ចូរទទួលស្គាល់លោកយេស៊ូដែលឧត្ដមជាងម៉ូសេ
ចូរទទួលស្គាល់លោកយេស៊ូដែលឧត្តមជាងម៉ូសេ
«ព្រះយេហូវ៉ានឹងតែងតាំងអ្នកប្រកាសទំនាយម្នាក់ដូចខ្ញុំសម្រាប់អ្នករាល់គ្នា ពីចំណោមបងប្អូនរបស់អ្នក។ អ្នករាល់គ្នាត្រូវតែស្ដាប់តាមអ្វីៗទាំងអស់ដែលលោកមានប្រសាសន៍ទៅកាន់អ្នករាល់គ្នា»។—សកម្ម. ៣:២២
១. តើលោកយេស៊ូមានអានុភាពលើប្រវត្ដិសាស្ត្រមនុស្សយ៉ាងដូចម្ដេច?
ពីរពាន់ឆ្នាំកន្លងទៅនេះ កំណើតរបស់កូនប្រុសម្នាក់បាននាំទេវតាជាច្រើននៅស្ថានសួគ៌ឲ្យសរសើរព្រះ ហើយគង្វាលខ្លះក៏បានឮការសរសើរនេះដែរ។ (លូក. ២:៨-១៤) សាមសិបឆ្នាំក្រោយមក កូននោះក៏ពេញវ័យ ហើយចាប់ផ្ដើមកិច្ចបម្រើផ្សាយដែលមានរយៈពេលតែបីឆ្នាំកន្លះប៉ុណ្ណោះ ប៉ុន្តែបានធ្វើឲ្យប្រវត្ដិសាស្ត្រមនុស្សប្រែប្រួលខ្លាំងណាស់។ អ្នកប្រវត្ដិសាស្ត្រល្បីល្បាញម្នាក់ឈ្មោះ ភីលីព សេវ (Philip Schaff) ដែលរស់នៅសតវត្សរ៍ទី១៩ ត្រូវបានជំរុញទឹកចិត្តឲ្យនិយាយអំពីបុរសនេះថា៖ «លោកមិនបានបន្សល់ទុកសំណេរមួយបន្ទាត់សោះ តែក្នុងចំណោមបុរសឧត្តុង្គឧត្តមទាំងអស់ពីសម័យបុរាណនិងសម័យនេះ គ្មានអ្នកណាដែលបានបណ្ដាលឲ្យមនុស្សឯទៀតសរសេរច្រើនជាងលោក ឬបានក្លាយទៅជារឿងដែលមនុស្សយកមករៀបរាប់ក្នុងធម្មទាន សុន្ទរកថា កិច្ចចរចា សៀវភៅ ស្នាដៃសិល្បៈ ឬចម្រៀងច្រើនជាងលោកទេ»។ បុរសដ៏អស្ចារ្យនោះគឺលោកយេស៊ូគ្រិស្ត។
២. តើសាវ័កយ៉ូហានបានពោលយ៉ាងណាអំពីលោកយេស៊ូនិងកិច្ចបម្រើផ្សាយរបស់លោក?
២ សាវ័កយ៉ូហានបានសរសេរកំណត់ហេតុអំពីកិច្ចបម្រើផ្សាយរបស់លោកយេស៊ូ ហើយបានសន្និដ្ឋានថា៖ «តាមការពិត មានការជាច្រើនទៀតដែលលោកយេស៊ូបានធ្វើ ហើយប្រសិនបើសរសេរអំពីការទាំងនោះឲ្យបានល្អិតល្អន់ ខ្ញុំគិតថាពិភពលោកទាំងមូលមិនល្មមទុករមូរទាំងអស់នោះឡើយ»។ (យ៉ូន. ២១:២៥) យ៉ូហានដឹងថាគាត់មិនអាចកត់ទុកអ្វីៗទាំងអស់ដែលលោកយេស៊ូបានប្រព្រឹត្តនិងមានប្រសាសន៍ ក្នុងអំឡុងបីឆ្នាំកន្លះដ៏សំខាន់នោះ។ យ៉ាងណាក៏ដោយ ហេតុការណ៍ប្រវត្ដិសាស្ត្រដែលយ៉ូហានបានកត់ទុកក្នុងសៀវភៅដំណឹងល្អ នោះមានតម្លៃឥតគណនា។
៣. តើយើងអាចយល់កាន់តែច្បាស់អំពីតួនាទីរបស់លោកយេស៊ូក្នុងគោលបំណងព្រះយ៉ាងដូចម្ដេច?
៣ ក្រៅពីសៀវភៅដំណឹងល្អសំខាន់ៗទាំងបួន បទគម្ពីរឯទៀតផ្ដល់ព័ត៌មានយ៉ាងល្អិតល្អន់អំពីជីវិតរបស់លោកយេស៊ូ ដែលពង្រឹងជំនឿយើង។ ជាឧទាហរណ៍ កំណត់ហេតុក្នុងគម្ពីរអំពីបុរសស្មោះត្រង់ខ្លះៗដែលរស់នៅមុនសម័យលោកយេស៊ូ មានព័ត៌មានដែលជួយយើងឲ្យយល់កាន់តែច្បាស់អំពីតួនាទីរបស់លោកយេស៊ូក្នុងគោលបំណងព្រះ។ សូមឲ្យយើងពិនិត្យមើលព័ត៌មានទាំងនេះជាមួយគ្នា។
បុរសស្មោះត្រង់នៅសម័យបុរាណ ដែលបង្ហាញឲ្យឃើញទុកជាមុននូវតួនាទីរបស់គ្រិស្ត
៤, ៥. តើនរណាបង្ហាញឲ្យឃើញទុកជាមុននូវតួនាទីរបស់គ្រិស្ត? តើពួកគេបានធ្វើដូច្នេះតាមរបៀបណា?
