ការគ្រប់គ្រងរបស់ព្រះយេហូវ៉ាបានត្រូវសឲ្យឃើញច្បាស់ថាត្រឹមត្រូវ!
ការគ្រប់គ្រងរបស់ព្រះយេហូវ៉ាបានត្រូវសឲ្យឃើញច្បាស់ថាត្រឹមត្រូវ!
«ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស»។—ដាន. ៤:១៧
១, ២. តើមានមូលហេតុអ្វីខ្លះដែលបង្ហាញថា ការគ្រប់គ្រងរបស់មនុស្សមិនបានសម្រេចការសោះ?
គ្មានការសង្ស័យសោះឡើយថា ការគ្រប់គ្រងរបស់មនុស្សមិនបានជោគជ័យទេ! មូលហេតុចម្បងមួយគឺដោយសារមនុស្សខ្វះប្រាជ្ញាដើម្បីគ្រប់គ្រងដោយជោគជ័យ។ ការគ្រប់គ្រងរបស់មនុស្សមិនទទួលជោគជ័យគឺឃើញច្បាស់ ជាពិសេសនៅសព្វថ្ងៃនេះពេលអ្នកគ្រប់គ្រងជាច្រើន‹ស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ អួតបំប៉ោង ក្រអឺតក្រទម មិនស្មោះត្រង់ មិនព្រមស្រុះស្រួលគ្នា ជាអ្នកបង្កាច់បង្ខូច មិនចេះទប់ចិត្ត កាចសាហាវ មិនស្រឡាញ់គុណធម៌ ជាអ្នកក្បត់ មានមោទនភាពហួសហេតុពេក›។—២ធី. ៣:២-៤
២ តាំងពីយូរណាស់មកហើយ ជីដូនជីតាដំបូងរបស់យើងបានបដិសេធការគ្រប់គ្រងរបស់ព្រះ។ ដោយធ្វើដូច្នេះ ពួកគេស្មានថា ពួកគេនឹងគ្រប់គ្រងដោយខ្លួនឯង តែតាមពិត ពួកគេចុះចូលក្រោមការគ្រប់គ្រងរបស់សាថានវិញ។ អស់៦.០០០ឆ្នាំមកហើយ មនុស្សមិនចេះគ្រប់គ្រងបានល្អទេ ព្រោះពួកគេបានស្ថិតក្រោមឥទ្ធិពលដ៏ខ្លាំងក្លារបស់សាថានដែលជា«អ្នកគ្រប់គ្រងពិភពលោកនេះ» ហើយសព្វថ្ងៃ អ្វីៗទាំងអស់នេះបាននាំឲ្យយើងស្ថិតក្រោមស្ថានភាពដែលឱនថយបំផុតក្នុងប្រវត្ដិសាស្ត្រមនុស្ស។ (យ៉ូន. ១២:៣១) ក្នុងការអធិប្បាយអំពីស្ថានភាពរបស់មនុស្សជាតិនៅសព្វថ្ងៃនេះ សៀវភៅមួយបានចែងថា ការ«ចង់បានពិភពលោកល្អឥតខ្ចោះមួយ»គឺគ្មានប្រយោជន៍ទេ។ សៀវភៅនេះបានពន្យល់ថា៖ «យើងមិនអាចមានពិភពលោកមួយដែលល្អឥតខ្ចោះបានទេ មិនត្រឹមតែប៉ុណ្ណោះ ការព្យាយាមធ្វើឲ្យមានពិភពលោកល្អឥតខ្ចោះ នាំឲ្យមានអន្តរាយ របបផ្ដាច់ការ ហើយអាក្រក់ជាងគេបំផុតគឺសង្គ្រាម» (The Oxford History of the Twentieth Century)។ នេះពិតជាការសារភាពដ៏ស្មោះមួយដែលបញ្ជាក់ថា ការគ្រប់គ្រងរបស់មនុស្សមិនបានសម្រេចការសោះ!
៣. ប្រសិនបើអាដាមនិងអេវ៉ាមិនបានប្រព្រឹត្តអំពើខុសឆ្គង តើការគ្រប់គ្រងរបស់ព្រះនឹងបានជាយ៉ាងណា?
