លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មូលហេតុដែលយើងធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់

មូលហេតុដែលយើងធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់

«ចូរបន្ដធ្វើដូច្នេះ ដើម្បីរំលឹកពីខ្ញុំ»។—កូរិនថូសទី១ ១១:២៤

១, ២. តើលោកយេស៊ូបានធ្វើអ្វីនៅល្ងាចថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ គ.ស.? (សូមមើលរូបភាពនៅដើមអត្ថបទ)

នៅក្រុងយេរូសាឡិម នៅយប់ថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ គ.ស. មានលោកខែពេញវង់។ លោកយេស៊ូនិងពួកសាវ័ករបស់លោកបានធ្វើបុណ្យរំលង ជាពិធីរំលឹកដែលធ្វើឲ្យមនុស្សនឹកចាំអំពីរបៀបដែលព្រះយេហូវ៉ាបានសង្គ្រោះជនជាតិអ៊ីស្រាអែលពីស្រុកអេស៊ីបជាង១.៥០០ឆ្នាំមុន។ លោកយេស៊ូបានចូលរួមការបរិភោគអាហារពិសេសជាមួយនឹងពួកសាវ័កស្មោះត្រង់១១នាក់របស់លោក ជាការបរិភោគអាហារដែលអ្នកកាន់តាមលោកនឹងធ្វើរាល់ឆ្នាំដើម្បីរំលឹកអំពីមរណភាពរបស់លោក។—ម៉ាថាយ ២៦:១, ២

លោកយេស៊ូបានអធិដ្ឋាន ហុចនំប៉័ងឥតដំបែឲ្យពួកសាវ័ករបស់លោក ហើយបានមានប្រសាសន៍ថា«ចូរយកពិសាចុះ»។ បន្ទាប់មកលោកបានយកពែងស្រាទំពាំងបាយជូរមួយ អធិដ្ឋានម្ដងទៀត ហើយបានមានប្រសាសន៍ថា«ចូរអ្នកទាំងអស់គ្នាពិសាពីពែងនេះ»។ (ម៉ាថាយ ២៦:២៦, ២៧) នំប៉័ងនិងស្រាទំពាំងបាយជូរមានអត្ថន័យពិសេស។ ពួកសាវ័កស្មោះត្រង់របស់លោកយេស៊ូបានរៀនអ្វីជាច្រើននៅយប់ដ៏សំខាន់នោះ។

. តើយើងនឹងពិគ្រោះសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?

លោកយេស៊ូចង់ឲ្យអ្នកកាន់តាមលោករំលឹកអំពីមរណភាពរបស់លោករាល់ឆ្នាំ។ ក្រោយមក ពិធីនោះបានត្រូវហៅថា«ពិធីអាហារល្ងាចរបស់លោកម្ចាស់»ពិធីរំលឹក។ (កូរិនថូសទី១ ១១:២០) នេះនាំឲ្យមានសំណួរខ្លះ។ ហេតុអ្វីយើងគួររំលឹកអំពីមរណភាពរបស់លោកយេស៊ូ? តើនំប៉័ងនិងស្រាទំពាំងបាយជូរមានអត្ថន័យយ៉ាងណា? តើយើងអាចរៀបចំយ៉ាងណាសម្រាប់ពិធីរំលឹក? តើអ្នកណាគួរពិសាវត្ថុតំណាង? ហើយតើតាមរបៀបណាគ្រិស្ដសាសនិកបង្ហាញថាពួកគេឲ្យតម្លៃទៅលើសេចក្ដីសង្ឃឹមរបស់ពួកគេ?

មូលហេតុដែលយើងរំលឹកមរណភាពរបស់លោកយេស៊ូ

. តើមរណភាពរបស់លោកយេស៊ូបានបើកឱកាសអ្វីឲ្យយើង?