៤ យ៉ូហាននិងបីនាក់ទៀតដែលសរសេរសៀវភៅដំណឹងល្អបានសំដៅទៅម៉ូសេ ដាវីឌ និងសាឡូម៉ូនជាបុរសដែលបានបង្ហាញឲ្យឃើញទុកជាមុននូវតួនាទីរបស់គ្រិស្ត ជាអ្នករើសតាំងម្នាក់របស់ព្រះ និងជាអ្នកដែលត្រូវបានតែងតាំងជាស្តេច។ តើម៉ូសេ ដាវីឌ និងសាឡូម៉ូនបង្ហាញឲ្យឃើញទុកជាមុននូវតួនាទីរបស់គ្រិស្តតាមរបៀបណា? ហើយតើយើងអាចទាញមេរៀនអ្វីខ្លះពីកំណត់ហេតុទាំងនេះ?
៥ ប្រសិនបើរៀបរាប់យ៉ាងសង្ខេបអំពីតួនាទីនោះខ្លះៗ គម្ពីរចែងថាម៉ូសេជាអ្នកប្រកាសទំនាយ អ្នកសម្រុះសម្រួល និងអ្នកសង្គ្រោះ។ លោកយេស៊ូក៏ដូចគ្នាដែរ។ ដាវីឌជាគង្វាលនិងជាស្តេចដែលបានឈ្នះលើពួកខ្មាំងសត្រូវនៃប្រទេសអ៊ីស្រាអែល។ លោកយេស៊ូក៏ជាគង្វាល និងជាស្តេចដែលកំពុងមានជ័យជម្នះលើពួកខ្មាំងសត្រូវដែរ។ (អេសេ. ៣៧:២៤, ២៥) ពេលសាឡូម៉ូននៅស្មោះត្រង់នៅឡើយ គាត់ជាអ្នកគ្រប់គ្រងដែលមានប្រាជ្ញា ហើយក្រោមអំណាចគ្រប់គ្រងរបស់គាត់ នោះបណ្ដាជនអ៊ីស្រាអែលមានសន្ដិភាព។ (១ពង្ស. ៤:២៥, ២៩) ដូចគ្នាដែរ លោកយេស៊ូមានប្រាជ្ញាបំផុត ហើយត្រូវបានហៅជា«ម្ចាស់នៃមេត្រីភាព»។ (អេសា. ៩:៦) យ៉ាងច្បាស់ណាស់ តួនាទីរបស់លោកយេស៊ូគ្រិស្តគឺស្រដៀងគ្នានឹងបុរសទាំងបីនោះពីសម័យបុរាណ ប៉ុន្តែលោកយេស៊ូមានតួនាទីឧត្តមជាងគេបង្អស់ក្នុងគោលបំណងរបស់ព្រះ។ មុនដំបូង សូមឲ្យយើងប្រៀបធៀបលោកយេស៊ូទៅនឹងម៉ូសេ ហើយយល់នូវរបៀបដែលការប្រៀបធៀបបែបនេះ ជួយយើងឲ្យទទួលស្គាល់កាន់តែច្បាស់អំពីតួនាទីរបស់លោកយេស៊ូ ក្នុងគោលបំណងរបស់ព្រះ។
ម៉ូសេបានបង្ហាញទុកជាមុនអំពីកិច្ចការរបស់លោកយេស៊ូ
៦. តើសាវ័កពេត្រុសបានពន្យល់ពីការចាំបាច់នៃការស្ដាប់លោកយេស៊ូយ៉ាងដូចម្ដេច?
