លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

វិធីដែលអ្នកចាស់ទុំបង្ហាត់បង្រៀនបងប្អូនឲ្យមានគុណសម្បត្ដិគ្រប់គ្រាន់

វិធីដែលអ្នកចាស់ទុំបង្ហាត់បង្រៀនបងប្អូនឲ្យមានគុណសម្បត្ដិគ្រប់គ្រាន់

«សេចក្ដីដែលអ្នកបានពីខ្ញុំ . . . ចូរផ្ញើទុកនឹងបុរសស្មោះត្រង់»។—ធីម៉ូថេទី២ ២:២

. () ស្ដីអំពីការបង្ហាត់បង្រៀន តើអ្នកបម្រើរបស់ព្រះទទួលស្គាល់ជានិច្ចអំពីអ្វី ហើយនៅសព្វថ្ងៃនេះ តើយើងទាញមេរៀនអ្វី? () តើយើងនឹងពិចារណាអ្វីនៅអត្ថបទនេះ?

រាស្ដ្ររបស់ព្រះទទួលស្គាល់ជានិច្ចថាការបង្ហាត់បង្រៀននាំឲ្យមានលទ្ធផលល្អ។ ជាឧទាហរណ៍ អាប់រ៉ាមបានប្រមូល«មនុស្សថ្នឹកសង្គ្រាម»ដើម្បីរំដោះឡុត ហើយពួកគេបានទទួលជោគជ័យ។ (លោកុប្បត្ដិ ១៤:១៤-១៦) អ្នកចម្រៀងនៅសម័យស្ដេចដាវីឌបាន«ហាត់»ច្រៀងចម្រៀងសរសើរព្រះយេហូវ៉ា។ (របាក្សត្រទី១ ២៥:៧) សព្វថ្ងៃនេះ យើងត្រូវប្រយុទ្ធប្រឆាំងសាថាននិងពិភពលោករបស់វា។ (អេភេសូរ ៦:១១-១៣) ម្យ៉ាងទៀត យើងខំព្យាយាមសរសើរព្រះយេហូវ៉ាដោយនិយាយប្រាប់អ្នកទៀតអំពីនាមរបស់លោក។ (ហេប្រឺ ១៣:១៥, ១៦) ដូចអ្នកបម្រើព្រះនៅសម័យមុន ដើម្បីបានជោគជ័យ យើងត្រូវទទួលការបង្ហាត់បង្រៀន។ នៅក្នុងក្រុមជំនុំ ព្រះយេហូវ៉ាបានឲ្យអ្នកចាស់ទុំនូវភារកិច្ចបង្ហាត់បង្រៀនបងប្អូនទៀត។ (ធីម៉ូថេទី២ ២:២) តើពួកអ្នកចាស់ទុំបានប្រើវិធីអ្វីខ្លះដើម្បីបង្ហាត់បង្រៀនបងប្អូនប្រុសឲ្យថែរក្សារាស្ដ្ររបស់ព្រះយេហូវ៉ា?

ចូរជួយអ្នករៀនឲ្យស្រឡាញ់ព្រះយេហូវ៉ាកាន់តែខ្លាំង

. មុនអ្នកចាស់ទុំបង្ហាត់បង្រៀនអ្នករៀននូវជំនាញថ្មី តើគាត់ប្រហែលជាចង់ធ្វើអ្វី ហើយហេតុអ្វី?

អ្នកចាស់ទុំអាចប្រៀបដូចជាអ្នកថែសួនដំណាំ។ មុនដាំគ្រាប់ពូជ អ្នកថែសួនដំណាំប្រហែលជាត្រូវដាក់ជីក្នុងដីដើម្បីឲ្យដំណាំនោះបង្កើតផលឲ្យបានច្រើនជាង។ ស្រដៀងគ្នាដែរ មុនអ្នកចាស់ទុំបង្ហាត់បង្រៀនអ្នករៀននូវជំនាញថ្មី គាត់ប្រហែលជាចង់ប្រាប់គោលការណ៍គម្ពីរខ្លះដែលនឹងជួយអ្នករៀនឲ្យត្រៀមខ្លួនដើម្បីធ្វើតាមអ្វីដែលគាត់រៀន។—ធីម៉ូថេទី១ ៤:៦

. () តើតាមរបៀបណាយើងអាចប្រើពាក្យរបស់លោកយេស៊ូនៅម៉ាកុស ១២:២៩, ៣០ ក្នុងការសន្ទនាជាមួយនឹងអ្នករៀន? () តើសេចក្ដីអធិដ្ឋានរបស់អ្នកចាស់ទុំអាចមានឥទ្ធិពលយ៉ាងណាលើអ្នករៀន?

