លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបង្ហាញអំណរគុណចំពោះចិត្ដទូលាយរបស់ព្រះយេហូវ៉ា

ចូរបង្ហាញអំណរគុណចំពោះចិត្ដទូលាយរបស់ព្រះយេហូវ៉ា

ព្រះយេហូវ៉ាគឺជាព្រះដែលមានចិត្ដទូលាយ។ (យ៉ាកុប ១:១៧) យើងអាចមើលឃើញចិត្ដទូលាយរបស់លោកតាមរយៈអ្វីដែលលោកបានបង្កើត។ លោកបានបង្កើតផ្កាយឲ្យមានពាសពេញសកលលោក និងរុក្ខជាតិដ៏ស្រស់ស្អាតដែលគ្របដណ្ដប់លើផែនដី។—ទំនុកតម្កើង ៦៥:១២, ១៣; ១៤៧:៧, ៨; ១៤៨:៣, ៤

អ្នកតែងទំនុកតម្កើង ទំនុកទី១០៤មានអំណរគុណយ៉ាងខ្លាំងចំពោះអ្វីទាំងអស់ដែលព្រះយេហូវ៉ាបានបង្កើត ហេតុនេះគាត់បានសរសេរចម្រៀងមួយដើម្បីសរសើរតម្កើងលោក។ ពេលអ្នកអានទំនុកនោះ តើអ្នកមានអំណរគុណដូចអ្នកតែងទំនុកតម្កើងដែរទេ? គាត់បាននិយាយថា«កាលនៅមានជីវិតនៅឡើយ នោះទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប កាលទូលបង្គំមាននៅឡើយ នោះនឹងច្រៀងសរសើរដល់ព្រះនៃទូលបង្គំ»។ (ទំនុកតម្កើង ១០៤:៣៣) តើអ្នកចង់ធ្វើដូច្នេះទេ?

គំរូដ៏ប្រសើរបំផុតស្ដីអំពីចិត្ដទូលាយ

ព្រះយេហូវ៉ាចង់ឲ្យយើងធ្វើតាមគំរូរបស់លោកស្ដីអំពីចិត្ដទូលាយ។ ម្យ៉ាងទៀត លោកបញ្ជាក់នូវមូលហេតុត្រឹមត្រូវដើម្បីឲ្យយើងបង្ហាញចិត្ដទូលាយ។ លោកបានដឹកនាំសាវ័កប៉ូលឲ្យសរសេរថា«ចូរបង្គាប់ពួកអ្នកដែលជាអ្នកមានក្នុងរបៀបរបបពិភពលោកនេះ កុំឲ្យក្រអឺតក្រអោង ហើយបង្គាប់ឲ្យពួកគេមានសង្ឃឹម មិនមែនលើទ្រព្យដែលមិនទៀង តែមានសង្ឃឹមលើព្រះ ដែលផ្គត់ផ្គង់អ្វីទាំងអស់ដល់យើង ដើម្បីឲ្យយើងបានសប្បាយ ហើយប្រាប់ពួកគេឲ្យព្យាយាមធ្វើអំពើល្អ ហើយធ្វើជាអ្នកមានខាងការល្អប្រសើរ ដោយប្រុងប្រៀបចែករំលែកជានិច្ច ហើយរក្សាគ្រឹះដ៏ល្អមួយសម្រាប់អនាគតខ្លួន ទុកជាទ្រព្យសម្បត្ដិ។ ធ្វើដូច្នេះ ពួកគេនឹងចាប់យ៉ាងជាប់នូវជីវិតដ៏ពិតប្រាកដ»។—ធីម៉ូថេទី១ ៦:១៧-១៩

ក្នុងសំបុត្រទី២របស់ប៉ូលទៅកាន់គ្រិស្ដសាសនិកនៅក្រុងកូរិនថូស គាត់បានពន្យល់អំពីបំណងចិត្ដដែលយើងគួរតែមានពេលដែលយើងឲ្យអ្នកទៀត។ គាត់បាននិយាយថា«ចូរអ្នករាល់គ្នាម្នាក់ធ្វើតាមការសម្រេចចិត្ដរបស់ខ្លួនចុះ មិនមែនដោយទើសទាល់ដោយមានគេបង្ខំឡើយ ព្រោះព្រះស្រឡាញ់អ្នកដែលឲ្យដោយចិត្ដសប្បាយ»។ (កូរិនថូសទី២ ៩:៧) ពេលដែលយើងមានចិត្ដទូលាយ តើយើងជួយអ្នកណា? ប៉ូលបាននិយាយថាយើងជួយអ្នកទៀតដោយឲ្យពួកគេនូវអ្វីដែលពួកគេត្រូវការ ប៉ុន្ដែយើងក៏ជួយខ្លួនយើងដែរ ព្រោះព្រះយេហូវ៉ានឹងផ្ដល់ពរឲ្យយើង។—កូរិនថូសទី២ ៩:១១-១៤

បន្ទាប់មក ប៉ូលបានលើកឡើងអំពីភ័ស្ដុតាងដ៏អស្ចារ្យបំផុតដែលបញ្ជាក់អំពីចិត្ដទូលាយរបស់ព្រះ ពេលដែលគាត់បាននិយាយថា«សូមអរគុណព្រះចំពោះអំណោយទានដ៏វិសេសវិសាលរកពណ៌នាពុំបានរបស់លោក»។ (កូរិនថូសទី២ ៩:១៥) «អំណោយទាន»របស់ព្រះយេហូវ៉ារួមបញ្ចូលអ្វីល្អទាំងអស់ដែលលោកបានឲ្យយើងតាមរយៈលោកយេស៊ូគ្រិស្ដ។ អំណោយនេះមានតម្លៃខ្លាំងដល់ម៉្លេះបានជាមិនអាចពណ៌នាបាន។

តើតាមរបៀបណាយើងអាចបង្ហាញថាយើងមានអំណរគុណចំពោះអ្វីទាំងអស់ដែលព្រះយេហូវ៉ានិងលោកយេស៊ូបានធ្វើ ហើយនឹងធ្វើសម្រាប់យើង? របៀបមួយគឺដោយបង្ហាញចិត្ដទូលាយពេលដែលយើងចំណាយពេលវេលា កម្លាំង និងទ្រព្យសម្បត្ដិរបស់យើងដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយជួយអ្នកទៀតឲ្យរៀនអំពីលោក។ យើងអាចធ្វើដូច្នេះបាន ទោះបីជាយើងមានច្រើនតិចក្ដី។—របាក្សត្រទី១ ២២:១៤; ២៩:៣-៥; លូកា ២១:១-