ការគ្រប់គ្រងរបស់សាថានប្រាកដជាមិនបានជោគជ័យទេ
ការគ្រប់គ្រងរបស់សាថានប្រាកដជាមិនបានជោគជ័យទេ
«មិនបានសេចក្ដីសុខស្រួលដល់មនុស្សអាក្រក់ទេ»។—សាស្ដ. ៨:១៣
១. ហេតុអ្វីបានជាការវិនិច្ឆ័យទោសជនទុច្ចរិតដែលនឹងកើតឡើងនៅអនាគត ជាព័ត៌មានដែលសម្រាលទុក្ខ?
មិនយូរមិនឆាប់ បុគ្គលដែលប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវវិនិច្ឆ័យទោស។ ពួកគេត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន។ (សុភ. ៥:២២; សាស្ដ. ៨:១២, ១៣) ព័ត៌មាននោះពិតជាសម្រាលទុក្ខណាស់ ជាពិសេសចំពោះពួកអ្នកដែលស្រឡាញ់សេចក្ដីសុចរិត និងពួកអ្នកដែលរងគ្រោះដោយសារអំពើអយុត្ដិធម៌និងការធ្វើទុក្ខទោសពីជនទុច្ចរិត។ ក្នុងចំណោមជនទុច្ចរិត បុគ្គលដែលគេស្គាល់ច្បាស់ជាងគេដែលនឹងទទួលការវិនិច្ឆ័យទោស គឺមេកំណាចសាថាន។—យ៉ូន. ៨:៤៤
២. ហេតុអ្វីត្រូវការពេលវេលាដើម្បីដោះស្រាយការចោទប្រកាន់នៅសួនអេដែន?
២ នៅសួនច្បារអេដែន ដោយសារសាថានចេះតែគិតថាខ្លួនវាសំខាន់បំផុត នោះវាបាននាំឲ្យមនុស្សបដិសេធការគ្រប់គ្រងរបស់ព្រះរ៉ូម ៥:១២-១៤) តាមពិត ព្រះយេហូវ៉ាជ្រាបថា ការបះបោរនិងការមិនគោរពចំពោះលោកនឹងមានលទ្ធផលយ៉ាងណា។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាទុកឲ្យបណ្ដាទេវតានិងមនុស្សជាតិឃើញលទ្ធផលដែលជៀសមិនផុតនោះ។ អាស្រ័យហេតុនេះ គឺត្រូវការពេលវេលា ដើម្បីដោះស្រាយការចោទប្រកាន់ទាំងនេះ ហើយបង្ហាញច្បាស់ក្រឡែតថា ពួកបះបោរមានកំហុសធ្ងន់ធ្ងរណាស់។
យេហូវ៉ា។ ជាលទ្ធផល ជីដូនជីតាដំបូងរបស់យើងបានរួមដៃគ្នាជាមួយសាថានក្នុងការធ្វើឲ្យមានការសង្ស័យទៅលើសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា ហើយតាមទស្សនៈរបស់លោក ពួកគាត់បានក្លាយទៅជាអ្នកធ្វើអំពើខុសឆ្គង។ (៣. តើយើងមានទស្សនៈយ៉ាងណាចំពោះការគ្រប់គ្រងរបស់មនុស្ស?
៣ ដោយសារមនុស្សជាតិបដិសេធការដឹកនាំរបស់ព្រះយេហូវ៉ា នោះពួកគេត្រូវបង្កើតឲ្យមានការគ្រប់គ្រងរបស់ខ្លួនគេផ្ទាល់។ ពេលសាវ័កប៉ូលសរសេរទៅបងប្អូនរួមជំនឿនៅក្រុងរ៉ូម គាត់បានប្រាប់ថាពួកគេត្រូវចុះចូលនឹង«ពួកអាជ្ញាធរ»។ នៅសម័យនោះ ពួកអាជ្ញាធរ ជាបឋមគឺសំដៅទៅលើរដ្ឋាភិបាលរបស់រ៉ូមក្រោមអំណាចអធិរាជនីរ៉ូ ដែលគ្រប់គ្រងពីឆ្នាំ៥៤-៦៨គ.ស.។ ប៉ូលបាននិយាយថា «ព្រះជាអ្នកតែងតាំងពួកអាជ្ញាធរឲ្យមានអំណាចតាមថ្នាក់របស់ពួកគេរៀងខ្លួន»។ (សូមអាន រ៉ូម ១៣:១, ២) តើនេះមានន័យអ្វី? តើប៉ូលលើកស្ទួយការគ្រប់គ្រងរបស់មនុស្សជាជាងរបស់ព្រះឬ? មិនមែនទេ។ ផ្ទុយទៅវិញ គាត់គ្រាន់តែចង់បញ្ជាក់ថា ដរាបណាដែលព្រះអនុញ្ញាតឲ្យមានការគ្រប់គ្រងរបស់មនុស្ស ដរាបនោះគ្រិស្តសាសនិកទាំងឡាយគួរគោរព«ការរៀបចំរបស់ព្រះ» ថែមទាំងចុះចូលនឹងអ្នកគ្រប់គ្រងនោះ។
ផ្លូវមួយដែលនាំទៅដល់អន្តរាយ
៤. សូមពន្យល់មូលហេតុដែលការគ្រប់គ្រងរបស់មនុស្សពិតជាមិនអាចបានជោគជ័យ។
៤ ការគ្រប់គ្រងរបស់មនុស្សដែលស្ថិតនៅក្រោមឥទ្ធិពលរបស់សាថានប្រាកដជាមិនបានជោគជ័យទេ។ ហេតុអ្វី? មូលហេតុមួយគឺដោយសារការគ្រប់គ្រងរបស់មនុស្សមិនផ្អែកលើប្រាជ្ញារបស់ព្រះ។ មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលមានប្រាជ្ញាល្អឥតខ្ចោះ។ ហេតុនេះ មានតែលោកប៉ុណ្ណោះជាអ្នកណែនាំដែលអាចទុកចិត្តបានស្តីអំពីការគ្រប់គ្រងដែលមានជោគជ័យ។ (យេ. ៨:៩; រ៉ូម ១៦:២៧) ព្រះយេហូវ៉ាមិនដូចមនុស្សយើងទេ ដោយសារលោកតែងតែជ្រាបពីវិធីល្អបំផុតដើម្បីសម្រេចការ ផ្ទុយទៅវិញ មនុស្សយើងច្រើនតែធ្វើខុសរួចហើយទើបដកពិសោធជាក្រោយ។ ការគ្រប់គ្រងណាដែលមិនសមស្របនឹងការណែនាំរបស់លោកពិតជាមិនអាចបានជោគជ័យទេ។ ដោយសារមូលហេតុនេះ និងដោយសារសាថានមានបំណងចិត្តគិតតែប្រយោជន៍ខ្លួនឯង យើងដឹងថារបៀបដែលវាគ្រប់គ្រងតាមរយៈការគ្រប់គ្រងរបស់មនុស្ស នោះប្រាកដជាមិនបានជោគជ័យតាំងពីដើមដំបូងម្ល៉េះ។
៥, ៦. តាមមើលទៅ តើអ្វីដែលបណ្ដាលឲ្យសាថានប្រឆាំងព្រះយេហូវ៉ា?
៥ ធម្មតា មនុស្សដែលសមហេតុសមផលមិនធ្វើអ្វីដែលគាត់ដឹងថា ពិតជាមិនបានសម្រេចទេ។ បើគាត់នៅតែចចេសធ្វើអ្វីនោះ គាត់នឹងដឹងខ្លួនថាគាត់ខុស។ ប្រវត្ដិសាស្ត្រមនុស្សមានឧទាហរណ៍ជាច្រើនដែលបង្ហាញថា គឺគ្មានប្រយោជន៍ទេ បើប្រឆាំងអ្នកបង្កើតដែលមានសុភាសិត ២១:៣០) ក៏ប៉ុន្តែ ដោយសារសាថានមានអំណួតនិងគិតឃើញតែខ្លួនវាសំខាន់បំផុត នោះវាលែងគោរពព្រះយេហូវ៉ាទៀត។ យ៉ាងនេះ មេកំណាចបានដើរក្នុងផ្លូវដែលឆ្ពោះទៅរកអន្តរាយតែប៉ុណ្ណោះ។
ឫទ្ធានុភាពខ្លាំងក្លាបំផុត។ (សូមអាន៦ ក្រោយមក អ្នកគ្រប់គ្រងបាប៊ីឡូនម្នាក់មានចិត្តគំនិតចង់ដណ្ដើមយកសិទ្ធិគ្រប់គ្រងរបស់ព្រះដូចសាថាន។ គម្ពីរបានកត់ទុកពាក្យសម្ដីរបស់គាត់ថា៖ «អញនឹងឡើងទៅឯស្ថានសួគ៌ អញនឹងដំកើងបល្ល័ង្កអញ ឲ្យខ្ពស់ជាងអស់ទាំងផ្កាយរបស់ព្រះ ហើយអញនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ នៅទីបំផុតនៃទិសខាងជើង អញនឹងឡើងទៅផុតទីខ្ពស់នៃពពក អញនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត»។ (អេ. ១៤:១៣-១៥) កិច្ចការរបស់អ្នកគ្រប់គ្រងដែលមិនសមហេតុសមផលនេះមិនបានសម្រេចការទេ ហើយចក្រភពបាប៊ីឡូនបានដួលរលំយ៉ាងអាម៉ាស់មុខ។ ស្រដៀងគ្នាដែរ នៅពេលឆាប់ៗខាងមុខនេះ សាថាននិងពិភពលោករបស់វានឹងត្រូវបរាជ័យទាំងស្រុង។
ហេតុអ្វីព្រះអនុញ្ញាតឲ្យមនុស្សគ្រប់គ្រងដោយខ្លួនឯង?
៧, ៨. ដោយសារព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់មួយរយៈពេល តើនេះនាំឲ្យមានប្រយោជន៍អ្វីខ្លះ?
៧ មនុស្សខ្លះប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាព្រះយេហូវ៉ាមិនឃាត់មនុស្សមិនឲ្យចូលខាងសាថាន ហើយមិនឃាត់ពួកគេកុំឲ្យធ្វើតាមគម្រោងគ្រប់គ្រងផ្សេងដែលប្រាកដជាមិនបានជោគជ័យនោះ? ដោយសារព្រះមានឫទ្ធានុភាពខ្លាំងក្លាបំផុត លោកអាចធ្វើដូច្នេះបាន។ (និក្ខ. ៦:៣) ក៏ប៉ុន្តែ លោកមិនធ្វើទេ។ ប្រាជ្ញារបស់ព្រះឃាត់លោកមិនឲ្យជ្រៀតជ្រែកជាបណ្ដោះអាសន្នចូលក្នុងរឿងបះបោររបស់មនុស្ស ព្រោះដល់យូរៗទៅ នេះនាំឲ្យមានប្រយោជន៍ច្រើនបំផុត។ នៅទីបំផុត នឹងមានភ័ស្តុតាងដែលបង្ហាញថា ព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងដ៏សុចរិតនិងប្រកបដោយសេចក្ដីស្រឡាញ់ ហើយមនុស្សស្មោះត្រង់ក៏នឹងទទួលប្រយោជន៍ពីការសម្រេចចិត្តរបស់លោកដែរ។
៨ ប្រសិនបើមនុស្សជាតិបដិសេធគម្រោងរបស់សាថាន ហើយមិនចាត់វិធានការដើម្បីគ្រប់គ្រងដោយខ្លួនឯង នោះពួកគេនឹងអាចជៀសផុតពីទុក្ខលំបាកបាន! ក៏ប៉ុន្តែ ការសម្រេចចិត្តរបស់ព្រះយេហូវ៉ាដោយឲ្យមនុស្សគ្រប់គ្រងខ្លួនឯងមួយរយៈពេល នាំឲ្យមានប្រយោជន៍។ នេះបានធ្វើឲ្យមនុស្សដែលមានចិត្តគំនិតត្រឹមត្រូវ កោតស្ងើចយ៉ាងខ្លាំងនូវប្រាជ្ញាដែលមកពីការស្ដាប់តាមព្រះនិងការទុកចិត្តលោក។ ច្រើនសតវត្សរ៍មកហើយ មនុស្សបានពិសោធការគ្រប់គ្រងសព្វបែបយ៉ាង តែគ្មានការគ្រប់គ្រងណាដែលល្អបំផុតសម្រាប់មនុស្សជាតិទេ។ ការពិតនោះបានពង្រឹងកម្លាំងចិត្តពួកអ្នកគោរពប្រណិប័តន៍ព្រះឲ្យជឿជាក់ថា ការគ្រប់គ្រងរបស់ព្រះគឺប្រសើរបំផុត។ ពិតមែន ដោយសារព្រះយេហូវ៉ាអនុញ្ញាតឲ្យមានការគ្រប់គ្រងដ៏អាក្រក់របស់សាថាន នេះនាំឲ្យមនុស្សមានទុក្ខលំបាករួមទាំងពួកអ្នកដែលគោរពប្រណិប័តន៍ព្រះដោយស្មោះត្រង់។ ប៉ុន្តែ ការអនុញ្ញាតឲ្យមានអំពើអាក្រក់ជាបណ្ដោះអាសន្ន ក៏នាំឲ្យពួកអ្នកដែលគោរពប្រណិប័តន៍ព្រះដោយស្មោះត្រង់ទាំងនោះទទួលប្រយោជន៍ដែរ។
ការបះបោរប្រឆាំង ដែលនាំឲ្យសរសើរតម្កើងព្រះយេហូវ៉ាវិញ
៩, ១០. សូមពន្យល់របៀបដែលការគ្រប់គ្រងរបស់សាថាននាំឲ្យសរសើរតម្កើងព្រះយេហូវ៉ា។
៩ កាលដែលព្រះអនុញ្ញាតឲ្យមនុស្សគ្រប់គ្រងខ្លួនឯង ហើយស្ថិតក្រោមឥទ្ធិពលរបស់សាថាន នោះមិនបានធ្វើឲ្យបាត់បង់ទំនុកចិត្តលើការគ្រប់គ្រងរបស់ព្រះទេ។ ផ្ទុយទៅវិញ ប្រវត្ដិសាស្ត្របង្ហាញថាពាក្យសម្ដីយេរេមាដែលពោលក្រោមការដឹកនាំរបស់ព្រះថា មនុស្សគ្មានសមត្ថភាពគ្រប់គ្រងដោយខ្លួនឯង គឺជាការពិតមែន។ (សូមអាន យេរេមា ១០:២៣) បន្ថែមទៅទៀត ការបះបោរប្រឆាំងរបស់សាថានបានផ្ដល់ឱកាសឲ្យព្រះយេហូវ៉ាបង្ហាញគុណសម្បត្ដិល្អៗរបស់លោកកាន់តែច្បាស់ថែមទៀត។ តើតាមរបៀបណា?
១០ ដោយសារយើងអាចឃើញលទ្ធផលអាក្រក់ដែលមកពីការគ្រប់គ្រងរបស់សាថាន នោះធ្វើឲ្យគុណសម្បត្ដិដ៏ល្អឥតខ្ចោះរបស់ព្រះយេហូវ៉ាកាន់តែលេចធ្លោជាងមុនៗទៅទៀត។ តាមវិធីនេះ ពួកអ្នកដែលស្រឡាញ់លោកបានយល់កាន់តែច្បាស់អំពីគុណសម្បត្ដិរបស់លោក។ ទោះជាមើលទៅចំណុចនេះគឺផ្ទុយគ្នាក៏ដោយ តាមពិតការគ្រប់គ្រងរបស់សាថានបាននាំឲ្យសរសើរតម្កើងព្រះយេហូវ៉ាវិញ។ ការគ្រប់គ្រងរបស់វាបានបញ្ជាក់ថា របៀបដែលព្រះយេហូវ៉ាដោះស្រាយការសង្ស័យទៅលើសិទ្ធិគ្រប់គ្រងរបស់លោក គឺជារបៀបល្អបំផុត។ ដើម្បីបញ្ជាក់ពីសច្ចភាពនោះ សូមឲ្យយើងពិនិត្យមើលគុណសម្បត្ដិខ្លះរបស់ព្រះយេហូវ៉ា ហើយមើលនូវរបៀបដែលការគ្រប់គ្រងដ៏អាក្រក់របស់សាថានបានជំរុញព្រះយេហូវ៉ាឲ្យបង្ហាញគុណសម្បត្ដិទាំងនេះតាមវិធីផ្សេងៗទៀត។
១១. តើព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់របស់លោកយ៉ាងដូចម្ដេច?
