សូមបន្តប្រកាន់យករបៀបរស់នៅដ៏ប្រសើរបំផុត!
សូមបន្តប្រកាន់យករបៀបរស់នៅដ៏ប្រសើរបំផុត!
«ទោះជាយើងរស់ឬស្លាប់ក្ដី យើងជារបស់ព្រះយេហូវ៉ា»។—រ៉ូម ១៤:៨
១. តើលោកយេស៊ូបានបង្រៀនអ្វីស្តីអំពីរបៀបរស់នៅដ៏ប្រសើរបំផុត?
ព្រះយេហូវ៉ាចង់ឲ្យយើងមានរបៀបរស់នៅដ៏ប្រសើរបំផុត។ មនុស្សមានរបៀបរស់នៅផ្សេងៗ ប៉ុន្តែមានតែរបៀបរស់នៅតែមួយគត់ដែលប្រសើរបំផុត។ របៀបរស់នៅដែលប្រសើរបំផុតគឺយើងរស់នៅស្របតាមបណ្ដាំរបស់ព្រះ ហើយរៀនពីបុត្ររបស់លោកគឺលោកយេស៊ូគ្រិស្ត។ លោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកឲ្យគោរពប្រណិប័តន៍ព្រះដោយមានការដឹកនាំពីសកម្មពលរបស់លោកនិងដោយសេចក្ដីពិត ហើយបង្គាប់ពួកគាត់ឲ្យបង្រៀនអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោក។ (ម៉ាថ. ២៨:១៩, ២០; យ៉ូន. ៤:២៤) ដោយរស់នៅស្របតាមការណែនាំរបស់លោកយេស៊ូ នោះយើងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តនឹងយើងហើយទទួលពរពីលោក។
២. នៅសតវត្សរ៍ទី១ តើមនុស្សជាច្រើនធ្វើយ៉ាងណា ពេលពួកគេឮដំណឹងអំពីរាជាណាចក្រព្រះ? ហើយតើការកាន់តាម«ផ្លូវលោកម្ចាស់»មានន័យអ្វី?
២ កាលដែលពួកអ្នក«ដែលមានចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់»បានក្លាយទៅជាអ្នកជឿហើយទទួលការជ្រមុជទឹក នោះយើងមានមូលហេតុល្អដើម្បីនិយាយទៅកាន់ពួកគាត់ថា៖ «សូមបន្តប្រកាន់យករបៀបរស់នៅដ៏ប្រសើរបំផុត!»។ (សកម្ម. ១៣:៤៨) ក្នុងអំឡុងសតវត្សរ៍ទី១នៃគ្រិស្តសករាជ មនុស្សរាប់ពាន់នាក់ពីជាតិសាសន៍ផ្សេងៗបានទទួលយកសេចក្ដីពិត ហើយបង្ហាញភ័ស្តុតាងឲ្យអ្នកឯទៀតឃើញភក្ដីភាពរបស់ពួកគាត់ចំពោះព្រះដោយទទួលការជ្រមុជទឹក។ (សកម្ម. ២:៤១) ពួកអ្នកកាន់តាមទាំងនោះនៅសម័យដើម កាន់តាម«ផ្លូវលោកម្ចាស់»។ (សកម្ម. ៩:២; ១៩:២៣) ពាក្យនេះគឺសមរម្យពីព្រោះពួកអ្នកដែលក្លាយទៅជាអ្នកកាន់តាមគ្រិស្តមានរបៀបរស់នៅដែលជាប់ទាក់ទងយ៉ាងខ្លាំងនឹងជំនឿលើលោកយេស៊ូគ្រិស្ត និងលើការយកតម្រាប់តាមគំរូរបស់លោក។—១ពេ. ២:២១
៣. ហេតុអ្វីរាស្ត្ររបស់ព្រះយេហូវ៉ាទទួលការជ្រមុជទឹក? ហើយក្នុងអំឡុង១០ឆ្នាំកន្លងទៅនេះ តើមនុស្សប៉ុន្មាននាក់បានទទួលការជ្រមុជទឹក?