៦ មិនយូរប៉ុន្មានក្រោយបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. នោះសាវ័កពេត្រុសបានដកស្រង់ពាក្យទំនាយរបស់ម៉ូសេដែលលោកយេស៊ូគ្រិស្តបានសម្រេច។ ពេត្រុសកំពុងឈរក្នុងវិហារនៅមុខសាសន៍យូដាមួយក្រុមធំ។ មនុស្សទាំងនោះ«ភ្ញាក់ផ្អើលហួសប្រមាណ» កាលដែលពេត្រុសនិងយ៉ូហានធ្វើឲ្យអ្នកសុំទានដែលខ្វិនតាំងពីកំណើតបានជាសះស្បើយ។ ពួកគេក៏នាំគ្នារត់ទៅមើលឲ្យដឹងពីអ្វីដែលបានកើតឡើង។ ពេត្រុសបានពន្យល់ថាទង្វើដ៏អស្ចារ្យនេះគឺដោយសារសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ា តាមរយៈលោកយេស៊ូគ្រិស្ត។ បន្ទាប់មក ដោយដកស្រង់ពីបទគម្ពីរភាសាហេប្រឺ គាត់រៀបរាប់ថា៖ «តាមការពិត ម៉ូសេបាននិយាយថា៖ ‹ព្រះយេហូវ៉ានឹងតែងតាំងអ្នកប្រកាសទំនាយម្នាក់ដូចខ្ញុំសម្រាប់អ្នករាល់គ្នា ពីចំណោមបងប្អូនរបស់អ្នក។ អ្នករាល់គ្នាត្រូវតែស្ដាប់តាមអ្វីៗទាំងអស់ដែលលោកមានប្រសាសន៍ទៅកាន់អ្នករាល់គ្នា›»។—សកម្ម. ៣:១១, ២២, ២៣; សូមអាន ចោទិយកថា ១៨:១៥, ១៨, ១៩
៧. ហេតុអ្វីបានជាពួកអ្នកស្ដាប់ពេត្រុសអាចយល់ពាក្យរបស់គាត់អំពីអ្នកប្រកាសទំនាយដែលឧត្តមជាងម៉ូសេ?
៧ ពួកអ្នកស្ដាប់ពេត្រុសប្រហែលជាធ្លាប់ស្គាល់ពាក្យទាំងនោះរបស់ម៉ូសេ ពីព្រោះពួកគេជាសាសន៍យូដា ហើយពួកគេគោរពម៉ូសេយ៉ាងជ្រាលជ្រៅ។ (ចោទិ. ៣៤:១០) ពួកគេទន្ទឹងចាំអ្នកប្រកាសទំនាយដែលឧត្តមជាងម៉ូសេ។ អ្នកប្រកាសទំនាយនោះមិនគ្រាន់តែជាមេស្ស៊ីធម្មតា ដូចម៉ូសេដែលជាអ្នករើសតាំងរបស់ព្រះទេ ប៉ុន្តែជាមេស្ស៊ីឧត្តមបំផុត ពោលគឺ«គ្រិស្តរបស់ព្រះ ជាអ្នករើសតាំង»របស់ព្រះយេហូវ៉ា។—លូក. ២៣:៣៥; ហេ. ១១:២៦
ភាពស្រដៀងគ្នារវាងលោកយេស៊ូនិងម៉ូសេ
៨. តើជីវិតរបស់ម៉ូសេនិងកុមារយេស៊ូមានអ្វីខ្លះដែលស្រដៀងគ្នា?
៨ ជីវិតរបស់លោកយេស៊ូនៅផែនដីគឺប្រហាក់ប្រហែលគ្នានឹងជីវិតរបស់ម៉ូសេ។ ជាឧទាហរណ៍ ពេលនៅក្មេងនៅឡើយ ទាំងម៉ូសេទាំងកុមារយេស៊ូគេចផុតពីសេចក្ដីស្លាប់ ដោយរួចពីកណ្ដាប់ដៃអ្នកគ្រប់គ្រងដ៏កាចសាហាវ។ (និក្ខ. ១:២២–២:១០; ម៉ាថ. ២:៧-១៤) បន្ថែមទៅទៀត ទាំងពីរនាក់ត្រូវបាន‹ហៅចេញពីស្រុកអេស៊ីព្ទ›។ អ្នកប្រកាសទំនាយហូសេបានពោលថា៖ «ក្នុងគ្រាដែលអ៊ីស្រាអែលនៅក្មេងនៅឡើយនោះអញបានស្រឡាញ់វា ក៏បានហៅកូនអញចេញពីស្រុកអេស៊ីព្ទមក»។ (ហូ. ១១:១) ពាក្យរបស់ហូសេបញ្ជាក់ពីគ្រាដែលបណ្ដាជនអ៊ីស្រាអែលត្រូវបាននាំចេញពីស្រុកអេស៊ីប ដោយមានម៉ូសេជាអ្នកនាំមុខដែលព្រះបានតែងតាំង។ (និក្ខ. ៤:២២, ២៣; ១២:២៩-៣៧) ក៏ប៉ុន្តែ ពាក្យរបស់ហូសេមិនគ្រាន់តែសំដៅទៅលើព្រឹត្ដិការណ៍នៅអតីតកាលនោះទេ តែក៏បានប្រាប់អំពីព្រឹត្ដិការណ៍ដែលនឹងកើតឡើងនៅអនាគតកាលផង។ ពាក្យរបស់គាត់ជាទំនាយដែលត្រូវបានសម្រេចពេលយ៉ូសែបនិងម៉ារៀត្រឡប់ពីស្រុកអេស៊ីបជាមួយកុមារយេស៊ូ ក្រោយស្តេចហេរ៉ូឌបានស្លាប់ទៅ។—ម៉ាថ. ២:១៥, ១៩-២៣
