លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ចូរស្ដាប់ ហើយយល់អត្ថន័យចុះ›

‹ចូរស្ដាប់ ហើយយល់អត្ថន័យចុះ›

«ចូរអ្នករាល់គ្នាស្ដាប់ខ្ញុំ ហើយយល់អត្ថន័យចុះ»។—ម៉ាកុស ៧:១៤

១, ២. ហេតុអ្វីមនុស្សជាច្រើនមិនយល់អត្ថន័យនៃពាក្យរបស់លោកយេស៊ូ?

ពេលដែលបុគ្គលម្នាក់កំពុងនិយាយមកយើង យើងអាចសំឡេងរបស់គាត់ ហើយថែមទាំងកត់សម្គាល់ទំហំសំឡេងរបស់គាត់ដែរ។ ប៉ុន្ដែ ដើម្បីយល់អ្វីដែលគាត់កំពុងនិយាយ យើងត្រូវយល់អត្ថន័យនៃពាក្យរបស់គាត់។ (កូរិនថូសទី១ ១៤:៩) លោកយេស៊ូបានមានប្រសាសន៍ទៅកាន់មនុស្សរាប់ពាន់នាក់ក្នុងភាសារបស់ពួកគេ។ ប៉ុន្ដែ មិនមែនពួកគេទាំងអស់បានយល់អត្ថន័យនៃពាក្យរបស់លោកទេ។ ដូច្នេះ លោកយេស៊ូបានមានប្រសាសន៍ថា«ចូរអ្នករាល់គ្នាស្ដាប់ខ្ញុំ ហើយយល់អត្ថន័យចុះ»។—ម៉ាកុស ៧:១៤

ហេតុអ្វីមនុស្សជាច្រើនទាំងនេះមិនបានយល់អ្វីដែលលោកយេស៊ូចង់មានប្រសាសន៍? មនុស្សខ្លះមានមតិផ្ទាល់ខ្លួនរួចហើយ ឬថែមទាំងមានបំណងចិត្ដមិនល្អទៀតផង។ លោកយេស៊ូបានមានប្រសាសន៍អំពីមនុស្សទាំងនេះថា«អ្នករាល់គ្នាពូកែលើកបញ្ញត្ដិរបស់ព្រះចោល ដើម្បីរក្សាទុកទំនៀមទម្លាប់របស់អ្នក»។ (ម៉ាកុស ៧:៩) ពួកគេមិនបានព្យាយាមយល់អត្ថន័យនៃពាក្យរបស់លោកយេស៊ូទេ។ ពួកគេមិនចង់ផ្លាស់ប្ដូរទំនៀមទម្លាប់និងមតិរបស់ពួកគេឡើយ។ មនុស្សទាំងនេះស្ដាប់នឹងត្រចៀក ប៉ុន្ដែមិនបានយល់អត្ថន័យ ហើយមិនឲ្យអ្វីទាំងនោះមានឥទ្ធិពលលើចិត្ដរបស់ពួកគេទេ។ (សូមអាន ម៉ាថាយ ១៣:១៣-១៥) តើតាមរបៀបណាយើងអាចធ្វើឲ្យប្រាកដថាយើងសុខចិត្ដរៀនពីសេចក្ដីបង្រៀនរបស់លោកយេស៊ូជានិច្ច?

របៀបដែលយើងអាចទទួលប្រយោជន៍ពីសេចក្ដីបង្រៀនរបស់លោកយេស៊ូ

. ហេតុអ្វីពួកអ្នកកាន់តាមលោកយេស៊ូអាចយល់ពាក្យរបស់លោក?