ជាការសំខាន់ដែលអ្នកត្រូវយល់ថាសេចក្ដីពិតមានឥទ្ធិពលយ៉ាងណាទៅលើគំនិតនិងអារម្មណ៍របស់អ្នករៀន។ ដើម្បីធ្វើដូច្នេះ អ្នកអាចសួរគាត់ថា តើការប្រគល់ខ្លួនរបស់គាត់ជូនព្រះយេហូវ៉ាមានឥទ្ធិពលយ៉ាងណាលើការសម្រេចចិត្ដរបស់គាត់ក្នុងជីវិត? សំណួរនោះអាចនាំឲ្យមានការសន្ទនាអំពីរបៀបដែលយើងអាចបម្រើព្រះយេហូវ៉ាអស់ពីដួងចិត្ដ។ (សូមអាន ម៉ាកុស ១២:២៩, ៣០) អ្នកក៏ប្រហែលជាចង់អធិដ្ឋានជាមួយនឹងបងប្អូនប្រុសនោះដែរ ហើយសុំព្រះយេហូវ៉ាផ្ដល់សកម្មពលបរិសុទ្ធដែលគាត់ត្រូវការដើម្បីទទួលការបង្ហាត់បង្រៀន។ ពេលបងប្អូនប្រុសនោះអ្វីដែលអ្នកអធិដ្ឋានឲ្យគាត់ នេះទំនងជានឹងលើកទឹកចិត្ដគាត់ឲ្យជួយធ្វើកិច្ចការថែមទៀតក្នុងក្រុមជំនុំ។

. () សូមលើកឧទាហរណ៍ពីកំណត់ហេតុគម្ពីរដែលអាចជួយអ្នករៀនឲ្យរីកចម្រើន។ () ពេលបង្ហាត់បង្រៀនបងប្អូនទៀត តើអ្នកចាស់ទុំគួរមានគោលដៅអ្វី?

នៅដំណាក់កាលដំបូងដែលអ្នកចាប់ផ្ដើមបង្ហាត់បង្រៀនបងប្អូនទៀត ជាការល្អដែលអ្នកគួរពិភាក្សាកំណត់ហេតុគម្ពីរដែលនឹងជួយអ្នករៀនឲ្យយល់អំពីសារៈសំខាន់នៃការជួយអ្នកទៀត ការធ្វើជាអ្នកដែលគួរឲ្យទុកចិត្ដ និងការធ្វើជាមនុស្សដែលមានចិត្ដរាបទាប។ (ពង្សាវតារក្សត្រទី១ ១៩:១៩-២១; នេហេមា ៧:២; ១៣:១៣; សកម្មភាព ១៨:២៤-២៦) គុណសម្បត្ដិទាំងនោះគឺសំខាន់ចំពោះអ្នករៀន ដូចជីមានប្រយោជន៍ចំពោះដី។ គុណសម្បត្ដិទាំងនោះនឹងជួយអ្នករៀនឲ្យរីកចម្រើន ពោលគឺឲ្យជឿនទៅមុខកាន់តែលឿន។ អ្នកចាស់ទុំម្នាក់ឈ្មោះហ្សង់ ក្លូដដែលមកពីប្រទេសបារាំងនិយាយថា គោលដៅរបស់គាត់ពេលបង្ហាត់បង្រៀនបងប្អូនទៀត គឺដើម្បីជួយពួកគេឲ្យធ្វើការសម្រេចចិត្ដដ៏ត្រឹមត្រូវដែលមានមូលដ្ឋានលើគោលការណ៍គម្ពីរ។ គាត់និយាយថា«ខ្ញុំរកមើលពេលដែលយើងអាចអានបទគម្ពីរមួយជាមួយគ្នាដើម្បី‹បំភ្លឺភ្នែក›អ្នករៀនឲ្យឃើញ‹សេចក្ដីអស្ចារ្យ›ក្នុងបណ្ដាំរបស់ព្រះ»។ (ទំនុកតម្កើង ១១៩:១៨) តើមានវិធីអ្វីខ្លះទៀតដើម្បីជួយអ្នករៀនឲ្យស្រឡាញ់ព្រះយេហូវ៉ាកាន់តែខ្លាំង?

