លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរមានជំនឿមាំមួនទៅលើរាជាណាចក្រ

ចូរមានជំនឿមាំមួនទៅលើរាជាណាចក្រ

«ជំនឿគឺជាការទុកចិត្ដដោយមានទីសំអាងមាំមួនថា អ្វីនឹងកើតឡើងដូចសង្ឃឹម»។—ហេប្រឺ ១១:១

១, ២. តើអ្វីនឹងពង្រឹងទំនុកចិត្ដរបស់យើងថាតាមរយៈរាជាណាចក្រ គោលបំណងរបស់ព្រះនឹងបានសម្រេច ហើយហេតុអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)។

ក្នុងនាមជាសាក្សីព្រះយេហូវ៉ា យើងផ្សព្វផ្សាយយ៉ាងខ្នះខ្នែងថារាជាណាចក្រព្រះគឺជាដំណោះស្រាយតែមួយគត់សម្រាប់បញ្ហារបស់យើង។ ប៉ុន្ដែ តើយើងពិតជាជឿជាក់ថារាជាណាចក្រគឺជាអ្វីដែលពិតប្រាកដ ហើយថាតាមរយៈរាជាណាចក្រនោះ គោលបំណងរបស់ព្រះនឹងបានសម្រេចទេ? ហេតុអ្វីយើងអាចមានជំនឿមាំមួនទៅលើរាជាណាចក្រនោះ?—ហេប្រឺ ១១:១

តាមរយៈរាជាណាចក្រមេស្ស៊ី គោលបំណងរបស់ព្រះយេហូវ៉ាសម្រាប់មនុស្សជាតិនឹងបានសម្រេច។ គ្រឹះមូលដ្ឋានដ៏រឹងមាំនៃរាជាណាចក្រនេះ គឺសិទ្ធិគ្រប់គ្រងដ៏ពេញលេញរបស់ព្រះយេហូវ៉ា។ តើអ្នកណាជាស្ដេចនៃរាជាណាចក្រនេះ? តើអ្នកណាទៀតនឹងគ្រប់គ្រងជាមួយស្ដេចអង្គនេះ? តើអ្វី ហើយតើអ្នកណានៅក្រោមអំណាចរបស់ពួកគាត់? ព្រះយេហូវ៉ាបានរៀបចំឡើងដោយស្របច្បាប់នូវផ្នែកសំខាន់ទាំងនេះនៃរាជាណាចក្រតាមរយៈកិច្ចព្រមព្រៀងនានា។ កិច្ចព្រមព្រៀងទាំងនេះគឺជាកិច្ចសន្យាស្របច្បាប់ដែលបានត្រូវធ្វើឡើងដោយព្រះយេហូវ៉ា ឬលោកយេស៊ូគ្រិស្ដជាបុត្ររបស់លោក។ ពេលយើងពិនិត្យពិចារណាកិច្ចព្រមព្រៀងទាំងនេះ យើងនឹងយល់ច្បាស់ជាងនូវរបៀបដែលគោលបំណងរបស់ព្រះយេហូវ៉ានឹងបានសម្រេចនិងមូលហេតុដែលយើងអាចទុកចិត្ដថារាជាណាចក្រនោះនឹងស្ថិតស្ថេរ។—សូមអាន អេភេសូរ ២:១២

. តើយើងនឹងពិចារណាអ្វីនៅក្នុងអត្ថបទនេះនិងនៅអត្ថបទបន្ទាប់?