យើងត្រូវធ្វើតាមគំរូរបស់ពួកអ្នកកាន់តាមលោកយេស៊ូ ដែលមានចិត្ដរាបទាប។ លោកបានមានប្រសាសន៍ទៅកាន់ពួកគេថា«អ្នករាល់គ្នាមានសុភមង្គលហើយ ពីព្រោះភ្នែករបស់អ្នកមើលឃើញ ហើយត្រចៀករបស់អ្នកក៏ស្ដាប់»។ (ម៉ាថាយ ១៣:១៦) ហេតុអ្វីពួកគេអាចយល់ពាក្យរបស់លោកយេស៊ូ កាលដែលអ្នកទៀតមិនអាចយល់បាន? ពួកគេបានធ្វើអ្វីបីយ៉ាង។ ទី១ ពួកគេសុខចិត្ដសួរសំណួរ ហើយព្យាយាមស្វែងយល់អំពីអ្វីដែលលោកយេស៊ូពិតជាចង់មានប្រសាសន៍។ (ម៉ាថាយ ១៣:៣៦; ម៉ាកុស ៧:១៧) ទី២ ពួកគេសុខចិត្ដបន្ថែមអ្វីថ្មីដែលពួកគេកំពុងរៀនលើអ្វីដែលពួកគេបានទទួលយកក្នុងចិត្ដរួចហើយ។ (សូមអាន ម៉ាថាយ ១៣:១១, ១២) ទី៣ ពួកគេសុខចិត្ដប្រើអ្វីដែលពួកគេបានរៀនដើម្បីជួយខ្លួនឯងនិងអ្នកទៀត។—ម៉ាថាយ ១៣:៥១, ៥២

. ដើម្បីយល់អត្ថន័យនៃឧទាហរណ៍របស់លោកយេស៊ូ តើយើងត្រូវធ្វើអ្វីខ្លះ?

ដូចពួកអ្នកកាន់តាមលោក យើងក៏ត្រូវធ្វើអ្វីបីយ៉ាងដែរ បើយើងចង់យល់អត្ថន័យនៃឧទាហរណ៍របស់លោកយេស៊ូ។ ទី១ យើងត្រូវចំណាយពេលដើម្បីសិក្សានិងរំពឹងគិតអំពីពាក្យរបស់លោកយេស៊ូ ធ្វើការស្រាវជ្រាវ ហើយសួរសំណួរត្រឹមត្រូវ។ នោះគឺជាចំណេះ។ (សុភាសិត ២:៤, ៥) ទី២ យើងត្រូវយល់អំពីរបៀបដែលចំណេះនេះជាប់ទាក់ទងជាមួយនឹងអ្វីដែលយើងដឹងរួចហើយ និងរបៀបដែលចំណេះនេះអាចផ្ដល់ប្រយោជន៍ដល់យើង។ នោះគឺជាការយល់ដឹង។ (សុភាសិត ២:២, ៣) ទី៣ យើងគួរប្រើអ្វីដែលយើងបានរៀន ហើយអនុវត្ដអ្វីទាំងនោះក្នុងជីវិតរបស់យើង។ នោះគឺជាប្រាជ្ញា។សុភាសិត ២:៦, ៧

ប្រាជ្ញាអាចសង្គ្រោះជីវិតរបស់យើងបាន!

. សូមលើកឧទាហរណ៍អំពីភាពខុសគ្នារវាងចំណេះ ការយល់ដឹង និងប្រាជ្ញា។

តើចំណេះ ការយល់ដឹង និងប្រាជ្ញាខុសគ្នាយ៉ាងណា? មានឧទាហរណ៍មួយដែលអាចជួយយើងយល់ចំណុចនេះ។ សូមស្រមៃគិតថាអ្នកកំពុងឈរនៅកណ្ដាលផ្លូវ ហើយមានឡានក្រុងមួយកំពុងបើកសំដៅមកអ្នក។ ដំបូង អ្នកដឹងថាវាគឺជាឡានក្រុង នោះគឺជាចំណេះ។ បន្ទាប់មក អ្នកទទួលស្គាល់ថាបើអ្នកបន្ដឈរនៅទីនោះ ឡានក្រុងនោះនឹងបុកអ្នក នោះគឺជាការយល់ដឹង! ដូច្នេះ អ្នករត់ចេញពីផ្លូវឡានក្រុង នោះគឺជាប្រាជ្ញា! គម្ពីរប្រាប់យើងថា«ចូររក្សាសេចក្ដី[«ប្រាជ្ញា»]ដែលមានប្រយោជន៍» ដោយសារនេះអាចសង្គ្រោះជីវិតរបស់យើងបាន!—សុភាសិត ៣:២១, ២២; ព.ថ.; ធីម៉ូថេទី១ ៤:១៦