៣ ក្នុងគ្រាចុងក្រោយបង្អស់នេះ កិច្ចការបង្រៀនអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ មានកាន់តែច្រើន ហើយឥឡូវកិច្ចការនេះកំពុងធ្វើឡើងនៅជាង២៣០ប្រទេស។ ក្នុងអំឡុងអេ. ៣០:២១
១០ឆ្នាំកន្លងទៅនេះ មនុស្សជាង២.៧០០.០០០នាក់បានសម្រេចចិត្តបម្រើព្រះយេហូវ៉ា ហើយទទួលការជ្រមុជទឹកដើម្បីតំណាងការប្រគល់ខ្លួនរបស់ពួកគាត់ជូនលោក។ នេះបានសេចក្ដីថា ជាមធ្យម មនុស្សជាង៥.០០០នាក់ទទួលការជ្រមុជទឹករាល់សប្ដាហ៍! ការសម្រេចចិត្តទទួលការជ្រមុជទឹកគឺផ្អែកលើសេចក្ដីស្រឡាញ់ចំពោះព្រះ ចំណេះអំពីបទគម្ពីរ និងជំនឿលើអ្វីដែលពួកគាត់បង្រៀនអ្នកឯទៀត។ ការជ្រមុជទឹកជាព្រឹត្ដិការណ៍សំខាន់មួយក្នុងជីវិតយើង ដោយសារនេះជាពេលដែលយើងចាប់ផ្ដើមមានចំណងមេត្រីភាពដ៏ជិតស្និទ្ធជាមួយព្រះយេហូវ៉ា។ ការជ្រមុជទឹកក៏ជាការបង្ហាញទំនុកចិត្តថាព្រះនឹងជួយយើងឲ្យបម្រើលោកយ៉ាងស្មោះត្រង់ ដូចលោកបានជួយអ្នកបម្រើនៅសម័យមុនឲ្យដើរតាមផ្លូវលោកដែរ។—ហេតុអ្វីសំខាន់ចាំបាច់ឲ្យអ្នកទទួលការជ្រមុជទឹក?
៤, ៥. សូមរៀបរាប់ពីប្រយោជន៍និងពរខ្លះៗដែលបានមកពីការទទួលការជ្រមុជទឹក។
៤ ប្រហែលជាអ្នកបានក្រេបជញ្ជក់យកចំណេះអំពីព្រះ បានកែប្រែជីវិត ហើយឥឡូវនេះជាអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក។ ការជឿនទៅមុខដូចនេះពិតជាគួរឲ្យសរសើរមែន។ ប៉ុន្តែ តើអ្នកបានប្រគល់ខ្លួនជូនព្រះហើយឬនៅតាមរយៈសេចក្ដីអធិដ្ឋាន? ហើយតើអ្នកសង្ឃឹមថានឹងទទួលការជ្រមុជទឹកឬទេ? តាមរយៈការសិក្សាគម្ពីរ អ្នកប្រហែលជាដឹងរួចទៅហើយថា ក្នុងជីវិតរបស់អ្នក អ្នកគួរផ្ដោតអារម្មណ៍ទៅលើការសរសើរព្រះយេហូវ៉ា មិនមែនទៅលើការបំពេញចិត្តខ្លួនឬការប្រមូលទ្រព្យសម្បត្ដិឡើយ។ (សូមអាន ទំនុកតម្កើង ១៤៨:១១-១៣; លូកា ១២:១៥) ដូច្នេះ តើការទទួលការជ្រមុជទឹកនាំឲ្យមានពរនិងប្រយោជន៍អ្វីខ្លះ?
៥ ក្នុងនាមជាគ្រិស្តសាសនិកដែលបានប្រគល់ខ្លួនជូនព្រះ នោះជីវិតរបស់អ្នកនឹងមានគោលដៅខ្ពង់ខ្ពស់បំផុត។ អ្នកនឹងមានសុភមង្គលដោយសារអ្នកកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ (រ៉ូម ១២:១, ២) សកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ានឹងបង្កើតក្នុងអ្នកនូវគុណសម្បត្ដិដូចលោក រួមមានសេចក្ដីសុខសាន្តនិងជំនឿ។ (កាឡ. ៥:២២, ២៣) ព្រះនឹងធ្វើតាមអ្វីដែលអ្នកសុំក្នុងការអធិដ្ឋាន ហើយឲ្យពរដល់ការព្យាយាមរបស់អ្នកក្នុងការកែប្រែជីវិតឲ្យសមស្របនឹងបណ្ដាំរបស់លោក។ អ្នកនឹងមានអំណរក្នុងកិច្ចបម្រើផ្សាយ ហើយការមានរបៀបរស់នៅដែលធ្វើឲ្យព្រះពេញចិត្ត នេះពិតជាពង្រឹងសេចក្ដីសង្ឃឹមរបស់អ្នកក្នុងការមានជីវិតដែលគ្មានទីបញ្ចប់។ ម្យ៉ាងទៀត ដោយសារអ្នកប្រគល់ខ្លួនជូនព្រះនិងទទួលការជ្រមុជទឹក នោះបង្ហាញថាអ្នកប្រាកដជាចង់ក្លាយទៅជាសាក្សីព្រះយេហូវ៉ាម្នាក់។—អេ. ៤៣:១០-១២
៦. តើការជ្រមុជទឹករបស់យើងបង្ហាញឲ្យអ្នកឯទៀតដឹងអ្វីខ្លះ?
៦ ដោយប្រគល់ខ្លួនជូនព្រះ ហើយទទួលការជ្រមុជទឹក នោះអ្នកឯទៀតនឹងដឹងថាយើងជារបស់ព្រះយេហូវ៉ា។ សាវ័កប៉ូលបានសរសេរថា៖ «តាមការពិត គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកយើងរស់ដើម្បីតែខ្លួនឯងប៉ុណ្ណោះទេ ក៏គ្មានអ្នកណាស្លាប់ដើម្បីតែខ្លួនឯងរ៉ូម ១៤:៧, ៨) ព្រះបានផ្ដល់កិត្ដិយសឲ្យយើងដោយឲ្យយើងមានចិត្តសេរី។ ពេលយើងសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ប្រកាន់យករបៀបរស់នៅបែបនេះដោយសារយើងស្រឡាញ់ព្រះ នោះយើងធ្វើឲ្យព្រះរីករាយ។ (សុភ. ២៧:១១) ការជ្រមុជទឹករបស់យើងតំណាងការប្រគល់ខ្លួនយើងជូនព្រះ និងតំណាងការបង្ហាញជាសាធារណៈថា ព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងយើង។ នេះបញ្ជាក់ថា យើងគាំទ្រព្រះថាលោកមានសិទ្ធិគ្រប់គ្រងសកលលោកទាំងមូល។ (សកម្ម. ៥:២៩, ៣២) ជាលទ្ធផល ព្រះយេហូវ៉ានឹងកាន់ខាងយើង។ (សូមអាន ទំនុកតម្កើង ១១៨:៦) ការជ្រមុជទឹកក៏បើកឱកាសឲ្យយើងទទួលពរជាច្រើនឯទៀតដែរ នៅឥឡូវនេះនិងនៅថ្ងៃអនាគត។
ប៉ុណ្ណោះដែរ ព្រោះប្រសិនបើយើងរស់ យើងរស់ដើម្បីព្រះយេហូវ៉ា ហើយបើយើងស្លាប់ យើងស្លាប់ដើម្បីព្រះយេហូវ៉ា។ ដូច្នេះ ទោះជាយើងរស់ឬស្លាប់ក្ដី យើងជារបស់ព្រះយេហូវ៉ា»។ (ភាតរភាពគឺជាពរសម្រាប់អ្នកដែលបានទទួលការជ្រមុជទឹក
៧-៩. (ក) ចំពោះពួកអ្នកដែលបានលះបង់អ្វីៗទាំងអស់ដើម្បីកាន់តាមលោកយេស៊ូ តើលោកបានធានារ៉ាប់រងពួកគាត់យ៉ាងណា? (ខ) តើសេចក្ដីសន្យារបស់លោកយេស៊ូដែលបានកត់ទុកនៅម៉ាកុស ១០:២៩, ៣០ កំពុងសម្រេចយ៉ាងដូចម្ដេច?
៧ សាវ័កពេត្រុសបាននិយាយទៅកាន់លោកយេស៊ូថា៖ «មើល! យើងខ្ញុំបានចាកចេញពីអ្វីៗទាំងអស់ ហើយបានតាមលោក តើនឹងមានផលប្រយោជន៍អ្វីសម្រាប់យើង?»។ (ម៉ាថ. ១៩:២៧) ពេត្រុសចង់ដឹងថា តើគាត់និងអ្នកកាន់តាមឯទៀតរបស់លោកយេស៊ូនឹងទទួលបានអ្វីនៅថ្ងៃអនាគត? ពួកគាត់បានលះបង់អ្វីៗទាំងអស់ ដើម្បីអាចផ្សព្វផ្សាយយ៉ាងពេញលេញអំពីរាជាណាចក្រព្រះ។ (ម៉ាថ. ៤:១៨-២២) តើលោកយេស៊ូបានធានារ៉ាប់រងពួកគាត់យ៉ាងណា?