៣ គួរឲ្យសោកស្ដាយណាស់ដែលជីដូនជីតាដំបូងរបស់យើងបានសកម្ម. ១០:៣៤; ១យ៉ូន. ៤:៨) ដោយគិតអំពីប្រាជ្ញាដែលប្រៀបផ្ទឹមពុំបានរបស់ព្រះ យើងក៏អាចប្រាកដដែរថា បើមនុស្សជាតិបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះយេហូវ៉ា នោះកំហុសទាំងអស់ដែលអ្នកគាំទ្រការគ្រប់គ្រងរបស់មនុស្សបានធ្វើ នឹងមិនមានសោះឡើយ។ ការគ្រប់គ្រងរបស់ព្រះនឹងមានជោគជ័យក្នុងការ«បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ»។ (ទំនុក. ១៤៥:១៦) បើនិយាយឲ្យចំទៅ ការគ្រប់គ្រងនោះនឹងបានជាការគ្រប់គ្រងដ៏ល្អឥតខ្ចោះ។ (ចោ. ៣២:៤) គួរឲ្យខ្លោចផ្សាណាស់ ដែលមនុស្សជាតិបានបដិសេធការគ្រប់គ្រងនោះ!
បដិសេធការគ្រប់គ្រងតែមួយគត់ដែលអាចសម្រេចការបាន ពោលគឺការគ្រប់គ្រងដោយព្រះ! ពិតមែន យើងមិនដឹងច្បាស់ថា ព្រះយេហូវ៉ានឹងរៀបចំការគ្រប់គ្រងរបស់លោកនៅលើផែនដីតាមរបៀបណាទេ បើអាដាមនិងអេវ៉ានៅស្មោះត្រង់នឹងលោក។ ក៏ប៉ុន្តែ អ្វីដែលយើងដឹងច្បាស់គឺថា បើមនុស្សទាំងឡាយទទួលយកការគ្រប់គ្រងរបស់ព្រះ ការគ្រប់គ្រងនោះនឹងត្រូវសម្គាល់ដោយសេចក្ដីស្រឡាញ់និងការមិនរើសមុខ។ (៤. តើព្រះបានឲ្យសាថានគ្រប់គ្រងដល់កម្រិតណា?
៤ ក៏ប៉ុន្តែ ជាការល្អឲ្យយើងចាំថា ទោះបីព្រះអនុញ្ញាតឲ្យមនុស្សគ្រប់គ្រងដោយខ្លួនឯងក៏ដោយ តែគ្មានពេលណាដែលលោកបោះបង់ចោលសិទ្ធិគ្រប់គ្រងរបស់លោកលើមនុស្សនិងទេវតាទេ។ នៅទីបញ្ចប់ សូម្បីតែស្តេចបាប៊ីឡូនដែលមានអំណាចខ្លាំងក្លាក៏ត្រូវបានជំរុញឲ្យទទួលស្គាល់ថា «ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស»។ (ដាន. ៤:១៧) នៅទីបំផុត រាជាណាចក្ររបស់ព្រះនឹងធ្វើឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច។ (ម៉ាថ. ៦:១០) ពិតមែន ក្នុងរយៈពេលខ្លី ព្រះអនុញ្ញាតឲ្យសាថានធ្វើជា«ព្រះនៃរបៀបរបបពិភពលោកនេះ» ដើម្បីផ្ដល់ចម្លើយដែលនាំឲ្យជឿជាក់ចំពោះការចោទប្រកាន់ដែលវាបានលើកឡើង។ (២កូ. ៤:៤; ១យ៉ូន. ៥:១៩) ក៏ប៉ុន្តែ ព្រះយេហូវ៉ាមិនដែលឲ្យសាថានធ្វើលើសពីអ្វីដែលលោកអនុញ្ញាតនោះទេ។ (២រប. ២០:៦; សូមពិនិត្យបន្ថែម យ៉ូប ១:១១, ១២; ២:៣-៦) មួយវិញទៀត តែងតែមានបុគ្គលមួយចំនួនដែលបានសម្រេចចិត្តចុះចូលនឹងព្រះ ទោះជាពួកគាត់កំពុងរស់នៅក្នុងពិភពលោកដែលគ្រប់គ្រងដោយសត្រូវដ៏ធំរបស់ព្រះក៏ដោយ។
ការគ្រប់គ្រងរបស់ព្រះលើប្រជាជាតិអ៊ីស្រាអែល
៥. តើប្រជាជាតិអ៊ីស្រាអែលបានសន្យាជាមួយនឹងព្រះថានឹងធ្វើអ្វី?
៥ តាំងពីសម័យអេបិលរហូតដល់សម័យបុព្វបុរសរបស់ពួកអ៊ីស្រាអែល មានបុគ្គលស្មោះត្រង់មួយចំនួនដែលបានគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយស្ដាប់តាមបញ្ញត្ដិរបស់លោក។ (ហេ. ១១:៤-២២) នៅសម័យម៉ូសេ ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងកូនចៅរបស់បុព្វបុរសយ៉ាកុប ហើយពួកគេបានក្លាយជាប្រជាជាតិអ៊ីស្រាអែល។ នៅឆ្នាំ១៥១៣មុនគ.ស. ជនជាតិអ៊ីស្រាអែលបានសន្យាថា ពួកគេព្រមទាំងកូនចៅរបស់ពួកគេទទួលយកព្រះយេហូវ៉ាជាអ្នកគ្រប់គ្រង ដោយពោលថា៖ «យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់សេចក្ដីដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលមក»។—និក្ខ. ១៩:៨
៦, ៧. តើការគ្រប់គ្រងរបស់ព្រះលើប្រជាជាតិអ៊ីស្រាអែលមានលក្ខណៈពិសេសណាខ្លះ?
៦ ពេលព្រះយេហូវ៉ាជ្រើសរើសបណ្ដាជនអ៊ីស្រាអែលធ្វើជារាស្ត្រចោទិយកថា ៧:៧, ៨) ជម្រើសនោះមិនគ្រាន់តែទាក់ទងនឹងសុខុមាលភាពរបស់បណ្ដាជនអ៊ីស្រាអែលប៉ុណ្ណោះទេ តែក៏ជាប់ទាក់ទងនឹងអ្វីដែលសំខាន់ជាងនេះទៅទៀត ពោលគឺនាមនិងសិទ្ធិគ្រប់គ្រងរបស់ព្រះ។ ប្រជាជាតិអ៊ីស្រាអែលនឹងត្រូវធ្វើជាសាក្សីបញ្ជាក់ការពិតដែលថា ព្រះយេហូវ៉ាជាព្រះពិតតែមួយ។ (អេ. ៤៣:១០; ៤៤:៦-៨) ដូច្នេះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅប្រជាជាតិនោះថា៖ «ឯងជាសាសន៍បរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ហើយព្រះយេហូវ៉ាទ្រង់បានរើសឯងពីអស់ទាំងសាសន៍ដែលនៅផែនដី ទុកជាសាសន៍របស់ផងទ្រង់»។—ចោ. ១៤:២
របស់លោក លោកមានគោលបំណងមួយ។ (សូមអាន៧ ពេលដែលព្រះគ្រប់គ្រងលើបណ្ដាជនអ៊ីស្រាអែល នោះលោកគិតអំពីពួកគេថាជាមនុស្សមិនល្អឥតខ្ចោះ។ ដំណាលគ្នានេះ ច្បាប់របស់លោកគឺល្អឥតខ្ចោះហើយបង្ហាញពីគុណសម្បត្ដិរបស់អ្នកដែលបង្កើតច្បាប់ទាំងនោះ។ បញ្ញត្ដិដែលព្រះយេហូវ៉ាផ្ដល់ឲ្យពួកគេតាមរយៈម៉ូសេ ដៅបញ្ជាក់យ៉ាងច្បាស់ថា លោកបរិសុទ្ធ ស្រឡាញ់យុត្ដិធម៌ ចាំតែអភ័យទោស ហើយមានចិត្តអត់ធ្មត់។ ក្រោយមក នៅជំនាន់យ៉ូស្វេ ប្រជាជាតិអ៊ីស្រាអែលស្ដាប់តាមបញ្ញត្ដិរបស់ព្រះយេហូវ៉ា ហើយមានសន្ដិភាពនិងទទួលពរពីលោក។ (យ៉ូស. ២៤:២១, ២២, ៣១) ប្រវត្ដិសាស្ត្រអ៊ីស្រាអែលបានបញ្ជាក់ថាក្នុងរយៈពេលនោះ របៀបដែលព្រះយេហូវ៉ាគ្រប់គ្រងបានទទួលជោគជ័យ។
ការគ្រប់គ្រងរបស់មនុស្សនាំមកនូវផលវិបាក
៨, ៩. តើប្រជាជាតិអ៊ីស្រាអែលមានសំណូមពរមិនល្អអ្វី? តើនេះនាំឲ្យមានលទ្ធផលយ៉ាងណា?
