លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូររស់នៅសមស្របតាមសេចក្ដីអធិដ្ឋានគំរូ ភាគទី១

ចូររស់នៅសមស្របតាមសេចក្ដីអធិដ្ឋានគំរូ ភាគទី១

«សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»។—ម៉ាថាយ ៦:៩

. ពេលយើងផ្សព្វផ្សាយ តើតាមរបៀបណាយើងអាចប្រើសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូនៅម៉ាថាយ ៦:៩-១៣?

មនុស្សជាច្រើនស្គាល់ពាក្យនៃសេចក្ដីអធិដ្ឋានដែលបានកត់ទុកនៅម៉ាថាយ ៦:៩-១៣។ ពេលយើងផ្សព្វផ្សាយ យើងប្រើពាក្យនៃសេចក្ដីអធិដ្ឋាននេះដើម្បីបង្រៀនមនុស្សថារាជាណាចក្រព្រះជារដ្ឋាភិបាលដ៏ពិតប្រាកដដែលនឹងធ្វើឲ្យផែនដីក្លាយទៅជាសួនឧទ្យាន។ យើងក៏ប្រើពាក្យ«សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»ដែរ ដើម្បីបង្ហាញថាព្រះមាននាម ហើយថាយើងត្រូវចាត់ទុកនាមនោះជាបរិសុទ្ធ។—ម៉ាថាយ ៦:៩

. ហេតុអ្វីយើងដឹងថាលោកយេស៊ូមិនចង់ឲ្យយើងប្រើពាក្យដដែលរាល់លើកដែលយើងអធិដ្ឋាន?

តើលោកយេស៊ូចង់ឲ្យយើងពោលពាក្យនេះដដែលរាល់លើកដែលយើងអធិដ្ឋាន ដូចដែលមនុស្សជាច្រើនធ្វើឬ? មិនមែនទេ។ លោកយេស៊ូបានមានប្រសាសន៍ថា«ពេលដែលអធិដ្ឋាន កុំពោលពាក្យដដែល»។ (ម៉ាថាយ ៦:៧) នៅពេលផ្សេងទៀត កាលលោកបង្រៀនអ្នកកាន់តាមលោកអំពីរបៀបអធិដ្ឋាន លោកបានប្រើសេចក្ដីអធិដ្ឋាននេះម្ដងទៀត ប៉ុន្ដែលោកមិនបានប្រើពាក្យដូចគ្នាទាំងស្រុងទេ។ (លូកា ១១:១-) ដូច្នេះ លោកយេស៊ូបានផ្ដល់ឲ្យយើងនូវសេចក្ដីអធិដ្ឋានគំរូដើម្បីបង្រៀនយើងថាយើងត្រូវអធិដ្ឋានសុំអ្វីខ្លះ។

. ពេលអ្នកសិក្សាសេចក្ដីអធិដ្ឋានគំរូ តើអ្នកអាចសួរខ្លួនអ្នកនូវសំណួរអ្វីខ្លះ?

ក្នុងអត្ថបទនេះ និងអត្ថបទបន្ទាប់យើងនឹងសិក្សាយ៉ាងហ្មត់ចត់នូវសេចក្ដីអធិដ្ឋានគំរូនេះ។ ពេលយើងធ្វើដូច្នេះ សូមសួរខ្លួនយើងថា ‹តើតាមរបៀបណាសេចក្ដីអធិដ្ឋាននេះអាចជួយខ្ញុំអធិដ្ឋានឲ្យបានប្រសើរជាង?› ហើយសំខាន់ជាងនេះ ‹តើខ្ញុំកំពុងរស់នៅសមស្របតាមសេចក្ដីអធិដ្ឋានគំរូនេះទេ?›។

«បិតារបស់យើងដែលនៅស្ថានសួគ៌»

. តើពាក្យ«បិតារបស់យើង»រំលឹកយើងអំពីអ្វី ហើយតើតាមរបៀបណាព្រះយេហូវ៉ាជាបិតារបស់យើង?