នៅក្នុងគម្ពីរ កិច្ចព្រមព្រៀងសំខាន់ចម្បងគឺជាប់ទាក់ទងនឹងរាជាណាចក្រមេស្ស៊ីដែលគ្រប់គ្រងដោយលោកយេស៊ូគ្រិស្ដ។ កិច្ចព្រមព្រៀងទាំងនោះគឺ () កិច្ចព្រមព្រៀងជាមួយនឹងអាប្រាហាំ () កិច្ចព្រមព្រៀងខាងច្បាប់ () កិច្ចព្រមព្រៀងជាមួយនឹងដាវីឌ () កិច្ចព្រមព្រៀងដើម្បីសង្ឃមួយរូបដូចម៉េលគីសេដិក () កិច្ចព្រមព្រៀងថ្មី និង() កិច្ចព្រមព្រៀងរាជាណាចក្រ។ យើងនឹងពិចារណាអំពីរបៀបដែលកិច្ចព្រមព្រៀងនីមួយជាប់ទាក់ទងនឹងរាជាណាចក្រនោះ ហើយឈានទៅសម្រេចគោលបំណងរបស់ព្រះសម្រាប់ផែនដីនិងមនុស្សជាតិ (សូមមើលតារាងដែលមានចំណងជើងថា «របៀបដែលព្រះនឹងសម្រេចគោលបំណងរបស់លោក»)។

សេចក្ដីសន្យាមួយដែលបង្ហាញនូវរបៀបដែលគោលបំណងរបស់ព្រះនឹងបានសម្រេច

. ដូចសៀវភៅលោកុប្បត្ដិបានចែង តើព្រះយេហូវ៉ាបានចេញបង្គាប់អ្វីខ្លះដែលមានឥទ្ធិពលលើមនុស្ស?

ព្រះយេហូវ៉ាបានរៀបចំផែនដីរបស់យើងដើម្បីឲ្យមនុស្សអាចរស់នៅ។ ក្រោយមក ព្រះយេហូវ៉ាបានចេញបង្គាប់ដូចទៅនេះ () ព្រះនឹងបង្កើតមនុស្សឲ្យមានលក្ខណៈដូចលោក។ () មនុស្សនឹងប្រែក្លាយផែនដីឲ្យទៅជាសួនឧទ្យាន ហើយធ្វើឲ្យផែនដីពេញទៅដោយកូនដ៏សុចរិតរបស់ពួកគេ។ () មនុស្សមិនត្រូវបរិភោគផ្លែពីដើមដឹងខុសត្រូវឡើយ។ (លោកុប្បត្ដិ ១:២៦, ២៨; ២:១៦, ១៧) បង្គាប់ទាំងបីនេះគឺជាការរៀបរាប់យ៉ាងសព្វគ្រប់អំពីគោលបំណងរបស់ព្រះសម្រាប់មនុស្សជាតិនិងផែនដី។ ដូច្នេះ ហេតុអ្វីព្រះត្រូវធ្វើកិច្ចព្រមព្រៀង?

៥, ៦. () តើសាថានបានព្យាយាមយ៉ាងណាដើម្បីរារាំងគោលបំណងរបស់ព្រះមិនឲ្យបានសម្រេច? () តើព្រះយេហូវ៉ាបានធ្វើអ្វីចំពោះការបះបោរនៅសួនអេដែន?

សាថានបានចាប់ផ្ដើមបះបោរប្រឆាំងព្រះនិងគោលបំរបស់លោក។ វាបានផ្ដោតអារម្មណ៍ទៅលើរបៀបដែលមនុស្សស្ដាប់បង្គាប់ព្រះ ដោយល្បួងអេវ៉ាឲ្យបរិភោគផ្លែពីដើមដឹងខុសត្រូវ។ (លោកុប្បត្ដិ ៣:១-៥; ការបើកបង្ហាញ ១២:៩) ដោយធ្វើដូច្នេះ វាបានប្រឆាំងសិទ្ធិគ្រប់គ្រងរបស់ព្រះលើអ្វីដែលលោកបានបង្កើត។ ក្រោយមក សាថានក៏បានចោទប្រកាន់ដែរថាមនុស្សគោរពប្រណិប័តន៍ព្រះដោយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។—យ៉ូប ១:៩-១១; ២:៤, ៥