៨ យូរៗទៅ ជាញឹកញយ បណ្ដាជនអ៊ីស្រាអែលមិនបានធ្វើតាមច្បាប់របស់ព្រះទេ ដូច្នេះ ព្រះក៏លែងការពារពួកគេទៀត។ នៅទីបំផុត តាមរយៈសាំយូអែលដែលជាអ្នកប្រកាសទំនាយ ប្រជាជាតិអ៊ីស្រាអែលទាមទារឲ្យមានស្តេចដែលជាមនុស្ស។ ព្រះយេហូវ៉ាបានប្រាប់សាំយូអែលឲ្យធ្វើតាមសំណូមពររបស់ពួកគេ។ ប៉ុន្តែ ព្រះយេហូវ៉ាបានប្រាប់គាត់ថា៖ «គេមិនបានបោះបង់ចោលឯងទេ គឺបោះបង់ចោលអញវិញ ដើម្បីមិនឲ្យអញធ្វើជាស្តេចលើគេទៀត»។ (១សាំ. ៨:៧) ទោះបីព្រះយេហូវ៉ាអនុញ្ញាតឲ្យប្រជាជាតិអ៊ីស្រាអែលមានស្តេចដែលគេអាចមើលឃើញក៏ដោយ តែលោកបានព្រមានពួកគេថា ការគ្រប់គ្រងដោយស្តេចដែលជាមនុស្សនឹងនាំមកនូវផលវិបាក។—សូមអាន សាំយូអែលទី១ ៨:៩-១៨
៩ ប្រវត្ដិសាស្ត្របានបង្ហាញពីសច្ចភាពនៃការព្រមានរបស់ព្រះយេហូវ៉ា។ ដោយសារមានស្តេចដែលជាមនុស្សគ្រប់គ្រង នោះនាំឲ្យមានរឿងធ្ងន់ធ្ងរជាពិសេសពេលដែលស្តេចនោះមិនស្មោះត្រង់។ ដោយគិតអំពីឧទាហរណ៍របស់ប្រជាជាតិអ៊ីស្រាអែល យើងមិនភ្ញាក់ផ្អើលទេដោយឃើញថា នៅគ្រប់យុគសម័យ ការគ្រប់គ្រងដោយមនុស្សដែលមិនស្គាល់ព្រះយេហូវ៉ាមិនបាននាំមកនូវលទ្ធផលល្អដ៏ស្ថិតស្ថេរទេ។ ពិតមែនតែអ្នកដឹកនាំខ្លះបានសុំព្រះឲ្យពរដល់ការព្យាយាមរបស់ពួកគេក្នុងការធ្វើឲ្យមានសន្ដិភាពនិងសន្ដិសុខ ប៉ុន្តែព្រះមិនឲ្យពរដល់ពួកអ្នកដែលមិនចុះចូលនឹងការគ្រប់គ្រងរបស់លោកទេ មែនទេ?—ទំនុក. ២:១០-១២
ប្រជាជាតិថ្មីមួយស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះ
១០. ហេតុអ្វីបានជាប្រជាជាតិអ៊ីស្រាអែលបានត្រូវជំនួសដោយប្រជាជាតិថ្មី?
១០ ប្រជាជាតិអ៊ីស្រាអែលបង្ហាញថា ពួកគេមិនសុខចិត្តបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ឡើយ។ នៅទីបំផុត ពួកគេបានបដិសេធមេស្ស៊ីដែលព្រះបានរើសតាំង ហើយព្រះយេហូវ៉ាក៏លែងទទួលស្គាល់ពួកគេ ថែមទាំងលោកមានគោលបំណងឲ្យមនុស្សមួយក្រុមដែលរួមគ្នាជាប្រជាជាតិថ្មីមួយមកជំនួសពួកគេ។ ជាលទ្ធផល ក្រុមជំនុំគ្រិស្តសាសនិកនៃពួកអ្នកគោរពប្រណិប័តន៍ដែលបានត្រូវរើសតាំង បានត្រូវបង្កើតឡើងនៅឆ្នាំ៣៣គ.ស.។ ក្រុមជំនុំនោះជាប្រជាជាតិថ្មីមួយដែលស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ ប៉ូលបាននិយាយអំពីក្រុមជំនុំនោះថាជា«អ៊ីស្រាអែលនៃព្រះ»។—កាឡ. ៦:១៦
១១, ១២. ស្តីអំពីការនាំមុខ តើប្រជាជាតិអ៊ីស្រាអែលនិង«អ៊ីស្រាអែលនៃព្រះ»មានលក្ខណៈដូចគ្នាយ៉ាងណា?