ចូរឲ្យយោបល់អំពីគោលដៅផ្សេងៗ ហើយប្រាប់អំពីមូលហេតុ

. () តើការនិយាយជាមួយនឹងអ្នករៀនអំពីគោលដៅក្នុងកិច្ចបម្រើព្រះយេហូវ៉ាគឺសំខាន់យ៉ាងណា? () ហេតុអ្វីអ្នកចាស់ទុំគួរបង្ហាត់បង្រៀនបងប្អូនប្រុសដែលនៅក្មេង? (សូមមើលកំណត់សម្គាល់)

សូមសួរអ្នករៀនថា តើគាត់មានគោលដៅអ្វីខ្លះក្នុងកិច្ចបម្រើព្រះយេហូវ៉ា? បើគាត់មិនមានគោលដៅទេ សូមជួយគាត់ឲ្យកំណត់គោលដៅមួយដែលគាត់អាចសម្រេចបាន។ សូមប្រាប់គាត់ដោយចិត្ដរំភើបអំពីគោលដៅមួយដែលអ្នកមាន ហើយប្រាប់គាត់អំពីអារម្មណ៍របស់អ្នកពេលអ្នកបានសម្រេចគោលដៅនោះ។ វិធីនេះសាមញ្ញ ប៉ុន្ដែមានប្រសិទ្ធភាព។ បងប្រុសវីកទឺរដែលជាអ្នកចាស់ទុំនិងជាអ្នកត្រួសត្រាយនៅទ្វីបអាហ្វ្រិក និយាយថា«ពេលខ្ញុំនៅក្មេង អ្នកចាស់ទុំម្នាក់បានសួរខ្ញុំនូវសំណួរមួយចំនួនអំពីគោលដៅរបស់ខ្ញុំ។ សំណួរទាំងនោះបានជួយខ្ញុំឲ្យចាប់ផ្ដើមគិតយ៉ាងដិតដល់អំពីកិច្ចបម្រើផ្សាយរបស់ខ្ញុំ»។ អ្នកចាស់ទុំដែលមានបទពិសោធន៍ម្នាក់និយាយថា ជាការសំខាន់ដែលអ្នកចាស់ទុំត្រូវបង្ហាត់បង្រៀនបងប្អូនប្រុសកាលដែលពួកគេនៅក្មេង ប្រហែលជាពេលពួកគេនៅវ័យជំទង់។ អ្នកអាចប្រគល់ភារកិច្ចខ្លះក្នុងក្រុមជំនុំឲ្យពួកគេស្របតាមអាយុរបស់ពួកគេ។ បើបងប្អូនប្រុសបានទទួលការបង្ហាត់បង្រៀនកាលដែលពួកគេនៅក្មេង នេះអាចជួយពួកគេឲ្យបន្ដផ្ដោតអារម្មណ៍ទៅលើគោលដៅរបស់ពួកគេ ទោះជាពេលពួកគេមានអាយុកាន់តែច្រើន ហើយមានការបំបែរអារម្មណ៍ជាច្រើនក៏ដោយ *(សូមមើលកំណត់សម្គាល់)។—សូមអាន ទំនុកតម្កើង ៧១:៥, ១៧

ចូរពន្យល់បងប្អូនប្រុសម្នាក់ នូវមូលហេតុដែលគាត់ត្រូវធ្វើ កិច្ចការដែលអ្នកបានឲ្យគាត់ ហើយសរសើរគាត់ដែលខំព្យាយាម (សូមមើលវគ្គ-)

. តើលោកយេស៊ូបានប្រើវិធីដ៏សំខាន់អ្វីដើម្បីបង្ហាត់បង្រៀនអ្នកទៀត?

ដើម្បីជំរុញចិត្ដអ្នករៀនឲ្យបម្រើក្រុមជំនុំ អ្នកមិនគ្រាន់តែប្រាប់គាត់នូវអ្វីដែលគាត់គួរធ្វើប៉ុណ្ណោះទេ តែអ្នកក៏ត្រូវពន្យល់គាត់អំពីមូលហេតុដែលការធ្វើដូច្នោះគឺសំខាន់ដែរ។ លោកយេស៊ូដែលជាគ្រូដ៏ឧត្ដមបានបង្គាប់ពួកសាវ័ករបស់លោកឲ្យផ្សព្វផ្សាយ។ ប៉ុន្ដែ ដំបូងលោកបានប្រាប់ពួកគេអំពីមូលហេតុដែលពួកគេគួរធ្វើតាមបង្គាប់នោះ។ លោកបានមានប្រសាសន៍ថា«ខ្ញុំបានទទួលគ្រប់ទាំងអំណាចនៅស្ថានសួគ៌និងនៅផែនដី។ ដូច្នេះ ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»។ (ម៉ាថាយ ២៨:១៨, ១៩) តើតាមរបៀបណាអ្នកអាចធ្វើតាមវិធីបង្ហាត់បង្រៀនរបស់លោកយេស៊ូ?