តើព្រះយេហូវ៉ានឹងធ្វើអ្វីចំពោះការបះបោរនេះ? លោកអាចបំផ្លាញពួកអ្នកបះបោរទាំងនោះចោល។ ប៉ុន្ដែ នោះមានន័យថាគោលបំណងរបស់ព្រះដើម្បីធ្វើឲ្យផែនដីពេញទៅដោយកូនរបស់អាដាមនិងអេវ៉ានឹងមិនបានសម្រេចឡើយ។ ព្រះយេហូវ៉ាបានសម្រេចចិត្ដមិនបំផ្លាញចោលពួកអ្នកបះបោរទាំងនោះទេ។ ផ្ទុយទៅវិញ លោកបានប្រកាសទំនាយដ៏សំខាន់មួយ ពោលគឺសេចក្ដីសន្យានៅសួនអេដែន។ សេចក្ដីសន្យានេះបានធានាថាចំណុចល្អិតល្អន់ទាំងអស់នៃសេចក្ដីសន្យារបស់ព្រះចំពោះផែនដីនិងមនុស្សជាតិនឹងបានសម្រេច។—សូមអាន លោកុប្បត្ដិ ៣:១៥

សេចក្ដីសន្យានៅសួនអេដែនបានធានាថា ចំណុចល្អិតល្អន់ទាំងអស់នៃសេចក្ដីសន្យារបស់ព្រះចំពោះផែនដីនិងមនុស្សជាតិនឹងបានសម្រេច

. តើសេចក្ដីសន្យានៅសួនអេដែនបង្ហាញអ្វីស្ដីអំពីសត្វពស់និងពូជរបស់វា?

តាមរយៈសេចក្ដីសន្យានៅសួនអេដែន ព្រះបានកាត់ទោសសត្វពស់និងពូជរបស់វាឲ្យត្រូវស្លាប់ ពោលគឺមេកំណាចសាថាននិងពួកអ្នកដែលនឹងកាន់ជំហរខាងវាដោយប្រឆាំងសិទ្ធិគ្រប់គ្រងរបស់ព្រះ។ ព្រះបានឲ្យពូជរបស់ស្ដ្រីក្នុងទំនាយនោះមានអំណាចបំផ្លាញពួកអ្នកបះបោរទាំងនេះចោល។ ដូច្នេះ សេចក្ដីសន្យានៅសួនអេដែនបានបង្ហាញថាសាថាននិងឥទ្ធិពលនៃការបះបោររបស់វានឹងត្រូវបំបាត់ចោល។ សេចក្ដីសន្យានោះក៏បានបញ្ជាក់ដែរអំពីរបៀបដែលនេះនឹងកើតឡើង។

. តើយើងរៀនអ្វីស្ដីអំពីអត្ដសញ្ញាណរបស់ស្ដ្រីនិងពូជរបស់នាង?

តើអ្នកណាខ្លះជាពូជស្ដ្រីនោះ? ពូជស្ដ្រីនឹងត្រូវតែជាបុគ្គលវិញ្ញាណ។ ហេតុអ្វី? ពីព្រោះពូជនេះនឹង«បំផ្លាញចោល»សាថានដែលជាបុគ្គលវិញ្ញាណដែលយើងមើលមិនឃើញ។ (ហេប្រឺ ២:១៤) ដូច្នេះ ស្ដ្រីដែលបង្កើតពូជនេះក៏នឹងត្រូវតែជាបុគ្គលដែលយើងមើលមិនឃើញដែរ។ កាលដែលពូជរបស់សត្វពស់បានកើនឡើង អត្ដសញ្ញាណរបស់ស្ដ្រីនោះនិងពូជរបស់នាងនៅតែជាអាថ៌កំបាំងអស់រយៈពេលប្រហែលជា៤.០០០ឆ្នាំក្រោយសេចក្ដីសន្យានៅសួនអេដែន។ ក្នុងអំឡុងឆ្នាំទាំងនោះ ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងមួយចំនួនដែលបញ្ជាក់ឲ្យដឹងថាអ្នកណាជាពូជរបស់ស្ដ្រីនោះ ហើយបង្ហាញរបៀបដែលព្រះនឹងធ្វើឲ្យល្អឡើងវិញនូវការខូចខាតដែលបណ្ដាលមកពីការបះបោររបស់សាថាន។

កិច្ចព្រមព្រៀងមួយដែលបញ្ជាក់ឲ្យដឹងអំពីពូជរបស់ស្ដ្រី

. តើកិច្ចព្រមព្រៀងជាមួយនឹងអាប្រាហាំគឺជាអ្វី ហើយតើកិច្ចព្រមព្រៀងនេះមានសុពលភាពនៅពេលណា?