១១ ប្រជាជាតិអ៊ីស្រាអែលនិង «អ៊ីស្រាអែលនៃព្រះ»មានលក្ខណៈដូចគ្នានិងខុសគ្នា។ មិនដូចប្រជាជាតិអ៊ីស្រាអែលពីសម័យបុរាណ ក្រុមជំនុំគ្រិស្តសាសនិកគ្មានស្តេចជាមនុស្ស ហើយមិនត្រូវការជូនសត្វជាគ្រឿងបូជាដើម្បីអ្នកប្រព្រឹត្តអំពើខុសឆ្គងទេ។ លក្ខណៈដូចគ្នាមួយរវាងប្រជាជាតិអ៊ីស្រាអែលនិងក្រុមជំនុំគ្រិស្តសាសនិកគឺ ការរៀបចំឲ្យមានពួកបុរសចាស់ទុំឬពួកអ្នកចាស់ទុំ។ (និក្ខ. ១៩:៣-៨) ពួកអ្នកចាស់ទុំគ្រិស្តសាសនិកទាំងនេះមិនធ្វើជាចៅហ្វាយលើហ្វូងចៀមទេ។ ផ្ទុយទៅវិញ ពួកគាត់ឃ្វាលក្រុមជំនុំនិងនាំមុខកិច្ចការរបស់គ្រិស្តសាសនិកដោយឥតសំចៃ។ ពួកគាត់ប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ចំពោះបងប្អូនម្នាក់ៗក្នុងក្រុមជំនុំ ថែមទាំងប្រព្រឹត្តដោយថ្លៃថ្នូរ ហើយផ្ដល់កិត្ដិយសចំពោះបងប្អូនរួមជំនឿទាំងអស់។—២កូ. ១:២៤; ១ពេ. ៥:២, ៣
១២ សមាជិករបស់«អ៊ីស្រាអែលនៃព្រះ» និងពួក«ចៀមឯទៀត»ដែលជាគូកនរបស់ពួកគាត់ អាចបណ្ដុះឲ្យមានការដឹងគុណកាន់តែច្រើនចំពោះព្រះយេហូវ៉ានិងការគ្រប់គ្រងរបស់លោក ដោយរំពឹងគិតអំពីការប្រព្រឹត្តរបស់លោកទៅលើប្រជាជាតិអ៊ីស្រាអែល។ (យ៉ូន. ១០:១៦) ជាឧទាហរណ៍ ប្រវត្ដិសាស្ត្របានបង្ហាញថា មនុស្សដែលជាអ្នកគ្រប់គ្រងលើប្រជាជាតិអ៊ីស្រាអែលមានឥទ្ធិពលខ្លាំងលើពួកគេ គឺអាចមានឥទ្ធិពលល្អឬអាចមានឥទ្ធិពលអាក្រក់។ ការពិតនោះបានធ្វើឲ្យពួកអ្នកដែលនាំមុខក្នុងចំណោមពួកគ្រិស្តសាសនិកយល់ច្បាស់ថា ទោះបីពួកគេមិនមែនជាអ្នកគ្រប់គ្រងដូចស្តេចពីសម័យបុរាណក៏ដោយ តែពួកគេត្រូវទុកគំរូល្អក្នុងការបង្ហាញជំនឿ។—ហេ. ១៣:៧
របៀបដែលព្រះយេហូវ៉ាគ្រប់គ្រងនៅសព្វថ្ងៃនេះ
១៣. តើមានព្រឹត្ដិការណ៍សំខាន់អ្វីកើតឡើងនៅឆ្នាំ១៩១៤?