លោកយេស៊ូបានចាប់ផ្ដើមសេចក្ដីអធិដ្ឋាននោះដោយពាក្យ«បិតារបស់យើង»។ នេះរំលឹកយើងថាព្រះយេហូវ៉ាជាបិតារបស់បងប្អូនទាំងអស់របស់យើងទូទាំងពិភពលោក។ (ពេត្រុសទី១ ២:១៧) ពួកអ្នកដែលព្រះយេហូវ៉ាបានជ្រើសរើសឲ្យរស់នៅស្ថានសួគ៌ បានត្រូវទទួលជាកូនរបស់លោក ដូច្នេះលោកជាបិតារបស់ពួកគាត់តាមរបៀបដ៏ពិសេសមួយ។ (រ៉ូម ៨:១៥-១៧) ពួកអ្នកដែលនឹងរស់ជារៀងរហូតនៅផែនដីក៏អាចហៅលោកថា«បិតា»ដែរ ដោយសារព្រះយេហូវ៉ាផ្ដល់ជីវិតឲ្យពួកគេ ហើយដោយសេចក្ដីស្រឡាញ់លោកបំពេញសេចក្ដីត្រូវការរបស់ពួកគេ។ ពួកគេនឹងត្រូវហៅថា«កូនព្រះ»ក្រោយពីពួកគេបានទៅជាមនុស្សល្អឥតខ្ចោះ ហើយបាននៅស្មោះត្រង់នឹងព្រះយេហូវ៉ាក្នុងការសាកល្បងចុងក្រោយបង្អស់។—រ៉ូម ៨:២១; ការបើកបង្ហាញ ២០:៧, ៨

៥, ៦. តើឪពុកម្ដាយអាចផ្ដល់ឲ្យកូននូវអំណោយល្អបំផុតអ្វី ហើយដោយសារកូនបានទទួលអំណោយនេះ តើកូនម្នាក់ត្រូវធ្វើអ្វី?(សូមមើលរូបភាពនៅដើមអត្ថបទ)

ឪពុកម្ដាយផ្ដល់ឲ្យកូននូវអំណោយមួយពេលពួកគាត់ជួយកូនយល់ថាព្រះយេហូវ៉ាជាបិតារបស់ពួកគេនៅស្ថានសួគ៌ និងពេលដែលពួកគាត់បង្រៀនកូនឲ្យអធិដ្ឋានទៅលោក។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់នៅប្រទេសអាហ្វ្រិកខាងត្បូងបាននិយាយថា«ចាប់តាំងពីថ្ងៃដែលកូនស្រីយើងបានកើតមក ខ្ញុំបានអធិដ្ឋានជាមួយនឹងពួកគេរាល់យប់ លើកលែងតែពេលខ្ញុំធ្វើដំណើរឆ្ងាយពីផ្ទះ។ កូនស្រីរបស់យើងបាននិយាយច្រើនដងថាពួកគេមិននឹកចាំពាក្យនៅក្នុងសេចក្ដីអធិដ្ឋានទាំងនោះទេ។ ប៉ុន្ដែ ពួកគេនឹកចាំថាការទាក់ទងជាមួយនឹងព្រះយេហូវ៉ាដែលជាបិតារបស់យើងគឺពិសិដ្ឋ ហើយថាពួកគេមានអារម្មណ៍ស្ងប់និងឥតភ័យខ្លាច។ ពេលពួកគេចេះនិយាយច្រើនល្មម ខ្ញុំបានលើកទឹកចិត្ដពួកគេឲ្យអធិដ្ឋានៗ ដើម្បីខ្ញុំអាចស្ដាប់ពេលពួកគេនិយាយអំពីគំនិតនិងអារម្មណ៍របស់ពួកគេប្រាប់ព្រះយេហូវ៉ា។ នោះជាឱកាសល្អដើម្បីឃើញអ្វីដែលនៅក្នុងចិត្ដរបស់ពួកគេ។ ក្រោយមក ដោយស្លូតបូតខ្ញុំបានបង្រៀនពួកគេឲ្យបញ្ចូលចំណុចសំខាន់ពីសេចក្ដីអធិដ្ឋានគំរូ ដើម្បីឲ្យសេចក្ដីអធិដ្ឋានរបស់ពួកគេមានន័យខ្លឹមសារជាង»។

