អ្នកបម្រើដ៏ស្មោះត្រង់និងគណៈអភិបាល
អ្នកបម្រើដ៏ស្មោះត្រង់និងគណៈអភិបាល
«តើអ្នកណាជាអ្នកបម្រើដ៏ស្មោះត្រង់ ហើយចេះពិចារណា ដែលម្ចាស់នឹងតែងតាំងឲ្យមើលខុសត្រូវពួកអ្នកបម្រើរបស់លោក ដើម្បីឲ្យអាហារពួកគេបរិភោគគ្រប់គ្រាន់តាមពេលកំណត់?»។—លូក. ១២:៤២
១, ២. ពេលលោកយេស៊ូកំពុងរៀបរាប់អំពីលក្ខណៈផ្សេងៗនៃសញ្ញាសម្គាល់គ្រាចុងក្រោយបង្អស់ តើលោកបានលើកសំណួរអ្វី?
ពេលលោកយេស៊ូកំពុងរៀបរាប់អំពីលក្ខណៈផ្សេងៗនៃសញ្ញាសម្គាល់គ្រាចុងក្រោយបង្អស់ លោកបានសួរថា៖ «តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា ដែលម្ចាស់បានតែងតាំងឲ្យមើលការខុសត្រូវលើខ្ញុំបម្រើឯទៀតរបស់លោក ដើម្បីឲ្យអាហារពួកគេបរិភោគតាមត្រូវពេល?»។ ក្រោយមក លោកយេស៊ូបានពន្យល់ថា ដោយសារខ្ញុំបម្រើនេះមានភាពស្មោះត្រង់ នោះគាត់នឹងទទួលរង្វាន់ គឺនឹងត្រូវតែងតាំងឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់ម្ចាស់។—ម៉ាថ. ២៤:៤៥-៤៧
២ ប៉ុន្មានខែមុននោះ លោកយេស៊ូបានលើកសំណួរស្រដៀងគ្នាដែរ។ (សូមអាន លូកា ១២:៤២-៤៤ និងកំណត់សម្គាល់) លោកបានហៅខ្ញុំបម្រើនោះថាអ្នក«ចាត់ចែងកិច្ចការផ្ទះ»ដែលមើលការខុសត្រូវលើអ្នកបម្រើឯទៀត។ ប៉ុន្តែ អ្នកចាត់ចែងកិច្ចការផ្ទះនោះក៏ជាអ្នកបម្រើផងដែរ។ តើខ្ញុំបម្រើឬអ្នកចាត់ចែងកិច្ចការផ្ទះនោះជានរណា? ហើយតើគាត់ឲ្យ‹អាហារបរិភោគតាមត្រូវពេល›យ៉ាងដូចម្ដេច? គឺសំខាន់ចាំបាច់ឲ្យយើងស្គាល់ខ្សែរយៈដែលបានត្រូវប្រើដើម្បីផ្ដល់សេចក្ដីបង្រៀនពីព្រះ ដែលប្រៀបដូចជាអាហារ។
៣. (ក) តើពួកអ្នកធ្វើអត្ថាធិប្បាយរបស់ពិភពគ្រិស្តសាសនា ខំពន្យល់យ៉ាងណាអំពីពាក្យរបស់លោកយេស៊ូស្តីអំពី«ខ្ញុំបម្រើ»? (ខ) តើអ្នក«ចាត់ចែងកិច្ចការផ្ទះ» ឬ«ខ្ញុំបម្រើ»ជានរណា? ហើយតើ«ខ្ញុំបម្រើឯទៀត»ជាអ្នកណា?
លូក. ១២:៣២) ពាក្យថា«ខ្ញុំបម្រើឯទៀត»ក៏សំដៅទៅលើក្រុមនេះដែរ តែបានបញ្ជាក់អំពីតួនាទីរបស់ពួកគាត់ម្នាក់ៗវិញ។ នេះនាំឲ្យមានសំណួរមួយដែលគួរឲ្យចាប់អារម្មណ៍ ពោលគឺ ក្នុងក្រុមនៃខ្ញុំបម្រើនោះ តើសមាជិកម្នាក់ៗរួមចំណែកក្នុងការផ្ដល់សេចក្ដីបង្រៀនតាមត្រូវពេលទេ? យើងអាចឃើញចម្លើយច្បាស់ ពេលយើងពិនិត្យមើលយ៉ាងដិតដល់នូវអ្វីដែលបទគម្ពីររៀបរាប់អំពីរឿងនេះ។
៣ ជាញឹកញយ ពួកអ្នកធ្វើអត្ថាធិប្បាយរបស់ពិភពគ្រិស្តសាសនាយល់ថា ប្រសាសន៍របស់លោកយេស៊ូទាំងនេះ សំដៅទៅលើគ្រិស្តសាសនិកទាំងអស់ដែលមើលការខុសត្រូវក្នុងចំណោមគ្រិស្តសាសនិកទាំងឡាយ។ ប៉ុន្តែ លោកយេស៊ូដែលជា«ម្ចាស់»ក្នុងរឿងប្រៀបប្រដូចនេះ មិនបានមានប្រសាសន៍ថានឹងមានខ្ញុំបម្រើជាច្រើនដែលនៅដាច់ពីគ្នា នៅទូទាំងនិកាយផ្សេងៗនៃពិភពគ្រិស្តសាសនាឡើយ។ ផ្ទុយទៅវិញ លោកមានប្រសាសន៍យ៉ាងច្បាស់ថា នឹងមានអ្នក«ចាត់ចែងកិច្ចការផ្ទះ»ឬ«ខ្ញុំបម្រើ»តែម្នាក់ ដែលលោកនឹងតែងតាំងឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់លោក។ ដូច្នេះ ដូចទស្សនាវដ្ដីនេះបានពន្យល់ជាញយដង អ្នកចាត់ចែងកិច្ចការផ្ទះតំណាង«ហ្វូងតូច» ពោលគឺក្រុមនៃគ្រិស្តសាសនិកដែលជាអ្នករើសតាំង។ ក្នុងដំណឹងល្អរបស់លូកា មុនលោករៀបរាប់អំពីអ្នកចាត់ចែងកិច្ចការផ្ទះ នោះលោកយេស៊ូបានបញ្ជាក់អំពីហ្វូងតូច។ (អ្នកបម្រើរបស់ព្រះយេហូវ៉ានៅសម័យបុរាណ
៤. តើព្រះយេហូវ៉ាមានប្រសាសន៍យ៉ាងណាអំពីប្រជាជាតិអ៊ីស្រាអែលពីសម័យបុរាណ? តើសំខាន់ឲ្យយើងកត់សម្គាល់អ្វីអំពីប្រជាជាតិនោះ?
៤ ព្រះយេហូវ៉ាមានប្រសាសន៍អំពីប្រជាជាតិអ៊ីស្រាអែលពីបុរាណដែលជារាស្ត្ររបស់លោកថា ពួកគេរួមគ្នាជាអ្នកបម្រើតែមួយ។ គម្ពីរចែងថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ‹ឯងរាល់គ្នា[ពហុវចនៈ]ជាស្មរបន្ទាល់[ពហុវចនៈ]របស់អញ ហើយជាអ្នកបំរើ[ឯកវចនៈ]ដែលអញបានរើសតាំង›»។ (អេ. ៤៣:១០) ជនជាតិអ៊ីស្រាអែលទាំងឡាយរួមគ្នាធ្វើជាក្រុមអ្នកបម្រើតែមួយនោះ។ យ៉ាងណាក៏ដោយ គឺសំខាន់ឲ្យយើងកត់សម្គាល់ថា មានតែពួកសង្ឃ និងពួកលេវីឯទៀតដែលមិនមែនជាសង្ឃទេ ដែលមានភារកិច្ចបង្រៀនច្បាប់របស់ព្រះដល់ប្រជាជាតិអ៊ីស្រាអែល។—២រប. ៣៥:៣; ម៉ាឡ. ២:៧
៥. យោងទៅតាមលោកយេស៊ូ តើនឹងមានការផ្លាស់ប្ដូរដ៏ធំណា?
៥ តើប្រជាជាតិអ៊ីស្រាអែលជាខ្ញុំបម្រើដែលលោកយេស៊ូបានរៀបរាប់នោះទេ? មិនមែនទេ។ យើងអាចឆ្លើយយ៉ាងនេះបានដោយសារអ្វីដែលលោកយេស៊ូមានប្រសាសន៍ទៅជនជាតិយូដានៅសម័យនោះថា៖ «ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា រាជាណាចក្ររបស់ព្រះនឹងត្រូវដកហូតពីអ្នករាល់គ្នា ហើយប្រគល់ឲ្យប្រជាជាតិមួយដែលបង្កើតផលនៃរាជាណាចក្រនោះ»។ (ម៉ាថ. ២១:៤៣) យ៉ាងច្បាស់ណាស់ នេះបញ្ជាក់ថានឹងត្រូវមានការផ្លាស់ប្ដូរ។ ព្រះយេហូវ៉ានឹងប្រើប្រជាជាតិថ្មី។ យ៉ាងណាក្ដី ស្តីអំពីការផ្ដល់ការណែនាំពីព្រះ ដែលប្រៀបដូចជាអាហារ នោះកិច្ចការនៃខ្ញុំបម្រើក្នុងរឿងប្រៀបប្រដូចរបស់លោកយេស៊ូ គឺស្រដៀងគ្នានឹងកិច្ចការនៃ«អ្នកបំរើ»របស់ព្រះនៅស្រុកអ៊ីស្រាអែលពីបុរាណ។
កំណើតរបស់ខ្ញុំបម្រើដ៏ស្មោះត្រង់
៦. តើប្រជាជាតិមួយណាកើតមកនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.? ហើយតើនរណាក្លាយទៅជាសមាជិកនៃប្រជាជាតិថ្មីនោះ?
៦ ប្រជាជាតិថ្មី ពោលគឺ«អ៊ីស្រាអែលនៃព្រះ» គឺជាអ្នកដែលបានរើសតាំង។ (កាឡ. ៦:១៦; រ៉ូម ២:២៨, ២៩; ៩:៦) ប្រជាជាតិថ្មីនេះបានកើតមកពេលសកម្មពលរបស់ព្រះត្រូវចាក់លើអ្នកកាន់តាមនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.។ បន្ទាប់មក គ្រិស្តសាសនិកទាំងអស់ដែលបានត្រូវរើសតាំងដោយសកម្មពលរបស់ព្រះ រួមចំណែកក្នុងចំណោមប្រជាជាតិដែលលោកយេស៊ូគ្រិស្តជាម្ចាស់ បានតែងតាំងឲ្យធ្វើជាក្រុមនៃខ្ញុំបម្រើ។ សមាជិកម្នាក់ៗនៃប្រជាជាតិនោះបានទទួលភារកិច្ចឲ្យផ្សព្វផ្សាយដំណឹងល្អ និងបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។ (ម៉ាថ. ២៨:១៩, ២០) ក៏ប៉ុន្តែ តើសមាជិកទាំងអស់នៃក្រុមនោះត្រូវចូលរួមក្នុងការផ្ដល់សេចក្ដីបង្រៀនពីព្រះ ដែលប្រៀបដូចជាអាហារតាមត្រូវពេលទេ? សូមឲ្យយើងពិនិត្យមើលរបៀបដែលបទគម្ពីរឆ្លើយសំណួរនេះ។
៧. នៅដើមដំបូង តើអ្វីជាភារកិច្ចចម្បងរបស់ពួកសាវ័ក? ហើយក្រោយមក តើពួកគាត់ទទួលភារកិច្ចឲ្យធ្វើអ្វីទៀត?
៧ ពេលលោកយេស៊ូបានតែងតាំងបុរស១២នាក់ជាសាវ័ក នោះកិច្ចការចម្បងរបស់ពួកគាត់រួមបញ្ចូលការចាត់ឲ្យទៅផ្សព្វផ្សាយដំណឹងល្អដល់អ្នកឯទៀត។ (សូមអាន ម៉ាកុស ៣:១៣-១៥; កំណត់សម្គាល់) ភារកិច្ចនេះគឺសមស្របនឹងអត្ថន័យនៃពាក្យភាសាក្រិចអាប៉ូស្តូឡូស ដែលមានន័យថា«អ្នកដែលត្រូវគេចាត់ឲ្យទៅ»។ ក៏ប៉ុន្តែ កាលដែលពេលវេលាបានកន្លងទៅ ហើយពេលជិតស្ថាបនាឡើងនូវ ក្រុមជំនុំនៃពួកគ្រិស្តសាសនិក នោះពួកសាវ័កមាន‹មុខងារជាអ្នកត្រួតពិនិត្យ›ដែរ។—សកម្ម. ១:២០-២៦
៨, ៩. (ក) តើអ្វីជាភារកិច្ចចម្បងរបស់សាវ័ក១២នាក់? (ខ) តើអ្នកណាទៀតមានភារកិច្ចធ្ងន់ ដែលគណៈអភិបាលបានទទួលស្គាល់?