៩. (ក) តើម៉ូសេនិងលោកយេស៊ូបានធ្វើអព្ភូតហេតុអ្វីខ្លះ? (ខ) សូមរៀបរាប់ភាពស្រដៀងគ្នាឯទៀតរវាងលោកយេស៊ូនិងម៉ូសេ។ (សូមមើលប្រអប់«លក្ខណៈឯទៀតដែលស្រដៀងគ្នារវាងលោកយេស៊ូនិងម៉ូសេ» នៅទំព័រនេះ)
និក្ខ. ៤:១-៩) ជាឧទាហរណ៍ ម៉ូសេបានធ្វើអព្ភូតហេតុដែលទាក់ទងនឹងទឹក។ គាត់បានបញ្ជាទឹកទន្លេនីលនិងស្រះឲ្យទៅជាឈាម ធ្វើឲ្យទឹកនៃសមុទ្រក្រហមញែកចេញពីគ្នា និងធ្វើឲ្យទឹកហូរចេញពីថ្មនៅតំបន់ស្ងាត់ជ្រងំផង។ (និក្ខ. ៧:១៩-២១; ១៤:២១; ១៧:៥-៧) លោកយេស៊ូក៏បានធ្វើអព្ភូតហេតុដែលទាក់ទងនឹងទឹកដែរ។ អព្ភូតហេតុដំបូងរបស់លោកគឺការធ្វើឲ្យទឹកក្លាយទៅជាស្រាទំពាំងបាយជូរនៅឯពិធីអបអរអាពាហ៍ពិពាហ៍។ (យ៉ូន. ២:១-១១) ក្រោយមក លោកបានធ្វើឲ្យខ្យល់ព្យុះដ៏ខ្លាំងស្ងប់ស្ងាត់នៅឯសមុទ្រកាលីឡេ។ ណាមួយទៀត មានពេលមួយដែលលោកបានដើរលើទឹកផងដែរ! (ម៉ាថ. ៨:២៣-២៧; ១៤:២៣-២៥) ក្នុងប្រអប់នៅទំព័រនេះ មានភាពស្រដៀងគ្នាខ្លះទៀតរវាងម៉ូសេ និងលោកយេស៊ូដែលឧត្តមជាងម៉ូសេ។
៩ ទាំងម៉ូសេទាំងលោកយេស៊ូបានធ្វើអព្ភូតហេតុ ហើយយ៉ាងនេះបង្ហាញថាមានការគាំទ្រពីព្រះយេហូវ៉ា។ យោងទៅតាមគម្ពីរ ម៉ូសេជាមនុស្សទី១ដែលបានធ្វើអព្ភូតហេតុ។ (ទទួលស្គាល់គ្រិស្តជាអ្នកប្រកាសទំនាយ
១០. តើកិច្ចការរបស់អ្នកប្រកាសទំនាយដ៏ពិតរួមបញ្ចូលអ្វីខ្លះ? ហើយតើអ្វីបញ្ជាក់ថាម៉ូសេជាអ្នកប្រកាសទំនាយដ៏ពិត?
១០ មនុស្សភាគច្រើនគិតថាអ្នកប្រកាសទំនាយគឺអ្នកដែលទាយអំពីអនាគត ប៉ុន្តែកិច្ចការនេះគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះនៃភារកិច្ចរបស់អ្នកប្រកាសទំនាយ។ អ្នកប្រកាសទំនាយដ៏ពិត ជាអ្នកនាំពាក្យរបស់សកម្ម. ២:១១, ១៦, ១៧) ការទាយទុករបស់គាត់អាចរួមបញ្ចូលការប្រកាសអំពីព្រឹត្ដិការណ៍ដែលនឹងកើតឡើងនៅថ្ងៃអនាគត ការបង្ហាញឲ្យឃើញពីទិដ្ឋភាពផ្សេងៗនៃគោលបំណងរបស់ព្រះយេហូវ៉ា ឬប្រកាសការវិនិច្ឆ័យរបស់ព្រះជាដើម។ ម៉ូសេជាអ្នកប្រកាសទំនាយបែបនេះ។ គាត់បានទាយទុកអំពីសេចក្ដីវេទនានីមួយៗនៃសេចក្ដីវេទនាទាំង១០ប្រការដែលកើតមានដល់ស្រុកអេស៊ីប។ គាត់បានណែនាំបណ្ដាជនអ៊ីស្រាអែលឲ្យស្គាល់កិច្ចព្រមព្រៀងខាងក្រឹត្យវិន័យនៅឯភ្នំស៊ីណាយ ហើយបានបង្ហាត់បង្រៀនបណ្ដាជនអំពីបំណងប្រាថ្នារបស់ព្រះ។ ក៏ប៉ុន្តែ អ្នកប្រកាសទំនាយដែលឧត្តមជាងម៉ូសេនឹងលេចមកនៅទីបំផុត។
ព្រះយេហូវ៉ា ជាអ្នកប្រកាស«ការដ៏រុងរឿងរបស់ព្រះ»។ (១១. តើលោកយេស៊ូបានធ្វើជាអ្នកប្រកាសទំនាយដែលឧត្តមជាងម៉ូសេយ៉ាងដូចម្ដេច?