១៣ សព្វថ្ងៃនេះ ពួកគ្រិស្តសាសនិកប្រកាសប្រាប់មនុស្សក្នុងពិភពលោកថា ការគ្រប់គ្រងដោយមនុស្សលើមនុស្សជាតិជិតដល់ទីបញ្ចប់ហើយ។ នៅឆ្នាំ១៩១៤ ព្រះយេហូវ៉ាបានតាំងឡើងរាជាណាចក្ររបស់លោកនៅស្ថានសួគ៌ ដោយមានយេស៊ូគ្រិស្តជាស្តេចដែលលោកបានតែងតាំង។ នៅពេលនោះ ព្រះបានផ្ដល់អំណាចឲ្យលោកយេស៊ូ«ទៅយកជ័យជម្នះ ហើយដើម្បីបង្ហើយជ័យជម្នះរបស់លោក»។ (បប. ៦:២) ព្រះបានប្រាប់ស្តេចដែលទើបនឹងសោយរាជ្យថា៖ «ឲ្យឯងគ្រប់គ្រងនៅកណ្ដាលពួកខ្មាំងសត្រូវ»។ (ទំនុក. ១១០:២) គួរឲ្យសោកស្ដាយណាស់ ប្រជាជាតិនានាតែងតែបដិសេធមិនចង់ចុះចូលក្រោមការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ ពួកគេនៅតែប្រព្រឹត្តហាក់ដូចជា«គ្មានព្រះ[យេហូវ៉ា]ទេ»។—ទំនុក. ១៤:១
១៤, ១៥. (ក) សព្វថ្ងៃ តើរាជាណាចក្ររបស់ព្រះកំពុងគ្រប់គ្រងលើយើងយ៉ាងដូចម្ដេច? ហើយដោយចាំពីចំណុចនេះ តើយើងគួរសួរខ្លួនឯងសំណួរអ្វីខ្លះ? (ខ) សូម្បីតែសព្វថ្ងៃ តើអ្វីបញ្ជាក់ថាការគ្រប់គ្រងរបស់ព្រះគឺល្អបំផុត?
១៤ សមាជិកមួយចំនួនតិចនៃ«អ៊ីស្រាអែលនៃព្រះ»រស់នៅផែនដីនៅឡើយ ហើយក្នុងនាមជាបងប្អូនរបស់គ្រិស្ត ពួកគាត់បន្តធ្វើជា«ទូតតំណាងគ្រិស្ត»។ (២កូ. ៥:២០) ពួកគាត់បានត្រូវតែងតាំងជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា ដើម្បីថែរក្សានិងផ្ដល់ការបង្រៀនដែលប្រៀបដូចជាអាហារដល់ពួកអ្នកដែលបានត្រូវរើសតាំង និងក្រុមគ្រិស្តសាសនិកដែលឥឡូវមានមនុស្សរាប់លាននាក់ដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដីជារៀងរហូត។ (ម៉ាថ. ២៤:៤៥-៤៧; បប. ៧:៩-១៥) ពរដែលពួកអ្នកដែលគោរពប្រណិប័តន៍ដ៏ពិតនៅសព្វថ្ងៃនេះទទួលគឺជាទីសំអាងដែលបញ្ជាក់ថាព្រះពេញចិត្តនឹងការរៀបចំនោះ។
១៥ ជាការល្អឲ្យយើងម្នាក់ៗសួរខ្លួនឯងថា៖ ‹តើខ្ញុំយល់ច្បាស់នូវភារកិច្ចដែលខ្ញុំត្រូវមានក្នុងក្រុមជំនុំគ្រិស្តសាសនិកទេ? តើខ្ញុំកំពុងគាំទ្រការគ្រប់គ្រងរបស់ព្រះតាមរបៀបត្រឹមត្រូវឬទេ? តើខ្ញុំមានមោទនភាពធ្វើជារាស្ត្រដែលស្ថិតនៅក្រោមរាជាណាចក្ររបស់ព្រះយេហូវ៉ាឬទេ? តើខ្ញុំតាំងចិត្តដើម្បីបន្តប្រាប់អ្នកឯទៀតអំពីរាជាណាចក្ររបស់ព្រះ តាមតែខ្ញុំហេប្រឺ ១៣:១៧) ការស្ម័គ្រចិត្តចុះចូលនាំឲ្យមានសាមគ្គីភាពទូទាំងផែនដីដែលមិនមានក្នុងពិភពលោកដែលបែកបាក់គ្នានោះទេ។ នេះក៏នាំមកនូវសេចក្ដីសុខសាន្តនិងសេចក្ដីសុចរិត ថែមទាំងនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរ ហើយនេះបង្ហាញថាការគ្រប់គ្រងរបស់ព្រះគឺល្អបំផុត។
អាចធ្វើទៅបានឬទេ?›។ ជាក្រុម យើងស្ម័គ្រចិត្តចុះចូលនឹងការណែនាំដែលយើងទទួលពីគណៈអភិបាល ហើយសហការជាមួយពួកអ្នកចាស់ទុំដែលបានត្រូវតែងតាំងក្នុងក្រុមជំនុំ។ តាមរបៀបនេះ យើងបង្ហាញថាយើងទទួលយកការគ្រប់គ្រងរបស់ព្រះ។ (សូមអានការគ្រប់គ្រងរបស់ព្រះយេហូវ៉ាទទួលជោគជ័យ
១៦. នៅសព្វថ្ងៃ តើមនុស្សទាំងអស់ត្រូវធ្វើការសម្រេចចិត្តអ្វី?