៨ តើអ្វីជាភារកិច្ចចម្បងរបស់សាវ័ក១២នាក់នោះ? ព្រឹត្ដិការណ៍ដែលបានកើតឡើងក្រោយពីបុណ្យថ្ងៃទី៥០ផ្ដល់ចម្លើយឲ្យយើង។ ពេលមានទំនាស់គ្នាអំពីការចែកចាយអាហារទៅពួកស្ត្រីមេម៉ាយ នោះសាវ័ក១២នាក់បានប្រមូលពួកអ្នកកាន់តាមមកជុំគ្នា ហើយនិយាយទៅពួកគាត់ថា៖ «បើយើងឈប់បង្រៀនបណ្ដាំរបស់ព្រះ ហើយទៅបម្រើនៅតុ នោះមិនត្រឹមត្រូវទេ»។ (សូមអាន សកម្មភាព ៦:១-៦) ក្រោយមក ពួកសាវ័កបានតែងតាំងបងប្រុសឯទៀតដែលមានលក្ខណៈគ្រប់គ្រាន់ឲ្យមើលការខុសត្រូវលើ«កិច្ចការដ៏ចាំបាច់» ដើម្បីពួកសាវ័កអាចព្យាយាម«ក្នុងកិច្ចបម្រើដែលទាក់ទងនឹងបណ្ដាំរបស់ព្រះ»។ ព្រះយេហូវ៉ាឲ្យពរលើការរៀបចំនេះ កាលដែល«បណ្ដាំរបស់ព្រះបានបន្តចម្រើនឡើង ហើយចំនួនអ្នកកាន់តាមនៅក្រុងយេរូសាឡិមក៏កើនកាន់តែច្រើនឡើងៗ»។ (សកម្ម. ៦:៧) ដូច្នេះ ភារកិច្ចចម្បងរបស់ពួកសាវ័កគឺការផ្ដល់សេចក្ដីបង្រៀនពីព្រះ ដែលប្រៀបដូចជាអាហារ។—សកម្ម. ២:៤២
៩ ក្រោយមក បងប្អូនឯទៀតបានទទួលភារកិច្ចធ្ងន់។ ក្រោមការដឹកនាំនៃសកម្មពលបរិសុទ្ធរបស់ព្រះ ក្រុមជំនុំអាន់ទីយ៉ូកបានចាត់ប៉ូលនិងបាណាបាសឲ្យទៅធ្វើជាសាសនទូត។ ពួកគាត់ក៏បានត្រូវចាត់ទុកជាសាវ័កដែរ ទោះជាពួកគាត់មិនត្រូវរាប់បញ្ចូលក្នុងពួកសាវ័ក១២នាក់ដំបូងក៏ដោយ។ (សកម្ម. ១៣:១-៣; ១៤:១៤; កាឡ. ១:១៩) គណៈអភិបាលនៅក្រុងយេរូសាឡិមបានទទួលស្គាល់ថា ពួកគាត់បានត្រូវតែងតាំងជាសាវ័ក។ (កាឡ. ២:៧-១០) មិនយូរប៉ុន្មានក្រោយពីពេលនោះ ប៉ូលរួមចំណែកក្នុងការផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ ដោយសរសេរសំបុត្រទី១របស់គាត់ ក្រោមការដឹកនាំរបស់ព្រះ។
១០. នៅសតវត្សរ៍ទី១ តើគ្រិស្តសាសនិកទាំងអស់ដែលបានត្រូវរើសតាំងដោយសកម្មពលរបស់ព្រះ ចូលរួមក្នុងការរៀបចំព័ត៌មានសម្រាប់បង្រៀនទេ? សូមពន្យល់។
១០ ក៏ប៉ុន្តែ តើគ្រិស្តសាសនិកទាំងអស់ដែលបានត្រូវរើសតាំងដោយសកម្មពលរបស់ព្រះ ចូលរួមត្រួតពិនិត្យមើលកិច្ចផ្សព្វផ្សាយនិងរៀបចំព័ត៌មានសម្រាប់បង្រៀនទេ? អត់ទេ។ សាវ័កប៉ូលប្រាប់យើងឲ្យដឹងថា៖ «មិនមែនទាំងអស់គ្នាជាសាវ័កទេ មែនទេ? មិនមែនទាំងអស់គ្នាជាអ្នកប្រកាសទំនាយទេ មែនទេ? មិនមែនទាំងអស់គ្នាជាអ្នកបង្រៀនទេ មែនទេ? មិនមែនទាំងអស់គ្នាធ្វើការដែលប្រកបដោយឫទ្ធានុភាពទេ មែនទេ?»។ (១កូ. ១២:២៩) ទោះបីពួកគ្រិស្តសាសនិកទាំងអស់ដែលព្រះបានតែងតាំងដោយសកម្មពលរបស់លោកចូលរួមក្នុងកិច្ចផ្សព្វផ្សាយក៏ពិតមែន តែមានចំនួនតិចណាស់ គឺ៨នាក់ដែលបានសរសេរសៀវភៅ២៧ក្បាលជាបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។
ខ្ញុំបម្រើដ៏ស្មោះត្រង់នៅសម័យនេះ
១១. តើខ្ញុំបម្រើបានត្រូវតែងតាំងឲ្យមើលការខុសត្រូវលើ«ទ្រព្យសម្បត្ដិ»អ្វីខ្លះ?
១១ ពាក្យរបស់លោកយេស៊ូនៅម៉ាថាយ ២៤:៤៥បញ្ជាក់ច្បាស់ថា ក្នុងអំឡុងគ្រាចុងបញ្ចប់នឹងនៅតែមានក្រុមនៃខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា ដែលរស់នៅផែនដី។ សៀវភៅការបើកបង្ហាញ ១២:១៧ ហៅក្រុមនេះថា «ពួកអ្នកដែលនៅសល់»ពីពូជរបស់ស្ត្រី។ ជាក្រុម ពួកអ្នកដែលមិនទាន់ឡើងទៅស្ថានសួគ៌បានត្រូវតែងតាំងឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់គ្រិស្តដែលមាននៅផែនដី។ ឯ«ទ្រព្យសម្បត្ដិ»ដែលអ្នកចាត់ចែងកិច្ចការផ្ទះដ៏ស្មោះត្រង់បានត្រូវតែងតាំងឲ្យមើលការខុសត្រូវលើ គឺកម្មសិទ្ធិរបស់ម្ចាស់នៅផែនដី។ កម្មសិទ្ធិនេះរួមបញ្ចូលការិយាល័យនិងសាលប្រជុំទាំងឡាយដែលបានត្រូវប្រើក្នុងការផ្សព្វផ្សាយដំណឹងល្អ និងរាស្ត្ររបស់លោកនៅផែនដី។
១២, ១៣. តើគ្រិស្តសាសនិកម្នាក់ដឹងយ៉ាងដូចម្ដេចថា គាត់បានត្រូវហៅឲ្យឡើងទៅស្ថានសួគ៌?
១២ តើគ្រិស្តសាសនិកម្នាក់ដឹងយ៉ាងដូចម្ដេចថា គាត់មានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌ ហើយស្ថិតក្នុងក្រុមអ៊ីស្រាអែលនៃព្រះដែលមិនទាន់ឡើងទៅស្ថានសួគ៌? ចម្លើយអាចរកឃើញក្នុងពាក្យរបស់សាវ័កប៉ូលទៅអស់អ្នកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ដូចគាត់ដែរ។ ប៉ូលបាននិយាយថា៖ «អស់អ្នកណាដែលត្រូវដឹកនាំដោយសកម្មពលរបស់ព្រះ អ្នកទាំងនោះគឺជាកូនព្រះ។ ព្រោះសកម្មពលរបស់ព្រះមិនធ្វើឲ្យយើងទៅជាខ្ញុំបម្រើនិងនាំឲ្យភ័យខ្លាចម្ដងទៀតទេ តែដោយសកម្មពលនោះ យើងបានត្រូវទទួលជាកូន ហើយសកម្មពលនោះជំរុញឲ្យយើងស្រែកឡើងថា៖ ‹អប្បា! បិតាអើយ!›។ សកម្មពលរបស់ព្រះធ្វើជាសាក្សីដែលបញ្ជាក់ជាមួយនឹងចិត្តគំនិតរបស់យើងថា យើងជាកូនព្រះ។ ដូច្នេះ ប្រសិនបើយើងជាកូន យើងក៏ជាអ្នកទទួលរ៉ូម ៨:១៤-១៧
មត៌កដែរ ពោលគឺទទួលមត៌កពីព្រះ តែជាអ្នកទទួលមត៌ករួមជាមួយនឹងគ្រិស្ត លុះត្រាតែយើងរងទុក្ខជាមួយនឹងលោក ដើម្បីឲ្យយើងទទួលសិរីរុងរឿងជាមួយនឹងលោក»។—១៣ បើនិយាយឲ្យចំទៅ សកម្មពលបរិសុទ្ធរបស់ព្រះបានរើសតាំងបុគ្គលទាំងនេះ ហើយពួកគេបានត្រូវ«ហៅ»ឬអញ្ជើញឲ្យឡើងទៅស្ថានសួគ៌។ (ហេ. ៣:១) ព្រះបានអញ្ជើញពួកគាត់ដោយផ្ទាល់ ហើយពួកគាត់តបឆ្លើយភ្លាមៗដោយគ្មានការសង្ស័យឬការភ័យខ្លាច ឲ្យព្រះយេហូវ៉ាទទួលយកជាបុត្រដោយសារសកម្មពលរបស់លោក។ (សូមអាន យ៉ូហានទី១ ២:២០, ២១) ដូច្នេះ ពួកគាត់មិនសម្រេចដោយខ្លួនឯងថាចង់ឬមិនចង់ទៅស្ថានសួគ៌ឡើយ តែព្រះយេហូវ៉ាបោះត្រាឬឲ្យសកម្មពលបរិសុទ្ធរបស់លោកទៅពួកគាត់។—២កូ. ១:២១, ២២; ១ពេ. ១:៣, ៤
ទស្សនៈត្រឹមត្រូវ
១៤. តើពួកអ្នករើសតាំងមានទស្សនៈយ៉ាងណាចំពោះរង្វាន់នៅស្ថានសួគ៌?