យើងបានទទួលភាពខុសឆ្គងនិងសេចក្ដីស្លាប់ ដោយសារអាដាមបានប្រព្រឹត្ដអំពើខុសឆ្គង។ (រ៉ូម ៥:១២) គ្មានមនុស្សមិនល្អឥតខ្ចោះណាម្នាក់អាចជូនព្រះនូវថ្លៃលោះសម្រាប់ជីវិតខ្លួន ឬជីវិតរបស់អ្នកទៀតបានឡើយ។ (ទំនុកតម្កើង ៤៩:៦-) ប៉ុន្ដែ លោកយេស៊ូបានផ្ដល់ជីវិតល្អឥតខ្ចោះរបស់លោកដើម្បីយើង ហើយបានជូនព្រះនូវតម្លៃនៃថ្លៃលោះនោះ។ ដោយធ្វើដូច្នេះ លោកយេស៊ូបានបើកឱកាសឲ្យយើងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូត ដោយរំដោះយើងឲ្យរួចពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។—រ៉ូម ៦:២៣; កូរិនថូសទី១ ១៥:២១, ២២

យើងមានចិត្ដដឹងគុណយ៉ាងខ្លាំងចំពោះអ្វីដែលព្រះនិងលោកយេស៊ូបានធ្វើដើម្បីយើង!

. () តើតាមរបៀបណាយើងដឹងថាព្រះនិងលោកយេស៊ូស្រឡាញ់យើង? () ហេតុអ្វីយើងគួរចូលរួមពិធីរំលឹក?

ព្រះបានបង្ហាញសេចក្ដីស្រឡាញ់របស់លោកចំពោះមនុស្សដោយផ្ដល់ថ្លៃលោះ។ (យ៉ូហាន ៣:១៦) លោកយេស៊ូក៏បានបង្ហាញសេចក្ដីស្រឡាញ់របស់លោកដែរ ដោយផ្ដល់ជីវិតរបស់លោកដើម្បីយើង។ សូម្បីតែមុនលោកយេស៊ូបានមកផែនដីក្ដី លោកមាន‹សេចក្ដីអំណរនឹងពួកមនុស្សលោក›។ (សុភាសិត ៨:៣០, ៣១) យើងមានចិត្ដដឹងគុណយ៉ាងខ្លាំងចំពោះអ្វីដែលព្រះយេហូវ៉ានិងលោកយេស៊ូបានធ្វើដើម្បីយើង! នេះជាមូលហេតុដែលយើងធ្វើតាមបង្គាប់របស់លោកយេស៊ូដែលថា«ចូរបន្ដធ្វើដូច្នេះ ដើម្បីរំលឹកពីខ្ញុំ» ដោយចូលរួមពិធីរំលឹក។—កូរិនថូសទី១ ១១:២៣-២៥

អត្ថន័យនៃវត្ថុតំណាង

. តើយើងយល់យ៉ាងណាអំពីនំប៉័ងនិងស្រាទំពាំងបាយជូរនៅពិធីរំលឹក?

ក្នុងអំឡុងការបរិភោគអាហារចុងក្រោយរបស់លោកយេស៊ូជាមួយនឹងពួកសាវ័ករបស់លោក លោកមិនបានធ្វើការអស្ចារ្យដោយធ្វើឲ្យនំប៉័ងក្លាយទៅជារូបកាយរបស់លោក ឬស្រាទំពាំងបាយជូរទៅជាឈាមរបស់លោកទេ។ លោកបានមានប្រសាសន៍អំពីនំប៉័ងថា«នេះជាតំណាងរូបកាយរបស់ខ្ញុំ»។ លោកបានមានប្រសាសន៍អំពីស្រាទំពាំងបាយជូរថា«ស្រានេះជាតំណាង‹ឈាមរបស់ខ្ញុំដែលសម្រាប់កិច្ចព្រមព្រៀង›។ ឈាមនោះនឹងត្រូវបង្ហូរចេញសម្រាប់មនុស្សជាច្រើន»។ (ម៉ាកុស ១៤:២២-២៤) យើងអាចឃើញយ៉ាងច្បាស់ថានំប៉័ងនិងស្រាទំពាំងបាយជូរជានិមិត្ដរូប ឬជាវត្ថុតំណាង។

. តើនំប៉័ងឥតដំបែជាតំណាងអ្វី?

