លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

កុមារយេស៊ូធ្វើឲ្យអ្នកស្ដាប់ស្រឡាំងកាំង

កុមារយេស៊ូធ្វើឲ្យអ្នកស្ដាប់ស្រឡាំងកាំង

ការ​ស្រាវជ្រាវ​ខាង​គម្ពីរ​សម្រាប់​ប្អូន​ៗ​

កុមារ​យេស៊ូ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ស្រឡាំងកាំង

គួរ​ធ្វើ​ដូច​ម្ដេច? សូម​រក​កន្លែង​ស្ងាត់​បន្ដិច​ដើម្បី​ធ្វើ​លំ​ហាត់​នេះ។ ពេល​អាន​បទ​គម្ពីរ សូមខំ​យល់​ពី​អារម្មណ៍​គេ ដោយ​ស្រមៃ​គិត​ថា​ខ្លួន​កំពុង​ស្ថិត​នៅ​កន្លែង​នោះ ថែម​ទាំង​កំពុង​ស្ដាប់​គេ​និយាយ​គ្នា​ផង។ សូម​ធ្វើ​ឲ្យ​កំណត់​ហេតុ​មាន​ភាព​រស់​រវើក​ក្នុង​ចិត្ត​គំនិត​របស់​ប្អូន។

សូម​គិត​អំពី​ស្ថានភាព​នោះ​ពេល​អាន លូកា ២:៤១​-​៤៧

ដូច​បាន​រៀប​រាប់​នៅ​ខ​៤៦ តើ​ប្អូន​គិត​ថា​គ្រូ​ៗ​ទាំង​នោះកំពុង​និយាយ​ជា​មួយ​កុមារ​យេស៊ូ​អំពី​រឿង​អ្វី​ខ្លះ?

_______

សូម​រំពឹង​គិត​បន្ថែម​ទៀត​

តើ​ប្អូន​គិត​ថា កុមារ​យេស៊ូ​អាច​ពិភាក្សា​ជា​មួយ​អ្នក​ដឹក​នាំ​សាសនា​ពេល​នៅ​ក្មេង ដោយ​ព្រោះ​អ្វី? តើដោយ​សារ​កុមារ​យេស៊ូ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ឬ​ក៏​មាន​មូលហេតុ​ផ្សេង​ទៀត?

_______

_______

សូម​គិត​អំពី​ស្ថានភាព​នោះ​ពេល​អាន លូកា ២:៤៨​-​៥២

ពេល​ដែល​កុមារ​យេស៊ូ​សួរ​ឪពុក​ម្ដាយ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​ត្រូវ​ដើរ​រក​កូន?​»​ តើ​ប្អូន​គិត​ថា កុមារ​យេស៊ូ​សួរ​ដោយ​របៀប​ណា?

_______

ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា កុមារ​យេស៊ូ​មិន​បាន​និយាយ​ទៅ​ឪពុក​ម្ដាយ​ដោយ​ចំអក​មើល​ងាយ​ឬ​ដោយ​គ្មាន​ក្ដី​គោរព? _______

_______

សូម​រំពឹង​គិត​បន្ថែម​ទៀត​

យ៉ូសែប​និង​ម៉ារៀ​ខំ​រក​កូន​ទាំង​ពិបាក​ចិត្ត ហេតុ​អ្វី​នេះ​ជា​អារម្មណ៍ធម្មតា?

_______

ទោះ​ជា​កុមារ​យេស៊ូ​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ ហេតុ​អ្វី​បាន​ជា​គាត់ត្រូវ​បន្ត​ចុះ​ចូល​ក្នុង​ឱវាទ​របស់​ឪពុក​ម្ដាយ?

_______

ពេល​ឪពុក​ម្ដាយកុមារ​យេស៊ូ​បាន​ប្រដៅ​គាត់​ក្នុង​ចំណោម​មនុស្ស​ដែល​កោត​សរសើរ​គាត់ តើ​ប្អូន​គិត​ថា​កុមារ​យេស៊ូ​ប្រហែលជា​ខ្មាស​គេ​ទេ?

_______

សូម​ទាញ​យក​ប្រយោជន៍​ដោយ​កត់​ទុក​អ្វីដែល​ប្អូន​បាន​រៀន​អំពី . . .

ការ​ចុះ​ចូល

_______

សារៈសំខាន់​នៃ​ការ​រៀន​ឲ្យ​មាន​ចំណេះ​ខាង​គម្ពីរ​កាល​ដែល​នៅ​ក្មេង​នៅ​ឡើយ​ _______

​តើ​មេរៀន​មួយ​ណា​ក្នុង​កំណត់​ហេតុ​នេះ ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​លើ​ប្អូន? ហើយ​ហេតុ​អ្វី?

_______