. នៅពេលដែលយើងពិចារណាឧទាហរណ៍របស់លោកយេស៊ូ តើយើងនឹងសួរសំណួរបួនយ៉ាងអ្វី? (សូមមើល ប្រអប់)។

ក្នុងអត្ថបទនេះនិងអត្ថបទបន្ទាប់ យើងនឹងពិចារណាឧទាហរណ៍ដែលលោកយេស៊ូបានប្រើ។ យើងនឹងសួរសំណួរដូចទៅនេះ: តើឧទាហរណ៍នេះមានអត្ថន័យយ៉ាងណា? (នេះគឺជាចំណេះ)។ ហេតុអ្វីលោកយេស៊ូប្រើឧទាហរណ៍នេះ? (នេះគឺជាការយល់ដឹង)។ តើតាមរបៀបណាយើងអាចប្រើព័ត៌មាននេះដើម្បីជួយខ្លួនយើង និងអ្នកទៀត? (នេះគឺជាប្រាជ្ញា)។ សំណួរចុងក្រោយ តើនេះបង្រៀនយើងយ៉ាងណាអំពីព្រះយេហូវ៉ានិងលោកយេស៊ូ?

គ្រាប់មូស្ដាត

. តើឧទាហរណ៍របស់លោកយេស៊ូអំពីគ្រាប់មូស្ដាតមានអត្ថន័យយ៉ាងណា?

សូមអាន ម៉ាថាយ ១៣:៣១, ៣២។ តើឧទាហរណ៍របស់លោកយេស៊ូអំពីគ្រាប់មូស្ដាតមានអត្ថន័យយ៉ាងណា? គ្រាប់មូស្ដាតជាតំណាងដំណឹងអំពីរាជាណាចក្រដែលយើងផ្សព្វផ្សាយផង និងក្រុមជំនុំគ្រិស្ដសាសនិកពិតផង។ ពេលក្រុមជំនុំគ្រិស្ដសាសនិកបានចាប់ផ្ដើមនៅឆ្នាំ៣៣ គ.ស. ក្រុមជំនុំគឺតូចណាស់ ដូចជា«គ្រាប់តូចបំផុត»។ ក្នុងរយៈពេលដ៏ខ្លី ក្រុមជំនុំបានរីកចម្រើនយ៉ាងលឿន ដោយសារកិច្ចការផ្សព្វផ្សាយ។ មនុស្សជាច្រើនមិនបានរំពឹងថាក្រុមជំនុំគ្រិស្ដសាសនិកនឹងរីកចម្រើនច្រើន ហើយឆាប់រហ័សដូចដែលបានកើតឡើងនោះទេ។ (កូឡុស ១:២៣) លោកយេស៊ូប្រាប់យើងថា«សត្វស្លាបនៅលើមេឃ»អាច«មកជ្រកអាស្រ័យ»លើមែកវា។ នេះមានន័យថាកាលដែលក្រុមជំនុំគ្រិស្ដសាសនិកនោះកាន់តែធំ ពួកអ្នកដែលមានចិត្ដគំនិតល្អបានរកឃើញសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ បានទទួលកម្លាំងឡើងវិញ និងបានទទួលការការពារនៅទីនោះ។—សូមពិនិត្យបន្ថែម អេសេគាល ១៧:២៣

ក្រុមជំនុំគ្រិស្ដសាសនិកពិតបានរីកចម្រើនយ៉ាងអស្ចារ្យ

. ហេតុអ្វីលោកយេស៊ូប្រើឧទាហរណ៍អំពីគ្រាប់មូស្ដាត?