៧, ៨. () តើតាមរបៀបណាអ្នកចាស់ទុំសព្វថ្ងៃនេះអាចធ្វើតាមវិធីបង្ហាត់បង្រៀនរបស់លោកយេស៊ូ? () តើការសរសើរអ្នករៀនគឺសំខាន់យ៉ាងណា? () តើមានយោបល់អ្វីខ្លះដែលអាចជួយអ្នកចាស់ទុំឲ្យបង្ហាត់បង្រៀនបងប្អូនទៀត? (សូមមើលប្រអប់« វិធីបង្ហាត់បង្រៀនបងប្អូនទៀត»)

ពេលអ្នកសុំបងប្អូនប្រុសឲ្យធ្វើកិច្ចការខ្លះ ចូរប្រើគម្ពីរដើម្បីពន្យល់គាត់អំពីមូលហេតុដែលកិច្ចការនោះគឺសំខាន់។ ដោយធ្វើដូច្នេះ អ្នកកំពុងបង្រៀនគាត់ឲ្យធ្វើកិច្ចការផ្សេងៗ ដោយគិតអំពីគោលការណ៍គម្ពីរជាជាងគិតអំពីការណែនាំដែលត្រូវធ្វើតាម។ ជាឧទាហរណ៍ បើអ្នកសុំបងប្អូនប្រុសឲ្យសម្អាតផ្លូវចូលនៃសាលប្រជុំឲ្យបានស្អាតនិងឲ្យមានសុវត្ថិភាពពេលបងប្អូនទៀតដើរ នោះអ្នកអាចបង្ហាញគាត់គម្ពីរនៅទីតុស ២:១០។ សូមពន្យល់គាត់ថាកិច្ចការដែលគាត់ធ្វើអាចជួយមនុស្សកាន់តែច្រើនឲ្យចង់ស្តាប់ដំណឹងអំពីរាជាណាចក្រ។ ម្យ៉ាងទៀត សូមឲ្យអ្នករៀនគិតអំពីបងប្អូនវ័យចាស់នៅក្នុងក្រុមជំនុំ ហើយសួរគាត់ថាការធ្វើកិច្ចការនេះនឹងជួយបងប្អូនទាំងនោះយ៉ាងណា។ ការសន្ទនាបែបនេះគឺជាផ្នែកមួយនៃការបង្ហាត់បង្រៀនដែលនឹងជួយអ្នករៀនឲ្យគិតច្រើនជាងអំពីមនុស្សជាជាងគិតអំពីការណែនាំដែលត្រូវធ្វើតាម។ ពេលគាត់ឃើញថាបងប្អូនបានទទួលប្រយោជន៍ពីកិច្ចការដែលគាត់ធ្វើ នោះគាត់នឹងមានអារម្មណ៍សប្បាយរីករាយ ដោយសារគាត់កំពុងបម្រើបងប្អូនទៀត។

មួយវិញទៀត សូមកុំភ្លេចសរសើរអ្នករៀនដែលបានធ្វើតាមអ្វីដែលអ្នកបានប្រាប់គាត់។ តើការធ្វើដូច្នេះគឺសំខាន់យ៉ាងណា? ដូចទឹកជួយដំណាំឲ្យដុះលូតលាស់ល្អនិងឲ្យបង្កើតផលច្រើន ការសរសើរអ្នករៀន ក៏នឹងជួយគាត់ឲ្យជឿនទៅមុខក្នុងកិច្ចបម្រើព្រះយេហូវ៉ាដែរ។—សូមពិនិត្យបន្ថែម ម៉ាថាយ ៣:១៧

ការពិបាកមួយទៀត

. () ស្ដីអំពីការបង្ហាត់បង្រៀន តើអ្នកចាស់ទុំដែលរស់នៅប្រទេសអ្នកមាន ប្រហែលជាជួបការពិបាកអ្វី? () ហេតុអ្វីបងប្អូនប្រុសវ័យក្មេងខ្លះមិនដែលចាត់ទុកកិច្ចបម្រើព្រះជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់ពួកគេ?