១៦ ការចោទប្រកាន់ដែលបានលើកឡើងនៅសួនអេដែននឹងត្រូវដោះស្រាយឆាប់ៗខាងមុខនេះ។ ម្ល៉ោះហើយ ឥឡូវនេះជាពេលដែលមនុស្សត្រូវសម្រេចចិត្ត។ បុគ្គលម្នាក់ៗត្រូវសម្រេចចិត្តថា តើគាត់នឹងទទួលយកការគ្រប់គ្រងរបស់ព្រះឬការគ្រប់គ្រងរបស់មនុស្សវិញ? យើងមានកិត្ដិយសជួយអ្នកដែលមានចិត្តរាបទាបឲ្យសម្រេចចិត្តបានត្រឹមត្រូវ។ បន្ដិចទៀត នៅសង្គ្រាមហាម៉ាគេដូន ការគ្រប់គ្រងរបស់ព្រះយេហូវ៉ានឹងជំនួសជារៀងរហូតការគ្រប់គ្រងរបស់មនុស្សដែលស្ថិតក្រោមឥទ្ធិពលរបស់សាថាន។ (ដាន. ២:៤៤; បប. ១៦:១៦) ការគ្រប់គ្រងរបស់មនុស្សនឹងលែងមានទៀត ហើយផែនដីទាំងមូលនឹងស្ថិតក្រោមឥទ្ធិពលនៃរាជាណាចក្រព្រះ។ បើនិយាយឲ្យចំទៅ ការគ្រប់គ្រងរបស់ព្រះយេហូវ៉ានឹងត្រូវសឲ្យឃើញច្បាស់ថា គឺត្រឹមត្រូវ។—សូមអាន ការបើកបង្ហាញ ២១:៣-៥
១៧. តើមានការពិតណាខ្លះដែលអាចជួយមនុស្សដែលមានចិត្តរាបទាបឲ្យធ្វើការសម្រេចចិត្តល្អស្តីអំពីការគ្រប់គ្រង?
១៧ ពួកអ្នកដែលមិនទាន់បានធ្វើការសម្រេចចិត្តឲ្យបានច្បាស់លាស់ក្នុងការជ្រើសរើសយកការគ្រប់គ្រងរបស់ព្រះយេហូវ៉ា ត្រូវអធិដ្ឋានដោយពិចារណាអំពីប្រយោជន៍ដែលការគ្រប់គ្រងរបស់ព្រះផ្ដល់ឲ្យមនុស្សជាតិ។ ការគ្រប់គ្រងរបស់មនុស្សមិនអាចដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម រួមទាំងបញ្ហាភេរវកម្ម។ ការគ្រប់គ្រងរបស់ព្រះនឹងបំបាត់ចោលអំពើអាក្រក់ទាំងអស់ពីផែនដី។ (ទំនុក. ៣៧:១, ២, ៩) ការគ្រប់គ្រងរបស់មនុស្សនាំឲ្យមានសង្គ្រាមឥតឈប់ឈរ តែការគ្រប់គ្រងរបស់ព្រះនឹង«បណ្ដាលឲ្យការសង្គ្រាមស្ងប់រំងាប់ រហូតដល់ចុងផែនដី»។ (ទំនុក. ៤៦:៩) មួយវិញទៀត ការគ្រប់គ្រងរបស់ព្រះនឹងធ្វើឲ្យមានសេចក្ដីសុខសាន្តរវាងមនុស្សនិងសត្វឡើងវិញ! (អេ. ១១:៦-៩) ការអត់ឃ្លាននិងភាពក្រីក្រតែងតែមានក្រោមការគ្រប់គ្រងរបស់មនុស្ស រីឯការគ្រប់គ្រងរបស់ព្រះវិញនឹងបំបាត់ចោលបញ្ហាទាំងនោះ។ (អេ. ៦៥:២១) សូម្បីតែអ្នកដឹកនាំដែលជាមនុស្សដែលមានបំណងល្អបំផុតក៏ដោយ ក៏មិនអាចបំបាត់ចោលជំងឺនិងសេចក្ដីស្លាប់បានដែរ។ ផ្ទុយទៅវិញ ក្រោមការគ្រប់គ្រងរបស់ព្រះ មនុស្សវ័យចាស់និងមនុស្សមានជំងឺនឹងសប្បាយចិត្តដោយមានកម្លាំងដូចកាលនៅក្មេងវិញ។ (យ៉ូប ៣៣:២៥; អេ. ៣៥:៥, ៦) ពិតមែន ផែនដីនឹងក្លាយទៅជាសួនឧទ្យាន ដែលនៅទីនោះសូម្បីតែមនុស្សស្លាប់ក៏នឹងត្រូវប្រោសឲ្យរស់ឡើងវិញដែរ។—លូក. ២៣:៤៣; សកម្ម. ២៤:១៥
១៨. តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថា យើងជឿថាការគ្រប់គ្រងរបស់ព្រះគឺល្អបំផុត?
១៨ ការគ្រប់គ្រងរបស់ព្រះនឹងធ្វើឲ្យល្អឡើងវិញអ្វីៗដែលសាថានបានធ្វើឲ្យខូចបង់ ពេលវាបណ្ដាលឲ្យជីដូនជីតាដំបូងរបស់យើងលែងបម្រើព្រះដែលជាអ្នកបង្កើតពួកគេ។ មួយវិញទៀត សូមពិចារណាថា សាថានបានធ្វើឲ្យខូចបង់អស់រយៈពេលប្រហែល៦.០០០ឆ្នាំ តែតាមរយៈគ្រិស្ត ព្រះនឹងធ្វើឲ្យល្អឡើងវិញអ្វីៗទាំងអស់ដែលវាបានធ្វើឲ្យខូចខាតក្នុងពេល១.០០០ឆ្នាំ! នេះជាភ័ស្តុតាងជាក់ស្តែងដែលបង្ហាញថា ការគ្រប់គ្រងរបស់ព្រះ ពិតជាល្អបំផុត! ក្នុងនាមជាសាក្សីរបស់ព្រះ យើងទទួលយកលោកជាអ្នកគ្រប់គ្រងរបស់យើង។ ដូច្នេះ ក្នុងជីវិតរបស់យើង សូមឲ្យយើងបង្ហាញរាល់ម៉ោងរាល់ថ្ងៃថា យើងជាពួកអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា ជារាស្ត្រនៃរាជាណាចក្ររបស់លោក ហើយថាយើងមានមោទនភាពធ្វើជាសាក្សីរបស់លោក។ សូមឲ្យយើងឆ្លៀតគ្រប់ឱកាសដើម្បីប្រាប់នរណាដែលនឹងស្ដាប់ ថាការគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺល្អបំផុត។
តើយើងបានរៀនអ្វីខ្លះ ស្តីអំពីការគ្រប់គ្រងរបស់ព្រះ ពេលអានគម្ពីរនៅសៀវភៅ . . .
• ហេប្រឺ ១៣:១៧?
[សំណួរសម្រាប់វគ្គនីមួយៗ]
[ឃ្លាពន្យល់អំពីរូបភាពនៅទំព័រ២៩]
ព្រះយេហូវ៉ាបានបន្តការគ្រប់គ្រងរបស់លោកជានិច្ច
[ឃ្លាពន្យល់អំពីរូបភាពនៅទំព័រ៣១]
ការចុះចូលនឹងការគ្រប់គ្រងរបស់ព្រះយេហូវ៉ាដោយស្ម័គ្រចិត្ត នាំឲ្យមានសាមគ្គីភាពទូទាំងពិភពលោក