ហេតុអ្វីលោកយេស៊ូប្រើឧទាហរណ៍នេះ? លោកបានប្រើការលូតលាស់ដ៏អស្ចារ្យរបស់គ្រាប់មូស្ដាតដើម្បីបញ្ជាក់អំពីរបៀបដែលរាជាណាចក្ររីកចម្រើន ផ្ដល់ការការពារ និងយកឈ្នះឧបសគ្គទាំងអស់។ តាំងពីឆ្នាំ១៩១៤ ក្រុមជំនុំគ្រិស្ដសាសនិកពិតបានរីកចម្រើនយ៉ាងអស្ចារ្យ។ (អេសាយ ៦០:២២) ពួកអ្នកដែលជាសមាជិកនៃក្រុមជំនុំនេះទទួលជំនួយដើម្បីនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា។ (សុភាសិត ២:៧; អេសាយ ៣២:១, ២) គ្មានការប្រឆាំងណាអាចបញ្ឈប់ការរីកចម្រើននៃក្រុមជំនុំគ្រិស្ដសាសនិកពិតបានទេ។—អេសាយ ៥៤:១៧

. () តើយើងអាចរៀនអ្វីពីឧទាហរណ៍អំពីគ្រាប់មូស្ដាត? () តើនេះបង្រៀនយើងយ៉ាងណាអំពីព្រះយេហូវ៉ានិងលោកយេស៊ូ?

តើយើងអាចរៀនអ្វីពីឧទាហរណ៍អំពីគ្រាប់មូស្ដាត? យើងប្រហែលជារស់នៅក្នុងតំបន់ដែលមិនសូវមានសាក្សីព្រះយេហូវ៉ា ហើយកិច្ចផ្សព្វផ្សាយមិនសូវរីកចម្រើន។ ប៉ុន្ដែ យើងមិនត្រូវភ្លេចទេថារាជាណាចក្រអាចយកឈ្នះឧបសគ្គទាំងអស់។ នេះនឹងផ្ដល់ឲ្យយើងនូវកម្លាំងដើម្បីស៊ូទ្រាំ។ ជាឧទាហរណ៍ ពេលបងប្រុសអេដវីន ស្គីនណឺបានមកដល់ប្រទេសឥណ្ឌានៅឆ្នាំ១៩២៦ នៅទីនោះមិនសូវមានសាក្សីច្រើនប៉ុន្មានទេ ហើយកិច្ចផ្សព្វផ្សាយគឺ«ពិបាក» ដោយសារការរីកចម្រើនគឺយឺតណាស់។ ប៉ុន្ដែ គាត់បន្ដផ្សព្វផ្សាយ ហើយបានឃើញថាទោះជាមានឧបសគ្គធំក៏ដោយ ដំណឹងអំពីរាជាណាចក្របានត្រូវបន្ដផ្សព្វផ្សាយ។ សព្វថ្ងៃនេះ មានសាក្សីជាង៣៧.០០០នាក់នៅប្រទេសឥណ្ឌា ហើយនៅឆ្នាំ២០១៣មានមនុស្សជាង១០៨.០០០នាក់បានចូលរួមពិធីរំលឹក។ នៅឆ្នាំដែលបងស្គីនណឺបានមកដល់ប្រទេសឥណ្ឌា កិច្ចផ្សព្វផ្សាយទើបតែបានចាប់ផ្ដើមនៅប្រទេសហ្សំប៊ី។ ឥឡូវមានសាក្សីជាង១៧០.០០០នាក់នៅទីនោះ ហើយនៅឆ្នាំ២០១៣ មនុស្ស៧៦៣.៩១៥នាក់បានចូលរួមពិធីរំលឹក។ នេះមានន័យថានៅប្រទេសហ្សំប៊ី ក្នុងចំណោមមនុស្ស១៨នាក់ មានម្នាក់បានចូលរួមពិធីរំលឹក។ នេះពិតជាការរីកចម្រើនដ៏អស្ចារ្យមែន!

ដំបែ

១០. តើឧទាហរណ៍អំពីដំបែមានអត្ថន័យយ៉ាងណា?

