបស់អ្នក។—កូឡុស ២:៨

បើយើងមិនប្រុងប្រយ័ត្នទេ យើងប្រហែលជាស្ដាប់ឱវាទដ៏អាក្រក់របស់សាថានជាជាងស្ដាប់ការណែនាំដែលព្រះបានឲ្យដោយសេចក្ដីស្រឡាញ់

. () តើតាមរបៀបណាចិត្ដរបស់យើងអាចធ្វើឲ្យសាថានងាយស្រួលមានឥទ្ធិពលលើយើង? () តើអ្វីអាចកើតឡើងចំពោះយើងបើយើងមិនអើពើនឹងសញ្ញាសម្គាល់ដែលព្រមានយើង?

សាថានដឹងថាយើងជាមនុស្សមានភាពខុសឆ្គង។ កាលណាវាព្យាយាមធ្វើឲ្យយើងធ្វើតាមទំនោរចិត្ដរបស់យើង គឺពិបាកណាស់ឲ្យយើងរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា។ (យ៉ូហាន ៨:៤៤-៤៧) ជាឧទាហរណ៍ យើងប្រហែលជាឈប់អធិដ្ឋាន បន្ថយសកម្មភាពក្នុងកិច្ចបម្រើផ្សាយ ឬចាប់ផ្ដើមខានទៅកិច្ចប្រជុំ។ ទាំងអស់នេះគឺជាសញ្ញាសម្គាល់ដែលព្រមានយើងអំពីអ្វីដែលកំពុងកើតឡើងក្នុងចិត្ដរបស់យើង ហើយបើយើងមិនអើពើនឹងសញ្ញាសម្គាល់ទាំងនេះ យើងនឹងមានគ្រោះថ្នាក់។ បើយើងមិនយកចិត្ដទុកដាក់នឹងសញ្ញាសម្គាល់នោះទេ នោះបន្ដិចម្ដងយើងប្រហែលជាឈប់សំឡេងរបស់ព្រះយេហូវ៉ា។ នៅទីបំផុត យើងប្រហែលជាធ្វើតាមសេចក្ដីប៉ងប្រាថ្នារបស់យើង ហើយធ្វើអ្វីខុសដែលយើងមិនដែលគិតថាយើងនឹងធ្វើទេ។ (រ៉ូម ៧:១៥) ប៉ុន្ដែ យើងអាចជៀសវាងការធ្វើខុសធ្ងន់ធ្ងរនេះបាន បើយើងយកចិត្ដទុកដាក់ជានិច្ចចំពោះសញ្ញាសម្គាល់នោះ ហើយចាត់វិធានការភ្លាមដើម្បីកែខ្លួន។ បើយើងស្ដាប់សំឡេងរបស់ព្រះយេហូវ៉ាដោយយកចិត្ដទុកដាក់ យើងនឹងមិនស្ដាប់គំនិតទាំងអស់របស់អ្នកក្បត់ជំនឿទេ។—សុភាសិត ១១:៩

. ហេតុអ្វីជាការសំខាន់ណាស់ដែលយើងត្រូវដឹងឲ្យបានឆាប់បំផុតអំពីទំនោរចិត្ដរបស់យើងទៅធ្វើអំពើខុសឆ្គង?

ពេលបុគ្គលម្នាក់ឈឺធ្ងន់ បើគាត់រកមើលភ្លាមឲ្យដឹងថាគាត់មានជំងឺអ្វី នោះគាត់អាចរកវិធីព្យាបាលបានប្រសើរជាង។ ស្រដៀងគ្នាដែរ បើយើងកត់សម្គាល់ថាយើងមានទំនោរចិត្ដធ្វើអំពើខុសឆ្គង យើងត្រូវចាត់វិធានការភ្លាមៗ មុន«មេកំណាច[សាថាន]បានចាប់យើងទាំងរស់ដើម្បីឲ្យបំពេញបំណងប្រាថ្នារបស់វា»។ (ធីម៉ូថេទី២ ២:២៦) បើយើងដឹងថាយើងបានអនុញ្ញាតឲ្យរបៀបគិតគូរនិងសេចក្ដីប៉ងប្រាថ្នារបស់យើងធ្វើឲ្យយើងឃ្លាតឆ្ងាយពីអ្វីដែលព្រះយេហូវ៉ាតម្រូវពីយើង តើយើងគួរធ្វើអ្វី? យើងត្រូវត្រឡប់មកលោកវិញភ្លាមៗ ស្វែងរកការណែនាំពីលោក ហើយធ្វើតាមការណែនាំនោះ។ (អេសាយ ៤៤:២២) ប៉ុន្ដែ ការពិតគឺថាកំហុសខ្លះប្រហែលជាធ្វើឲ្យបុគ្គលម្នាក់មានការឈឺចាប់យ៉ាងខ្លាំងអស់មួយរយៈពេលយូរ សូម្បីតែក្រោយពីគាត់ត្រឡប់មកព្រះយេហូវ៉ាវិញក៏ដោយ។ គឺប្រសើរជាងឆ្ងាយណាស់បើមិនចាកចេញពីព្រះយេហូវ៉ាតាំងពីដំបូង។

