ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា វិច្ឆិកា ២០១៥

ក្នុងលេខនេះមានអត្ថបទសិក្សាសម្រាប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦។

ចូរបង្ហាត់បង្រៀនកូនរបស់អ្នកឲ្យបម្រើព្រះយេហូវ៉ា

គុណសម្បត្ដិបីយ៉ាងដែលលោកយេស៊ូបានបង្ហាញពេលលោកបង្រៀន អាចជួយអ្នកឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការបង្ហាត់បង្រៀនកូនរបស់អ្នក។

ចូរបង្ហាត់បង្រៀនកូនជំទង់របស់អ្នកឲ្យបម្រើព្រះយេហូវ៉ា

តើតាមរបៀបណាអ្នកអាចជួយកូនជំទង់របស់អ្នកឲ្យមានចំណងមិត្ដភាពកាន់តែរឹងមាំជាមួយនឹងព្រះនិងរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះ កាលដែលពួកគេមានវ័យជំទង់?

សំណួរពីអ្នកអាន

តើមានភ័ស្ដុតាងអ្វីដែលបង្ហាញថាក្រុងយេរីខូសម័យបុរាណមិនបានត្រូវដណ្ដើមយកដោយការឡោមព័ទ្ធរយៈពេលយូរ?

ព្រះយេហូវ៉ាគឺជាព្រះនៃសេចក្ដីស្រឡាញ់

តើតាមរបៀបណាព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិ?

តើអ្នក«ស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»ទេ?

អ្នកអាចធ្វើតាមបង្គាប់លោកយេស៊ូក្នុងចំណងអាពាហ៍ពិពាហ៍របស់អ្នក ក្នុងក្រុមជំនុំ និងក្នុងកិច្ចការផ្សព្វផ្សាយ។

រាជាណាចក្ររបស់ព្រះបានគ្រប់គ្រងអស់១០០ឆ្នាំហើយ!

តើវិធីបីយ៉ាងអ្វីបានជួយយើងផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ?