លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្នកគ្រោងការសម្លាប់គេ ត្រូវបាត់បង់ជីវិតខ្លួនឯង!

អ្នកគ្រោងការសម្លាប់គេ ត្រូវបាត់បង់ជីវិតខ្លួនឯង!

ការ​ស្រាវជ្រាវ​ខាង​គម្ពីរ​សម្រាប់​ប្អូន​ៗ​

អ្នក​គ្រោង​ការ​សម្លាប់​គេ ត្រូវ​បាត់បង់​ជីវិត​ខ្លួន​ឯង!

គួរ​ធ្វើ​ដូច​ម្ដេច? សូម​រក​កន្លែង​ស្ងាត់​បន្ដិច​ដើម្បី​ធ្វើ​លំ​ហាត់​នេះ។ ពេល​អាន​បទ​គម្ពីរ សូម​ខំ​យល់​ពី​អារម្មណ៍​គេ ដោយ​ស្រមៃ​គិត​ថា​ខ្លួន​កំពុង​ស្ថិត​នៅ​កន្លែង​នោះ ថែម​ទាំង​កំពុង​ស្ដាប់​គេ​និយាយ​គ្នា​ផង។ សូម​គិត​ពី​អារម្មណ៍​របស់​តួ​អង្គ​សំខាន់​ៗ ហើយ​ធ្វើ​ឲ្យ​កំណត់​ហេតុ​នោះ​មាន​ភាព​រស់​រវើក​ក្នុង​គំនិត​របស់​ប្អូន​ៗ។

សូម​គិត​អំពី​ស្ថានភាព​នោះ​ពេល​អាន ដានីយ៉ែល ៦:១​-​២៨

តើ​ប្អូន​គិត​ថា​ស្តេច​ដារីយុស​ជា​មនុស្ស​ប្រភេទ​ណា? សូម​ពណ៌​នា​អាការ​ក្រៅ​របស់​គាត់​ដូច​ដែល​ប្អូន​ស្រមៃ​គិត។ ពេល​គាត់​និយាយ​ទៅ​ដានីយ៉ែល តើ​ប្អូន​យល់​ថា​របៀប​ដែល​គាត់​និយាយ​គឺ​យ៉ាង​ណា​ដែរ? (​សូម​អាន​ម្ដង​ទៀត ខ​១៤, ១៦, ១៨​-​២០​)

․․․․․

តើ​រូង​សិង្ហ​គឺ​ដូច​ម្ដេច​ទៅ? ហើយ​សូម​រៀប​រាប់​ថា តើ​សត្វ​សិង្ហ​មាន​រូបរាង​យ៉ាង​ណា?

․․․․․

ពេល​គេ​ទើប​ទម្លាក់​ដានីយ៉ែល​ចូល​ក្នុង​រូង​សិង្ហ តើ​ប្អូន​គិត​ថា​មាន​អ្វី​កើត​ឡើង​នៅ​ទី​នោះ? សូម​ពណ៌​នា។

․․․․․

សូម​រំពឹង​គិត​បន្ថែម​ទៀត

ហេតុ​អ្វី​បាន​ជា​មន្ត្រី​របស់​ស្តេច​ដារីយុស​ច្រណែន​ដានីយ៉ែល? (​សូម​អាន​ម្ដង​ទៀត ខ​៣​)

․․․․․

ហេតុ​អ្វី​បាន​ជា​ដានីយ៉ែល​សម្រេច​ចិត្ត​អធិដ្ឋាន​នៅ​កន្លែង​ដែល​គេ​អាច​ឃើញ​គាត់ ជា​ជាង​នៅ​កន្លែង​ដែល​គេ​មិន​អាច​ឃើញ​គាត់? (​សូម​អាន​ម្ដង​ទៀត ខ​១០, ១១​)

․․․․․

ហេតុ​អ្វី​បាន​ជា​ច្បាប់​ថ្មី​ដែល​គេ​ចង់​បង្កើត​ឡើង ប្រហែលជា​ទាក់​ទាញ​ចិត្ត​របស់​ស្តេច​ដារីយុស? (​សូម​អាន​ម្ដង​ទៀត ខ​៧​)

․․․․․

សូម​ទាញ​យក​ប្រយោជន៍​ដោយ​កត់​ទុក​អ្វី​ដែល​ប្អូន​បាន​រៀន​អំពី . . .

ការ​មាន​ចិត្ត​ក្លាហាន​ពេល​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង

․․․․․

សារៈសំខាន់​នៃ​ការ​អធិដ្ឋាន

․․․․․

ការ​រក្សា​ការពារ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក

․․․․․

តើ​មេរៀន​មួយ​ណា​ក្នុង​កំណត់​ហេតុ​នេះ ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​លើ​ប្អូន? ហើយ​ហេតុ​អ្វី?

․․․․․