១០ សូមអាន ម៉ាថាយ ១៣:៣៣។ តើឧទាហរណ៍អំពីដំបែមានអត្ថន័យយ៉ាងណា? ឧទាហរណ៍នេះសំដៅលើដំណឹងអំពីរាជាណាចក្រ និងរបៀបដែលដំណឹងនេះកែប្រែជីវិតរបស់មនុស្ស។ «ម្សៅទាំងអស់»ជាតំណាងប្រជាជាតិទាំងឡាយ។ ម្សៅដែលដោរឡើងជាតំណាងរបៀបដែលដំណឹងអំពីរាជាណាចក្រកំពុងសុសសាយដោយសារកិច្ចផ្សព្វផ្សាយ។ កាលដែលយើងអាចឃើញការដុះឡើងនៃគ្រាប់មូស្ដាតភ្លាមៗ ការដោរឡើងរបស់ដំបែគឺមិនអាចឃើញភ្លាមបានទេ។ មានតែក្រោយមួយរយៈពេលប៉ុណ្ណោះ ដែលយើងអាចឃើញលទ្ធផល។

១១. ហេតុអ្វីលោកយេស៊ូប្រើឧទាហរណ៍អំពីដំបែ?

១១ ហេតុអ្វីលោកយេស៊ូប្រើឧទាហរណ៍នេះ? លោកយេស៊ូបានបង្ហាញថាដំណឹងអំពីរាជាណាចក្រមានសមត្ថភាពទៅដល់«កន្លែងឆ្ងាយបំផុតនៅផែនដី» ហើយធ្វើឲ្យមានការកែប្រែជាច្រើនក្នុងចិត្ដគំនិតរបស់មនុស្ស។ (សកម្មភាព ១:៨) ដំបូងយើងប្រហែលជាមិនកត់សម្គាល់នូវការកែប្រែទាំងនេះទេ ប៉ុន្ដែការកែប្រែទាំងនេះកំពុងកើតឡើង។ មនុស្សមួយចំនួនធំដែលមកពីគ្រប់ទីកន្លែងកំពុងទទួលយកដំណឹងអំពីរាជាណាចក្រ ហើយឲ្យដំណឹងដែលមានឫទ្ធានុភាពនេះកែប្រែបុគ្គលិកលក្ខណៈរបស់ពួកគេ។—រ៉ូម ១២:២; អេភេសូរ ៤:២២, ២៣

១២, ១៣. សូមលើកឧទាហរណ៍អំពីរបៀបដែលកិច្ចផ្សព្វផ្សាយបានចម្រើនឡើងដូចបានរៀបរាប់ក្នុងឧទាហរណ៍អំពីដំបែ។

១២ យើងច្រើនតែបានឃើញលទ្ធផលនៃកិច្ចផ្សព្វផ្សាយច្រើនឆ្នាំបន្ទាប់ពីមនុស្សដំណឹងអំពីរាជាណាចក្រជាលើកដំបូង។ ជាឧទាហរណ៍ នៅឆ្នាំ១៩៨២ បងហ្វ្រេននិងបងម៉ាហ្គីត ជាប្ដីប្រពន្ធមួយគូដែលបានបម្រើនៅបេតអែលប្រទេសប្រេស៊ីល បានផ្សព្វផ្សាយនៅក្រុងតូចមួយ។ ពួកគាត់បានចាប់ផ្ដើមការសិក្សាគម្ពីរមួយចំនួន ហើយការសិក្សាមួយ គឺជាមួយនឹងម្ដាយម្នាក់និងកូនបួននាក់របស់គាត់។ កូនប្រុសទី១របស់គាត់មានអាយុតែ១២ឆ្នាំប៉ុណ្ណោះនៅពេលនោះ។ គាត់អៀនច្រើន ហើយគាត់ច្រើនតែព្យាយាមពួន មុនពេលការសិក្សាចាប់ផ្ដើម។ ដោយសារភារកិច្ចបានផ្លាស់ប្ដូរ បងហ្វ្រេននិងបងម៉ាហ្គីតមិនអាចបន្ដការសិក្សានេះទៀតទេ។ ម្ភៃប្រាំឆ្នាំក្រោយមក ពួកគាត់បានមកលេងក្រុងនោះ។ សូមស្រមៃគិតអំពីអំណររបស់ពួកគាត់ ពេលដែលពួកគាត់បានឃើញក្រុមជំនុំមួយដែលមានអ្នកផ្សព្វផ្សាយ៦៩នាក់ ១៣នាក់ក្នុងចំណោមអ្នកទាំងនោះជាអ្នកត្រួសត្រាយពេញពេល ទាំងអស់គ្នាប្រជុំនៅក្នុងសាលប្រជុំថ្មីមួយ! ម្យ៉ាងទៀត ក្មេងប្រុសដែលអៀននោះបានធំឡើង ហើយឥឡូវបម្រើជាអ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំ! ដូចដំបែក្នុងឧទាហរណ៍របស់លោកយេស៊ូ ដំណឹងអំពីរាជាណាចក្របានសុសសាយ ហើយបានកែប្រែជីវិតមនុស្សជាច្រើន។