១១ ក្រោយមក នៅសតវត្សរ៍ទី១ សាការីបានប្រកាសទំនាយពេលគាត់លាតត្រដាងគោលបំណងរបស់ព្រះចំពោះកូនប្រុសរបស់គាត់ឈ្មោះយ៉ូហាន។ (លូក. ១:៧៦) កូនប្រុសនោះបានក្លាយទៅជាយ៉ូហានដែលជាអ្នកជ្រមុជទឹក ហើយគាត់បានផ្សាយអំពីការលេចមកនៃអ្នកប្រកាសទំនាយដែលឧត្តមជាងម៉ូសេ ដែលគេរង់ចាំយូរឆ្នាំមកហើយ ពោលគឺលោកយេស៊ូគ្រិស្ត។ (យ៉ូន. ១:២៣-៣៦) ក្នុងនាមជាអ្នកប្រកាសទំនាយ លោកយេស៊ូបានទាយទុកអ្វីៗជាច្រើន។ ជាឧទាហរណ៍ លោកបានទាយអំពីសេចក្ដីស្លាប់របស់ខ្លួន របៀប កន្លែងដែលលោកនឹងស្លាប់ ព្រមទាំងនរណានឹងសម្លាប់លោកផង។ (ម៉ាថ. ២០:១៧-១៩) លោកយេស៊ូក៏បានទាយអំពីសេចក្ដីហិនវិនាសនៃទីក្រុងយេរូសាឡិម និងវិហារក្នុងក្រុងនោះដែរ ហើយនេះនាំឲ្យពួកអ្នកស្ដាប់លោកភ្ញាក់ផ្អើលមែន។ (ម៉ាក. ១៣:១, ២) ទំនាយរបស់លោកក៏ជាប់ពាក់ព័ន្ធនឹងសម័យយើងដែរ។—ម៉ាថ. ២៤:៣-៤១
១២. (ក) តើលោកយេស៊ូបានត្រួសត្រាយផ្លូវឲ្យមានការផ្សព្វផ្សាយនៅទូទាំងពិភពលោកយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីបានជាយើងកាន់តាមគំរូរបស់លោកយេស៊ូសព្វថ្ងៃនេះ?
១២ ក្រៅពីជាអ្នកប្រកាសទំនាយ លោកយេស៊ូជាអ្នកផ្សាយនិងជាគ្រូបង្រៀនផង។ លោកបានផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ ហើយគ្មាននរណាមានប្រសាសន៍ដោយក្លាហានជាងលោកឡើយ។ (លូក. ៤:១៦-២១, ៤៣) លោកជាគ្រូបង្រៀនដែលប៉ិនប្រសប់បំផុត។ អ្នកដែលបានស្ដាប់ពោលថា៖ «មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ»។ (យ៉ូន. ៧:៤៦) លោកយេស៊ូបានខ្នះខ្នែងក្នុងការផ្សាយដំណឹងល្អ ហើយបានលើកទឹកចិត្តអ្នកកាន់តាមលោកឲ្យមានចិត្តខ្នះខ្នែងចំពោះរាជាណាចក្ររបស់ព្រះដូចលោកផង។ យ៉ាងនេះ លោកបានត្រួសត្រាយផ្លូវឲ្យមានការផ្សព្វផ្សាយនិងការបង្ហាត់បង្រៀននៅទូទាំងពិភពលោក ដែលត្រូវបានបន្តរហូតមកដល់សព្វថ្ងៃ។ (ម៉ាថ. ២៨:១៨-២០; សកម្ម. ៥:៤២) នៅឆ្នាំមុន អ្នកកាន់តាមគ្រិស្ត៧លាននាក់បានចំណាយពេលប្រមាណ១.៥០០.០០០.០០០ម៉ោង ក្នុងការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ និងក្នុងការបង្រៀនសេចក្ដីពិតពីគម្ពីរដល់មនុស្សដែលមានចំណាប់អារម្មណ៍។ តើអ្នកចូលរួមក្នុងកិច្ចការនោះអស់ពីលទ្ធភាពរបស់អ្នកទេ?
១៣. តើអ្វីនឹងជួយឲ្យយើង‹ភ្ញាក់ជានិច្ច›?
១៣ យើងបានឃើញច្បាស់ថា ព្រះយេហូវ៉ាបានសម្រេចទំនាយក្នុងការតែងតាំងអ្នកប្រកាសទំនាយដូចម៉ូសេ។ តើការដឹងចំណុចនោះមានឥទ្ធិពលយ៉ាងណាទៅលើអ្នក? តើជួយពង្រឹងទំនុកចិត្តថា ទំនាយរបស់ព្រះស្តីអំពីអនាគតឆាប់ៗរបស់យើងក៏នឹងសម្រេចដែរឬទេ? ពិតមែនហើយ ការរំពឹងគិតទៅលើគំរូរបស់លោកយេស៊ូដែលឧត្តមជាងម៉ូសេ ជួយឲ្យយើង«ភ្ញាក់ហើយដឹងខ្លួនជានិច្ច»ចំពោះអ្វីៗដែលព្រះនឹងធ្វើនៅពេលឆាប់ៗខាងមុខនេះ។—១ថែ. ៥:២, ៦
យល់តម្លៃគ្រិស្តដែលជាអ្នកសម្រុះសម្រួល
១៤. តើម៉ូសេជាអ្នកសម្រុះសម្រួលរវាងបណ្ដាជនអ៊ីស្រាអែលនិងព្រះយ៉ាងដូចម្ដេច?