តើតាមរបៀបណាការគោរពប្រណិប័តន៍ជាទៀងទាត់អាចការពារអ្នកមិនឲ្យចាញ់បោកសាថាន? (សូមមើលវគ្គ-)

ចូរបោះបង់អំណួតនិងចិត្ដលោភលន់

១០, ១១. () តើអ្វីខ្លះជាសញ្ញាសម្គាល់នៃអំណួត? () តើយើងរៀនមេរៀនអ្វីពីការបះបោរប្រឆាំងរបស់កូរ៉ា ដាថាននិងអ័ប៊ីរ៉ាម?

១០ យើងត្រូវទទួលស្គាល់ថាចិត្ដរបស់យើងអាចនាំយើងឲ្យឃ្លាតឆ្ងាយពីព្រះយេហូវ៉ា។ ជាឧទាហរណ៍ យើងអាចទៅជាមនុស្សមានអំណួតនិងចិត្ដលោភលន់។ លក្ខណៈទាំងនេះអាចនាំឲ្យយើងធ្វើកំហុសធ្ងន់ធ្ងរ។ មនុស្សអំណួតប្រហែលជាគិតថាគាត់ជាមនុស្សពិសេស ហើយគាត់អាចធ្វើអ្វីក៏ដោយដែលគាត់ចង់ធ្វើ។ គាត់ប្រហែលជាគិតថាគ្មានអ្នកណាអាចប្រាប់គាត់ឲ្យធ្វើអ្វីបានទេ រួមទាំងគ្រិស្ដសាសនិករួមជំនឿ អ្នកចាស់ទុំ ឬសូម្បីតែអង្គការរបស់ព្រះក៏ដោយ។ គាត់ប្រហែលជាឃ្លាតឆ្ងាយពីព្រះយេហូវ៉ាដល់ម៉្លេះបានជាគាត់មិនអាចសំឡេងរបស់លោកបានឡើយ។

១១ ព្រះយេហូវ៉ាបានតែងតាំងម៉ូសេនិងអេរ៉ុនឲ្យដឹកនាំជនជាតិអ៊ីស្រាអែលឆ្លងកាត់វាលខ្សាច់។ ប៉ុន្ដែកូរ៉ា ដាថាននិងអ័ប៊ីរ៉ាមបានបះបោរប្រឆាំង ពីព្រោះពួកគេមានអំណួត ហើយចង់គោរពប្រណិប័តន៍ព្រះយេហូវ៉ាតាមរបៀបរបស់ពួកគេ។ តើព្រះយេហូវ៉ាបានធ្វើយ៉ាងណា? លោកបានសម្លាប់ពួកអ្នកបះបោរ។ (ជនគណនា ២៦:៨-១០) យើងរៀនមេរៀនដ៏សំខាន់មួយពីគំរូនេះ។ ការបះបោរប្រឆាំងព្រះយេហូវ៉ានាំឲ្យអន្ដរាយ។ គម្ពីរចែងថា«សេចក្ដីឆ្មើងឆ្មៃ[«អំណួត»]នាំមុខសេចក្ដីហិនវិនាស»។—សុភាសិត ១៦:១៨; ព.ថ.; អេសាយ ១៣:១១

១២, ១៣. () សូមឲ្យឧទាហរណ៍មួយដើម្បីបញ្ជាក់របៀបដែលចិត្ដលោភលន់អាចនាំឲ្យអន្ដរាយ។ () សូមពន្យល់អំពីរបៀបដែលចិត្ដលោភលន់អាចដុះដាលយ៉ាងលឿនបើយើងមិនទប់ស្កាត់វា។