ប្រហែលជា២.០០០ឆ្នាំក្រោយសេចក្ដីសន្យានៅសួនអេដែនបានត្រូវធ្វើឡើង ព្រះយេហូវ៉ាបានប្រាប់អាប្រាហាំឲ្យចាកចេញពីផ្ទះរបស់គាត់នៅក្រុងអ៊ើរ ហើយទៅស្រុកកាណាន។ (សកម្មភាព ៧:២, ៣) ព្រះបានប្រាប់គាត់ថា«ចូរឯងចេញពីស្រុក ពីញាតិសន្ដាន នឹងពីផ្ទះឪពុកឯង ទៅនៅស្រុកដែលអញនឹងបង្ហាញឯងចុះ អញនឹងបង្កើតនគរយ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង ទាំងលើកឈ្មោះឯងជាធំផង ឯងនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ អញនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរដល់ឯង ហើយនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលផ្ដាសាឯង គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារឯង»។ (លោកុប្បត្ដិ ១២:១-) សេចក្ដីសន្យារបស់ព្រះចំពោះអាប្រាហាំបានត្រូវហៅថាកិច្ចព្រមព្រៀងជាមួយនឹងអាប្រាហាំ។ យើងមិនដឹងច្បាស់ថាព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងលើកដំបូងជាមួយនឹងអាប្រាហាំនៅពេលណាឡើយ។ ប៉ុន្ដែ យើងដឹងថាកិច្ចព្រមព្រៀងនោះបានមានសុពលភាពនៅឆ្នាំ១៩៤៣ មុនគ.ស. ពេលអាប្រាហាំដែលមានអាយុ៧៥ឆ្នាំបានចាកចេញពីក្រុងហារ៉ាន ហើយបានឆ្លងទន្លេអឺប្រាត។

១០. () តើតាមរបៀបណាអាប្រាហាំបង្ហាញថាគាត់មានជំនឿមាំមួនលើសេចក្ដីសន្យារបស់ព្រះ? () តើព្រះយេហូវ៉ាបានបើកបង្ហាញបន្ដិចម្ដងនូវព័ត៌មានល្អិតល្អន់អ្វីខ្លះស្ដីអំពីពូជរបស់ស្ដ្រី?

១០ ព្រះយេហូវ៉ាបានបញ្ជាក់សេចក្ដីសន្យារបស់លោកនឹងអាប្រាហាំប៉ុន្មានលើក ហើយរាល់លើកលោកបានបន្ថែមព័ត៌មានល្អិតល្អន់ជាង។ (លោកុប្បត្ដិ ១៣:១៥-១៧; ១៧:១-៨, ១៦) អាប្រាហាំមានជំនឿលើសេចក្ដីសន្យារបស់ព្រះខ្លាំងដល់ម៉្លេះបានជាគាត់សុខចិត្ដជូនកូនជាទីស្រឡាញ់របស់គាត់ទៅព្រះសម្រាប់ជាគ្រឿងបូជា។ នេះបានជំរុញព្រះយេហូវ៉ាឲ្យពង្រឹងកិច្ចព្រមព្រៀងដោយធានាថា សេចក្ដីសន្យារបស់លោកនឹងបានសម្រេច។ (សូមអាន លោកុប្បត្ដិ ២២:១៥-១៨; ហេប្រឺ ១១:១៧, ១៨) ក្រោយពីកិច្ចព្រមព្រៀងជាមួយនឹងអាប្រាហាំមានសុពលភាព ព្រះយេហូវ៉ាបានបើកបង្ហាញបន្ដិចម្ដងនូវព័ត៌មានសំខាន់ស្ដីអំពីពូជរបស់ស្ដ្រី។ ពូជនោះនឹងកើតមកពីក្រុមគ្រួសារអាប្រាហាំ នឹងរួមបញ្ចូលមនុស្សជាច្រើន នឹងបម្រើជាស្ដេច នឹងបំផ្លាញសត្រូវទាំងអស់របស់ព្រះ ហើយនឹងជាពរសម្រាប់មនុស្សជាច្រើន។