១១ សេចក្ដីស្រឡាញ់។ បទគម្ពីរចែងថា៖ «ព្រះគឺជាសេចក្ដី១យ៉ូន. ៤:៨) មុនដំបូង ព្រះបានបង្ហាញសេចក្ដីស្រឡាញ់ដោយបង្កើតមនុស្ស។ បន្ថែមទៀត ព្រះបានបង្កើតយើងតាមរបៀបដ៏អស្ចារ្យនិងគួរឲ្យកោតស្ងើច ហើយនេះក៏បង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះដែរ។ ម្យ៉ាងទៀត ដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាក៏បានផ្ដល់ឲ្យមនុស្សនូវទីលំនៅដ៏សែនស្អាតដែលមានអ្វីៗទាំងអស់ដើម្បីឲ្យពួកគាត់មានសុភមង្គល។ (លោ. ១:២៩-៣១; ២:៨, ៩; ទំនុក. ១៣៩:១៤-១៦) ប៉ុន្តែ ក្រោយមនុស្សបានប្រព្រឹត្តអំពើខុសឆ្គង នោះព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់របស់លោកតាមរបៀបថ្មី។ តើតាមរបៀបណា? សាវ័កប៉ូលបានដកស្រង់ពាក្យរបស់លោកយេស៊ូ ពេលលោកមានប្រសាសន៍ថា៖ «ព្រះស្រឡាញ់ពិភពលោកដល់ម្ល៉េះបានជាលោកបានឲ្យបុត្រតែមួយរបស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះអាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។ (យ៉ូន. ៣:១៦) គ្មានវិធីណាដែលព្រះយេហូវ៉ាអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្ស ដែលប្រសើរជាងការចាត់បុត្រតែមួយរបស់លោកមកផែនដីដើម្បីលោះអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងទេ មែនទេ? (យ៉ូន. ១៥:១៣) ការបង្ហាញសេចក្ដីស្រឡាញ់ដ៏ធំធេងនេះក៏ទុកគំរូឲ្យមនុស្ស ហើយនេះផ្ដល់ឱកាសឲ្យពួកគេបង្ហាញក្នុងជីវិតប្រចាំថ្ងៃនូវសេចក្ដីស្រឡាញ់ដែលលះបង់ប្រយោជន៍ខ្លួនដូចព្រះ។ លោកយេស៊ូបានធ្វើដូច្នេះដែរ។—យ៉ូន. ១៧:២៥, ២៦
ស្រឡាញ់»។ (១២. តើព្រះយេហូវ៉ាបង្ហាញឫទ្ធានុភាពរបស់លោកតាមរបៀបណា?