៨ យោងទៅតាមកំណត់ហេតុរបស់ម៉ាកុសស្តីអំពីរឿងនេះ លោកយេស៊ូបានបញ្ជាក់ថាពួកអ្នកកាន់តាមលោកនឹងមានភាតរភាពជាមួយបងប្អូនរួមជំនឿទូទាំងពិភពលោក។ លោកបានមានប្រសាសន៍ថា៖ «អ្នកណាដែលចាកចេញពីផ្ទះ ឬបងប្អូនប្រុសស្រី ឬម្ដាយ ឬឪពុក ឬកូន ឬស្រែចម្ការដើម្បីខ្ញុំ និងដើម្បីដំណឹងល្អ អ្នកនោះនឹងទទួលផ្ទះ និងបងប្អូនប្រុសស្រី និងម្ដាយ និងកូន និងស្រែចម្ការ មួយជាមួយរយ ព្រមទាំងការបៀតបៀនផងដែរ ក្នុងគ្រាឥឡូវនេះ ហើយក្នុងរបៀបរបបពិភពលោកដែលនឹងមកដល់ នឹងទទួលជីវិតដែលគ្មានទីបញ្ចប់»។ (ម៉ាក. ១០:២៩, ៣០) ពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ ដូចជាលីឌា អាគីឡា ព្រីស៊ីល និងកៃយុសស្ថិតក្នុងចំណោមពួកអ្នកដែលផ្ដល់«ផ្ទះ»ដល់បងប្អូនរួមជំនឿ ហើយក្លាយទៅជា«បងប្អូនប្រុសស្រី និងម្ដាយ»របស់ពួកគាត់ ដូចលោកយេស៊ូបានសន្យា។—សកម្ម. ១៦:១៤,១៥; ១៨:២-៤; ៣យ៉ូន. ១, ៥-៨
៩ សព្វថ្ងៃ អ្វីដែលលោកយេស៊ូបានមានប្រសាសន៍កំពុងសម្រេចច្រើនជាង។ «ស្រែចម្ការ»ដែលពួកអ្នកកាន់តាមលោកបានបោះបង់ចោលសំដៅទៅលើមុខរបរដែលបងប្អូនជាច្រើនបានស្ម័គ្រចិត្តលះបង់ដើម្បីចម្រើនប្រយោជន៍រាជាណាចក្រព្រះនៅប្រទេសផ្សេងៗ។ ក្នុងចំណោមបងប្អូនទាំងនេះមានសាសនទូត សមាជិកក្រុមគ្រួសារបេតអែល អ្នកបម្រើផ្នែកសាងសង់បេតអែល និងបងប្អូនឯទៀត។ បងប្អូនរួមជំនឿជាច្រើនបានចាកចេញពីផ្ទះរបស់ខ្លួនដើម្បីមានជីវិតសកម្ម. ២០:៣៥) ម្យ៉ាងទៀត អ្នកបម្រើព្រះយេហូវ៉ាទាំងឡាយដែលបានទទួលការជ្រមុជទឹកអាចមានពរដែលបានមកពីការ«បន្តស្វែងរករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះជាមុន» ដោយរួមចំណែកជាមួយពួកគ្រិស្តសាសនិកពិតដែលមានភាតរភាពទូទាំងពិភពលោក។—ម៉ាថ. ៦:៣៣
សាមញ្ញជាង ហើយយើងសប្បាយចិត្តដោយឮបទពិសោធន៍របស់ពួកគាត់ដែលបង្ហាញពីរបៀបដែលព្រះយេហូវ៉ាបានថែរក្សាពួកគាត់ និងរបៀបដែលការបម្រើលោកធ្វើឲ្យពួកគាត់រីករាយ។ (មានសុវត្ថិភាពក្នុង«ទីកំបាំង»
១០, ១១. តើ«ទីកំបាំងនៃព្រះដ៏ខ្ពស់បំផុត»ជាអ្វី? ហើយតើយើងអាចចូលក្នុងទីកំបាំងនោះយ៉ាងដូចម្ដេច?
១០ ការប្រគល់ខ្លួនជូនព្រះ និងការជ្រមុជទឹកនាំមកនូវពរដ៏ប្រសើរមួយទៀត ពោលគឺឯកសិទ្ធិស្ថិតក្នុង«ទីកំបាំងនៃព្រះដ៏ខ្ពស់បំផុត»។ (សូមអាន ទំនុកតម្កើង ៩១:១) ក្នុងន័យធៀប នេះជាកន្លែងដែលមានសុវត្ថិភាពនិងសន្ដិសុខ ជាស្ថានភាពមួយដែលការពារយើងពីអ្វីៗដែលអាចធ្វើឲ្យយើងលែងមានចំណងមេត្រីភាពជាមួយព្រះ។ នេះជា«ទីកំបាំង» ព្រោះមានតែពួកអ្នកដែលមានទស្សនៈដូចព្រះ ហើយទុកចិត្តលើលោក ទើបអាចមានសេចក្ដីសុខសាន្តបែបនោះបាន។ ដោយរស់នៅសមស្របតាមការប្រគល់ខ្លួនរបស់យើងជូនព្រះ ហើយដោយមានទំនុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ា នោះតាមពិតហាក់ដូចជាយើងនិយាយទៅលោកថា៖ «ទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំ គឺជាព្រះនៃទូលបង្គំហើយ ទូលបង្គំទុកចិត្តនឹងទ្រង់»។ (ទំនុក. ៩១:២) ហេតុនេះ ព្រះយេហូវ៉ាក្លាយទៅជាទីលំនៅដែលមានសុវត្ថិភាព។ (ទំនុក. ៩១:៩) ដូច្នេះ គ្មានកន្លែងណាដែលមានសុវត្ថិភាពជាងនេះទេ មែនទេ?