អាប្រាហាំបានបង្ហាញថា គាត់មានជំនឿមាំមួនលើសេចក្ដីសន្យារបស់ព្រះ (សូមមើលវគ្គ១០)

១១, ១២. តើបទគម្ពីរបង្ហាញយ៉ាងណាថាសេចក្ដីសន្យាក្នុងកិច្ចព្រមព្រៀងជាមួយនឹងអាប្រាហាំនឹងបានសម្រេចតាមរបៀបប្រសើរជាង ហើយតើនោះមានន័យយ៉ាងណាចំពោះយើង?

១១ សេចក្ដីសន្យាក្នុងកិច្ចព្រមព្រៀងជាមួយនឹងអាប្រាហាំបានសម្រេចជាលើកដំបូង ពេលដែលកូនចៅរបស់អាប្រាហាំបានទទួលជាមត៌កនូវស្រុកដែលព្រះបានសន្យា។ ប៉ុន្ដែ គម្ពីរបានបង្ហាញថាកិច្ចព្រមព្រៀងនេះនឹងនាំឲ្យមានផលប្រយោជន៍ច្រើនជាងនេះទៅទៀត។ (កាឡាទី ៤:២២-២៥) សាវ័កប៉ូលបានពន្យល់ថាផ្នែកសំខាន់ចម្បងនៃពូជរបស់អាប្រាហាំ គឺលោកយេស៊ូគ្រិស្ដ។ ផ្នែកបន្ទាប់ ឬបន្ថែម សំដៅលើគ្រិស្ដសាសនិកដែលបានត្រូវរើសតាំង១៤៤.០០០នាក់។ (កាឡាទី ៣:១៦, ២៩; ការបើកបង្ហាញ ៥:៩, ១០; ១៤:១,) ស្ដ្រីនៅក្នុងសេចក្ដីសន្យានៅសួនអេដែន គឺជាផ្នែកនៅស្ថានសួគ៌នៃអង្គការរបស់ព្រះ។ ស្ដ្រីនេះបានត្រូវហៅថា«ក្រុងយេរូសាឡិមនៅស្ថានលើ» ហើយរួមមានបុគ្គលវិញ្ញាណដ៏ស្មោះភក្ដី។ (កាឡាទី ៤:២៦, ៣១) ដូចកិច្ចព្រមព្រៀងជាមួយនឹងអាប្រាហាំបានសន្យា ពូជរបស់ស្ដ្រីនោះនឹងនាំឲ្យមនុស្សជាតិទទួលប្រយោជន៍យូរអង្វែង។

១២ កិច្ចព្រមព្រៀងជាមួយនឹងអាប្រាហាំផ្ដល់ការធានាស្របច្បាប់សម្រាប់រាជាណាចក្រស្ថានសួគ៌ ហើយបើកឱកាសឲ្យស្ដេចនិងពួកអ្នកគ្រប់គ្រងជាមួយនឹងលោកទទួលរាជាណាចក្រនោះជាមត៌ក។ (ហេប្រឺ ៦:១៣-១៨) តើកិច្ចព្រមព្រៀងនេះនឹងមានរហូតដល់ពេលណា? លោកុប្បត្ដិ ១៧:៧ចែងថា កិច្ចព្រមព្រៀងនេះគឺជា«សេចក្ដីសញ្ញា[កិច្ចព្រមព្រៀង]ដ៏នៅអស់កល្បជានិច្ច»។ កិច្ចព្រមព្រៀងនេះនឹងមានរហូតដល់រាជាណាចក្របំផ្លាញសត្រូវរបស់ព្រះនិងរហូតដល់ក្រុមគ្រួសារទាំងអស់នៅផែនដីបានទទួលពរ។ (កូរិនថូសទី១ ១៥:២៣-២៦) ប៉ុន្ដែ ប្រយោជន៍ដែលកិច្ចព្រមព្រៀងនេះផ្ដល់ឲ្យនឹងស្ថិតស្ថេរជារៀងរហូត។ កិច្ចព្រមព្រៀងរបស់ព្រះជាមួយនឹងអាប្រាហាំបង្ហាញថាគោលបំណងរបស់ព្រះយេហូវ៉ាដែលឲ្យមានមនុស្សសុចរិតនៅ«ពេញពាសលើផែនដី»នឹងបានសម្រេច។—លោកុប្បត្ដិ ១:២៨