នៅល្ងាចដ៏សំខាន់នោះ លោកយេស៊ូបានប្រើនំប៉័ងឥតដំបែពីអាហារបុណ្យរំលង។ (និក្ខមនំ ១២:៨) ជួនកាល គម្ពីរប្រើដំបែដើម្បីជាតំណាងអំពើខុសឆ្គង។ (ម៉ាថាយ ១៦:៦, ១១, ១២; លូកា ១២:១) នំប៉័ងឥតដំបែដែលលោកយេស៊ូបានប្រើជាតំណាងរូបកាយដ៏ល្អឥតខ្ចោះរបស់លោក។ (ហេប្រឺ ៧:២៦) នេះជាមូលហេតុដែលយើងប្រើនំប៉័ងឥតដំបែនៅពិធីរំលឹក។

. តើស្រាទំពាំងបាយជូរជាតំណាងអ្វី?

ស្រាទំពាំងបាយជូរដែលលោកយេស៊ូបានប្រើជាតំណាងឈាមរបស់លោក ឬជីវិតរបស់លោក ដូចស្រាទំពាំងបាយជូរដែលយើងប្រើនៅពិធីរំលឹកសព្វថ្ងៃនេះ។ នៅកុលកូថាដែលជាកន្លែងមួយនៅខាងក្រៅក្រុងយេរូសាឡិម លោកយេស៊ូបានស្លាប់ដើម្បីយើង ហើយបានផ្ដល់ជីវិតរបស់លោកដើម្បីឲ្យយើង«ទទួលការអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន»។ (ម៉ាថាយ ២៦:២៨; ២៧:៣៣) បើយើងមានចិត្ដដឹងគុណចំពោះអំណោយដ៏មានតម្លៃនោះ យើងនឹងត្រៀមខ្លួនសម្រាប់ពិធីពិសេសនេះជារៀងរាល់ឆ្នាំ។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?

របៀបខ្លះដើម្បីរៀបចំ

. () ហេតុអ្វីយើងគួរប្រើកាលវិភាគអំណានគម្ពីរសម្រាប់ពិធីរំលឹក? () តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះថ្លៃលោះ?

របៀបមួយដើម្បីរៀបចំសម្រាប់ពិធីរំលឹកគឺប្រើកាលវិភាគអំណានគម្ពីរសម្រាប់ពិធីរំលឹកនៅក្នុងសៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ។ ការអានកំណត់ហេតុក្នុងគម្ពីរនឹងជួយយើងរំពឹងគិតអំពីអ្វីដែលលោកយេស៊ូបានធ្វើមុនលោកបានទទួលមរណភាព។ បងស្រីម្នាក់បានសរសេរថា«យើងរង់ចាំពិធីរំលឹកដោយចិត្ដរំភើប។ ពិធីនេះមានអត្ថន័យកាន់តែពិសេសចំពោះយើងរាល់ឆ្នាំ។ ខ្ញុំចាំពេលដែលខ្ញុំឈរនៅកន្លែងធ្វើពិធីបុណ្យសព . . . ហើយមើលសពឪពុកជាទីស្រឡាញ់របស់ខ្ញុំ។ នៅពេលនោះខ្ញុំចាប់ផ្ដើមមានចិត្ដដឹងគុណយ៉ាងស្មោះអស់ពីចិត្ដចំពោះថ្លៃលោះ។ . . . ខ្ញុំដឹងអស់ទាំងបទគម្ពីរដែលទាក់ទងនឹងថ្លៃលោះ ហើយខ្ញុំក៏ដឹងនូវរបៀបពន្យល់បទគម្ពីរទាំងនោះដែរ! ប៉ុន្ដែ ទាល់តែពេលខ្ញុំបានដឹងនូវអានុភាពនៃសេចក្ដីស្លាប់ ទើបចិត្ដខ្ញុំត្រេកអរយ៉ាងខ្លាំងចំពោះអ្វីដែលថ្លៃលោះដ៏វិសេសនោះនឹងធ្វើដើម្បីយើង»។ ផ្នែកដ៏សំខាន់នៃការរៀបចំសម្រាប់ពិធីរំលឹកគឺជាការរំពឹងគិតអំពីរបៀបដែលគ្រឿងបូជារបស់លោកយេស៊ូនឹងជួយយើងផ្ទាល់។