១១ ការដែលយើងអាចចូលក្នុង«ទីកំបាំង»របស់ព្រះយេហូវ៉ាក៏បង្ហើបឲ្យដឹងថា យើងបានពរដោយមានឯកសិទ្ធិមានចំណងមេត្រីភាពផ្ទាល់ជាមួយព្រះយេហូវ៉ា។ យើងមានឯកសិទ្ធិនេះពេលយើងប្រគល់ខ្លួនជូនព្រះ ហើយទទួលការជ្រមុជទឹក។ ក្រោយមក យើងពង្រឹងចំណងមេត្រីភាពជាមួយព្រះដោយចូលទៅជិតលោកតាមរយៈការសិក្សាគម្ពីរ ការអធិដ្ឋានអស់ពីដួងចិត្ត ថែមទាំងការស្ដាប់បង្គាប់លោកទាំងស្រុង។ (យ៉ា. ៤:៨) គ្មាននរណាជិតស្និទ្ធជាមួយព្រះយេហូវ៉ាជាងលោកយេស៊ូទេ លោកមានទំនុកចិត្តជានិច្ចលើព្រះយេហូវ៉ាដែលជាអ្នកបង្កើត។ (យ៉ូន. ៨:២៩) ដូច្នេះ កុំឲ្យយើងសង្ស័យទៅលើព្រះយេហូវ៉ា ឬបំណងប្រាថ្នានិងសមត្ថភាពរបស់លោកក្នុងការជួយយើងឲ្យសម្រេចតាមសម្បថប្រគល់ខ្លួនរបស់យើងជូនលោកឲ្យសោះ។ (សាស្ដ. ៥:៤) របៀបរៀបចំរបស់ព្រះដែលលោកផ្ដល់ឲ្យរាស្ត្រលោកមានចំណងមេត្រីភាពជាមួយលោក នោះគឺជាភ័ស្តុតាងជាក់ស្តែងដែលបង្ហាញថា លោកពិតជាស្រឡាញ់យើង ហើយចង់ឲ្យយើងមានជោគជ័យក្នុងការបម្រើលោក។
ចូរឲ្យតម្លៃស្ថានភាពរបស់យើង ដែលហាក់ដូចជាយើងនៅសួនឧទ្យាន
១២, ១៣. (ក) តើស្ថានភាពដែលហាក់ដូចជាយើងនៅសួនឧទ្យានជាអ្វី? (ខ) តើយើងអាចជួយអ្នកថ្មីយ៉ាងដូចម្ដេច?
១២ ការប្រគល់ខ្លួនជូនព្រះនិងការជ្រមុជទឹកក៏បើកផ្លូវឲ្យយើងស្ថិតក្នុងស្ថានភាពមួយដែលហាក់ដូចជាយើងនៅសួនឧទ្យានដែរ។ ស្ថានភាពនេះជាអ្វីដ៏វិសេសដែលយើងមានជាមួយបងប្អូនរួមជំនឿ ដែលមានសេចក្ដីសុខសាន្តជាមួយព្រះយេហូវ៉ានិងជាមួយគ្នាទៅវិញទៅមក។ (ទំនុក. ២៩:១១; អេ. ៥៤:១៣) ពិភពលោកនេះគ្មានអ្វីដែលអាចប្រៀបបានទៅនឹងស្ថានភាពរបស់យើងដែលហាក់ដូចជាយើងនៅសួនឧទ្យានឡើយ។ នេះបានសឲ្យឃើញ ជាពិសេសនៅមហាសន្និបាតអន្តរជាតិ ដែលនៅទីនោះបងប្អូនរួមជំនឿរបស់យើងដែលមកពីប្រទេសជាច្រើន ភាសាផ្សេងៗ និងជនជាតិជាច្រើន មកជួបជុំគ្នាដោយមានសេចក្ដីសុខសាន្ត សាមគ្គីភាព និងសេចក្ដីស្រឡាញ់គ្នាជាបងប្អូន។
