គាត់បាន«ស្គាល់ផ្លូវ» លេង គាត់បាន«ស្គាល់ផ្លូវ» បងហ្គាយ ហុលលីស ភាស ដែលជាសមាជិកគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា បានបញ្ចប់កិច្ចបម្រើរបស់គាត់នៅផែនដី នៅថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០១៤ ពេលគាត់មានអាយុ៧៩ឆ្នាំ។ ក្នុងនាមជាបងប្អូនម្នាក់របស់គ្រិស្ដ គាត់បានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយបានទទួលរង្វាន់របស់គាត់នៅស្ថានសួគ៌។—ហេប្រឺ ២:១០-១២; ពេត្រុសទី១ ៣:១៨ បងហ្គាយ ភាសបានកើតនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៣៤ នាក្រុងអបឺន រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ហើយបានទទួលការជ្រមុជទឹកនៅឆ្នាំ១៩៥៥។ គាត់បានរៀបការជាមួយនឹងបងស្រីផេននីប្រពន្ធជាទីស្រឡាញ់របស់គាត់នៅឆ្នាំ១៩៧៧ ហើយបានចិញ្ចឹមអប់រំក្រុមគ្រួសាររបស់ពួកគាត់។ គាត់ក៏ដូចជាឪពុកម្នាក់ចំពោះមនុស្សជាច្រើនឯទៀតដែរ។ នៅឆ្នាំ១៩៨២ គាត់និងបងផេននីបានចាប់ផ្ដើមត្រួសត្រាយជាមួយគ្នា។ ចាប់តាំងពីឆ្នាំ១៩៨៦ គាត់បានបម្រើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌលនៅសហរដ្ឋអាម៉េរិកអស់១១ឆ្នាំ។ នៅឆ្នាំ១៩៩៧ បងហ្គាយនិងបងផេននី ភាសបានចាប់ផ្ដើមបម្រើជាសមាជិកក្រុមគ្រួសារបេតអែលនៅសហរដ្ឋអាម៉េរិក។ បងភាសបានធ្វើការនៅការិយាល័យខាងកិច្ចបម្រើ ហើយនៅឆ្នាំ១៩៩៨ គាត់បានត្រូវតែងតាំងជាជំនួយការរបស់គណៈកម្មាធិការខាងបុគ្គលិកនៃគណៈអភិបាល។ នៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៩៩ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំមានសេចក្ដីជូនដំណឹងថា គាត់បានត្រូវតែងតាំងជាសមាជិកគណៈអភិបាល។ ក្នុងប៉ុន្មានឆ្នាំនេះនៅពេលផ្សេងៗគ្នា គាត់បានបម្រើជាមួយនឹងគណៈកម្មាធិការខាងបុគ្គលិក គណៈកម្មាធិការខាងការនិពន្ធ គណៈកម្មាធិការខាងបោះពុម្ព និងគណៈកម្មាធិការខាងការចាត់ចែង។ បងភាសមានស្នាមញញឹមដ៏កក់ក្ដៅ ហើយគាត់ចូលចិត្ដសើចសប្បាយ។ មនុស្សដែលមានប្រវត្ដិនិងវប្បធម៌ផ្សេងៗ មានអារម្មណ៍ស្រួលពេលនៅជាមួយនឹងគាត់។ ដោយសារគាត់មានសេចក្ដីស្រឡាញ់ មានចិត្ដរាបទាប គោរពច្បាប់និងគោលការណ៍របស់ព្រះ ហើយមានទំនុកចិត្ដទាំងស្រុងលើព្រះយេហូវ៉ា នេះធ្វើឲ្យមនុស្សឯទៀតស្រឡាញ់ចូលចិត្ដគាត់ណាស់។ បងហ្គាយ ភាសច្រើនតែបាននិយាយថា ដូចព្រះអាទិត្យប្រាកដជារះ សេចក្ដីសន្យារបស់ព្រះយេហូវ៉ាប្រាកដជានឹងសម្រេចជាងនោះទៅទៀត ហើយគាត់ចង់ឲ្យពិភពលោកទាំងមូលដឹងអំពីនេះ។ បងភាសបានធ្វើការយ៉ាងនឿយហត់សម្រាប់ព្រះយេហូវ៉ា ដោយចាប់ផ្ដើមតាំងពីពេលព្រលឹមរាល់ព្រឹក ហើយច្រើនតែបន្ដធ្វើការរហូតដល់ពេលយប់ជ្រៅ។ គាត់បានធ្វើដំណើរជុំវិញពិភពលោក ដើម្បីលើកទឹកចិត្ដបងប្អូនគ្រិស្ដសាសនិករបស់គាត់ ហើយគាត់មិនដែលរវល់ពេករហូតដល់មិនអាចចំណាយពេលជាមួយនឹងអ្នកដែលត្រូវការជំនួយ ឬសុំឱវាទពីគាត់ឡើយ។ សូម្បីតែច្រើនឆ្នាំក្រោយមកក៏ដោយ បងប្អូនរួមជំនឿចាំអំពីរបៀបដែលគាត់ទទួលអ្នកឯទៀតដោយរាក់ទាក់ ចំណងមិត្ដភាពដែលពួកគេមានជាមួយនឹងគាត់ ព្រមទាំងការលើកទឹកចិត្ដពីបទគម្ពីរដែលគាត់ផ្ដល់ឲ្យពួកគេ។ ប្រពន្ធ កូន៦នាក់ ចៅ និងចៅទួតរបស់គាត់ ព្រមទាំងបងប្អូនជាច្រើននាក់ដែលចាត់ទុកគាត់ជាឪពុកក្នុងសេចក្ដីពិត ពួកគេទាំងអស់គ្នានឹងនឹកបងភាសដែលជាបងប្រុសនិងជាមិត្ដសម្លាញ់របស់យើង។ បងម៉ាក សាន់ដឺសុនដែលជាសមាជិកគណៈអភិបាលម្នាក់ទៀត បានថ្លែងសុន្ទរកថាដើម្បីរំលឹកអំពីបងភាស នៅបេតអែលនាក្រុងប៊្រុគ្លីន នៅថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០១៤។ គាត់បាននិយាយអំពីសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ដែលបងភាសមាន ហើយបានអានពាក្យរបស់លោកយេស៊ូដែលថា៖ «ក្នុងលំនៅរបស់បិតានៃខ្ញុំមានទីអាស្រ័យជាច្រើន។ . . . ប្រសិនបើខ្ញុំទៅរៀបចំកន្លែងមួយឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងមកម្ដងទៀត រួចនឹងទទួលអ្នករាល់គ្នាមកឯលំនៅរបស់ខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នានៅកន្លែងដែលខ្ញុំនៅដែរ។ ឯកន្លែងដែលខ្ញុំនឹងទៅ អ្នករាល់គ្នាស្គាល់ផ្លូវហើយ»។—យ៉ូហាន ១៤:២-៤ យើងនឹងនឹកបងភាសយ៉ាងខ្លាំង។ ប៉ុន្ដែ យើងត្រេកអរដែលគាត់បាន«ស្គាល់ផ្លូវ»ទៅ«ទីអាស្រ័យ»របស់គាត់ដែលនៅស្ថិតស្ថេរ។ ថយ បន្ទាប់ លោកអ្នកក៏ប្រហែលជាចូលចិត្តដែរ សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា តើគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ាជាអ្នកណា? តើសមាជិកទាំងនោះជាមេដឹកនាំនៃអង្គការយើងឬទេ? Print ចែក ចែក គាត់បាន«ស្គាល់ផ្លូវ» ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា គាត់បាន«ស្គាល់ផ្លូវ» ខ្មែរ គាត់បាន«ស្គាល់ផ្លូវ» https://cms-imgp.jw-cdn.org/img/p/402014922/univ/art/402014922_univ_sqr_xl.jpg