១៤ តើពួកអ្នករើសតាំងគួរមានទស្សនៈយ៉ាងណាចំពោះខ្លួនឯង កាលដែលរង់ចាំទទួលរង្វាន់នៅស្ថានសួគ៌? ទោះជាពួកគាត់ទទួលសេចក្ដីអញ្ជើញដ៏អស្ចារ្យនេះក៏ដោយ ពួកគាត់ទទួលស្គាល់ថានេះគ្រាន់តែសេចក្ដីអញ្ជើញប៉ុណ្ណោះ។ ពួកគាត់ត្រូវរក្សាភាពស្មោះត្រង់រហូតដល់ទទួលមរណភាព ទើបអាចបានរង្វាន់នេះ។ ដោយមានចិត្តរាបទាប ពួកគាត់មានអារម្មណ៍ដូចប៉ូលដែលថា៖ «បងប្អូនអើយ! ខ្ញុំមិនទាន់ចាត់ទុកថាខ្ញុំបានទទួលរង្វាន់នោះហើយទេ។ ប៉ុន្តែមានអ្វីមួយដែលខ្ញុំធ្វើ គឺខ្ញុំកំពុងបំភ្លេចអ្វីៗដែលនៅខាងក្រោយ ហើយកំពុងប្រឹងរត់សំដៅទៅអ្វីៗនៅខាងមុខ។ ខ្ញុំកំពុងរត់ដោយមានគោលដៅទទួលរង្វាន់ ពោលគឺ ព្រះបានហៅឲ្យឡើងទៅស្ថានសួគ៌តាមរយៈគ្រិស្តយេស៊ូ»។ (ភី. ៣:១៣, ១៤) ពួកអ្នករើសតាំងដែលមិនទាន់ឡើងទៅស្ថានសួគ៌ត្រូវខំប្រឹងអស់ពីសមត្ថភាព ដើម្បីឲ្យ‹ប្រព្រឹត្តសមជាពួកអ្នកដែលបានត្រូវហៅ ពោលគឺដោយមានចិត្តរាបទាបជានិច្ច› ហើយធ្វើដូច្នេះ«ដោយកោតខ្លាចញាប់ញ័រ»។—អេភ. ៤:១, ២; ភី. ២:១២; ១ថែ. ២:១២
១៥. តើគប្បីឲ្យពួកគ្រិស្តសាសនិកមានទស្សនៈយ៉ាងណាចំពោះបងប្អូនដែលបរិភោគវត្ថុតំណាងនៅឯពិធីបុណ្យរំលឹក? តើពួកអ្នករើសតាំងមានទស្សនៈយ៉ាងណាចំពោះខ្លួនឯង?