កូនស្រីរបស់គាត់បានបន្ដចូលទៅជិតព្រះយេហូវ៉ាសូម្បីតែនៅពេលពួកគេពេញវ័យក្ដី។ ឥឡូវនេះពួកគេបានរៀបការហើយ និងកំពុងបម្រើព្រះយេហូវ៉ាពេញពេលជាមួយនឹងប្ដីរបស់ពួកគេ។ អំណោយដ៏ល្អបំផុតដែលឪពុកម្ដាយអាចផ្ដល់ឲ្យកូនគឺបង្រៀនពួកគេថាព្រះយេហូវ៉ាជាបុគ្គលដ៏ពិតប្រាកដ ហើយថាពួកគេអាចធ្វើជាមិត្ដជិតស្និទ្ធរបស់លោកបាន។ ប៉ុន្ដែ កូនម្នាក់ត្រូវរក្សាមិត្ដភាពដ៏ជិតស្និទ្ធនេះជាមួយនឹងព្រះយេហូវ៉ា។—ទំនុកតម្កើង ៥:១១, ១២; ៩១:១៤

«សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»

. តើយើងមានកិត្ដិយសអ្វី ប៉ុន្ដែតើយើងត្រូវធ្វើអ្វី?

យើងមានកិត្ដិយសដែលបានស្គាល់នាមរបស់ព្រះនិងធ្វើជា«រាស្ដ្រមួយជាតំណាងនាមរបស់លោក»។ (សកម្មភាព ១៥:១៤; អេសាយ ៤៣:១០) យើងអធិដ្ឋានថា«សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»។ ម្យ៉ាងទៀត យើងសុំព្រះយេហូវ៉ាជួយយើងមិនធ្វើអ្វីនិយាយអ្វីណាក៏ដោយដែលអាចបង្ខូចកិត្ដិយសលោក។ យើងមិនគួរធ្វើដូចបុគ្គលខ្លះនៅសតវត្សរ៍ទី១ដែលបង្រៀនអ្នកទៀតឲ្យធ្វើអ្វីមួយ ប៉ុន្ដែពួកគេមិនបានធ្វើតាមអ្វីដែលពួកគេបង្រៀនឡើយ។ ប៉ូលបានសរសេរទៅពួកគេថា«ក្នុងប្រជាជាតិនានាគេកំពុងប្រមាថនាមរបស់ព្រះ ព្រោះតែអ្នករាល់គ្នា»។—រ៉ូម ២:២១-២៤

៨, ៩. សូមលើកឧទាហរណ៍មួយអំពីរបៀបដែលព្រះយេហូវ៉ាជួយពួកអ្នកដែលចង់ឲ្យនាមរបស់លោកបានបរិសុទ្ធ។

យើងធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានដើម្បីលើកតម្កើងនាមព្រះយេហូវ៉ា។ នៅប្រទេសន័រវ៉េ បងស្រីម្នាក់ដែលមានកូនប្រុសអាយុឆ្នាំ បានទៅជាស្ដ្រីមេម៉ាយក្រោយប្ដីរបស់គាត់ស្លាប់។ គាត់និយាយថា«នោះជាគ្រាដ៏ពិបាកខ្លាំងណាស់ក្នុងជីវិតរបស់ខ្ញុំ។ ជារៀងរាល់ថ្ងៃ ស្ទើរតែរាល់ម៉ោងខ្ញុំអធិដ្ឋានសុំកម្លាំងពីព្រះដើម្បីរក្សាលំនឹងខាងផ្លូវចិត្ដ ហើយនេះនឹងជួយខ្ញុំមិនឲ្យផ្ដល់មូលហេតុឲ្យសាថានតិះដៀលព្រះយេហូវ៉ាដោយសារការសម្រេចចិត្ដមិនល្អ ឬដោយសារខ្ញុំមិនបានរក្សាខ្លួនឲ្យនៅស្មោះត្រង់ឡើយ។ ខ្ញុំចង់ឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ ហើយខ្ញុំចង់ឲ្យកូនរបស់ខ្ញុំជួបឪពុករបស់គាត់ម្ដងទៀតក្នុងសួនឧទ្យាន»។—សុភាសិត ២៧:១១

