«ចូររក្សាឲ្យមានការគោរពដ៏ជ្រាលជ្រៅចំពោះបងប្រុសបែបនោះ» លេង «ចូររក្សាឲ្យមានការគោរពដ៏ជ្រាលជ្រៅចំពោះបងប្រុសបែបនោះ» តាំងពីឆ្នាំ១៩៩២ គណៈអភិបាលបានតែងតាំងអ្នកចាស់ទុំដែលមានបទពិសោធន៍និងភាពចាស់ទុំ ឲ្យជួយបំពេញកិច្ចការរបស់គណៈកម្មាធិការផ្សេងៗនៃគណៈអភិបាល។ * (សូមមើលកំណត់សម្គាល់) ជំនួយការទាំងនេះដែលជាសមាជិកនៃ«ចៀមឯទៀត» ផ្ដល់ការគាំទ្រដ៏មានតម្លៃដល់គណៈអភិបាល។ (យ៉ូហាន ១០:១៦) ជំនួយការទាំងនេះចូលរួមកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈកម្មាធិការដែលពួកគាត់បានត្រូវចាត់ឲ្យបម្រើ។ ភារកិច្ចរបស់ពួកគាត់គឺផ្ដល់ព័ត៌មានដែលចាំបាច់និងផ្ដល់យោបល់។ សមាជិកគណៈអភិបាលជាអ្នកធ្វើការសម្រេចចិត្ដ ហើយបន្ទាប់មកជំនួយការជួយធ្វើឲ្យប្រាកដថាការសម្រេចចិត្ដទាំងនោះបានត្រូវធ្វើតាម។ បងប្រុសទាំងនោះសុខចិត្ដធ្វើកិច្ចការណាក៏ដោយដែលពួកគាត់ទទួល។ ពួកគាត់ធ្វើដំណើរទៅមហាសន្និបាតពិសេសនិងមហាសន្និបាតអន្ដរជាតិជាមួយសមាជិកគណៈអភិបាល។ ពួកគាត់ក៏ប្រហែលជានឹងត្រូវចាត់ឲ្យធ្វើទស្សនកិច្ចនៅការិយាល័យសាខាផ្សេងៗក្នុងនាមជាតំណាងមន្ទីរចាត់ការដែរ។ បងប្រុសម្នាក់ដែលបានបម្រើជាជំនួយការតាំងពីឆ្នាំ១៩៩២និយាយថា៖ «ពេលខ្ញុំបំពេញភារកិច្ចដែលខ្ញុំបានត្រូវសុំឲ្យធ្វើ គណៈអភិបាលអាចផ្ដោតអារម្មណ៍យ៉ាងពេញលេញជាងទៅលើអ្វីៗដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ»។ បងប្រុសម្នាក់ទៀតដែលបានបម្រើជាជំនួយការអស់២០ឆ្នាំ និយាយថា៖ «នេះគឺជាឯកសិទ្ធិធំជាងអ្វីៗដែលខ្ញុំអាចនឹកស្មាន»។ គណៈអភិបាលបានផ្ដល់ភារកិច្ចជាច្រើនដល់ជំនួយការទាំងនេះ ហើយឲ្យតម្លៃចំពោះការខំព្យាយាមរបស់បងប្រុសដែលជាជំនួយការដ៏ស្មោះត្រង់ទាំងនេះ។ ចូរឲ្យយើងទាំងអស់គ្នា«រក្សាឲ្យមានការគោរពដ៏ជ្រាលជ្រៅចំពោះបងប្រុសបែបនោះ»។—ភីលីព ២:២៩ ^ វគ្គ 2 ដើម្បីបានព័ត៌មានថែមទៀតអំពីភារកិច្ចរបស់គណៈកម្មាធិការ៦នៃគណៈអភិបាល សូមមើលប្រអប់ដែលមានចំណងជើងថា «របៀបដែលគណៈអភិបាលចាត់ចែងកិច្ចការរាជាណាចក្រ»ក្នុងជំពូក១២នៃសៀវភៅរាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ! ថយ បន្ទាប់ លោកអ្នកក៏ប្រហែលជាចូលចិត្តដែរ សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា តើគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ាជាអ្នកណា? តើសមាជិកទាំងនោះជាមេដឹកនាំនៃអង្គការយើងឬទេ? Print ចែក ចែក «ចូររក្សាឲ្យមានការគោរពដ៏ជ្រាលជ្រៅចំពោះបងប្រុសបែបនោះ» ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា «ចូររក្សាឲ្យមានការគោរពដ៏ជ្រាលជ្រៅចំពោះបងប្រុសបែបនោះ» ខ្មែរ «ចូររក្សាឲ្យមានការគោរពដ៏ជ្រាលជ្រៅចំពោះបងប្រុសបែបនោះ» https://cms-imgp.jw-cdn.org/img/p/402015771/univ/art/402015771_univ_sqr_xl.jpg