អ្នកចាស់ទុំដែលរស់នៅប្រទេសអ្នកមាន ប្រហែលជាពិបាកលើកទឹកចិត្ដបងប្អូនប្រុសដែលមានអាយុ២០ឆ្នាំប្លាយ ឬ៣០ឆ្នាំប្លាយដែលបានទទួលការជ្រមុជទឹក ឲ្យធ្វើកិច្ចការថែមទៀតក្នុងក្រុមជំនុំ។ ពួកអ្នកចាស់ទុំដែលមានបទពិសោធន៍ដែលនៅ២០ប្រទេសបានប្រាប់យើងអំពីមូលហេតុដែលពួកគាត់គិតថា បងប្អូនប្រុសវ័យក្មេងខ្លះមិនហ៊ានទទួលយកភារកិច្ចក្នុងក្រុមជំនុំ។ ពួកគាត់ភាគច្រើនបាននិយាយថាពេលបងប្អូនប្រុសខ្លះនៅក្មេង ឪពុកម្ដាយរបស់ពួកគេមិនបានលើកទឹកចិត្ដពួកគេឲ្យមានគោលដៅក្នុងកិច្ចបម្រើព្រះយេហូវ៉ាឡើយ។ ម្យ៉ាងទៀត ពេលបងប្អូនប្រុសវ័យក្មេងខ្លះចង់ធ្វើកិច្ចការថែមទៀតក្នុងក្រុមជំនុំ ឪពុកម្ដាយបានលើកទឹកចិត្ដពួកគេឲ្យមានគោលដៅផ្សេងដែលរួមមានការសិក្សានៅសកលវិទ្យាល័យ ឬការងារល្អក្នុងពិភពលោក។ ដូច្នេះ ពួកគេមិនដែលចាត់ទុកកិច្ចបម្រើព្រះជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់ពួកគេឡើយ។—ម៉ាថាយ ១០:២៤

១០, ១១. () តើអ្នកចាស់ទុំអាចជួយផ្លាស់ប្ដូររបៀបគិតគូររបស់បងប្អូនប្រុសបន្ដិចម្ដងយ៉ាងដូចម្ដេច? () តើអ្នកចាស់ទុំអាចប្រើបទគម្ពីរណាខ្លះដើម្បីជំរុញចិត្ដបងប្អូនប្រុស ហើយហេតុអ្វី? (សូមមើលកំណត់សម្គាល់)

១០ បើបងប្អូនប្រុសមើលទៅមិនចង់ធ្វើកិច្ចការថែមទៀតក្នុងក្រុមជំនុំ នោះអ្នកត្រូវខំប្រឹងយ៉ាងខ្លាំង ហើយត្រូវមានចិត្ដអត់ធ្មត់ដើម្បីផ្លាស់ប្ដូររបៀបគិតគូររបស់គាត់។ ប៉ុន្ដែអ្នកអាចធ្វើបាន។ អ្នកថែសួនដំណាំម្នាក់អាចជួយដំណាំរបស់គាត់ឲ្យដុះលូតលាស់ល្អ ដោយតម្រង់ដើមរបស់វាបន្ដិចម្ដងៗ។ ស្រដៀងគ្នាដែរ អ្នកអាចជួយបងប្អូនប្រុសបន្ដិចម្ដងឲ្យយល់ថា គាត់ត្រូវផ្លាស់ប្ដូរចិត្ដគំនិតរបស់ខ្លួនអំពីការទទួលយកភារកិច្ចថែមទៀតក្នុងក្រុមជំនុំ។ ប៉ុន្ដែ តើតាមរបៀបណា?

១១ ចូរចំណាយពេលធ្វើជាមិត្ដជាមួយនឹងបងប្អូនប្រុសដែលមានចិត្ដគំនិតបែបនោះ។ សូមប្រាប់គាត់ថាក្រុមជំនុំត្រូវការគាត់។ ពេលក្រោយមក សូមពិគ្រោះជាមួយគាត់អំពីបទគម្ពីរណាមួយដែលអាចជួយគាត់ឲ្យគិតអំពីមូលហេតុដែលគាត់បានប្រគល់ខ្លួនជូនព្រះយេហូវ៉ា។ (សាស្តា ៥:៤; អេសាយ ៦:៨; ម៉ាថាយ ៦:២៤, ៣៣; លូកា ៩:៥៧-៦២; កូរិនថូសទី១ ១៥:៥៨; កូរិនថូសទី២ ៥:១៥; ១៣:៥) ចូរព្យាយាមយល់អារម្មណ៍របស់គាត់ដោយសួរសំណួរដូចជា: ‹តើអ្នកបានសន្យាអ្វីចំពោះព្រះយេហូវ៉ាពេលអ្នកប្រគល់ជីវិតរបស់អ្នកជូនលោក? តើអ្នកគិតថាព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលអ្នកទទួលការជ្រមុជទឹក?›។ (សុភាសិត ២៧:១១) ‹តើសាថានមានអារម្មណ៍យ៉ាងណា?›។ (ពេត្រុសទី១ ៥:៨) បទគម្ពីរទាំងនេះអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចិត្ដរបស់គាត់ * (សូមមើលកំណត់សម្គាល់)។—សូមអាន ហេប្រឺ ៤:១២

អ្នករៀនទាំងឡាយ ចូរបង្ហាញថាអ្នកជាមនុស្សស្មោះត្រង់

១២, ១៣. () ក្នុងនាមជាអ្នករៀន តើអេលីសេបានបង្ហាញចិត្ដគំនិតបែបណា? () ដោយសារអេលីសេស្មោះត្រង់ តើព្រះយេហូវ៉ាបានឲ្យរង្វាន់អ្វីដល់គាត់?