១២ ចិត្ដលោភលន់ក៏នាំឲ្យមានគ្រោះថ្នាក់ដែរ។ មនុស្សលោភលន់ច្រើនតែគិតថាការណែនាំរបស់ព្រះយេហូវ៉ាមិនទាក់ទងនឹងគាត់ទេ។ គាត់ប្រហែលជាគិតថាគាត់អាចយករបស់អ្វីដែលមិនមែនជារបស់គាត់។ ណាម៉ានដែលជាមេទ័ពស៊ីរីបានកើតជំងឺឃ្លង់ ហើយអេលីសេដែលជាអ្នកប្រកាសទំនាយរបស់ព្រះបានធ្វើឲ្យគាត់ជាសះស្បើយ។ ណាម៉ានមានចិត្ដដឹងគុណខ្លាំងដល់ម៉្លេះបានជាគាត់បានឲ្យអំណោយជាលុយនិងសម្លៀកបំពាក់ដល់អេលីសេ តែអេលីសេបានបដិសេធ។ ប៉ុន្ដែ អេលីសេមានអ្នកបម្រើម្នាក់ឈ្មោះកេហាស៊ីដែលចង់បានអំណោយទាំងនេះសម្រាប់ខ្លួនគាត់។ កេហាស៊ីមានចិត្ដលោភលន់។ ដោយមិនបានប្រាប់អេលីសេ គាត់បានរត់ទៅតាមក្រោយណាម៉ាន ហើយបាននិយាយកុហកដើម្បីណាម៉ានឲ្យអំណោយដល់គាត់។ តើអ្វីបានកើតឡើងចំពោះកេហាស៊ីដែលជាមនុស្សមានចិត្ដលោភលន់? ព្រះបានធ្វើឲ្យគាត់កើតជំងឺឃ្លង់!—ពង្សាវតារក្សត្រទី២ ៥:២០-២៧

ចិត្ដលោភលន់អាចដុះដាលយ៉ាងលឿនពីសេចក្ដីប៉ងប្រាថ្នាដែលមានតែបន្ដិចបន្ដួចទៅជាអ្វីមួយដែលអាចបំផ្លាញជីវិតរបស់យើង

១៣ បើយើងមិនទប់ស្កាត់ចិត្ដលោភលន់ទេ វាអាចដុះដាលយ៉ាងលឿនពីសេចក្ដីប៉ងប្រាថ្នាដែលមានតែបន្ដិចបន្ដួចទៅជាអ្វីមួយដែលអាចបំផ្លាញជីវិតរបស់យើង។ នេះបានត្រូវបញ្ជាក់យ៉ាងច្បាស់នៅកំណត់ហេតុក្នុងគម្ពីរអំពីអេកាន។ គាត់បាននិយាយថា«ដ្បិតខ្ញុំបានឃើញអាវយ៉ាងល្អពីស្រុកស៊ីណើរ នឹងប្រាក់រយរៀល ហើយមាសដុល ទំងន់៥០តម្លឹងនៅក្នុងរបឹប នោះខ្ញុំកើតមានចិត្ដលោភចង់បាន រួចក៏យកទៅ»។ អេកានគួរតែបោះបង់ចោលសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវនេះ។ ប៉ុន្ដែផ្ទុយទៅវិញ គាត់បានលួចរបស់ទាំងនោះ ហើយបានលាក់នៅក្នុងត្រសាលរបស់គាត់។ ព្រះយេហូវ៉ាបានបើកបង្ហាញឲ្យមនុស្សទាំងអស់ដឹងអំពីអំពើខុសឆ្គងរបស់អេកាន ហើយនៅថ្ងៃដដែលនោះ អេកានដែលជាចោរនិងក្រុមគ្រួសាររបស់គាត់បានត្រូវគប់ដុំថ្មសម្លាប់។ (យ៉ូស្វេ ៧:១១, ២១, ២៤, ២៥) យើងទាំងអស់គ្នាអាចមានចិត្ដលោភលន់ដូចអេកាន។ ហេតុនេះ យើងត្រូវ«ប្រុងប្រយ័ត្ននឹងការលោភលន់គ្រប់យ៉ាង»។ (លូកា ១២:១៥) អំពើប្រាសចាកសីលធម៌ក៏ជាចិត្ដលោភលន់មួយប្រភេទដែរ។ ទោះជា ជួនកាលយើងប្រហែលជាមានគំនិតមិនល្អមួយ គឺជាការសំខាន់ចាំបាច់ដែលយើងគ្រប់គ្រងគំនិតរបស់យើងដើម្បីកុំឲ្យសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវនាំឲ្យយើងធ្វើអ្វីដែលខុស។—សូមអាន យ៉ាកុប ១:១៤, ១៥

១៤. តើយើងគួរធ្វើអ្វីបើយើងបានត្រូវល្បួងឲ្យធ្វើអ្វីមួយដែលខុស ដោយសារតែអំណួតចិត្ដលោភលន់?