១៣ ស្ថានភាពដែលយើងមានដែលហាក់ដូចជាយើងនៅសួនឧទ្យាន គឺខុសស្រឡះពីស្ថានភាពដ៏អាក្រក់ជួជាតិក្នុងពិភពលោកសព្វថ្ងៃនេះ។ (សូមអាន អេសាយ ៦៥:១៣, ១៤) ដោយប្រកាសដំណឹងអំពីរាជាណាចក្រព្រះ យើងមានឯកសិទ្ធិអញ្ជើញអ្នកឯទៀតឲ្យចូលក្នុងស្ថានភាពនោះដែរ។ ម្យ៉ាងទៀត យើងក៏មានឯកសិទ្ធិជួយពួកអ្នកដែលទើបនឹងចូលរួមជាមួយបងប្អូនក្នុងក្រុមជំនុំ ដែលនឹងទទួលប្រយោជន៍ពីការអប់រំក្នុងកិច្ចបម្រើផ្សាយ។ ក្រោមការដឹកនាំរបស់ពួកអ្នកចាស់ទុំ យើងប្រហែលជាមានឯកសិទ្ធិជួយអ្នកថ្មី ដូចព្រីស៊ីលនិងអាគីឡាបានធ្វើពេលពួកគាត់«ពន្យល់អំពីផ្លូវរបស់ព្រះឲ្យ[អាប៉ូឡុស]យល់បានត្រឹមត្រូវជាង»។—សកម្ម. ១៨:២៤-២៦
ចូរបន្តរៀនពីលោកយេស៊ូ
១៤, ១៥. តើមានមូលហេតុត្រឹមត្រូវណាខ្លះឲ្យយើងបន្តរៀនពីលោកយេស៊ូ?
១៤ យើងមានមូលហេតុត្រឹមត្រូវដើម្បីបន្តរៀនពីលោកយេស៊ូ។ មុនលោកយេស៊ូមកផែនដី លោកបានធ្វើការជាមួយបិតារបស់លោកអស់រាប់ពាន់លានឆ្នាំ។ (សុភ. ៨:២២, ៣០) លោកយេស៊ូដឹងថា របៀបរស់នៅដ៏ប្រសើរបំផុតគឺសំដៅទៅការបម្រើព្រះនិងការធ្វើជាសាក្សីបញ្ជាក់អំពីសេចក្ដីពិត។ (យ៉ូន. ១៨:៣៧) លោកយេស៊ូក៏ជ្រាបច្បាស់ដែរថា របៀបរស់នៅផ្សេងទៀតជារបៀបរស់នៅដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួននិងមិនគិតវែងឆ្ងាយ។ លោកដឹងថាលោកនឹងទទួលការល្បងលយ៉ាងខ្លាំង ហើយត្រូវគេសម្លាប់។ (ម៉ាថ. ២០:១៨, ១៩; ហេ. ៤:១៥) ជាជនគំរូសម្រាប់យើង លោកយេស៊ូបានបង្រៀនយើងអំពីរបៀបដែលយើងអាចរក្សាចិត្តស្មោះគ្រប់លក្ខណៈ។
១៥ មិនយូរក្រោយពីលោកយេស៊ូបានទទួលការជ្រមុជទឹក សាថានបានល្បួងលោកឲ្យបោះបង់ចោលរបៀបរស់នៅដ៏ប្រសើរបំផុត តែមិនបានជោគជ័យទេ។ (ម៉ាថ. ៤:១-១១) នេះបង្រៀនយើងឲ្យដឹងថា ទោះជាសាថានធ្វើអ្វីក៏ដោយ យើងនៅតែអាចរក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់យើងបាន។ សាថានទំនងជាផ្ដោតអារម្មណ៍ទៅលើពួកអ្នកដែលជឿនទៅមុខរហូតដល់ជិតទទួលការជ្រមុជទឹក និងអ្នកដែលទើបតែបានជ្រមុជទឹកហើយ។ (១ពេ. ៥:៨) សមាជិកគ្រួសារយើងប្រហែលជាប្រឆាំងយើងពីព្រោះពួកគាត់ឮព័ត៌មានមិនពិតអំពីសាក្សីព្រះយេហូវ៉ា ហើយពួកគាត់ធ្វើដូច្នេះដោយមានបំណងល្អ។ ក៏ប៉ុន្តែ ការល្បងលជំនឿទាំងនេះផ្ដល់ឱកាសឲ្យយើងបង្ហាញគុណសម្បត្ដិគ្រិស្តសាសនិកដូចជាបង្ហាញការគោរព ហើយប្រសប់និយាយមិនឲ្យគេប្រកាន់ ពេលឆ្លើយសំណួរនិងពេលផ្សាយដល់ពួកគាត់។ (១ពេ. ៣:១៥) ដូច្នេះ អ្វីៗទាំងនេះអាចមានឥទ្ធិពលល្អទៅលើពួកអ្នកដែលស្ដាប់យើង។—១ធី. ៤:១៦
ចូរកាន់ខ្ជាប់របៀបរស់នៅដ៏ប្រសើរបំផុត!