កិច្ចព្រមព្រៀងមួយធានាថា រាជាណាចក្រនឹងស្ថិតស្ថេរជារៀងរហូត

១៣, ១៤. តើកិច្ចព្រមព្រៀងជាមួយនឹងដាវីឌធានាអ្វី?

១៣ សេចក្ដីសន្យានៅសួនអេដែននិងកិច្ចព្រមព្រៀងជាមួយនឹងអាប្រាហាំបង្រៀនយើងថាការគ្រប់គ្រងរបស់ព្រះយេហូវ៉ាផ្អែកលើខ្នាតតម្រាដ៏សុចរិតរបស់លោកជានិច្ច។ ដូច្នេះ រាជាណាចក្រមេស្ស៊ីដែលព្រះបានរៀបចំឡើងក៏ផ្អែកលើខ្នាតតម្រាដ៏សុចរិតទាំងនោះដែរ។ (ទំនុកតម្កើង ៨៩:១៤) តើរាជាណាចក្រមេស្ស៊ីនឹងខូចអាក្រក់ឬ? តើរាជរដ្ឋាភិបាលនេះនឹងត្រូវជំនួសដោយរដ្ឋាភិបាលមួយទៀតទេ? កិច្ចព្រមព្រៀងស្របច្បាប់មួយទៀតធានាថានេះនឹងមិនកើតឡើងទេ។

ការគ្រប់គ្រងរបស់មេស្ស៊ីនឹងមិនខូចអាក្រក់សោះឡើយ ហើយប្រយោជន៍ដែលមកពីការគ្រប់គ្រងនោះនឹងស្ថិតស្ថេរជារៀងរហូត

១៤ ព្រះយេហូវ៉ាបានធ្វើសេចក្ដីសន្យានឹងដាវីឌជាស្ដេចនៃអ៊ីស្រាអែលនៅសម័យបុរាណ។ សេចក្ដីសន្យានោះបានត្រូវហៅថាកិច្ចព្រមព្រៀងជាមួយនឹងដាវីឌ។ (សូមអាន សាំយូអែលទី២ ៧:១២, ១៦) ព្រះយេហូវ៉ាបានសន្យាថាមេស្ស៊ីនឹងជាកូនចៅម្នាក់របស់ដាវីឌ។ (លូកា ១:៣០-៣៣) តាមរបៀបនេះ ព្រះយេហូវ៉ាបានផ្ដល់ព័ត៌មានជាក់លាក់ថែមទៀតអំពីវង្សត្រកូលរបស់មេស្ស៊ី។ ព្រះយេហូវ៉ាបានមានប្រសាសន៍ថាកូនចៅនេះរបស់ដាវីឌនឹងមាន«ច្បាប់ទទួល»សិទ្ធិស្របច្បាប់ដើម្បីធ្វើជាស្ដេចនៃរាជាណាចក្រមេស្ស៊ី។ (អេសេគាល ២១:២៥-២៧) តំណែងរបស់ដាវីឌជាស្ដេចនឹងស្ថិតស្ថេរជារៀងរហូត ពីព្រោះលោកយេស៊ូដែលជាកូនចៅរបស់ដាវីឌ«នឹងស្ថិតស្ថេរនៅជារៀងរាបដរាប»។ បល្ល័ង្ករបស់លោកនឹង‹ជាប់នៅដូចជាព្រះអាទិត្យ›។ (ទំនុកតម្កើង ៨៩:៣៤-៣៧) យើងអាចទុកចិត្ដថាការគ្រប់គ្រងរបស់មេស្ស៊ីនឹងមិនខូចអាក្រក់សោះឡើយ ហើយប្រយោជន៍ដែលមកពីការគ្រប់គ្រងនេះនឹងស្ថិតស្ថេរជារៀងរហូត!