១៥ ម្យ៉ាងវិញទៀត តើពួកគ្រិស្តសាសនិកឯទៀតគួរមានទស្សនៈយ៉ាងណាចំពោះបងប្អូនដែលអះអាងថាជាអ្នករើសតាំង ហើយចាប់ផ្ដើមបរិភោគវត្ថុតំណាងនៅឯពិធីបុណ្យរំលឹក? យើងមិនគួរវិនិច្ឆ័យពួកគាត់ទេ។ នេះជារឿងរវាងពួកគាត់និងព្រះយេហូវ៉ា។ (រ៉ូម ១៤:១២) ក៏ប៉ុន្តែ ពួកគ្រិស្តសាសនិកដែលបានត្រូវរើសតាំងពិតប្រាកដ មិនខំចេញមុខចេញមាត់ទេ។ ទោះជាពួកគាត់បានត្រូវរើសតាំងក៏ពិតមែន តែពួកគាត់មិនជឿថាខ្លួនមានចំណេះពិសេសជាងបងប្អូនដែលមានបទពិសោធន៍ច្រើនក្នុងចំណោម«មនុស្សមួយក្រុមធំ»នោះឡើយ។ (បប. ៧:៩) ពួកគាត់មិនជឿថាខ្លួនមានសកម្មពលបរិសុទ្ធច្រើនជាង គូកនរបស់ពួកគាត់ដែលជាពួក«ចៀមឯទៀត»ឡើយ។ (យ៉ូន. ១០:១៦) ពួកគាត់មិនសង្ឃឹមថាបងប្អូននឹងយកចិត្តទុកដាក់ពួកគាត់ជាងបងប្អូនឯទៀត ឬក៏មិនគិតថាការបរិភោគវត្ថុតំណាងធ្វើឲ្យពួកគាត់ធំជាងបងប្អូនដែលបានត្រូវតែងតាំងជាអ្នកចាស់ទុំក្នុងក្រុមជំនុំ។
១៦-១៨. (ក) តើអ្នករើសតាំងទាំងអស់ចូលរួមក្នុងការប្រកាសការយល់ដឹងថ្មីៗអំពីគម្ពីរទេ? សូមលើកឧទាហរណ៍។ (ខ) ហេតុអ្វីបានជាមិនចាំបាច់ឲ្យគណៈអភិបាលសុំយោបល់ពីបងប្អូនទាំងអស់ដែលអះអាងថាជាអ្នករើសតាំង?
១៦ តើអ្នករើសតាំងទាំងអស់នៅទូទាំងផែនដី រួមគ្នាធ្វើជាបណ្ដាញមួយដែលទាក់ទងគ្នាដើម្បីប្រកាសពីការយល់ដឹងថ្មីៗអំពីគម្ពីរទេ? មិនមែនទេ។ ទោះបីក្រុមនៃខ្ញុំបម្រើមានភារកិច្ចឲ្យអាហារដល់អ្នកកាន់តាមគ្រិស្តដែលបានត្រូវរើសតាំងក៏ដោយ តែមិនមែនសមាជិកទាំងអស់នៅក្រុមនៃខ្ញុំបម្រើមានភារកិច្ចឬកិច្ចការដូចគ្នាឡើយ។ (សូមអាន កូរិនថូសទី១ ១២:១៤-១៨) ដូចបានពន្យល់ពីមុន នៅសតវត្សរ៍ទី១សមាជិកទាំងអស់ចូលរួមក្នុងកិច្ចការផ្សព្វផ្សាយដែលជាកិច្ចការសំខាន់ចាំបាច់។ ប៉ុន្តែ មានតែបងប្អូនមួយចំនួនតិចប៉ុណ្ណោះ ដែលមានភារកិច្ចសរសេរសៀវភៅក្នុងគម្ពីរ ហើយត្រួតពិនិត្យមើលក្រុមជំនុំនៃពួកគ្រិស្តសាសនិក។
១៧ ជាឧទាហរណ៍ ជួនកាលបទគម្ពីររៀបរាប់ថា«ក្រុមជំនុំ»បានវិនិច្ឆ័យទោស។ (ម៉ាថ. ១៨:១៧) ប៉ុន្តែ តាមពិត មានតែពួកអ្នកចាស់ទុំទេដែលបំពេញមុខនាទីនេះក្នុងនាមជាអ្នកតំណាងក្រុមជំនុំ។ ពួកអ្នកចាស់ទុំមិនទាក់ទងសមាជិកទាំងអស់ក្នុងក្រុមជំនុំដើម្បីសុំយោបល់ មុនពួកគាត់ធ្វើការសម្រេចចិត្តឡើយ។ តាមការរៀបចំរបស់ព្រះ ពួកគាត់បំពេញភារកិច្ចដែលពួកគាត់មាន ហើយចាត់វិធានការដើម្បីក្រុមជំនុំទាំងមូល។
១៨ ស្រដៀងគ្នាដែរ សព្វថ្ងៃបុរសមួយចំនួនដែលបានត្រូវរើសតាំង មានភារកិច្ចតំណាងក្រុមនៃខ្ញុំបម្រើ។ ពួកគាត់បម្រើជាគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា។ បុរសទាំងនេះដែលបានត្រូវរើសតាំងដោយសកម្មពលរបស់ព្រះ ត្រួតពិនិត្យលើកិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ និងកម្មវិធីបង្ហាត់បង្រៀនអំពីព្រះ។ ប៉ុន្តែ ដូចនៅសតវត្សរ៍ទី១ គណៈអភិបាលមិនសុំយោបល់ពីសមាជិកម្នាក់ៗក្នុងក្រុមនៃខ្ញុំបម្រើ មុនធ្វើការសម្រេចចិត្តឡើយ។ (សូមអាន សកម្មភាព ១៦:៤, ៥) យ៉ាងណាក៏ដោយ សាក្សីព្រះយេហូវ៉ាទាំងអស់ដែលបានត្រូវរើសតាំងជាប់រវល់ខ្លាំងក្នុងការប្រមូលផលដ៏សំខាន់ដែលកំពុងតែកើតឡើង។ ក្រុមនៃ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»គឺដូចជារូបកាយតែមួយ ប៉ុន្តែបុគ្គលម្នាក់ៗមានភារកិច្ចផ្សេងៗ។—១កូ. ១២:១៩-២៦
១៩, ២០. តើមនុស្សមួយក្រុមធំមានទស្សនៈយ៉ាងណាចំពោះ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា» និងគណៈអភិបាល?