១២ បងប្អូនប្រុសវ័យក្មេងទាំងឡាយ ក្រុមជំនុំត្រូវការឲ្យអ្នកជួយ! តើចិត្ដគំនិតបែបណានឹងជួយអ្នកឲ្យមានជោគជ័យក្នុងកិច្ចបម្រើព្រះយេហូវ៉ា? ដើម្បីដឹងចម្លើយ សូមពិចារណាអំពីព្រឹត្ដិការណ៍ខ្លះក្នុងជីវិតរបស់អ្នករៀនម្នាក់នៅសម័យមុន នោះគឺអេលីសេ។

១៣ ប្រហែលជា៣.០០០ឆ្នាំមុន អ្នកប្រកាសទំនាយអេលីយ៉ាបានអញ្ជើញបុរសវ័យក្មេងម្នាក់ឈ្មោះអេលីសេឲ្យធ្វើជាជំនួយការរបស់គាត់។ អេលីសេបានយល់ព្រមភ្លាមៗ ហើយគាត់បានបម្រើអ្នកប្រកាសទំនាយនោះយ៉ាងស្មោះត្រង់ដោយធ្វើកិច្ចការដែលមនុស្សមិនសូវឲ្យតម្លៃ។ (ពង្សាវតារក្សត្រទី២ ៣:១១) អេលីយ៉ាបានបង្ហាត់បង្រៀនអេលីសេអស់រយៈពេលជិតឆ្នាំ។ ក្រោយមក ពេលដែលអេលីយ៉ាហៀបនឹងបញ្ចប់ភារកិច្ចរបស់គាត់នៅស្រុកអ៊ីស្រាអែល អ្នកប្រកាសទំនាយនោះបានប្រាប់ជំនួយការរបស់គាត់ឲ្យឈប់បម្រើគាត់ទៀត។ ប៉ុន្ដែ អេលីសេបាននិយាយអស់បីដងថា«ខ្ញុំមិនព្រមឃ្លាតពីលោកទេ»។ អេលីសេបានតាំងចិត្ដនៅជាមួយនឹងអ្នកបង្រៀនរបស់គាត់ឲ្យបានយូរបំផុត។ ដោយសារអេលីសេស្មោះត្រង់និងមានភក្ដីភាព ដូច្នេះព្រះយេហូវ៉ាបានឲ្យរង្វាន់ដល់គាត់ដោយអនុញ្ញាតឲ្យគាត់ឃើញអេលីយ៉ាបានត្រូវខ្យល់កួចយកទៅបាត់។—ពង្សាវតារក្សត្រទី២ ២:១-១២

១៤. () តើតាមរបៀបណាអ្នករៀនសព្វថ្ងៃនេះអាចយកតម្រាប់អេលីសេ? () ហេតុអ្វីជាការសំខាន់ដែលអ្នករៀនត្រូវស្មោះត្រង់?

១៤ ក្នុងនាមជាអ្នករៀន តើតាមរបៀបណាអ្នកអាចយកតម្រាប់អេលីសេ? សូមឆាប់ទទួលយកភារកិច្ចផ្សេងៗ ទោះបីនោះជាកិច្ចការដែលមនុស្សមិនសូវឲ្យតម្លៃក៏ដោយ។ សូមចាំថាអ្នកបង្រៀនរបស់អ្នកគឺជាមិត្ដរបស់អ្នក។ ចូរប្រាប់អ្នកបង្រៀនថាអ្នកឲ្យតម្លៃចំពោះអ្វីដែលគាត់កំពុងធ្វើសម្រាប់អ្នក ហើយបង្ហាញគាត់ថាអ្នកចង់បន្ដរៀនពីគាត់។ សំខាន់បំផុត ចូរស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់អ្នក។ ហេតុអ្វី? ពីព្រោះពេលអ្នកបង្ហាញថាអ្នកជាមនុស្សស្មោះត្រង់និងគួរឲ្យទុកចិត្ដ អ្នកចាស់ទុំអាចមានទំនុកចិត្ដថាព្រះយេហូវ៉ាចង់ឲ្យអ្នកមានភារកិច្ចថែមទៀតក្នុងក្រុមជំនុំ។—ទំនុកតម្កើង ១០១:៦; សូមអាន ធីម៉ូថេទី២ ២:២

ចូរគោរពអ្នកចាស់ទុំដែលមានបទពិសោធន៍

១៥, ១៦. () តើតាមរបៀបណាអេលីសេបានបង្ហាញការគោរពចំពោះអ្នកបង្រៀនគាត់? (សូមមើលរូបភាពនៅដើមអត្ថបទ) () ហេតុអ្វីអ្នកប្រកាសទំនាយទៀតមានទំនុកចិត្ដលើអេលីសេ?

