តើថ្ងៃរបស់ព្រះយេហូវ៉ានឹងបង្ហាញឲ្យឃើញអ្វីខ្លះ?
តើថ្ងៃរបស់ព្រះយេហូវ៉ានឹងបង្ហាញឲ្យឃើញអ្វីខ្លះ?
«ថ្ងៃរបស់ព្រះយេហូវ៉ានឹងមកដូចជាចោរ . . . ឯផែនដីនិងអ្វីៗនៅលើផែនដីនឹងត្រូវរកឃើញ»។—២ពេ. ៣:១០
១, ២. (ក) តើរបៀបរបបពិភពលោកដ៏អាក្រក់នេះនឹងមកដល់ទីបញ្ចប់យ៉ាងដូចម្ដេច? (ខ) តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
របៀបរបបពិភពលោកដ៏អាក្រក់នេះបានត្រូវបង្កើតឡើងដោយផ្អែកលើពាក្យភូតភរមួយដែលថាមនុស្សអាចគ្រប់គ្រងដោយជោគជ័យដោយមិនពឹងពាក់ព្រះយេហូវ៉ា។ (ទំនុក. ២:២, ៣) តើអ្វីមួយដែលបានត្រូវបង្កើតឡើងដោយផ្អែកលើពាក្យភូតភរអាចនៅគង់វង្សរហូតឬ? ពិតជាមិនអាចទេ! ទោះជាយ៉ាងណាក៏ដោយ យើងមិនចាំបាច់ចាំឲ្យពិភពលោករបស់សាថានមកដល់ទីបញ្ចប់ដោយឯកឯងឡើយ។ ផ្ទុយទៅវិញ ព្រះនឹងបំផ្លាញចោលពិភពលោករបស់វាតាមពេលកំណត់និងតាមមធ្យោបាយរបស់លោក។ ការប្រព្រឹត្តរបស់ព្រះចំពោះមនុស្សក្នុងពិភពលោកដ៏អាក្រក់នេះនឹងបង្ហាញយ៉ាងសុក្រឹតនូវយុត្ដិធម៌និងសេចក្ដីស្រឡាញ់របស់លោក។—ទំនុក. ៩២:៧; សុភ. ២:២១, ២២
២ សាវ័កពេត្រុសបានសរសេរថា៖ «ថ្ងៃរបស់ព្រះយេហូវ៉ានឹងមកដូចជាចោរ ហើយនៅពេលនោះមេឃនឹងបាត់ទៅយ៉ាងលឿនដោយសំឡេងលាន់ឮរំពង ប៉ុន្តែធាតុនានានឹងក្ដៅក្រៃលែងហើយនឹងរលាយសាបសូន្យទៅ ឯផែនដីនិងអ្វីៗនៅលើផែនដីនឹងត្រូវរកឃើញ»។ (២ពេ. ៣:១០) តើ«មេឃ»និង«ផែនដី»ដែលមាននៅខនេះសំដៅទៅលើអ្វី? តើ«ធាតុនានា»ដែលនឹងរលាយសាបសូន្យជាអ្វី? ហើយតើពេត្រុសចង់មានន័យយ៉ាងណាពេលដែលគាត់ប្រាប់អំពី«ផែនដីនិងអ្វីៗនៅលើផែនដី»ដែលនឹងត្រូវ«រកឃើញ»? ដោយដឹងចម្លើយចំពោះសំណួរទាំងនេះនឹងជួយយើងឲ្យត្រៀមខ្លួនប្រឈមមុខព្រឹត្ដិការណ៍ដែលគួរឲ្យស្ញែងខ្លាចដែលនឹងកើតឡើងឆាប់ៗខាងមុខនេះ។
មេឃនិងផែនដីដែលនឹងបាត់ទៅយ៉ាងលឿន
៣. តើ«មេឃ»ដែលបានរៀបរាប់នៅពេត្រុសទី២ ៣:១០សំដៅទៅលើអ្វី? ហើយតើមេឃនោះនឹងបាត់ទៅយ៉ាងលឿនយ៉ាងដូចម្ដេច?
៣ ពេលគម្ពីរប្រើពាក្យ«មេឃ»ក្នុងន័យធៀប ពាក្យនេះច្រើនតែសំដៅទៅលើពួកអ្នកគ្រប់គ្រង ពីព្រោះពួកគេមានឋានៈខ្ពស់ជាងបណ្ដារាស្ត្រ។ (អេ. ១៤:១៣, ១៤; បប. ២១:១, ២) «មេឃ[ដែល]នឹងបាត់ទៅយ៉ាងលឿន»តំណាងការគ្រប់គ្រងរបស់មនុស្សលើសង្គមដែលដាច់ឆ្ងាយពីព្រះ។ ដោយសារពួកគេនឹងបាត់ទៅយ៉ាងលឿនដោយ«សំឡេងលាន់ឮរំពង» នេះប្រហែលបង្ហើបថាសេចក្ដីហិនវិនាសនៃមេឃទាំងនេះនឹងកើតឡើងយ៉ាងឆាប់រហ័ស។
៤. តើ«ផែនដី»តំណាងអ្វី? ហើយតើនឹងត្រូវបំផ្លាញចោលយ៉ាងដូចម្ដេច?