តើព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់បងស្រីនោះទេ? លោកបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់គាត់មែន។ គាត់បានទទួលការលើកទឹកចិត្ដដោយជួបជុំជាមួយនឹងបងប្អូនជាទៀងទាត់។ ប្រាំឆ្នាំក្រោយមក គាត់បានរៀបការជាមួយនឹងអ្នកចាស់ទុំម្នាក់។ ឥឡូវកូនប្រុសរបស់គាត់មានអាយុ២០ឆ្នាំ ហើយបានទទួលការជ្រមុជទឹក។ បងស្រីនិយាយថា«ខ្ញុំសប្បាយចិត្ដខ្លាំងណាស់ដែលប្ដីរបស់ខ្ញុំបានជួយខ្ញុំចិញ្ចឹមអប់រំកូន»។

១០. តើតាមរបៀបណាព្រះនឹងធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធយ៉ាងពេញលេញ?

១០ ព្រះយេហូវ៉ានឹងធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធយ៉ាងពេញលេញនៅពេលលោកដកចេញនូវអស់អ្នកដែលបង្ខូចកិត្ដិយសលោក ហើយដែលមិនចង់ទទួលស្គាល់លោកជាអ្នកគ្រប់គ្រងរបស់ពួកគេ។ (សូមអាន អេសេគាល ៣៨:២២, ២៣) នៅពេលនោះ មនុស្សទាំងអស់នឹងក្លាយទៅជាមនុស្សល្អឥតខ្ចោះ ហើយអស់អ្នកដែលនៅស្ថានសួគ៌និងនៅផែនដីនឹងគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយលើកតម្កើងនាមដ៏បរិសុទ្ធរបស់លោក។ នៅទីបំផុត បិតាដែលស្រឡាញ់យើងនឹង«ធ្វើជាអ្វីទាំងអស់ដល់មនុស្សទាំងអស់»។—កូរិនថូសទី១ ១៥:២៨

«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»

១១, ១២. នៅឆ្នាំ១៨៧៦ តើព្រះយេហូវ៉ាបានជួយធ្វើឲ្យរាស្ដ្ររបស់លោកយល់អំពីអ្វី?

១១ មុនលោកយេស៊ូត្រឡប់ទៅស្ថានសួគ៌វិញ ពួកអ្នកកាន់តាមលោកបានសួរថា«លោកម្ចាស់ តើលោកនឹងតាំងរាជាណាចក្រអ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?»។ លោកយេស៊ូបានតបឆ្លើយថានោះមិនទាន់ជាគ្រាដែលពួកគេត្រូវដឹងអំពីពេលវេលាដែលរាជាណាចក្ររបស់ព្រះនឹងចាប់ផ្ដើមគ្រប់គ្រងឡើយ។ លោកបានប្រាប់ពួកអ្នកកាន់តាមលោកឲ្យផ្ដោតអារម្មណ៍ទៅលើកិច្ចការផ្សព្វផ្សាយដែលជាកិច្ចការដ៏សំខាន់។ (សូមអាន សកម្មភាព ១:៦-) ប៉ុន្ដែ លោកក៏បានបង្រៀនពួកគេឲ្យអធិដ្ឋានសុំរាជាណាចក្ររបស់ព្រះមកដល់ ហើយបង្រៀនពួកគេឲ្យទន្ទឹងរង់ចាំគ្រានោះដោយចិត្ដរំភើប។ នេះជាមូលហេតុដែលយើងនៅតែអធិដ្ឋានសុំរាជាណាចក្រព្រះមកដល់។

១២ ពេលជិតមកដល់ពេលវេលាដែលលោកយេស៊ូនឹងចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌ ព្រះយេហូវ៉ាបានជួយធ្វើឲ្យរាស្ដ្ររបស់លោកដឹងថាព្រឹត្ដិការណ៍នោះនឹងកើតឡើងនៅឆ្នាំណា។ នៅឆ្នាំ១៨៧៦ បងឆាល ថេស រ៉ាសិលបានសរសេរអត្ថបទដែលមានចំណងជើងថា«តើគ្រាកំណត់នៃប្រជាជាតិនានានឹងចប់នៅពេលណា?»។ គាត់បានពន្យល់ថា«ខួប»ក្នុងទំនាយរបស់ដានីយ៉ែលគឺដូចគ្នានឹង«គ្រាកំណត់នៃប្រជាជាតិនានា»ក្នុងទំនាយរបស់លោកយេស៊ូ។ អត្ថបទនោះបានពន្យល់ថាគ្រានោះនឹងចប់នៅឆ្នាំ១៩១៤ * (សូមមើលកំណត់សម្គាល់)។—ដានីយ៉ែល ៤:១៦; លូកា ២១:២៤

១៣. តើអ្វីបានកើតឡើងនៅឆ្នាំ១៩១៤ ហើយតើព្រឹត្ដិការណ៍ពិភពលោកតាំងពីឆ្នាំ១៩១៤បញ្ជាក់អំពីអ្វី?

១៣ នៅឆ្នាំ១៩១៤ សង្គ្រាមបានចាប់ផ្ដើមនៅទ្វីបអឺរ៉ុប ហើយមិនយូរក្រោយមកបានរីករាលដាលដល់ពិភពលោកទាំងមូល។ សង្គ្រាមនោះបាននាំឲ្យមានគ្រោះអត់ឃ្លាន។ នៅទីបញ្ចប់នៃសង្គ្រាមនោះនាឆ្នាំ១៩១៨ នៅទូទាំងពិភពលោកគ្រុនផ្ដាសាយម្យ៉ាងបានសម្លាប់មនុស្សច្រើនជាងសង្គ្រាមនោះទៅទៀត។ អ្វីទាំងអស់នេះជាផ្នែកនៃ«សញ្ញាសម្គាល់»ដែលលោកយេស៊ូបានផ្ដល់ឲ្យ ហើយសញ្ញាសម្គាល់នោះបានបញ្ជាក់ថាលោកយេស៊ូបានទៅជាស្ដេចនៅស្ថានសួគ៌នាឆ្នាំ១៩១៤។ (ម៉ាថាយ ២៤:៣-៨; លូកា ២១:១០, ១១) នៅឆ្នាំនោះ លោកបាន«ចេញទៅយកជ័យជម្នះ ហើយដើម្បីបង្ហើយជ័យជម្នះរបស់លោក»។ (ការបើកបង្ហាញ ៦:២) លោកយេស៊ូបានបោះសាថាននិងពួកវិញ្ញាណកំណាចចេញពីស្ថានសួគ៌មកផែនដី។ ក្រោយមក ទំនាយនេះបានចាប់ផ្ដើមសម្រេច គឺទំនាយដែលថា«វេទនាដល់ផែនដី និងសមុទ្រ ពីព្រោះមេកំណាចបានចុះទៅអ្នករាល់គ្នាទាំងមានកំហឹងយ៉ាងខ្លាំង ដោយដឹងថាវាមានពេលតែបន្ដិចបន្ដួច»។—ការបើកបង្ហាញ ១២:៧-១២

១៤. () ហេតុអ្វីយើងនៅតែអធិដ្ឋានសុំឲ្យរាជាណាចក្ររបស់ព្រះមកដល់? () នៅឥឡូវនេះ តើយើងត្រូវធ្វើកិច្ចការដ៏សំខាន់អ្វី?