១២ ឫទ្ធានុភាព។ មានតែ«ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»ប៉ុណ្ណោះអាចបង្កើតជីវិត។ (បប. ១១:១៧; ទំនុក. ៣៦:៩) ពេលមនុស្សទើបតែកើតមក គាត់ប្រៀបដូចជាក្រដាសទទេស្អាតមួយ។ ពេលគាត់ស្លាប់ទៅ នេះប្រៀបដូចគាត់បានសរសេរលើក្រដាសនោះអំពីការសម្រេចចិត្តផ្សេងៗ ការប្រព្រឹត្ត និងបទពិសោធន៍ក្នុងជីវិតដែលបញ្ជាក់ពីបុគ្គលិកលក្ខណៈនិងចរិតលក្ខណៈរបស់គាត់។ ព្រះយេហូវ៉ាអាចចាំព័ត៌មានទាំងអស់ស្តីអំពីបុគ្គលនោះ។ នៅពេលកំណត់ ព្រះយេហូវ៉ាអាចប្រោសឲ្យបុគ្គលនោះរស់ឡើងវិញដោយមានបុគ្គលិកលក្ខណៈនិងចរិតលក្ខណៈដូចដើម។ (យ៉ូន. ៥:២៨, ២៩) ដូច្នេះ ទោះជាសេចក្ដីស្លាប់មិនមែនជាគោលបំណងដើមរបស់ព្រះសម្រាប់មនុស្សជាតិក៏ដោយ តែនេះហុចឱកាសឲ្យព្រះយេហូវ៉ាបង្ហាញថា លោកមានឫទ្ធានុភាពប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ ពិតមែនហើយ ព្រះយេហូវ៉ាជា«ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។
១៣. តើគ្រឿងបូជារបស់លោកយេស៊ូបង្ហាញពីយុត្ដិធម៌ដ៏ល្អឥតខ្ចោះរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៣ យុត្ដិធម៌។ ព្រះយេហូវ៉ាមិនអាចកុហក និងមិនដែលធ្វើអ្វីដែលអយុត្ដិធម៌ឡើយ។ (ចោ. ៣២:៤; ទីត. ១:២) លោកតែងតែប្រកាន់ខ្ជាប់ខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់លោកស្តីអំពីសេចក្ដីពិតនិងយុត្ដិធម៌ ទោះជាមើលទៅដូចជាលោកបាត់បង់ប្រយោជន៍ក៏ដោយ។ (រ៉ូម ៨:៣២) ព្រះយេហូវ៉ាពិតជាឈឺចាប់ខ្លោចផ្សាខ្លាំងណាស់ ពេលឃើញបុត្រជាទីស្រឡាញ់របស់លោករងទុក្ខលើបង្គោលទារុណកម្ម ហាក់ដូចជាលោកជាមនុស្សមិនស្មោះត្រង់ដែលប្រមាថព្រះ! ក៏ប៉ុន្តែ ដោយមានសេចក្ដីស្រឡាញ់ចំពោះមនុស្សមិនល្អឥតខ្ចោះ ព្រះយេហូវ៉ាសុខចិត្តអនុញ្ញាតឲ្យរឿងដ៏ខ្លោចផ្សានេះកើតឡើង ដើម្បីធ្វើតាមយុត្ដិធម៌ដ៏ល្អឥតខ្ចោះរបស់លោក។ (សូមអាន រ៉ូម ៥:១៨-២១) ពិភពលោកនេះដែលពោរពេញទៅដោយភាពអយុត្ដិធម៌ហុចឱកាសឲ្យព្រះយេហូវ៉ាបង្ហាញថាគ្មានអ្នកណាដែលមានយុត្ដិធម៌ស្មើនឹងលោកទេ។
១៤, ១៥. តើព្រះយេហូវ៉ាបានបង្ហាញតាមរបៀបណាថា លោកមានប្រាជ្ញានិងចិត្តអត់ធ្មត់ដែលជាគុណសម្បត្ដិដ៏ប្រសើរលើសលប់?