១៣ សូម្បីតែនៅប្រទេសដែលបងប្អូនមិនអាចផ្សព្វផ្សាយដោយមានសេរីភាពក៏ដោយ ដំណឹងអំពីរាជាណាចក្រនៅតែមានសមត្ថភាពកែប្រែជីវិតរបស់មនុស្សបាន។ យើងច្រើនតែភ្ញាក់ផ្អើល ពេលយើងថាមនុស្សជាច្រើននៅប្រទេសទាំងនោះបានដំណឹងអំពីរាជាណាចក្រ។ ជាឧទាហរណ៍ ដំណឹងអំពីរាជាណាចក្របានទៅដល់ប្រទេសគុយបានៅឆ្នាំ១៩១០ ហើយបងរ៉ាសិលបានមកលេងប្រទេសនេះនាឆ្នាំ១៩១៣។ នៅដើមដំបូង មិនសូវមានការរីកចម្រើនទេ។ ប៉ុន្ដែ តើសព្វថ្ងៃនេះមានអ្វីកំពុងកើតឡើងនៅប្រទេសគុយបា? គឺមានអ្នកផ្សាយជាង៩៦.០០០នាក់ដែលកំពុងផ្សព្វផ្សាយដំណឹងល្អ ហើយនៅឆ្នាំ២០១៣មានមនុស្ស២២៩.៧២៦នាក់បានចូលរួមពិធីរំលឹក។ នោះមានន័យថាក្នុងចំណោមបណ្ដាជន៤៨នាក់មានម្នាក់បានចូលរួម។ សូម្បីតែនៅប្រទេសដែលមិននៅក្រោមបម្រាមក៏ដោយ ដំណឹងអំពីរាជាណាចក្រប្រហែលជាបានត្រូវផ្សព្វផ្សាយដល់តំបន់ដែលសាក្សីព្រះយេហូវ៉ាដែលនៅទីនោះ មិនគិតស្មានថាកិច្ចផ្សព្វផ្សាយអាចធ្វើឡើងទេ។—សាស្ដា ៨:៧; ១១:៥

ការផ្សាយដល់មនុស្សរាប់លាននាក់ មិនមែនជាបញ្ហាចំពោះព្រះយេហូវ៉ាឡើយ

១៤, ១៥. () តើតាមរបៀបណាយើងម្នាក់អាចទទួលប្រយោជន៍ពីមេរៀនក្នុងឧទាហរណ៍អំពីដំបែ? () តើនេះបង្រៀនយើងយ៉ាងណាអំពីព្រះយេហូវ៉ានិងលោកយេស៊ូ?