កិច្ចព្រមព្រៀងសម្រាប់សង្ឃមួយរូប

១៥-១៧. យោងទៅតាមកិច្ចព្រមព្រៀងសម្រាប់សង្ឃមួយរូបដូចម៉េលគីសេដិក តើពូជរបស់ស្ដ្រីនឹងមានភារកិច្ចអ្វីថែមទៀត ហើយហេតុអ្វី?

១៥ កិច្ចព្រមព្រៀងជាមួយនឹងអាប្រាហាំនិងកិច្ចព្រមព្រៀងជាមួយនឹងដាវីឌធានាថាពូជរបស់ស្ដ្រីនឹងគ្រប់គ្រងជាស្ដេច។ ប៉ុន្ដែ ដើម្បីឲ្យមនុស្សជាតិទាំងអស់ទទួលប្រយោជន៍យ៉ាងពេញលេញ ពូជនោះនឹងមិនគ្រាន់តែជាស្ដេចប៉ុណ្ណោះទេ។ ពូជនោះក៏នឹងត្រូវជាសង្ឃផងដែរ។ មានតែសង្ឃប៉ុណ្ណោះអាចជូនគ្រឿងបូជាដែលចាំបាច់ដើម្បីមនុស្សអាចរួចផុតពីភាពខុសឆ្គង ហើយក្លាយទៅជាផ្នែកនៃក្រុមគ្រួសាររបស់ព្រះយេហូវ៉ាដែលជាអ្នកបម្រើស្មោះត្រង់នៅស្ថានសួគ៌និងនៅផែនដី។ ដើម្បីប្រាកដថាពូជនោះនឹងជាសង្ឃ ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងស្របច្បាប់មួយទៀត ពោលគឺកិច្ចព្រមព្រៀងសម្រាប់សង្ឃមួយរូបដូចម៉េលគីសេដិក។

១៦ ព្រះបានបើកបង្ហាញតាមរយៈស្ដេចដាវីឌថាលោកផ្ទាល់នឹងធ្វើកិច្ចព្រមព្រៀងមួយជាមួយនឹងលោកយេស៊ូ។ កិច្ចព្រមព្រៀងនោះបានរួមបញ្ចូលអ្វីពីរយ៉ាង។ ទី១ គឺលោកយេស៊ូនឹង«អង្គុយនៅខាងស្ដាំ[ព្រះ]» ហើយមានអំណាចដើម្បីឈ្នះសត្រូវរបស់លោកទាំងអស់។ ទី២ គឺលោកយេស៊ូនឹងជា«សង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកមិលគីស្សាដែក»។ (សូមអាន ទំនុកតម្កើង ១១០:១, ២, ) ប៉ុន្ដែ ហេតុអ្វីលោកយេស៊ូនឹងជាសង្ឃ«តាមរបៀបលោកមិលគីស្សាដែក»? ម៉េលគីសេដិកបានធ្វើជាស្ដេចនៅក្រុងសាឡិមនិង«ជាសង្ឃរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត» មុនពូជរបស់អាប្រាហាំបានច្បាំងឈ្នះស្រុកដែលព្រះបានសន្យា។ (ហេប្រឺ ៧:១-) មុនលោកយេស៊ូ ម៉េលគីសេដិកជាបុគ្គលតែមួយគត់ដែលមានឋានៈទាំងពីរនោះ ហើយព្រះយេហូវ៉ាផ្ទាល់បានតែងតាំងម៉េលគីសេដិកជាស្ដេចនិងជាសង្ឃ។ ម្យ៉ាងទៀត ដោយសារគម្ពីរមិនបានចែងអំពីអ្នកណាផ្សេងទៀតដែលមានឋានៈនោះមុន ឬក្រោយម៉េលគីសេដិក គឺហាក់ដូចជាគាត់«គឺជាសង្ឃជានិរន្ដរ៍»ជារៀងរហូត។