យើងរៀបចំសម្រាប់ពិធីរំលឹកដោយធ្វើតាមកាលវិភាគអំណានគម្ពីរសម្រាប់ពិធីរំលឹក (សូមមើលវគ្គ)

១០. តើយើងអាចធ្វើអ្វីទៀតដើម្បីរៀបចំសម្រាប់ពិធីរំលឹក?

១០ របៀបមួយទៀតដែលយើងអាចរៀបចំសម្រាប់ពិធីរំលឹកគឺបង្កើនម៉ោងដែលយើងចំណាយក្នុងកិច្ចបម្រើផ្សាយ ហើយអញ្ជើញមនុស្សច្រើនបំផុតឲ្យចូលរួមពិធីរំលឹក។ ប្រហែលជាយើងអាចធ្វើជាអ្នកត្រួសត្រាយជំនួយ។ ពេលយើងនិយាយជាមួយនឹងអ្នកទៀតអំពីព្រះនិងបុត្ររបស់លោក ព្រមទាំងសេចក្ដីសង្ឃឹមអំពីជីវិតដែលគ្មានទីបញ្ចប់ យើងនឹងស្កប់ចិត្ដដែលយើងធ្វើអ្វីដែលព្រះចង់ឲ្យយើងធ្វើ។—ទំនុកតម្កើង ១៤៨:១២, ១៣

១១. ហេតុអ្វីប៉ូលបាននិយាយថាគ្រិស្ដសាសនិកខ្លះនៅក្រុងកូរិនថូសបានបរិភោគនិងផឹកដោយខ្លួនមិនសមនឹងទទួលនៅពិធីរំលឹក?

១១ ពេលអ្នករៀបចំសម្រាប់ពិធីរំលឹក សូមរំពឹងគិតអំពីអ្វីដែលប៉ូលបានសរសេរទៅគ្រិស្ដសាសនិកនៅក្រុងកូរិនថូស។ (សូមអាន កូរិនថូសទី១ ១១:២៧-៣៤) គាត់បាននិយាយថា បើបុគ្គលដែលបរិភោគនំប៉័ងនិងផឹកស្រាទំពាំងបាយជូរ បានធ្វើដូច្នេះដោយខ្លួនមិនសមនឹងទទួលដោយមិនបង្ហាញការគោរព គាត់នឹងមានទោសចំពោះ«រូបកាយនិងឈាមរបស់លោកម្ចាស់»។ ដូច្នេះ បើអ្នកណាដែលបានត្រូវរើសតាំងបានប្រព្រឹត្ដអំពើខុសឆ្គង ហើយពិសាវត្ថុតំណាង «អ្នកនោះផឹកនិងបរិភោគនាំឲ្យខ្លួនទទួលការវិនិច្ឆ័យ»។ នៅសម័យប៉ូល គ្រិស្ដសាសនិកជាច្រើននាក់នៅក្រុងកូរិនថូសបានប្រព្រឹត្ដអំពើខុសឆ្គង។ ប្រហែលជាពួកគេខ្លះបានបរិភោគនិងផឹកច្រើនពេកមុនពិធីរំលឹក ឬក្នុងអំឡុងពិធីនោះ ហើយពួកគេបានងងុយគេង។ ពួកគេមិនបានបង្ហាញការគោរពសោះចំពោះពិធីនេះ ដូច្នេះពេលពួកគេពិសាវត្ថុតំណាង ព្រះមិនពេញចិត្ដឡើយ។

