លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ក្មេងស្រីតូចមានចិត្ដទូលាយ

ក្មេងស្រីតូចមានចិត្ដទូលាយ

ក្មេង​ស្រី​តូច​មាន​ចិត្ត​ទូលាយ

នៅ​ប្រទេស​ប្រេស៊ីល​ពេល​ថ្មី​ៗ​នេះ ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់ មាន​គំនិត​ចេះ​រំលែក​លុយ​ដែល​គាត់​បាន​សន្សំ ទុក​ដោយ​ឡែក​ពី​គ្នា។ គាត់​ដាក់​១៨​ដុល្លារ​ក្នុង​ប្រអប់​វិភាគ​ទាន​នៅ​សាល​ប្រជុំ​ដើម្បី​ជួយ​ចំពោះ​ការ​ចំណាយ​របស់​ក្រុម​ជំនុំ។ ក្រោយ​មក គាត់​បាន​ផ្ញើ​២៥​ដុល្លារ​ទៅ​ការិយាល័យ​សាខា​របស់​សាក្សី​ព្រះ​យេហូវ៉ា ភ្ជាប់​ជា​មួយ​សំបុត្រ​ខ្លី​មួយ​ច្បាប់។ គាត់​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​ចង់​ជូន​វិភាគ​ទាន​នេះ​ដើម្បី​គាំទ្រ​កិច្ចការ​ទូ​ទាំង​ពិភព​លោក ហើយ​ចង់​ជួយ​បង​ប្អូន​រួម​ជំនឿ​ជា​ច្រើន​ទូ​ទាំង​ពិភព​លោក​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ខ្ញុំ​ជូន​វិភាគ​ទាន​នេះ​ដោយ​ក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា​»។

មាតាបិតា​របស់​ក្មេង​ស្រី​នេះ​បាន​បង្រៀន​គាត់​នូវ​សារៈ​សំខាន់​នៃ​ការ​ចូល​រួម​អស់ពី​សមត្ថភាព​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ។ ពួក​គាត់​ក៏​បាន​បញ្ជាក់​ឲ្យ​នាង​យល់​ភាព​ចាំ​បាច់​នៃ​ការ​«​ថ្វាយ​កិត្ដិនាម​ដល់​ព្រះ​យេហូវ៉ា ដោយ​ទ្រព្យ​សម្បត្ដិ​»។ (​សុភ. ៣:៩​) ដូច​ក្មេង​ស្រី​នោះ​ដែរ សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​ចូល​រួម​យ៉ាង​ខ្នះខ្នែង​ក្នុង​ការ​លើក​ស្ទួយ​រាជាណាចក្រ​របស់​ព្រះ​នៅ​ទី​ជិត​ឆ្ងាយ!