១៤ ដូចម៉ូសេ លោកយេស៊ូក៏ជាអ្នកសម្រុះសម្រួលដែរ។ ម៉ូសេជាអ្នកសម្រុះសម្រួលកិច្ចព្រមព្រៀងខាងក្រឹត្យវិន័យរវាងព្រះយេហូវ៉ានិងបណ្ដាជនអ៊ីស្រាអែល។ ប្រសិនបើកូនចៅរបស់យ៉ាកុបស្ដាប់តាមច្បាប់ព្រះ នោះពួកគេនឹងបានដាច់ជារបស់ផងព្រះរហូត ជាពួកជំនុំរបស់លោក។ (និក្ខ. ១៩:៣-៨) កិច្ចព្រមព្រៀងនោះមានសុពលភាពពីឆ្នាំ១៥១៣ មុនគ.ស. រហូតដល់សតវត្សរ៍ទី១ គ.ស.។
១៥. តើលោកយេស៊ូជាអ្នកសម្រុះសម្រួលដែលប្រសើរជាងយ៉ាងដូចម្ដេច?
១៥ នៅឆ្នាំ៣៣ គ.ស. ព្រះយេហូវ៉ាបានបង្កើតកិច្ចព្រមព្រៀងដែលប្រសើរជាងជាមួយសាសន៍អ៊ីស្រាអែលថ្មី ពោលគឺ«អ៊ីស្រាអែលនៃព្រះ» ដែលក្លាយទៅជាក្រុមជំនុំដែលមានទូទាំងពិភពលោក ហើយសមាជិកនៃក្រុមជំនុំនោះគឺពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ (កាឡ. ៦:១៦) កិច្ចព្រមព្រៀងសម្រុះសម្រួលដោយម៉ូសេរួមបញ្ចូលក្រឹត្យវិន័យដែលព្រះបានសរសេរលើបន្ទះថ្ម។ ប៉ុន្តែ កិច្ចព្រមព្រៀងសម្រុះសម្រួលដោយលោកយេស៊ូគឺប្រសើរជាង ពីព្រោះកិច្ចព្រមព្រៀងនោះ ព្រះបានសរសេរច្បាប់ទុកក្នុងចិត្តរបស់មនុស្សជាតិវិញ។ (សូមអាន ធីម៉ូថេទី១ ២:៥; ហេប្រឺ ៨:) យ៉ាងនេះ ឥឡូវ«អ៊ីស្រាអែលនៃព្រះ»ដាច់ជារបស់ផងព្រះ ជា«ប្រជាជាតិមួយដែលបង្កើតផល»នៃរាជាណាចក្រដែលស្ថិតក្រោមលោកយេស៊ូ។ ( ១០ម៉ាថ. ២១:៤៣) មនុស្សមួយក្រុមដែលប្រៀបដូចជាជនជាតិថ្មីមួយនោះ គឺរួមចំណែកក្នុងកិច្ចព្រមព្រៀងថ្មី។ យ៉ាងណាក៏ដោយ មិនមែនតែពួកគេប៉ុណ្ណោះទេដែលទទួលប្រយោជន៍ពីកិច្ចព្រមព្រៀងថ្មីនោះ។ មនុស្សច្រើនឥតគណនា សូម្បីតែមនុស្សច្រើននាក់ដែលបានស្លាប់ហើយ ដែលប្រៀបដូចជាកំពុងដេកលក់ នឹងទទួលប្រយោជន៍ដែលគ្មានទីបញ្ចប់ដោយព្រោះកិច្ចព្រមព្រៀងដ៏ប្រសើរនោះ។
កោតគោរពគ្រិស្តជាអ្នកសង្គ្រោះ
១៦. (ក) តើព្រះយេហូវ៉ាបានប្រើម៉ូសេឲ្យធ្វើជាអ្នកសង្គ្រោះបណ្ដាជនអ៊ីស្រាអែលតាមវិធីណា? (ខ) យោងទៅតាមនិក្ខមនំ ១៤:១៣ តើនរណាជាប្រភពនៃសេចក្ដីសង្គ្រោះ?
១៦ នៅរាត្រីចុងក្រោយមុនពេលចាកចេញពីស្រុកអេស៊ីប នោះកូនចៅខ្លះៗរបស់បណ្ដាជនអ៊ីស្រាអែលស្ថិតក្រោមស្ថានភាពដែលអាចមានគ្រោះថ្នាក់ដ៏ធំ។ មិនយូរប៉ុន្មានទៀត ទេវតារបស់ព្រះនឹងឆ្លងកាត់ស្រុកអេស៊ីបដើម្បីសម្លាប់កូនច្បងទាំងឡាយ។ ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថាកូនច្បងរបស់បណ្ដាជនអ៊ីស្រាអែលនឹងត្រូវសង្គ្រោះ បើពួកគេយកឈាមកូនចៀមនៃបុណ្យរំលងមកប្រឡាក់នៅក្របទ្វារទាំងសងខាង ហើយលើធ្នឹមទ្វារផ្ទះរបស់ខ្លួនផង។ (និក្ខ. ១២:១-១៣, ២១-២៣) នេះជាអ្វីដែលបានកើតឡើងមែន។ ក្រោយមក បណ្ដាជនទាំងឡាយប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ។ ពួកគេជាប់ហើយគេចផុតពុំបាន ពីព្រោះម្ខាងមានសមុទ្រក្រហម ហើយម្ខាងទៀតមានជនជាតិអេស៊ីបដែលកំពុងដេញតាមក្នុងរទេះចម្បាំង។ ម្ដងទៀត ព្រះយេហូវ៉ាសង្គ្រោះពួកគេតាមរយៈម៉ូសេ ដែលបានធ្វើឲ្យទឹកសមុទ្រញែកចេញពីគ្នា។—និក្ខ. ១៤:១៣, ២១
១៧, ១៨. តើលោកយេស៊ូជាអ្នកសង្គ្រោះដែលឧត្តមជាងម៉ូសេតាមរបៀបណាខ្លះ?