១២. () តើប៉ូលបានប្រៀបប្រដូចពិធីរំលឹកទៅនឹងអ្វី? តើគាត់បានផ្ដល់ការព្រមានអ្វីដល់អ្នកពិសាវត្ថុតំណាង? () បើអ្នកពិសាវត្ថុតំណាងបានប្រព្រឹត្ដអំពើខុសឆ្គងធ្ងន់ធ្ងរ តើគាត់គួរធ្វើអ្វី?

១២ ប៉ូលបានប្រៀបប្រដូចពិធីរំលឹកទៅនឹងការបរិភោគអាហារ កាលដែលគាត់បានព្រមានអ្នកពិសាវត្ថុតំណាងថា«អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះយេហូវ៉ាផងនិងពីពែងរបស់ពួកវិញ្ញាណកំណាចផងបានទេ។ អ្នករាល់គ្នាមិនអាចបរិភោគពី‹តុរបស់ព្រះយេហូវ៉ា›ផងនិងពីតុរបស់ពួកវិញ្ញាណកំណាចផងបានឡើយ»។ (កូរិនថូសទី១ ១០:១៦-២១) បើបុគ្គលម្នាក់ដែលពិសាវត្ថុតំណាងបានប្រព្រឹត្ដអំពើខុសឆ្គងធ្ងន់ធ្ងរ គាត់ត្រូវទៅជួបអ្នកចាស់ទុំដើម្បីទទួលជំនួយ។ (សូមអាន យ៉ាកុប ៥:១៤-១៦) បើការប្រព្រឹត្ដរបស់គាត់បង្ហាញថាគាត់បានកែប្រែយ៉ាងស្មោះ នោះពេលគាត់ពិសាវត្ថុតំណាងនៅពិធីរំលឹក នេះមិនមានន័យថាគាត់មិនគោរពគ្រឿងបូជារបស់លោកយេស៊ូឡើយ។—លូកា ៣:៨

យើងចង់បង្ហាញការគោរពជានិច្ចចំពោះគ្រឿងបូជារបស់លោកយេស៊ូ

១៣. ហេតុអ្វីយើងគួរអធិដ្ឋានអំពីសេចក្ដីសង្ឃឹមដែលព្រះបានផ្ដល់ឲ្យយើង?

១៣ យើងក៏អាចរៀបចំសម្រាប់ពិធីរំលឹកដែរដោយអធិដ្ឋាននិងរំពឹងគិតអំពីសេចក្ដីសង្ឃឹមដែលព្រះបានផ្ដល់ឲ្យយើងផ្ទាល់។ យើងចង់បង្ហាញការគោរពជានិច្ចចំពោះគ្រឿងបូជារបស់លោកយេស៊ូ។ ហេតុនេះ យើងមិនពិសាវត្ថុតំណាងទេ បើយើងមិនមានទីសំអាងច្បាស់លាស់ថាយើងជាអ្នករើសតាំង។ ដូច្នេះ តើអ្នកណាគួរពិសាវត្ថុតំណាង?

តើអ្នកណាគួរពិសា?

១៤. ដោយសារពួកអ្នករើសតាំងជាភាគីនៃកិច្ចព្រមព្រៀងថ្មី តើពួកគាត់ធ្វើអ្វីនៅពិធីរំលឹក?

