ឥឡូវជាពេលដែលត្រូវសម្រេចចិត្ដ
ឥឡូវជាពេលដែលត្រូវសម្រេចចិត្ត
«[ព្រះ]ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេ ឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើង ជាប្រុសជាស្រី»។—លោកុប្បត្តិ ១:២៧
ពាក្យទាំងនោះដែលមានក្នុងជំពូកដំបូងនៃគម្ពីរ ជាពាក្យដែលគេស្គាល់ច្បាស់។ ពាក្យទាំងនោះបញ្ជាក់ពីអ្វីដ៏អស្ចារ្យមួយដែលព្រះបានបង្កើត«ឲ្យល្អតាមរដូវកាល» ពោលគឺគូស្វាមីភរិយាដំបូង អាដាមនិងអេវ៉ា ដែលជាមនុស្សល្អឥតខ្ចោះ។ (សាស្ដា ៣:១១) ក្នុងនាមជាអ្នកបង្កើតពួកគេ ព្រះយេហូវ៉ាមានប្រសាសន៍ទៅពួកគេថា៖ «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាសនឹងជីវិតផងទាំងឡាយដែលកំរើកនៅផែនដីផង»។—លោកុប្បត្តិ ១:២៨
តាមរយៈពាក្យនោះដែលព្រះមានប្រសាសន៍ទៅគូស្វាមីភរិយាដំបូង លោកបានបញ្ជាក់ឲ្យគេដឹងពីគោលបំណងរបស់លោក។ ពួកគេមានភារកិច្ចបង្កើតកូន ហើយថែរក្សាផែនដី ដោយធ្វើឲ្យផែនដីទាំងមូលក្លាយទៅជាសួនឧទ្យានសម្រាប់ខ្លួននិងកូនចៅផង។ ព្រះមិនបានកំណត់ទុកអាយុជីវិតរបស់ពួកគេឡើយ។ ផ្ទុយទៅវិញ ព្រះបានសន្យាពួកគេអ្វីមួយដ៏ល្អប្រសើរ។ ប្រសិនបើពួកគេសម្រេចចិត្តត្រឹមត្រូវ ហើយរក្សាភាពចុះសម្រុងគ្នាជាមួយព្រះ នោះពួកគេអាចរស់នៅជារៀងរហូតដោយមានសេចក្ដីសុខសាន្តនិងសុភមង្គល។
ប៉ុន្តែ ពួកគេបានសម្រេចចិត្តខុស ហើយជាលទ្ធផល មនុស្សជាតិយ៉ូប ១៤:១) ដូច្នេះ តើមានអ្វីកើតឡើង?
ទាំងឡាយទទួលភាពចាស់ជរានិងសេចក្ដីស្លាប់។ តាមពិត យ៉ូបដែលជាមេគ្រួសារម្នាក់ពីបុរាណ ទទួលស្គាល់ថា៖ «មនុស្សដែលកើតពីស្រីមក សុទ្ធតែមានអាយុខ្លីទាំងអស់ ហើយក៏មានសេចក្ដីលំបាកជានិច្ចផង»។ (គម្ពីរពន្យល់ថា៖ «ភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង ដូច្នេះ សេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់ ពីព្រោះពួកគេទាំងអស់គ្នាជាអ្នកធ្វើខុស»។ (រ៉ូម ៥:១២) «បុរសតែម្នាក់»នោះគឺអាដាម ដែលបានសម្រេចចិត្តដោយចេតនា មិនស្ដាប់បង្គាប់បញ្ញត្ដិដ៏ស្រួលយល់របស់ព្រះ។ (លោកុប្បត្តិ ២:១៧) ដោយធ្វើការសម្រេចចិត្តដូចនេះ នោះអាដាមបោះបង់ឱកាសរស់នៅជារៀងរហូតលើផែនដីដែលជាសួនឧទ្យាន។ ណាមួយទៀត គាត់ក៏បានធ្វើឲ្យកូនចៅរបស់គាត់បាត់បង់មត៌កដែលពិតជាមានតម្លៃ ហើយទទួលទោសនៃអំពើខុសឆ្គងនិងសេចក្ដីស្លាប់វិញ។ តាមមើលទៅ អ្វីៗទាំងអស់ខាតទទេ។ ប៉ុន្តែ តើពិតជាដូច្នេះឬ?
ពេលធ្វើអ្វីៗទាំងអស់ថ្មី
រាប់ពាន់ឆ្នាំក្រោយមក ព្រះបានបណ្ដាលឲ្យអ្នកតែងបទទំនុកដំកើងសរសេរថា៖ «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។ (ទំនុកដំកើង ៣៧:២៩) ដោយបញ្ជាក់ថាសេចក្ដីសន្យាដែលព្រះបានលើកឡើងនៅសួនច្បារអេដែននឹងពិតជាសម្រេចមែន នោះបណ្ដាំរបស់ព្រះរៀបរាប់យ៉ាងល្អគួរឲ្យទាក់ទាញចិត្តពីអ្វីដែលលោកនឹងធ្វើឆាប់ៗខាងមុខនេះ ដោយថា៖ «លោកនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ។ អ្វីៗដែលធ្លាប់កើតឡើងពីមុន នោះបានកន្លងបាត់អស់ហើយ»។ បន្ទាប់មក ព្រះមានប្រសាសន៍ថា៖ «មើល! ខ្ញុំកំពុងធ្វើអ្វីៗទាំងអស់ថ្មី»។—ការបើកបង្ហាញ ២១:៤, ៥
ដោយព្រោះមានពេលកំណត់សម្រាប់អ្វីៗទាំងអស់ នោះគឺសមហេតុសមផលដែលយើងសួរថា ដើម្បីឲ្យសេចក្ដីសន្យាដ៏អស្ចារ្យរបស់ព្រះសម្រេចជាពិតប្រាកដ តើលោកនឹងធ្វើអ្វីទាំងអស់ថ្មីនៅពេលណា? សាក្សីព្រះយេហូវ៉ាដែលជាអ្នកបោះពុម្ពផ្សាយទស្សនាវដ្ដីនេះ បានខំប្រឹងប្រាប់មនុស្សឲ្យដឹងថា យើងកំពុងរស់នៅក្នុងគ្រាមួយដែលគម្ពីរហៅថា«គ្រាចុងក្រោយបង្អស់» ហើយឲ្យដឹងថាពេលដែលព្រះនឹងចាត់វិធានការណ៍«ធ្វើអ្វីៗទាំងអស់ថ្មី»គឺជិតណាស់ហើយ។ (ធីម៉ូថេទី២ ៣:១) ដូច្នេះ យើងសូមបំផុសទឹកចិត្តលោក លោកស្រីទាំងអស់គ្នាឲ្យពិនិត្យមើលគម្ពីរ ហើយរៀនអំពីអនាគតដ៏អស្ចារ្យដែលអ្នកអាចមាន។ យើងក៏បំផុសទឹកចិត្តលោក លោកស្រីទាំងអស់គ្នាឲ្យព្រមទទួលសេចក្ដីអញ្ជើញនេះដែរដែលថា៖ «ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ។ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ»។ (អេសាយ ៥៥:៦) ជាជាងផ្អែកលើព្រហ្មលិខិត ជីវិតរបស់អ្នកនិងសេចក្ដីសង្ឃឹមរបស់អ្នកឲ្យមានជីវិតដែលគ្មានទីបញ្ចប់ គឺស្រេចលើអ្នកផ្ទាល់!
[ឃ្លាអក្សរធំនៅទំព័រ៨]
«មើល! ខ្ញុំកំពុងធ្វើអ្វីៗទាំងអស់ថ្មី»