១៦, ១៧. (ក) នៅចោទិយកថា ៣០:១៩, ២០ តើតម្រូវការបីដែលចាំបាច់ដើម្បីទទួលជីវិតគឺជាអ្វី? (ខ) តើលោកយេស៊ូ យ៉ូហាននិងពេត្រុសបានគាំទ្រយ៉ាងដូចម្ដេចនូវអ្វីដែលម៉ូសេបានសរសេរ?
១៦ ប្រហែល១.៥០០ឆ្នាំមុនលោកយេស៊ូមកផែនដី ម៉ូសេបានដាស់តឿនជនជាតិអ៊ីស្រាអែលឲ្យជ្រើសរើសរបៀបរស់នៅដ៏ប្រសើរចោ. ៣០:១៩, ២០) ជនជាតិអ៊ីស្រាអែលមិនស្មោះត្រង់ចំពោះព្រះទេ ប៉ុន្តែតម្រូវការបីដែលចាំបាច់ដើម្បីទទួលជីវិត ដែលម៉ូសេបានរៀបរាប់មិនបានផ្លាស់ប្ដូរឡើយ។ លោកយេស៊ូនិងអ្នកឯទៀតបានបញ្ជាក់ឡើងវិញអំពីតម្រូវការនោះ។
បំផុតដែលមាននៅសម័យនោះ។ គាត់បានពោលថា៖ «អញអាងដល់ស្ថានសួគ៌នឹងផែនដីឲ្យធ្វើជាបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា អញបានដាក់សំញែងទាំងជីវិត នឹងសេចក្ដីស្លាប់ ទាំងព្រះពរនឹងសេចក្ដីបណ្ដាសា នៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះ ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង ប្រយោជន៍ឲ្យបានស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង នឹងស្ដាប់តាមព្រះបន្ទូលទ្រង់ ហើយនៅជាប់នឹងទ្រង់តទៅ»។ (១៧ ទី១ ‹យើងត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់យើង›។ យើងបង្ហាញថាយើងស្រឡាញ់ព្រះ ដោយប្រព្រឹត្តសមស្របនឹងផ្លូវដ៏សុចរិតរបស់លោក។ (ម៉ាថ. ២២:៣៧) ទី២ ‹យើងត្រូវស្ដាប់សម្ដីរបស់ព្រះយេហូវ៉ា›ដោយសិក្សាបណ្ដាំរបស់លោកនិងដោយកាន់តាមបញ្ញត្ដិរបស់លោក។ (១យ៉ូន. ៥:៣) នេះបានសេចក្ដីថាយើងចូលរួមកិច្ចប្រជុំគ្រិស្តសាសនិកយ៉ាងទៀងទាត់ ដែលមានការពិភាក្សាអំពីគម្ពីរ។ (ហេ. ១០:២៣-២៥) ទី៣ ‹យើងត្រូវនៅជាប់នឹងព្រះយេហូវ៉ាតទៅ›។ ទោះជាយើងត្រូវប្រឈមមុខនឹងអ្វីក៏ដោយ សូមឲ្យយើងបង្ហាញជំនឿលើព្រះ ហើយកាន់តាមបុត្ររបស់លោកជានិច្ច។—២កូ. ៤:១៦-១៨
១៨. (ក) នៅឆ្នាំ១៩១៤ តើទស្សនាវដ្ដីប៉មយាមបានពិពណ៌នាអំពីសេចក្ដីពិតយ៉ាងដូចម្ដេច? (ខ) សព្វថ្ងៃនេះ តើគប្បីឲ្យយើងមានចិត្តយ៉ាងណាចំពោះសេចក្ដីពិតដែលប្រៀបដូចជាពន្លឺ?