១៤ ពួកអ្នកដែលពិសាវត្ថុតំណាងនៅពិធីរំលឹក ដឹងប្រាកដថាពួកគាត់ជាភាគីនៃកិច្ចព្រមព្រៀងថ្មី។ លោកយេស៊ូបានមានប្រសាសន៍អំពីស្រាទំពាំងបាយជូរថា«ពែងនេះជាតំណាងកិច្ចព្រមព្រៀងថ្មីដែលមានមូលដ្ឋានលើឈាមរបស់ខ្ញុំ»។ (កូរិនថូសទី១ ១១:២៥) ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងខាងច្បាប់ជាមួយនឹងជនជាតិអ៊ីស្រាអែល ប៉ុន្ដែក្រោយមកលោកបានមានប្រសាសន៍ថាលោកនឹងធ្វើកិច្ចព្រមព្រៀងថ្មីមួយជំនួសកិច្ចព្រមព្រៀងខាងច្បាប់។ (សូមអាន យេរេមា ៣១:៣១-៣៤) ព្រះបានធ្វើកិច្ចព្រមព្រៀងថ្មី ឬកិច្ចសន្យាថ្មីនេះជាមួយនឹងពួកអ្នករើសតាំង។ (កាឡាទី ៦:១៥, ១៦) កិច្ចសន្យានេះអាចធ្វើឡើង ដោយសារមរណភាពរបស់លោកយេស៊ូ។ (លូកា ២២:២០) លោកយេស៊ូជាអ្នកសម្រុះសម្រួលក្នុងកិច្ចព្រមព្រៀងថ្មី។ ពួកអ្នករើសតាំងដ៏ស្មោះត្រង់ដែលជាភាគីនៃកិច្ចព្រមព្រៀងថ្មីនឹងនៅជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌។—ហេប្រឺ ៨:៦; ៩:១៥

១៥. តើអ្នកណាជាភាគីនៃកិច្ចព្រមព្រៀងរាជាណាចក្រ? បើពួកគាត់នៅស្មោះត្រង់ តើពួកគាត់នឹងមានឯកសិទ្ធិអ្វី?

១៥ អ្នករើសតាំងដឹងថាពួកគាត់ក៏ជាភាគីនៃកិច្ចព្រមព្រៀងរាជាណាចក្រដែរ។ (សូមអាន លូកា ១២:៣២) កិច្ចព្រមព្រៀងនេះបានធ្វើឡើងរវាងលោកយេស៊ូនិងពួកអ្នករើសតាំងដ៏ស្មោះត្រង់ដែលបាន«រួមចំណែកក្នុងទុក្ខវេទនារបស់លោក»។ (ភីលីព ៣:១០) នៅសព្វថ្ងៃនេះ ពួកអ្នករើសតាំងដ៏ស្មោះត្រង់ក៏ជាភាគីនៃកិច្ចព្រមព្រៀងនេះដែរ។ ពួកគាត់នឹងគ្រប់គ្រងជាស្ដេចជាមួយនឹងគ្រិស្ដនៅស្ថានសួគ៌ជារៀងរហូត។ (ការបើកបង្ហាញ ២២:៥) ពួកគាត់មានលក្ខណៈគ្រប់គ្រាន់ដើម្បីពិសាវត្ថុតំណាងនៅពិធីអាហារល្ងាចរបស់លោកម្ចាស់។