១៤ ប្រាជ្ញា។ ភ្លាមៗក្រោយពីពេលអាដាមនិងអេវ៉ាប្រព្រឹត្តអំពើលោ. ៣:១៥) ការចាត់វិធានការភ្លាមៗដូចនេះ ព្រមទាំងបង្ហាញឲ្យអ្នកបម្រើលោកឃើញគោលបំណងរបស់លោកបន្ដិចម្ដងៗ នោះបាននាំឲ្យប្រាជ្ញារបស់ព្រះយេហូវ៉ាលេចធ្លោឡើង។ (រ៉ូម ១១:៣៣) គ្មានអ្វីដែលអាចរារាំងព្រះក្នុងការបង្ហាញថាលោកមានសមត្ថភាពដោះស្រាយបញ្ហាដោយជោគជ័យទេ។ ក្នុងពិភពលោកដែលពោរពេញទៅដោយអំពើប្រាសចាកសីលធម៌ សង្គ្រាម ការមិនដឹងខុសត្រូវ ការមិនស្ដាប់បង្គាប់ គ្មានមេត្ដា លម្អៀង ហើយមានពុតត្បុត នោះព្រះយេហូវ៉ាមានឱកាសជាច្រើនដើម្បីបង្ហាញដល់មនុស្សនិងទេវតាថា អ្វីទៅជាប្រាជ្ញាពិត។ យ៉ាកុបដែលជាអ្នកកាន់តាមលោកយេស៊ូបានពោលថា៖ «ប្រាជ្ញាពីស្ថានលើ . . . ដំបូងបង្អស់គឺបរិសុទ្ធ រួចធ្វើឲ្យមានសន្ដិភាព សមហេតុផល រង់ចាំធ្វើតាមបង្គាប់ ពោរពេញទៅដោយសេចក្ដីមេត្ដាករុណានិងផលល្អ មិនលម្អៀង ហើយគ្មានពុតត្បុត»។—យ៉ា. ៣:១៧
ខុសឆ្គង ព្រះយេហូវ៉ាបានបើកបង្ហាញរបៀបដែលលោកនឹងបំបាត់ចោលរាល់ផលវិបាកទាំងអស់ដែលមកពីការបះបោរប្រឆាំងរបស់ពួកគាត់។ (១៥ ចិត្តអត់ធ្មត់និងចិត្តធ្ងន់។ គុណសម្បត្ដិទាំងនេះរបស់ព្រះយេហូវ៉ា អាចលេចធ្លោឡើង ដោយសារលោកត្រូវទាក់ទងជាមួយមនុស្សមិនល្អឥតខ្ចោះ ដែលមានភាពខុសឆ្គងនិងភាពទន់ខ្សោយ។ ពុំនោះសោត គុណសម្បត្ដិទាំងនោះមិនសឲ្យឃើញច្បាស់ក្រឡែតឡើយ។ ព្រះយេហូវ៉ាបានស្ម័គ្រចិត្តធ្វើដូច្នេះអស់រាប់ពាន់ឆ្នាំ ហើយនេះបង្ហាញថា គុណសម្បត្ដិដ៏អស្ចារ្យទាំងនេះរបស់លោកគឺដល់កម្រិតល្អឥតខ្ចោះ។ អាស្រ័យហេតុនេះ យើងគួរមានចិត្តអបអរឲ្យបានខ្លាំងបំផុត។ សាវ័កពេត្រុសបានពោលយ៉ាងត្រឹមត្រូវថា យើងគួរ«ចាត់ទុកចិត្តអត់ធ្មត់របស់លោកម្ចាស់យើងថាជាសេចក្ដីសង្គ្រោះ»។—២ពេ. ៣:៩, ១៥
១៦. ព្រះយេហូវ៉ាចាំតែអភ័យទោសឲ្យយើង ហេតុអ្វីនេះនាំឲ្យយើងមានអំណរពន់ពេក?
១៦ ចាំតែអភ័យទោស។ យើងទាំងអស់ជាមនុស្សដែលប្រព្រឹត្តអំពើខុសឆ្គង ហើយជំពប់ដួលជាច្រើនដង។ (យ៉ា. ៣:២; ១យ៉ូន. ១:៨, ៩) គប្បីឲ្យយើងអរគុណព្រះយេហូវ៉ាដោយសារលោកចាំតែអភ័យទោសឲ្យយើង«ជាបរិបូរ»។ (អេ. ៥៥:៧) សូមគិតអំពីការពិតនេះ៖ ដោយព្រោះយើងកើតមកជាមនុស្សដែលមិនល្អឥតខ្ចោះនិងប្រព្រឹត្តអំពើខុសឆ្គង ពេលព្រះអភ័យទោសចំពោះកំហុសរបស់យើង នោះយើងអាចមានអំណរពន់ពេក។ (ទំនុក. ៥១:៥, ៩, ១៧) ដោយយើងពិសោធដោយផ្ទាល់នូវគុណសម្បត្ដិរបស់ព្រះយេហូវ៉ាដែលគួរឲ្យកក់ក្ដៅក្នុងចិត្ត នោះធ្វើឲ្យយើងស្រឡាញ់លោករឹតតែខ្លាំងឡើង ហើយលើកទឹកចិត្តយើងឲ្យធ្វើតាមគំរូរបស់លោកក្នុងការប្រព្រឹត្តរបស់យើងជាមួយអ្នកឯទៀត។—សូមអាន កូឡុស ៣:១៣
មូលហេតុដែលពិភពលោកនេះមាន ស្ថានភាពអាក្រក់ម្ល៉េះ
១៧, ១៨. តើអ្វីបង្ហាញថា ការគ្រប់គ្រងរបស់សាថានមិនបានជោគជ័យ?