១៥ កំណត់ហេតុអំពីអេលីសេក៏បង្ហាញដែរថា ជាការសំខាន់ដែលបងប្អូនប្រុសសព្វថ្ងៃនេះបង្ហាញការគោរពចំពោះអ្នកចាស់ទុំដែលមានបទពិសោធន៍។ ក្រោយពីអេលីយ៉ានិងអេលីសេបានទៅជួបអ្នកប្រកាសទំនាយមួយក្រុមនៅក្រុងយេរីខូហើយ បុរសទាំងពីរនាក់នោះបានទៅទន្លេយ៉ូដាន់។ រួចមក «អេលីយ៉ាលោកយកក្រមារបស់លោកបត់វាយទឹក នោះទឹកក៏ញែកចេញពីគ្នា»។ ពួកគាត់ក៏បានដើរឆ្លងទន្លេយ៉ូដាន់តាមបាតដែលស្ងួត ហើយបានបន្ដ«ដើរទៅ ហើយនិយាយគ្នា»។ អេលីសេបានស្តាប់យ៉ាងយកចិត្ដទុកដាក់នូវអ្វីទាំងអស់ដែលអ្នកបង្រៀនបាននិយាយ ហើយបន្ដរៀនពីគាត់។ អេលីសេមិនដែលគិតថាគាត់ចេះសព្វគ្រប់នោះទេ។ បន្ទាប់មក អេលីយ៉ាបានត្រូវខ្យល់កួចយកទៅ ហើយអេលីសេបានត្រឡប់ទៅទន្លេយ៉ូដាន់វិញ។ នៅទីនោះ គាត់បានយកក្រមារបស់អេលីយ៉ាវាយទឹក ហើយនិយាយថា«តើព្រះយេហូវ៉ាជាព្រះនៃអេលីយ៉ា ទ្រង់គង់នៅណា?»។ ទឹកទន្លេនោះបានញែកចេញពីគ្នាម្ដងទៀត។—ពង្សាវតារក្សត្រទី២ ២:៨-១៤

១៦ តើអ្នកបានកត់សម្គាល់ថាអព្ភូតហេតុដំបូងដែលអេលីសេបានធ្វើគឺដូចគ្នានឹងអព្ភូតហេតុចុងក្រោយរបស់អេលីយ៉ាទេ? តើយើងទាញមេរៀនអ្វី? អេលីសេមិនបានគិតថាដោយសារឥឡូវគាត់ជាអ្នកប្រកាសទំនាយជំនួសអេលីយ៉ា ដូច្នេះគាត់ត្រូវធ្វើតាមវិធីផ្សេងពីវិធីដែលអេលីយ៉ាបានធ្វើនៅទន្លេយ៉ូដាន់នោះទេ។ ផ្ទុយទៅវិញ ដោយធ្វើតាមវិធីរបស់អេលីយ៉ា អេលីសេបានបង្ហាញថាគាត់គោរពអ្នកបង្រៀនរបស់គាត់។ ការធ្វើដូច្នេះបានជួយអ្នកប្រកាសទំនាយទៀតឲ្យមានទំនុកចិត្ដលើអេលីសេ។ (ពង្សាវតារក្សត្រទី២ ២:១៥) អេលីសេបានធ្វើជាអ្នកប្រកាសទំនាយអស់រយៈពេល៦០ឆ្នាំ ហើយព្រះយេហូវ៉ាបានឲ្យគាត់មានសមត្ថភាពធ្វើអព្ភូតហេតុច្រើនជាងអេលីយ៉ាទៅទៀត។ តើអ្នករៀនសព្វថ្ងៃនេះអាចទាញមេរៀនអ្វី?

១៧. () តើតាមរបៀបណាអ្នករៀនសព្វថ្ងៃនេះអាចមានចិត្ដគំនិតដូចអេលីសេ? () តើក្រោយមកព្រះយេហូវ៉ាអាចប្រើអ្នករៀនដែលមានចិត្ដស្មោះត្រង់យ៉ាងដូចម្ដេច?