១៦. សូមពន្យល់ជាសង្ខេបអំពីអត្ថន័យនៃរ៉ូម ៨:១៥-១៧

១៦ អ្នករើសតាំងដឹងប្រាកដថាពួកគាត់ជាកូនព្រះ ហើយថាពួកគាត់អាចពិសាវត្ថុតំណាង។ (សូមអាន រ៉ូម ៨:១៥-១៧) ប៉ូលបាននិយាយថាពួកគាត់ស្រែកឡើងថា«អប្បា! បិតាអើយ!»។ ពាក្យភាសាអារ៉ាម«អប្បា» គឺជាពាក្យមួយដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ដូច«ប៉ា ឪ ឬពុក» និងការគោរពដូច«បិតា»។ ពាក្យនេះបញ្ជាក់អំពីទំនាក់ទំនងពិសេសដែលអ្នករើសតាំងមានជាមួយនឹងព្រះយេហូវ៉ានៅពេលដែលពួកគាត់«បានត្រូវទទួលជាកូន»ដោយសកម្មពល។ សកម្មពលរបស់ព្រះ«ធ្វើជាសាក្សីដែលបញ្ជាក់»ជាមួយនឹងពួកគាត់ ដើម្បីពួកគាត់ដឹងយ៉ាងពិតប្រាកដថាពួកគាត់ជាកូនដែលបានត្រូវរើសតាំងរបស់ព្រះ។ នេះមិនមានន័យថាពួកគាត់មិនចង់រស់នៅផែនដីទេ។ ពួកគាត់ដឹងថា បើពួកគាត់ស្មោះត្រង់រហូតដល់ស្លាប់ ពួកគាត់នឹងធ្វើជាស្ដេចជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌។ ម្យ៉ាងទៀត ពួកគាត់ដឹងថាព្រះយេហូវ៉ាដែលជា«ព្រះដ៏បរិសុទ្ធបានរើសតាំង»ពួកគាត់។ សព្វថ្ងៃនេះ មានតែមួយចំនួនតូចប៉ុណ្ណោះនៃពួក១៤៤.០០០នាក់ដែលជាកូនព្រះដែលនៅសល់លើផែនដី។ (យ៉ូហានទី១ ២:២០; ការបើកបង្ហាញ ១៤:១) ពួកគាត់មានអារម្មណ៍ជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាដល់ម៉្លេះបានជាពួកគាត់ហៅលោកថា«អប្បា! បិតាអើយ!»។

ចូរឲ្យតម្លៃចំពោះសេចក្ដីសង្ឃឹមរបស់អ្នកដែលមានមូលដ្ឋានលើគម្ពីរ

១៧. តើអ្នកដែលបានត្រូវរើសតាំងមានសេចក្ដីសង្ឃឹមអ្វី? តើតាមរបៀបណាពួកគាត់ដឹងថាពួកគាត់ជាអ្នករើសតាំង?

១៧ បើអ្នកជាគ្រិស្ដសាសនិកដែលបានត្រូវរើសតាំង ក្នុងសេចក្ដីអធិដ្ឋានផ្ទាល់ខ្លួនរបស់អ្នក អ្នកនឹងនិយាយជារឿយអំពីសេចក្ដីសង្ឃឹមរបស់អ្នកចំពោះជីវិតនៅស្ថានសួគ៌។ ម្យ៉ាងទៀត បទគម្ពីរនឹងមានអត្ថន័យពិសេសចំពោះអ្នក។ ជាឧទាហរណ៍ កាលគម្ពីររៀបរាប់អំពីពិធីមង្គលការនៅស្ថានសួគ៌របស់លោកយេស៊ូនិង«កូនក្រមុំ»របស់លោក អ្នកដឹងថានេះសំដៅលើអ្នក ហើយអ្នកទន្ទឹងរង់ចាំពិធីមង្គលការនោះ។ (យ៉ូហាន ៣:២៧-២៩; កូរិនថូសទី២ ១១:២; ការបើកបង្ហាញ ២១:២,-១៤) ឬកាលដែលគម្ពីរពន្យល់អំពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះអ្នករើសតាំង អ្នកដឹងថាលោកកំពុងមានប្រសាសន៍មកកាន់អ្នក។ ម្យ៉ាងវិញទៀត នៅពេលអ្នកអានការណែនាំក្នុងបណ្ដាំរបស់ព្រះដែលបានសរសេរជាពិសេសសម្រាប់ពួកអ្នកដែលបានត្រូវរើសតាំង សកម្មពលបរិសុទ្ធជំរុញអ្នកធ្វើតាមការណែនាំនេះ។ សកម្មពលរបស់ព្រះ«ធ្វើជាសាក្សីដែលបញ្ជាក់»ជាមួយនឹងអ្នកថា អ្នកមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។

១៨. តើ«ចៀមទៀត»មានសេចក្ដីសង្ឃឹមអ្វី? តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះសេចក្ដីសង្ឃឹមនេះ?