តាមរយៈកិច្ចព្រមព្រៀងសម្រាប់សង្ឃមួយរូបដូចម៉េលគីសេដិក លោកយេស៊ូបានត្រូវតែងតាំងជាសង្ឃដោយព្រះផ្ទាល់

១៧ តាមរយៈកិច្ចព្រមព្រៀងនេះ លោកយេស៊ូបានត្រូវតែងតាំងជាសង្ឃដោយព្រះផ្ទាល់។ លោកយេស៊ូនឹងនៅជា«សង្ឃជារៀងរហូត តាមរបៀបដូចម៉េលគីសេដិក»។ (ហេប្រឺ ៥:៤-) កិច្ចព្រមព្រៀងនេះបង្ហាញយ៉ាងច្បាស់ថាព្រះយេហូវ៉ាធានាថាលោកនឹងប្រើរាជាណាចក្រមេស្ស៊ីដើម្បីសម្រេចគោលបំណងរបស់លោកចំពោះមនុស្សជាតិនិងផែនដី។

រាជាណាចក្រមានមូលដ្ឋានលើកិច្ចព្រមព្រៀងស្របច្បាប់

១៨, ១៩. () តើកិច្ចព្រមព្រៀងដែលយើងបានពិចារណាជាប់ទាក់ទងនឹងរាជាណាចក្រយ៉ាងដូចម្ដេច? () តើយើងនឹងពិគ្រោះអ្វីក្នុងអត្ថបទបន្ទាប់?

១៨ មកដល់ត្រឹមនេះ យើងបានរៀនអំពីរបៀបដែលកិច្ចព្រមព្រៀងនីមួយជាប់ទាក់ទងនឹងរាជាណាចក្រមេស្ស៊ីនិងអំពីរបៀបដែលរាជាណាចក្រនេះមានមូលដ្ឋានរឹងមាំលើកិច្ចសន្យាស្របច្បាប់។ សេចក្ដីសន្យានៅសួនអេដែនធានាថា ព្រះយេហូវ៉ានឹងប្រើពូជរបស់ស្ដ្រីដើម្បីធ្វើឲ្យគោលបំណងរបស់លោកសម្រាប់ផែនដីនិងមនុស្សជាតិបានសម្រេច។ កិច្ចព្រមព្រៀងជាមួយនឹងអាប្រាហាំពន្យល់ថាអ្នកណាជាពូជរបស់ស្ដ្រីនិងអំពីតួនាទីរបស់ពូជនោះ។

១៩ កិច្ចព្រមព្រៀងជាមួយនឹងដាវីឌផ្ដល់ព័ត៌មានថែមទៀតអំពីវង្សត្រកូលរបស់មេស្ស៊ី។ កិច្ចព្រមព្រៀងនោះថែមទាំងផ្ដល់ឲ្យលោកយេស៊ូនូវសិទ្ធិគ្រប់គ្រងលើផែនដីជារៀងរហូត។ កិច្ចព្រមព្រៀងសម្រាប់សង្ឃមួយរូបដូចម៉េលគីសេដិកធានាថាពូជរបស់ស្ដ្រីនឹងបម្រើជាសង្ឃ។ ប៉ុន្ដែ មិនមានតែលោកយេស៊ូប៉ុណ្ណោះទេដែលនឹងជួយមនុស្សឲ្យក្លាយទៅជាល្អឥតខ្ចោះ។ មានបុគ្គលទៀតដែលបានត្រូវតែងតាំងដើម្បីបម្រើជាស្ដេចនិងជាសង្ឃ។ តើពួកគាត់នឹងមកពីណា? នោះនឹងត្រូវពិគ្រោះក្នុងអត្ថបទបន្ទាប់។