១៧ សេចក្ដីសង្គ្រោះដែលព្រះបានផ្ដល់នៅពេលនោះពិតជាអស្ចារ្យមែន តែសេចក្ដីសង្គ្រោះដែលព្រះយេហូវ៉ាធ្វើតាមរយៈលោកយេស៊ូគឺអស្ចារ្យជាងនេះទៅទៀត។ តាមរយៈលោកយេស៊ូ មនុស្សដែលចេះស្ដាប់បង្គាប់ត្រូវបានសង្គ្រោះពីទាសភាពនៃភាពខុសឆ្គង។ (រ៉ូម ៥:១២, ១៨) ហើយសេចក្ដីសង្គ្រោះនោះគឺ«សេចក្ដីសង្គ្រោះដែលគ្មានទីបញ្ចប់»។ (ហេ. ៩:១១, ១២) នាមរបស់លោកយេស៊ូមានន័យថា«ព្រះយេហូវ៉ាជាសេចក្ដីសង្គ្រោះ»។ លោកយេស៊ូ ជាអ្នកសង្គ្រោះរបស់យើង មិនត្រឹមតែសង្គ្រោះយើងពីអំពើខុសឆ្គងដែលយើងធ្លាប់ធ្វើពីមុនប៉ុណ្ណោះទេ តែបើកផ្លូវឲ្យយើងមានអនាគតល្អប្រសើរជាង។ ដោយសារលោកយេស៊ូសង្គ្រោះអ្នកកាន់តាមលោកពីទាសភាពនៃភាពខុសឆ្គង នោះលោកសង្គ្រោះពួកគេពីកំហឹងរបស់ព្រះ ហើយនាំពួកគេឲ្យមានចំណងមេត្រីភាពដែលប្រកបដោយសេចក្ដីស្រឡាញ់ជាមួយព្រះយេហូវ៉ា។—ម៉ាថ. ១:២១
១៨ សេចក្ដីសង្គ្រោះពីភាពខុសឆ្គងដែលលោកយេស៊ូផ្ដល់ នោះនឹងរួមបញ្ចូលសេរីភាពពីជំងឺនិងសេចក្ដីស្លាប់ផងនៅគ្រាកំណត់។ ដើម្បីស្រមៃគិតពីអត្ថន័យនៃសេរីភាពនេះ សូមពិចារណាអ្វីដែលបានកើតឡើងពេលលោកយេស៊ូទៅផ្ទះបុរសម្នាក់ឈ្មោះយ៉ែរ៉ូស។ កូនស្រីរបស់គាត់អាយុ១២ឆ្នាំទើបតែស្លាប់។ លោកយេស៊ូបានពង្រឹងទំនុកចិត្តរបស់យ៉ែរ៉ូសថា៖ «កុំខ្លាចឡើយ គ្រាន់តែមានជំនឿប៉ុណ្ណោះ នោះនាងនឹងត្រូវសង្គ្រោះ»។ (លូក. ៨:៤១, ៤២, ៤៩, ៥០) ក្មេងស្រីនោះបានរស់ឡើងវិញស្របតាមប្រសាសន៍របស់លោកមែន! តើអ្នកអាចស្រមៃគិតថាមាតាបិតារបស់នាងសប្បាយប៉ុណ្ណាទេ? ប្រសិនបើអាចស្រមៃគិតមែន នោះអ្នកអាចយល់ពីសេចក្ដីសប្បាយដ៏លើសលប់ដែលយើងនឹងមាន ពេល«អស់អ្នកនៅក្នុងផ្នូរដែលសម្រាប់ជាទីរំលឹក នឹងឮសំឡេងរបស់លោក[យេស៊ូ] ហើយចេញមក»ក្នុងការរស់ឡើងវិញ។ (យ៉ូន. ៥:២៨, ២៩) ពិតណាស់ លោកយេស៊ូជាអ្នកសង្គ្រោះរបស់យើង!—សូមអាន សកម្មភាព ៥:៣១; ទីត. ១:៤; បប. ៧:១០
១៩, ២០. (ក) តើការរំពឹងគិតអំពីតួនាទីរបស់លោកយេស៊ូដែលឧត្តមជាងម៉ូសេមានឥទ្ធិពលទៅលើយើងយ៉ាងដូចម្ដេច? (ខ) តើយើងនឹងពិភាក្សាអំពីអ្វីនៅអត្ថបទបន្តបន្ទាប់?