១៤ តើយើងអាចទទួលប្រយោជន៍យ៉ាងណាពីអ្វីដែលលោកយេស៊ូបានបង្រៀនយើងក្នុងឧទាហរណ៍អំពីដំបែ? ពេលយើងរំពឹងគិតអំពីអត្ថន័យនៃឧទាហរណ៍របស់លោកយេស៊ូ យើងយល់ថាយើងមិនចាំបាច់បារម្ភថាដំណឹងអំពីរាជាណាចក្រនឹងផ្សាយតាមរបៀបណាដល់មនុស្សរាប់លាននាក់ដែលមិនទាន់បាននោះទេ។ នេះមិនមែនជាបញ្ហាចំពោះព្រះយេហូវ៉ាឡើយ។ ប៉ុន្ដែ តើយើងមានកិច្ចការអ្វី? បណ្ដាំរបស់ព្រះឆ្លើយថា«នៅពេលព្រឹក ចូរសាបព្រោះពូជរបស់ឯងចុះ ហើយនៅពេលល្ងាចកុំឲ្យទប់ដៃឯងឡើយ ដ្បិតឯងមិនដឹងជាខាងណានឹងចំរើនឡើង ទោះបើខាងណេះខាងណោះក្ដី ឬបើទាំងនឹងចំរើនបានល្អដូចគ្នាផង»។ (សាស្ដា ១១:៦) យើងមិនគួរភ្លេចអធិដ្ឋានសុំព្រះយេហូវ៉ាឲ្យពរដល់កិច្ចផ្សព្វផ្សាយឡើយ ជាពិសេសនៅប្រទេសដែលដាក់កម្រិតលើកិច្ចផ្សព្វផ្សាយ។—អេភេសូរ ៦:១៨-២០

១៥ ម្យ៉ាងទៀត បើយើងមិនឃើញលទ្ធផលនៃកិច្ចផ្សព្វផ្សាយរបស់យើងភ្លាមៗ យើងមិនគួរធ្លាក់ទឹកចិត្ដឡើយ។ យើងមិនគួរមើលងាយ«ថ្ងៃនៃការបន្ដិចបន្ដួចនោះ»ទេ។ (សាការី ៤:១០) នៅទីបំផុត លទ្ធផលប្រហែលជាអស្ចារ្យជាងនិងច្រើនជាងអ្វីដែលយើងធ្លាប់ស្រមៃគិតឆ្ងាយណាស់!—ទំនុកតម្កើង ៤០:៥; សាការី ៤:៧

អ្នកធ្វើដំណើរជួញដូរម្នាក់និងកំណប់ទ្រព្យ

១៦. តើឧទាហរណ៍អំពីអ្នកធ្វើដំណើរជួញដូរម្នាក់និងឧទាហរណ៍អំពីកំណប់ទ្រព្យមានអត្ថន័យយ៉ាងណា?

១៦ សូមអាន ម៉ាថាយ ១៣:៤៤-៤៦។ តើឧទាហរណ៍អំពីអ្នកធ្វើដំណើរជួញដូរម្នាក់និងឧទាហរណ៍អំពីកំណប់ទ្រព្យមានអត្ថន័យយ៉ាងណា? នៅសម័យលោកយេស៊ូ អ្នកជួញដូរខ្លះបានធ្វើដំណើរយ៉ាងឆ្ងាយដើម្បីស្វែងរកគជ់ខ្យងដែលល្អជាងគេ ហើយទិញគជ់ខ្យងទាំងនោះ។ «គជ់ខ្យងមួយដែលមានតម្លៃខ្ពស់»ក្នុងឧទាហរណ៍របស់លោកយេស៊ូជាតំណាងសេចក្ដីពិតដ៏មានតម្លៃស្ដីអំពីរាជាណាចក្រ ហើយអ្នកជួញដូរនោះជាតំណាងពួកអ្នកដែលមានចិត្ដគំនិតល្អដែលស្វែងរកសេចក្ដីពិតនេះនៅគ្រប់ទីកន្លែង។ អ្នកជួញដូរនោះសុខចិត្ដលក់«ភ្លាម»នូវអ្វីទាំងអស់ដែលគាត់មាន ដើម្បីគាត់អាចទិញគជ់ខ្យងដ៏មានតម្លៃនេះ។ លោកយេស៊ូក៏បានលើកឧទាហរណ៍មួយដែរអំពីបុរសម្នាក់ដែលកំពុងធ្វើការក្នុងវាលមួយ ហើយបានប្រទះឃើញ«កំណប់»ទ្រព្យ។ ខុសពីអ្នកជួញដូរនោះ បុរសនេះមិនបានស្វែងរកទ្រព្យនោះទេ។ ប៉ុន្ដែ ពេលគាត់បានដឹងថាទ្រព្យនោះមានតម្លៃ គាត់ក៏សុខចិត្ដលក់«អ្វី»ទាំងអស់ដែរដើម្បីគាត់អាចមានវា។

១៧. ហេតុអ្វីលោកយេស៊ូបានលើកឧទាហរណ៍អំពីអ្នកធ្វើដំណើរជួញដូរម្នាក់និងឧទាហរណ៍អំពីកំណប់ទ្រព្យ?