១៤ មែនហើយ ទាំងអំណួតទាំងចិត្ដលោភលន់អាចនាំឲ្យអន្ដរាយ។ ការគិតអំពីលទ្ធផលដែលមកពីការធ្វើអ្វីមួយដែលខុសនឹងជួយយើងឲ្យបន្ដស្ដាប់សំឡេងរបស់ព្រះយេហូវ៉ា។ (ចោទិយកថា ៣២:២៩) ក្នុងគម្ពីរ ព្រះយេហូវ៉ាប្រាប់យើងអំពីប្រយោជន៍ដែលមកពីការធ្វើអ្វីដែលត្រឹមត្រូវនិងលទ្ធផលដែលមកពីការធ្វើអ្វីដែលខុស។ បើយើងបានត្រូវល្បួងឲ្យធ្វើអ្វីមួយដែលខុស ដោយសារតែអំណួតនិងចិត្ដលោភលន់ គឺជាការល្អដែលយើងគិតថាការធ្វើដូច្នេះនឹងមានលទ្ធផលយ៉ាងណាមកលើយើង មនុស្សជាទីស្រឡាញ់របស់យើង និងចំណងមិត្ដភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។

ចូររក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា

១៥. តើយើងអាចរៀនមេរៀនអ្វីពីគំរូរបស់លោកយេស៊ូ?

១៥ ព្រះយេហូវ៉ាចង់ឲ្យយើងមានជីវិតដ៏ប្រសើរបំផុត។ (ទំនុកតម្កើង ១:១-) លោកឲ្យយើងនូវការណែនាំដ៏ត្រឹមត្រូវនៅពេលត្រឹមត្រូវ។ (សូមអាន ហេប្រឺ ៤:១៦) ទោះជាលោកយេស៊ូជាមនុស្សល្អឥតខ្ចោះក៏ដោយ លោកត្រូវការការប្រាស្រ័យទាក់ទងជាមួយព្រះយេហូវ៉ាជាទៀងទាត់។ លោកយេស៊ូអធិដ្ឋានទៅព្រះយេហូវ៉ាជានិច្ច។ ព្រះយេហូវ៉ាបានគាំទ្រនិងណែនាំលោកយេស៊ូតាមរបៀបដ៏អស្ចារ្យ។ ព្រះយេហូវ៉ាបានចាត់ទេវតាឲ្យថែរក្សាលោក ផ្ដល់សកម្មពលបរិសុទ្ធ ហើយណែនាំលោកឲ្យជ្រើសរើសសាវ័កទាំង១២។ ព្រះយេហូវ៉ាថែមទាំងបានមានប្រសាសន៍ពីស្ថានសួគ៌ដើម្បីបង្ហាញថាលោកគាំទ្រនិងពេញចិត្ដលោកយេស៊ូទៀតផង។ (ម៉ាថាយ ៣:១៧; ១៧:៥; ម៉ាកុស ១:១២, ១៣; លូកា ៦:១២, ១៣; យ៉ូហាន ១២:២៨) ដូចលោកយេស៊ូ យើងក៏ត្រូវអធិដ្ឋានជានិច្ច ហើយអស់ពីចិត្ដដែរ។ (ទំនុកតម្កើង ៦២:៧, ៨; ហេប្រឺ ៥:៧) ការអធិដ្ឋានជួយយើងឲ្យនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា ហើយរស់នៅតាមរបៀបដែលលើកកិត្ដិយសលោក។

១៦. តើតាមរបៀបណាព្រះយេហូវ៉ាជួយយើងឲ្យស្ដាប់សំឡេងរបស់លោក?