១៤ ទំនាយនៅការបើកបង្ហាញជំពូក១២ជួយធ្វើឲ្យយើងយល់អំពីមូលហេតុដែលហេតុការណ៍អាក្រក់បានចាប់ផ្ដើមកើតឡើងនៅផែនដីនៅគ្រាដែលលោកយេស៊ូបានទៅជាស្ដេចនៃរាជាណាចក្ររបស់ព្រះ។ ទោះជាលោកយេស៊ូកំពុងគ្រប់គ្រងនៅស្ថានសួគ៌ក៏ដោយ សាថាននៅតែគ្រប់គ្រងលើផែនដី។ ប៉ុន្ដែ មិនយូរទៀតលោកយេស៊ូនឹង«បង្ហើយជ័យជម្នះរបស់លោក»ដោយដកអំពើអាក្រក់ទាំងអស់ចេញពីផែនដី។ ទម្រាំដល់ពេលនោះ យើងបន្ដអធិដ្ឋានសុំឲ្យរាជាណាចក្ររបស់ព្រះមកដល់ ហើយបន្ដជាប់រវល់ក្នុងកិច្ចផ្សព្វផ្សាយអំពីរាជាណាចក្រនោះ។ កិច្ចការរបស់យើងធ្វើឲ្យទំនាយរបស់លោកយេស៊ូបានសម្រេច គឺទំនាយដែលថា«ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។—ម៉ាថាយ ២៤:១៤

«សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី»

១៥, ១៦. តើការគ្រាន់តែអធិដ្ឋានសូមឲ្យបំណងប្រាថ្នារបស់ព្រះបានសម្រេចនៅផែនដីគឺគ្រប់គ្រាន់ទេ? សូមពន្យល់។

១៥ ប្រហែលជា៦.០០០ឆ្នាំមុន បំណងប្រាថ្នារបស់ព្រះកំពុងសម្រេចនៅផែនដី។ នេះជាមូលហេតុដែលព្រះយេហូវ៉ាបានមានប្រសាសន៍ថាអ្វីទាំងអស់គឺ«ជាការល្អប្រពៃ»។ (លោកុប្បត្ដិ ១:៣១) ក្រោយមកសាថានបានបះបោរ ហើយចាប់ពីពេលនោះមក មនុស្សភាគច្រើនមិនបានធ្វើតាមបំណងប្រាថ្នារបស់ព្រះទេ។ ប៉ុន្ដែសព្វថ្ងៃនេះ មានមនុស្សប្រហែលលាននាក់កំពុងបម្រើព្រះយេហូវ៉ា។ ពួកគេអធិដ្ឋានសុំឲ្យបំណងប្រាថ្នារបស់ព្រះបានសម្រេចនៅផែនដី ហើយពួកគេក៏ធ្វើតាមបំណងប្រាថ្នារបស់ព្រះដែរ។ ពួកគេមានរបៀបរស់នៅដែលធ្វើឲ្យព្រះពេញចិត្ដ ហើយបង្រៀនអ្នកទៀតអំពីរាជាណាចក្ររបស់លោកដោយចិត្ដខ្នះខ្នែង។

តើអ្នកកំពុងបង្រៀនកូនឲ្យធ្វើតាមបំណងប្រាថ្នារបស់ព្រះទេ? (សូមមើលវគ្គ១៦)

១៦ ជាឧទាហរណ៍ សាសនទូតម្នាក់ដែលមានអាយុ៨០ឆ្នាំនៅទ្វីបអាហ្វ្រិក ដែលបានទទួលការជ្រមុជទឹកនៅឆ្នាំ១៩៤៨បាននិយាយថា«ខ្ញុំអធិដ្ឋានជារឿយសុំឲ្យយើងជួបមនុស្សទាំងអស់ដែលមានលក្ខណៈដូចចៀម ហើយជួយពួកគាត់ស្គាល់ព្រះយេហូវ៉ាមុននឹងហួសពេល។ ម្យ៉ាងទៀត មុនខ្ញុំផ្សព្វផ្សាយដល់បុគ្គលណាម្នាក់ ខ្ញុំសុំប្រាជ្ញាដើម្បីឲ្យអ្វីដែលខ្ញុំនិយាយអាចមានឥទ្ធិពលលើចិត្ដបុគ្គលនោះ។ ស្ដីអំពីបុគ្គលដែលមានលក្ខណៈដូចចៀមដែលយើងបានរកឃើញហើយ ខ្ញុំអធិដ្ឋានសុំឲ្យព្រះយេហូវ៉ាផ្ដល់ពរលើការខំព្យាយាមរបស់យើងដើម្បីថែរក្សាពួកគាត់»។ បងស្រីវ័យចាស់នេះបានជួយមនុស្សជាច្រើនរៀនអំពីព្រះយេហូវ៉ា។ តើអ្នកអាចនឹកឃើញបងប្អូនវ័យចាស់ទៀតដែលកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាដោយចិត្ដខ្នះខ្នែងទេ?—សូមអាន ភីលីព ២:១៧