១៧ សាថានបានបង្កើតរបៀបរបបពិភពលោកទាំងមូល ហើយការ
គ្រប់គ្រងនេះមិនបានជោគជ័យសោះអស់ជាច្រើនសតវត្សរ៍មកហើយ។ ដោយស្ថិតក្រោមឥទ្ធិពលរបស់សាថាន ជីដូនជីតាដំបូងរបស់យើងបានជ្រើសរើសការគ្រប់គ្រងរបស់មនុស្ស ជាជាងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ ដោយហេតុនេះ ពួកគេចាប់ផ្ដើមដំណើរការរបៀបគ្រប់គ្រងមួយដែលប្រាកដជាមិនបានជោគជ័យឡើយ។ ការឈឺចាប់និងទុក្ខវេទនាដែលមនុស្សទូទាំងពិភពលោកឆ្លងកាត់គឺជាសញ្ញាសម្គាល់ដែលបញ្ជាក់ថា ការគ្រប់គ្រងរបស់មនុស្សពិតជាមិនបានជោគជ័យសោះឡើយ។១៨ របៀបដែលសាថានគ្រប់គ្រងទាក់ទាញចិត្តពួកអ្នកដែលគិតតែប្រយោជន៍ខ្លួន។ ក៏ប៉ុន្តែ ការគិតតែប្រយោជន៍ខ្លួនមិនអាចឈ្នះសេចក្ដីស្រឡាញ់ ដែលជាមូលដ្ឋាននៃការគ្រប់គ្រងរបស់ព្រះយេហូវ៉ាទេ។ ការគ្រប់គ្រងរបស់សាថានមិនបាននាំឲ្យមានស្ថិរភាព សុភមង្គល ឬសន្ដិសុខទេ ហើយនេះបានសឲ្យឃើញថារបៀបដែលព្រះយេហូវ៉ាគ្រប់គ្រង គឺត្រឹមត្រូវ! នៅសម័យនេះ តើយើងមានភ័ស្តុតាងដែលបញ្ជាក់អ្វីនេះទេ? មាន! ដូចយើងនឹងឃើញនៅអត្ថបទបន្ទាប់។
តើអ្នកបានរៀនអ្វីខ្លះ?
• តើរ៉ូម ១៣:១, ២ ចែងយ៉ាងណាអំពីទស្សនៈរបស់យើងចំពោះការគ្រប់គ្រងរបស់មនុស្ស?
• តើសុភាសិត ២១:៣០ បញ្ជាក់យ៉ាងណាអំពីអ្នកដែលទាស់ឬប្រឆាំងព្រះយេហូវ៉ា?
• តើយេរេមា ១០:២៣ ចែងយ៉ាងណាអំពីសមត្ថភាពរបស់មនុស្សដើម្បីគ្រប់គ្រងខ្លួនឯង?
• ដោយគិតអំពីការបះបោរប្រឆាំងរបស់អាដាមនិងអេវ៉ា តើកូឡុស ៣:១៣ ប្រាប់យើងអ្វីខ្លះអំពីបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា?
[សំណួរសម្រាប់វគ្គនីមួយៗ]
[ឃ្លាពន្យល់អំពីរូបភាពនៅទំព័រ២៤]
ការគ្រប់គ្រងរបស់សាថាន មិនដែលផ្ដល់ប្រយោជន៍ដល់មនុស្សជាតិឡើយ
[អ្នកផ្ដល់សិទ្ធិ]
U.S. Army photo
WHO photo by P. Almasy
[ឃ្លាពន្យល់អំពីរូបភាពនៅទំព័រ២៦]
ព្រះយេហូវ៉ាមានឫទ្ធានុភាពប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ
[ឃ្លាពន្យល់អំពីរូបភាពនៅទំព័រ២៧]
ពេលព្រះយេហូវ៉ាផ្ដល់ បុត្រលោកជាគ្រឿងបូជា លោកបានបង្ហាញសេចក្ដីស្រឡាញ់ និងយុត្ដិធម៌របស់លោក