១៧ ហេតុអ្វីលោកយេស៊ូបានលើកឧទាហរណ៍ទាំងពីរនោះ? លោកបានបង្ហាញថាសេចក្ដីពិតអាចរកឃើញតាមរបៀបផ្សេងៗ។ មនុស្សខ្លះស្វែងរកសេចក្ដីពិត ហើយសុខចិត្ដលះបង់អ្វីផ្សេងដើម្បីរកឃើញសេចក្ដីពិតនោះ។ មនុស្សទៀតឃើញសេចក្ដីពិត សូម្បីតែពួកគេមិនបានស្វែងរកក៏ដោយ ប្រហែលជាពេលអ្នកណាម្នាក់ផ្សព្វផ្សាយដល់ពួកគេ។ បុរសម្នាក់ដែលនៅក្នុងឧទាហរណ៍ទាំងពីរនេះបានទទួលស្គាល់តម្លៃនៃអ្វីដែលពួកគាត់បានឃើញ ហើយសុខចិត្ដធ្វើការលះបង់យ៉ាងធំដើម្បីបានរបស់នោះ។

ចូរសុខចិត្ដធ្វើអ្វីទាំងអស់ដើម្បីបន្ដចាត់ទុកសេចក្ដីពិតជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក

១៨. () តើយើងអាចទទួលប្រយោជន៍យ៉ាងណាពីឧទាហរណ៍ទាំងពីរនេះ? () តើនេះបង្រៀនយើងយ៉ាងណាអំពីព្រះយេហូវ៉ានិងលោកយេស៊ូ?

១៨ តើយើងអាចទទួលប្រយោជន៍យ៉ាងណាពីឧទាហរណ៍ទាំងពីរនេះ? (ម៉ាថាយ ៦:១៩-២១) សូមសួរខ្លួនអ្នកថា ‹តើខ្ញុំមានទស្សនៈចំពោះសេចក្ដីពិតដូចបុរសទាំងនោះទេ? តើខ្ញុំចាត់ទុកសេចក្ដីពិតថាជាទ្រព្យឬ? តើខ្ញុំសុខចិត្ដលះបង់អ្វីផ្សេងដើម្បីបានសេចក្ដីពិតនោះទេ ឬតើខ្ញុំអនុញ្ញាតឲ្យអ្វីផ្សេងបំបែរអារម្មណ៍ខ្ញុំ ដូចជាការខ្វល់ខ្វាយនៃជីវិតប្រចាំថ្ងៃជាដើម?›។ (ម៉ាថាយ ៦:២២-២៤, ៣៣; លូកា ៥:២៧, ២៨; ភីលីព ៣:៨) បើយើងពិតជាស្រឡាញ់សេចក្ដីពិត យើងនឹងសុខចិត្ដធ្វើអ្វីទាំងអស់ដើម្បីបន្ដចាត់ទុកសេចក្ដីពិតជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់យើង។

១៩. តើយើងនឹងពិចារណាអ្វីនៅអត្ថបទបន្ទាប់?

១៩ សូមឲ្យយើងបង្ហាញថាយើងបានស្ដាប់ ហើយពិតជាបានយល់អត្ថន័យនៃឧទាហរណ៍ទាំងនេះ។ សូមចាំថាបើយើងគ្រាន់តែយល់អត្ថន័យនៃឧទាហរណ៍ទាំងនេះប៉ុណ្ណោះ គឺមិនគ្រប់គ្រាន់ទេ។ យើងត្រូវអនុវត្ដអ្វីដែលយើងរៀនពីឧទាហរណ៍ទាំងនេះ។ នៅអត្ថបទបន្ទាប់ យើងនឹងពិចារណាឧទាហរណ៍បីទៀត និងមេរៀនដែលយើងអាចទាញយកពីឧទាហរណ៍ទាំងនោះ។