លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

តើបុរាណវត្ថុវិទូបានរកឃើញអ្វី ដែលបង្ហាញថា ក្រុងយេរីខូបានត្រូវគេដណ្ដើមយកក្នុងរយៈពេលដ៏ខ្លី?

យ៉ូស្វេ ៦:១០-១៥, ២០រៀបរាប់ថា កងទ័ពអ៊ីស្រាអែលបានដើរជុំវិញក្រុងយេរីខូមួយថ្ងៃមួយជុំក្នុងរយៈពេលថ្ងៃ។ លុះដល់ថ្ងៃទី៧ ពួកគេបានដើរជុំវិញក្រុងនោះអស់ជុំ។ បន្ទាប់មកព្រះបានធ្វើឲ្យកំពែងដ៏រឹងមាំនៃក្រុងយេរីខូដួលរលំ ហើយជនជាតិអ៊ីស្រាអែលបានដណ្ដើមយកក្រុងនោះ។ តើបុរាណវត្ថុវិទូបានរកឃើញអ្វីណាដែលបង្ហាញថាក្រុងយេរីខូបានត្រូវឡោមព័ទ្ធក្នុងរយៈពេលដ៏ខ្លី ដូចគម្ពីរបានរៀបរាប់ទេ?

នៅសម័យបុរាណ តាមធម្មតាដើម្បីវាយប្រហារក្រុងមួយដែលមានកំពែងជុំវិញ កងទ័ពបានឡោមព័ទ្ធក្រុងនោះ។ បើក្រុងបានត្រូវឡោមព័ទ្ធអស់រយៈពេលយូរ ប្រជាជននៅក្នុងក្រុងនោះបានបរិភោគអាហារភាគច្រើនដែលពួកគេបានប្រមូលទុក។ នៅទីបំផុត ពេលដែលទាហានបានដណ្ដើមយកក្រុងនោះរួចហើយ ពួកគេបានយកអ្វីណាក៏ដោយដែលពួកគេចង់បាន រួមទាំងអាហារដែលនៅសល់។ នេះជាមូលហេតុដែលបុរាណវត្ថុវិទូមិនសូវបានរកឃើញអាហារមិនបានរកឃើញអាហារសោះ នាក្រុងផ្សេងដែលបាក់បែកនៅតំបន់ប៉ាឡេស្ទីនដែលបានត្រូវវាយប្រហារតាមរបៀបនេះ។ ប៉ុន្ដែសំណង់បាក់បែកក្រុងយេរីខូគឺផ្សេងពីនេះ។ ទស្សនាវដ្ដីមួយបានចែងថា«ក្រៅពីភាជនៈដី អ្វីដែលគេបានរកឃើញច្រើនជាងគេក្នុងកន្លែងដែលបានត្រូវបំផ្លាញនោះ គឺធញ្ញជាតិ» (Biblical Archaeology Review)។ ទស្សនាវដ្ដីនោះបានបន្ថែមទៀតថា«មិនមែនជាការធម្មតាទេ ដែលគេបានរកឃើញធញ្ញជាតិជាច្រើនដូចនោះ»។

គម្ពីរចែងថា ជនជាតិអ៊ីស្រាអែលមិនបានយកអាហារសោះពីក្រុងយេរីខូ ពីព្រោះព្រះយេហូវ៉ាបានបង្គាប់ពួកគេមិនឲ្យធ្វើដូច្នេះឡើយ។ (យ៉ូស្វេ ៦:១៧, ១៨) គម្ពីរក៏ចែងដែរថា ជនជាតិអ៊ីស្រាអែលបានវាយប្រហារក្រុងយេរីខូក្នុងរដូវស្លឹកឈើលាស់ក្រោយពេលច្រូតកាត់ ជាពេលដែលមានធញ្ញជាតិជាច្រើនដែលបានត្រូវប្រមូលទុកក្នុងក្រុងនោះ។ (យ៉ូស្វេ ៣:១៥-១៧; ៥:១០) ដូច្នេះ ដោយហេតុថាក្រោយការឡោមព័ទ្ធ ក្រុងយេរីខូនៅតែមានធញ្ញជាតិជាច្រើន នេះបញ្ជាក់ថាការឡោមព័ទ្ធមានរយៈពេលខ្លី ដូចគម្ពីរបានចែង។