១៩ ដោយដឹងថាយើងអាចជួយមនុស្សទទួលប្រយោជន៍ពីទង្វើរបស់លោកយេស៊ូដែលផ្ដល់សេចក្ដីសង្គ្រោះ នោះចិត្តយើងជំរុញឲ្យយើងចូលរួមក្នុងកិច្ចការផ្សព្វផ្សាយនិងកិច្ចការបង្ហាត់បង្រៀន។ (អេសា. ៦១:១-៣) ម្យ៉ាងទៀត ការរំពឹងគិតអំពីតួនាទីរបស់លោកយេស៊ូជាអ្នកដែលឧត្តមជាងម៉ូសេ ពង្រឹងទំនុកចិត្តយើងកាន់តែខ្លាំងថា លោកនឹងម៉ាថ. ២៥:៣១-៣៤, ៤១, ៤៦; បប. ៧:៩, ១៤
សង្គ្រោះអ្នកកាន់តាម ពេលលោកមកដើម្បីដាក់ទោសមនុស្សអាក្រក់។—២០ ពិតមែនហើយ លោកយេស៊ូគឺឧត្តមជាងម៉ូសេ។ លោកបានធ្វើអ្វីៗជាច្រើនដ៏អស្ចារ្យដែលម៉ូសេមិនអាចធ្វើ។ ពាក្យរបស់លោកយេស៊ូជាអ្នកប្រកាសទំនាយ ហើយការប្រព្រឹត្តរបស់លោកជាអ្នកសម្រុះសម្រួល នោះមានឥទ្ធិពលទៅលើមនុស្សជាតិទាំងឡាយ។ ក្នុងនាមជាអ្នកសង្គ្រោះ លោកយេស៊ូមិនផ្ដល់សេចក្ដីសង្គ្រោះជាបណ្ដោះអាសន្នឡើយ តែជាសេចក្ដីសង្គ្រោះដែលគ្មានទីបញ្ចប់សម្រាប់មនុស្សជាតិវិញ។ ប៉ុន្តែ យើងអាចរៀនអ្វីជាច្រើនទៀតអំពីលោកយេស៊ូពីបុរសស្មោះត្រង់នៅសម័យបុរាណ។ អត្ថបទបន្តបន្ទាប់នឹងពិភាក្សានូវរបៀបដែលលោកយេស៊ូបានទៅជាអ្នកដែលឧត្តមជាងដាវីឌ និងឧត្តមជាងសាឡូម៉ូន។
តើអ្នកអាចពន្យល់ទេ?
តើលោកយេស៊ូឧត្តមជាងម៉ូសេយ៉ាងដូចម្ដេច
• ជាអ្នកប្រកាសទំនាយ?
• ជាអ្នកសម្រុះសម្រួល?
• ជាអ្នកសង្គ្រោះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[ប្រអប់/រូបភាពនៅទំព័រ២៥]
លក្ខណៈឯទៀតដែលស្រដៀងគ្នា រវាងលោកយេស៊ូនិងម៉ូសេ
◻ បានលះបង់ឋានៈខ្ពស់ដើម្បីអាចបម្រើព្រះយេហូវ៉ានិងរាស្ត្ររបស់លោក។—២កូ. ៨:៩; ភី. ២:៥-៨; ហេ. ១១:២៤-២៦
◻ បានត្រូវរើសតាំងដោយព្រះយេហូវ៉ា។—ម៉ាក. ១៤:៦១, ៦២;យ៉ូន. ៤:២៥, ២៦; ហេ. ១១:២៦
◻ បានតំណាងនាមរបស់ព្រះយេហូវ៉ា។—និក្ខ. ៣:១៣-១៦; យ៉ូន. ៥:៤៣; ១៧:៤, ៦, ២៦
◻ បានបង្ហាញចិត្តសុភាពរាបសា។—ជន. ១២:៣; ម៉ាថ. ១១:២៨-៣០
◻ បានផ្ដល់អាហារដល់មនុស្សមួយក្រុមធំ។—និក្ខ. ១៦:១២; យ៉ូន. ៦:៤៨-៥១
◻ បានបម្រើជាអ្នកវិនិច្ឆ័យទោសនិងជាអ្នកតែងច្បាប់។—និក្ខ. ១៨:១៣; ម៉ាឡ. ៤:៤;យ៉ូន. ៥:២២, ២៣; ១៥:១០
◻ បានត្រូវប្រគល់ឲ្យត្រួតលើផ្ទះរបស់ព្រះ។—ជន. ១២:៧; ហេ. ៣:២-៦
◻ បានត្រូវរៀបរាប់ជាសាក្សីព្រះយេហូវ៉ាដ៏ស្មោះត្រង់។—ហេ. ១១:២៤-២៩; ១២:១; បប. ១:៥
◻ ក្រោយពីម៉ូសេបានស្លាប់ ហើយក្រោយពីលោកយេស៊ូបានស្លាប់នៅផែនដី នោះព្រះបានចាត់ចែងសពទាំងពីរ។—ចោទិ. ៣៤:៥, ៦; លូក. ២៤:១-៣; សកម្ម. ២:៣១; ១កូ. ១៥:៥០; យូ. ៩