១៦ ព្រះយេហូវ៉ាមិនបង្ខំយើងឲ្យធ្វើតាមឱវាទរបស់លោកទេ ប៉ុន្ដែបើយើងចង់បានឱវាទរបស់លោក លោកធ្វើឲ្យយើងស្រួលរកឃើញឱវាទនោះ។ យើងត្រូវសុំសកម្មពលបរិសុទ្ធរបស់លោកដើម្បីដឹកនាំយើង ហើយលោកនឹងឲ្យយើងដោយចិត្ដទូលាយ។ (សូមអាន លូកា ១១:១០-១៣) គម្ពីរចែងថា«ចូរប្រយ័ត្នអំពីរបៀបដែលអ្នករាល់គ្នាស្ដាប់»។ (លូកា ៨:១៨) ជាឧទាហរណ៍ បើយើងសុំព្រះយេហូវ៉ាជួយយើងឲ្យជៀសវាងអំពើប្រាសចាកសីលធម៌ ប៉ុន្ដែយើងបន្ដមើលរូបអាសអាភាស ឬមើលភាពយន្ដដែលមានអំពើប្រាសចាកសីលធម៌ យើងកំពុងបង្ហាញថាតាមពិតយើងមិនចង់បានជំនួយរបស់លោកទេ។ ដើម្បីបានជំនួយរបស់លោក យើងត្រូវនៅកន្លែង ឬស្ថិតក្នុងស្ថានភាពដែលមានសកម្មពលរបស់ព្រះយេហូវ៉ា ដូចជានៅកិច្ចប្រជុំរបស់យើងជាដើម។ អ្នកបម្រើរបស់ព្រះយេហូវ៉ាជាច្រើននាក់បានជៀសផុតអន្ដរាយ ដោយស្ដាប់សំឡេងរបស់ព្រះយេហូវ៉ានៅកិច្ចប្រជុំ។ ពេលពួកគេទទួលស្គាល់ថាពួកគេកំពុងបណ្ដុះសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ ពួកគេបានកែខ្លួន។—ទំនុកតម្កើង ៧៣:១២-១៧; ១៤៣:១០

ចូរបន្ដស្ដាប់សំឡេងរបស់ព្រះយេហូវ៉ាដោយយកចិត្ដទុកដាក់

១៧. បើយើងពឹងផ្អែកលើខ្លួនយើង ហេតុអ្វីយើងអាចមានគ្រោះថ្នាក់?

១៧ យើងរៀនមេរៀនដ៏សំខាន់មួយពីដាវីឌដែលជាស្ដេចនៃអ៊ីស្រាអែល។ ដរាបណាដាវីឌពឹងផ្អែកលើព្រះយេហូវ៉ា ដរាបនោះគាត់អាចធ្វើអ្វីដ៏អស្ចារ្យ។ ពេលគាត់នៅក្មេង គាត់បានសម្លាប់កូលីយ៉ាតដែលជាមនុស្សធំសម្បើម។ ក្រោយមក ដាវីឌបានទៅជាទាហាន ហើយបន្ទាប់មកបានទៅជាស្ដេច។ ភារកិច្ចរបស់គាត់គឺដើម្បីការពារ ហើយធ្វើការសម្រេចចិត្ដល្អសម្រាប់ប្រជាជាតិអ៊ីស្រាអែល។ ប៉ុន្ដែ ពេលគាត់បានចាប់ផ្ដើមពឹងផ្អែកលើខ្លួនគាត់ ចិត្ដរបស់គាត់បានបោកបញ្ឆោតគាត់។ គាត់បានប្រព្រឹត្ដអំពើខុសឆ្គងជាមួយនឹងនាងបាតសេបា ហើយថែមទាំងបានសម្លាប់ប្ដីរបស់នាងទៀតផង។ ទោះជាយ៉ាងនោះក៏ដោយ ពេលព្រះយេហូវ៉ាបានកែតម្រង់គាត់ ដាវីឌបានស្ដាប់ដោយចិត្ដរាបទាប បានទទួលស្គាល់កំហុសរបស់គាត់ ហើយបានក្លាយទៅជាមិត្ដរបស់ព្រះយេហូវ៉ាម្ដងទៀត។—ទំនុកតម្កើង ៥១:៤, ៦, ១០, ១១

ទោះជាលោកយេស៊ូជាមនុស្សល្អឥតខ្ចោះក៏ដោយ លោកយេស៊ូអធិដ្ឋានទៅព្រះយេហូវ៉ាជានិច្ច

១៨. តើអ្វីអាចជួយយើងឲ្យបន្ដស្ដាប់សំឡេងរបស់ព្រះយេហូវ៉ា?

១៨ នៅកូរិនថូសទី១ ១០:១២ យើងបានរៀនថាយើងមិនត្រូវទុកចិត្ដលើខ្លួនយើងទេ។ គម្ពីរចែងយ៉ាងច្បាស់ថាយើងមិនអាចដឹកនាំខ្លួនយើងដោយជោគជ័យបានទេ ដូច្នេះយើងនឹងត្រូវដឹកនាំដោយសំឡេងរបស់ព្រះយេហូវ៉ា ឬសំឡេងរបស់សាថាន។ (យេរេមា ១០:២៣) គឺជាការសំខាន់ចាំបាច់ដែលយើងអធិដ្ឋានជានិច្ច ហើយធ្វើតាមការណែនាំរបស់សកម្មពលបរិសុទ្ធ។ មែនហើយ សូមឲ្យយើងស្ដាប់សំឡេងរបស់ព្រះយេហូវ៉ាដោយយកចិត្ដទុកដាក់ជានិច្ច។