១៧ ពេលអ្នកទទួលភារកិច្ចថែមទៀតក្នុងក្រុមជំនុំ សូមកុំមានអារម្មណ៍ថាអ្នកត្រូវធ្វើតាមវិធីខុសគ្នាទាំងស្រុងពីវិធីដែលអ្នកចាស់ទុំធ្លាប់ធ្វើពីមុននោះឡើយ។ សូមចាំថា មូលហេតុដែលអ្នកផ្លាស់ប្ដូរវិធី គឺដោយសារសេចក្ដីត្រូវការក្នុងក្រុមជំនុំ ឬដោយសារមានការណែនាំពីអង្គការរបស់ព្រះយេហូវ៉ា។ អ្នកមិនគួរផ្លាស់ប្ដូរវិធីផ្សេងៗ ដោយសារតែអ្នកចង់ផ្លាស់ប្ដូរនោះទេ។ ដោយបន្ដប្រើវិធីរបស់អេលីយ៉ា អេលីសេបានជួយអ្នកប្រកាសទំនាយទៀតឲ្យមានទំនុកចិត្ដលើគាត់ ហើយនេះបានបង្ហាញថាគាត់គោរពអ្នកបង្រៀនរបស់គាត់។ ស្រដៀងគ្នាដែរ បើអ្នកបន្ដប្រើវិធីដែលមានមូលដ្ឋានលើគម្ពីរដូចអ្នកបង្រៀនរបស់អ្នក នោះមានន័យថាអ្នកបង្ហាញការគោរពចំពោះអ្នកចាស់ទុំដែលមានបទពិសោធន៍ ហើយបងប្អូននឹងមានទំនុកចិត្ដលើអ្នក។ (សូមអាន កូរិនថូសទី១ ៤:១៧កាលដែលអ្នកមានបទពិសោធន៍កាន់តែច្រើន អ្នកនឹងស្នើសុំការផ្លាស់ប្ដូរដើម្បីអាចជួយក្រុមជំនុំឲ្យតាមទាន់អង្គការរបស់ព្រះយេហូវ៉ាដែលជឿនទៅមុខជានិច្ច។ ម្យ៉ាងទៀត ក្រោយមកព្រះយេហូវ៉ាប្រហែលជាជួយអ្នកឲ្យធ្វើកិច្ចការច្រើនជាងអ្នកដែលបង្រៀនអ្នកទៅទៀត ដូចលោកបានជួយអេលីសេដែរ។—យ៉ូហាន ១៤:១២

១៨. ហេតុអ្វីការបង្ហាត់បង្រៀនបងប្អូនទៀតក្នុងក្រុមជំនុំគឺជាកិច្ចការដែលត្រូវធ្វើជាបន្ទាន់?

១៨ យើងសង្ឃឹមថាយោបល់ក្នុងអត្ថបទនេះនិងអត្ថបទមុនជំរុញចិត្ដអ្នកចាស់ទុំកាន់តែច្រើនឲ្យចំណាយពេលដើម្បីបង្ហាត់បង្រៀនបងប្អូនទៀត។ ម្យ៉ាងទៀត យើងអធិដ្ឋានសុំឲ្យមានបងប្អូនប្រុសថែមទៀតដែលសុខចិត្ដទទួលការបង្ហាត់បង្រៀនប្រើអ្វីដែលពួកគាត់បានរៀនដើម្បីថែរក្សារាស្ដ្ររបស់ព្រះយេហូវ៉ា។ នេះនឹងពង្រឹងក្រុមជំនុំទូទាំងពិភពលោក ហើយនឹងជួយយើងម្នាក់ឲ្យរក្សាចិត្ដស្មោះត្រង់ក្នុងអំឡុងគ្រាដ៏គួរឲ្យរំភើបចិត្ដដែលនឹងមកដល់នៅពេលខាងមុខ។

^ វគ្គ 5 បើបងប្អូនប្រុសដែលមានវ័យក្មេងបង្ហាញថាគាត់មានភាពចាស់ទុំនិងមានចិត្ដរាបទាប ហើយមានគុណសម្បត្ដិទៀតដែលចាំបាច់ដើម្បីបម្រើក្នុងក្រុមជំនុំ អ្នកចាស់ទុំអាចលើកឈ្មោះគាត់ដើម្បីគាត់អាចទទួលការតែងតាំងឲ្យធ្វើជាជំនួយការខាងកិច្ចបម្រើ ទោះជាគាត់មិនទាន់ដល់អាយុ២០ឆ្នាំក៏ដោយ (សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៩ នៅទំព័រ២៩ ជាភាសាអង់គ្លេស)។—ធីម៉ូថេទី១ ៣:៨-១០, ១២