១៧. តើអ្នកមានអារម្មណ៍យ៉ាងណាអំពីអ្វីដែលព្រះយេហូវ៉ានឹងធ្វើនៅពេលអនាគតចំពោះមនុស្សនិងផែនដី?

១៧ ទម្រាំដល់ពេលដែលព្រះយេហូវ៉ាដកសត្រូវរបស់លោកចេញពីផែនដី យើងនឹងបន្ដអធិដ្ឋានសុំឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច។ ពេលនោះផែនដីនឹងក្លាយទៅជាសួនឧទ្យាន ហើយមនុស្សរាប់ពាន់លាននាក់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ លោកយេស៊ូបានមានប្រសាសន៍ថា«នឹងមានវេលាមកដល់ ដែលអស់អ្នកនៅក្នុងផ្នូរដែលសម្រាប់ជាទីរំលឹក នឹងសំឡេងរបស់លោក ហើយចេញមក»។ (យ៉ូហាន ៥:២៨, ២៩) សូមស្រមៃគិតថាយើងនឹងសប្បាយយ៉ាងណាពេលយើងទទួលស្វាគមន៍បុគ្គលជាទីស្រឡាញ់ដែលបានស្លាប់! ព្រះនឹង«ជូតអស់ទាំងទឹកភ្នែក»ចេញពីភ្នែករបស់យើង។ (ការបើកបង្ហាញ ២១:៤) មនុស្សភាគច្រើនដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញគឺជា«មនុស្សមិនសុចរិត»ជាពួកអ្នកដែលមិនបានរៀនសេចក្ដីពិតអំពីព្រះយេហូវ៉ានិងលោកយេស៊ូ។ យើងនឹងរីករាយបង្រៀនពួកគេអំពីបំណងប្រាថ្នារបស់ព្រះដើម្បីពួកគេអាចមាន«ជីវិតដែលគ្មានទីបញ្ចប់»។—សកម្មភាព ២៤:១៥; យ៉ូហាន ១៧:៣

១៨. តើមនុស្សជាតិត្រូវការអ្វីជាចាំបាច់?

១៨ ពេលរាជាណាចក្ររបស់ព្រះមកដល់ រាជាណាចក្រនោះនឹងធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធ ហើយមនុស្សទាំងអស់ក្នុងសកលលោកនឹងគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយសាមគ្គីភាព។ ព្រះនឹងផ្ដល់ឲ្យមនុស្សជាតិនូវអ្វីដែលពួកគេត្រូវការជាចាំបាច់ ពេលលោកធ្វើតាមសំណូមពរទាំងបីដំបូងនៃសេចក្ដីអធិដ្ឋានគំរូ។ ក្នុងអត្ថបទបន្ទាប់ យើងនឹងពិភាក្សាអំពីសេចក្ដីត្រូវការទៀតដ៏សំខាន់ដែលលោកយេស៊ូបានបង្រៀនយើងឲ្យអធិដ្ឋានសុំពីព្រះយេហូវ៉ា។

^ វគ្គ 12 ដើម្បីយល់អំពីមូលហេតុដែលយើងដឹងថាទំនាយនេះបានសម្រេចនៅឆ្នាំ១៩១៤ សូមមើលសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ទំព័រ២៤៧-២៤៩