១៨ បើអ្នកជាសមាជិក«មនុស្សមួយក្រុមធំ»នៃ«ចៀមទៀត» ព្រះបានផ្ដល់ឱកាសឲ្យអ្នករស់ជារៀងរហូតនៅផែនដីជាសួនឧទ្យាន។ (ការបើកបង្ហាញ ៧:៩; យ៉ូហាន ១០:១៦) តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះអនាគតរបស់អ្នក? អ្នករំភើបចិត្ដពេលអ្នករំពឹងគិតអំពីអ្វីដែលគម្ពីរប្រាប់អំពីសួនឧទ្យាននៅពេលអនាគត។ អ្នកទន្ទឹងរង់ចាំរស់នៅក្នុងពិភពលោកដែលមានសេចក្ដីសុខសាន្ដជាមួយនឹងក្រុមគ្រួសារនិងមិត្ដភក្ដិរបស់អ្នក។ អ្នកចង់ឃើញទីបញ្ចប់នៃការស្រេកឃ្លាន ភាពក្រីក្រ ទុក្ខវេទនា ជំងឺ និងសេចក្ដីស្លាប់។ (ទំនុកតម្កើង ៣៧:១០, ១១, ២៩; ៦៧:៦; ៧២:៧, ១៦; អេសាយ ៣៣:២៤) អ្នកចង់ជួបយ៉ាងខ្លាំងនូវមនុស្សជាទីស្រឡាញ់ដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ (យ៉ូហាន ៥:២៨, ២៩) អ្នកដឹងគុណព្រះយេហូវ៉ាយ៉ាងជ្រាលជ្រៅចំពោះសេចក្ដីសង្ឃឹមដ៏អស្ចារ្យនេះ! ទោះជាអ្នកមិនពិសាវត្ថុតំណាងក៏ដោយ អ្នកចូលរួមពិធីរំលឹកដោយសារអ្នកមានចិត្ដដឹងគុណចំពោះគ្រឿងបូជាលោះរបស់លោកយេស៊ូ។

តើអ្នកនឹងនៅទីនោះទេ?

១៩, ២០. () តើអ្នកត្រូវធ្វើអ្វីដើម្បីរស់ជារៀងរហូត? () ហេតុអ្វីអ្នកនឹងចូលរួមពិធីរំលឹក?

១៩ អ្នកអាចរស់ជារៀងរហូតនៅផែនដីនៅស្ថានសួគ៌បាន លុះត្រាតែអ្នកបង្ហាញជំនឿលើព្រះយេហូវ៉ា លោកយេស៊ូគ្រិស្ដ និងថ្លៃលោះ។ ពេលអ្នកចូលរួមពិធីរំលឹក សូមរំពឹងគិតអំពីសេចក្ដីសង្ឃឹមរបស់អ្នក និងអំពីសារៈសំខាន់នៃមរណភាពរបស់លោកយេស៊ូ។ ក្រោយថ្ងៃលិច នៅថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០១៥ មនុស្សរាប់លាននាក់ទូទាំងពិភពលោកនឹងចូលរួមពិធីរំលឹកនៅសាលប្រជុំផ្សេងនិងកន្លែងទៀត។

២០ ពេលយើងរៀបចំដើម្បីចូលរួមពិធីរំលឹកដោយមានទស្សនៈត្រឹមត្រូវ យើងនឹងដឹងគុណខ្លាំងណាស់ចំពោះគ្រឿងបូជាលោះរបស់លោកយេស៊ូ។ ពេលអ្នកស្ដាប់សុន្ទរកថានៅពិធីរំលឹកដោយយកចិត្ដទុកដាក់ នេះនឹងជំរុញចិត្ដអ្នកឲ្យបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកទៀត ហើយប្រាប់ពួកគេអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា និងគោលបំណងរបស់លោកសម្រាប់យើងទាំងអស់គ្នា។ (ម៉ាថាយ ២២:៣៤-៤០) ចូរតាំងចិត្ដមានវត្ដមាននៅទីនោះ។