១៩ ចំពោះមនុស្សមួយក្រុមធំដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដី តើការពិតដែលបានរៀបរាប់ក្នុងវគ្គមុន គួរមានឥទ្ធិពលយ៉ាងណាលើពួកគាត់ដែលមានចំនួនកាន់តែច្រើន? ដោយសារពួកគេស្ថិតក្នុងចំណោមទ្រព្យសម្បត្ដិរបស់ម្ចាស់ នោះពួកគេរីករាយសហការគ្នាទាំងស្រុងជាមួយគណៈអភិបាលនិងអ្វីដែលពួកគាត់បានរៀបចំ ដែលតំណាងឲ្យ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ សមាជិកនៃមនុស្សមួយក្រុមធំឲ្យតម្លៃចំពោះសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ ដែលបានរៀបចំក្រោមការដឹកនាំរបស់គណៈអភិបាល។ ប៉ុន្តែ ព្រមជាមួយគ្នានេះដែរ ទោះជាពួកគាត់គោរពក្រុមនៃខ្ញុំបម្រើ ពួកគាត់ប្រយ័ត្នមិនលើកតម្កើងនរណាក៏ដោយដែលអះអាងថាខ្លួនរួមចំណែកក្នុងក្រុមខ្ញុំបម្រើនោះ។ គ្មានគ្រិស្តសាសនិកណាដែលពិតជាបានរើសតាំងដោយសកម្មពលរបស់ព្រះ គួរចង់បានឬសង្ឃឹមថានឹងបានការលើកតម្កើងពីអ្នកឯទៀតដូច្នោះឡើយ។—សកម្ម. ១០:២៥, ២៦; ១៤:១៤, ១៥
២០ មិនថាយើងជា«ខ្ញុំបម្រើឯទៀត»ដែលរួមចំណែកក្នុងពួកអ្នករើសតាំងដែលមិនទាន់ឡើងទៅស្ថានសួគ៌ ឬក៏យើងជាសមាជិកនៃមនុស្សមួយក្រុមធំក៏ដោយ សូមឲ្យយើងប្ដេជ្ញាចិត្តសហការគ្នាដោយគ្មានល័ក្ខខ័ណ្ឌ ជាមួយអ្នកបម្រើដ៏ស្មោះត្រង់និងគណៈអភិបាលរបស់ពួកគាត់។ សូមឲ្យយើងម្នាក់ៗ«ចាំយាម» ហើយបញ្ជាក់ថាយើងជាមនុស្សស្មោះត្រង់រហូតដល់ទីបញ្ចប់។—ម៉ាថ. ២៤:១៣, ៤២
តើអ្នកចាំទេ?
• តើ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ជានរណា? ហើយតើខ្ញុំបម្រើឯទៀតជាអ្នកណា?
• តើបុគ្គលម្នាក់ដឹងយ៉ាងដូចម្ដេចថាគាត់បានត្រូវហៅឲ្យទៅរស់នៅស្ថានសួគ៌?
• តើនរណាមានភារកិច្ចចម្បងក្នុងការរៀបចំព័ត៌មានថ្មីៗសម្រាប់បង្រៀន?
• តើគប្បីឲ្យអ្នករើសតាំងមានទស្សនៈយ៉ាងណាចំពោះខ្លួនឯង?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៦]
សព្វថ្ងៃនេះ គណៈអភិបាលតំណាងក្រុមនៃខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា នេះគឺស្រដៀងនឹងការរៀបចំនៅសតវត្សរ៍ទី១