១៨ យើងពិតជាមានពរមែន! ដោយរស់នៅសមស្របនឹងសេចក្ដីពិតក្នុងគម្ពីរ។ នៅឆ្នាំ១៩១៤ ទស្សនាវដ្ដីប៉មយាមបានបោះពុម្ពផ្សាយឃ្លាដ៏សំខាន់នេះដែលថា៖ «យើងពិតជារាស្ត្រដែលមានសុភមង្គលនិងមានពរ មែនទេ? ព្រះរបស់យើងគឺស្មោះត្រង់ មែនទេ? បើអ្នកណាដឹងអំពីអ្វីដែលប្រសើរជាងនេះ សូមឲ្យអ្នកនោះទទួលយកចុះ។ បើអ្នកណារកឃើញអ្វីដែលល្អជាងនេះ សូមជួយប្រាប់យើងផង។ យើងមិនដឹងថាមានអ្វីដែលប្រសើរជាងឬបានពាក់កណ្ដាលនឹងអ្វីដែលយើងរកឃើញក្នុងបណ្ដាំរបស់ព្រះទេ . . . គ្មានពាក្យអ្វីដែលអាចពណ៌នាអំពីសេចក្ដីសុខសាន្ត អំណរ និងពររបស់យើង ដែលចំណេះច្បាស់លាស់អំពីព្រះដ៏ពិតបាននាំឲ្យយើងមានក្នុងចិត្តនិងក្នុងជីវិតរបស់យើងទេ។ រឿងអំពីប្រាជ្ញា យុត្ដិធម៌ និងសេចក្ដីស្រឡាញ់របស់ព្រះបំពេញសេចក្ដីត្រូវការរបស់យើងខាងផ្លូវចិត្តនិងខាងសតិបញ្ញា។ យើងមិនចាំបាច់ស្វែងរកទៀតទេ។ សេចក្ដីប៉ងប្រាថ្នាខ្លាំងបំផុតរបស់យើងគឺឲ្យយើងយល់រឿងដ៏អស្ចារ្យទាំងនេះកាន់តែច្បាស់ជាង» (ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩១៤ ទំព័រ៣៧៧-៣៧៨ ជាភាសាអង់គ្លេស)។ យើងនៅតែមានចិត្តដឹងគុណដោយសារយើងមានសេចក្ដីពិត និងការយល់ដឹងអំពីព្រះដែលប្រៀបដូចជាពន្លឺ។ ប្រាកដហើយ ឥឡូវនេះយើងមានមូលហេតុច្រើនជាងដើម្បីរីករាយ ដោយសារយើង«ដើរក្នុងពន្លឺនៃព្រះយេហូវ៉ា»។—អេ. ២:៥; ទំនុក. ៤៣:៣; សុភ. ៤:១៨
១៩. ចំពោះពួកអ្នកដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក ហេតុអ្វីពួកគាត់មិនគួរពន្យារពេលទទួលការជ្រមុជទឹក?
១៩ ប្រសិនបើអ្នកចង់«ដើរក្នុងពន្លឺនៃព្រះយេហូវ៉ា» តែអ្នកមិនទាន់ជាគ្រិស្តសាសនិកដែលប្រគល់ខ្លួនជូនព្រះ ហើយទទួលការជ្រមុជទឹក នោះសូមកុំពន្យារពេលឡើយ។ សូមធ្វើអ្វីៗដែលចាំបាច់ដើម្បីមានលក្ខណៈគ្រប់គ្រាន់សមស្របតាមតម្រូវការក្នុងគម្ពីរស្តីអំពីការជ្រមុជទឹក។ ការទទួលការជ្រមុជទឹកជាវិធីល្អឯកដើម្បីបង្ហាញការដឹងគុណចំពោះអ្វីដែលព្រះនិងគ្រិស្តបានធ្វើសម្រាប់យើង។ ចូរឲ្យព្រះយេហូវ៉ានូវអ្វីដែលមានតម្លៃបំផុតដែលអ្នកមាន ពោលគឺជីវិតរបស់អ្នក។ សូមបង្ហាញថាអ្នកចង់ធ្វើតាមបំណងប្រាថ្នារបស់ព្រះដោយកាន់តាមបុត្ររបស់លោក។ (២កូ. ៥:១៤, ១៥) គ្មានការសង្ស័យអ្វីឡើយ នេះហើយជារបៀបរស់នៅដ៏ប្រសើរបំផុត!
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើការជ្រមុជទឹករបស់យើងតំណាងអ្វី?
• តើការប្រគល់ខ្លួនជូនព្រះនិងការជ្រមុជទឹកនាំឲ្យបានពរអ្វីខ្លះ?
• ហេតុអ្វីការរៀនពីលោកយេស៊ូសំខាន់ម្ល៉េះ?
• តើអ្វីដែលនឹងជួយយើងឲ្យកាន់ខ្ជាប់របៀបរស់នៅដ៏ប្រសើរបំផុត?
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ២៩]
ការជ្រមុជទឹករបស់អ្នកបង្ហាញថា អ្នកបានជ្រើសរើសរបៀបរស់នៅដ៏ប្រសើរបំផុត
[រូបភាពនៅទំព័រ៣១]
តើអ្នកមានសុវត្ថិភាព«ក្នុងទីកំបាំង»ឬទេ?