៤ «ផែនដី»តំណាងមនុស្សទូទៅដែលនៅដាច់ឆ្ងាយពីព្រះ។ នៅសម័យណូអេ មានមនុស្សបែបនេះ ហើយពួកគេបានត្រូវវិនាសសាបសូន្យដោយទឹកជំនន់ ដូចបង្គាប់របស់ព្រះ។ «ដោយសារប្រសាសន៍ដដែលនោះ មេឃនិងផែនដីដែលមានឥឡូវនេះបានត្រូវទុកដោយឡែកសម្រាប់ឲ្យភ្លើងឆេះ ហើយបានត្រូវទុកសម្រាប់ថ្ងៃវិនិច្ឆ័យទោសមនុស្សទុច្ចរិតហើយបំផ្លាញពួកគេចោល»។ (២ពេ. ៣:៧) ទឹកជំនន់បានបំផ្លាញចោលមនុស្សអាក្រក់ទាំងឡាយនៅពេលតែមួយ រីឯសេចក្ដីហិនវិនាសដែលនឹងមាននៅថ្ងៃអនាគតនឹងកើតឡើងមួយដំណាក់កាលម្ដងៗក្នុងអំឡុង«គ្រាទុក្ខវេទនាដ៏ខ្លាំង»។ (បប. ៧:១៤) ក្នុងដំណាក់កាលដំបូងនៃគ្រាទុក្ខវេទនានោះ ព្រះនឹងជំរុញពួកអ្នកគ្រប់គ្រងនយោបាយនៃពិភពលោកឲ្យបំផ្លាញ«បាប៊ីឡូនដ៏ខ្លាំងក្លា» យ៉ាងនេះព្រះបង្ហាញការស្អប់ខ្ពើមរបស់លោកចំពោះស្រីពេស្យានោះដែលតំណាងសាសនាមិនពិត។ (បប. ១៧:៥, ១៦; ១៨:៨) បន្ទាប់មក នៅសង្គ្រាមហាម៉ាគេដូនដែលជាដំណាក់កាលចុងក្រោយបំផុតនៃគ្រាទុក្ខវេទនាដ៏ខ្លាំង ព្រះយេហូវ៉ាផ្ទាល់នឹងបំផ្លាញចោលអ្វីៗឯទៀតដែលមានក្នុងពិភពលោករបស់សាថាន។—បប. ១៦:១៤, ១៦; ១៩:១៩-២១
«ធាតុនានា . . . នឹងរលាយសាបសូន្យ»
៥. ក្នុងន័យធៀប តើធាតុនានារួមមានអ្វីខ្លះ?
៥ តើអ្វីជា«ធាតុនានា»ដែល«នឹងរលាយសាបសូន្យ»? «ធាតុ១កូ. ២:១២; សូមអាន អេភេសូរ ២:១-៣) ចិត្តគំនិតនោះឬ«ខ្យល់អាកាស»មានពាសពេញក្នុងពិភពលោករបស់សាថាន។ ចិត្តគំនិតនោះជំរុញមនុស្សឲ្យគិត គ្រោង និយាយ និងប្រព្រឹត្តតាមគំនិតរបស់សាថានដែលមានអំណួតនិងរឹងចចេស ដែលជា«អ្នកដែលគ្រប់គ្រងលើអំណាចនៃខ្យល់អាកាស»។
នានា»ដែលពេត្រុសបានប្រាប់គឺសំដៅទៅលើអ្វីៗដែលជាដើមហេតុដែលនាំឲ្យមនុស្សមានចរិតលក្ខណៈ ចិត្តគំនិត ការប្រព្រឹត្ត និងគោលដៅដែលព្រះមិនពេញចិត្ត។ «ធាតុនានា»រួមមាន«ចិត្តគំនិតរបស់ពិភពលោក»ដែល«មានឥទ្ធិពលលើពួកអ្នកមិនស្ដាប់បង្គាប់»។ (៦. តើចិត្តគំនិតរបស់មនុស្សក្នុងពិភពលោកបានបង្ហាញឲ្យឃើញយ៉ាងដូចម្ដេច?
៦ ដូច្នេះ ដោយដឹងឬមិនដឹង ពួកអ្នកដែលមានចិត្តគំនិតរបស់ពិភពលោកអនុញ្ញាតឲ្យសាថានមានអានុភាពលើចិត្តនិងគំនិតរបស់ពួកគេខ្លាំងដល់ម្ល៉េះបានជាពួកគេមានការគិតគូរនិងចិត្តគំនិតដូចវា។ ជាលទ្ធផល ពួកគេធ្វើតាមចិត្តរបស់ពួកគេ ដោយមិនគិតអំពីបំណងប្រាថ្នារបស់ព្រះទេ។ ប្រតិកម្មរបស់ពួកគេចំពោះរឿងណាមួយគឺផ្អែកលើអំណួតឬការគិតអំពីប្រយោជន៍របស់ខ្លួន ពួកគេបង្ហាញចិត្តគំនិតបះបោរប្រឆាំងអ្នកមានអំណាច ហើយពួកគេបណ្ដោយខ្លួនតាម«សេចក្ដីប៉ងប្រាថ្នាខុសឆ្គង [និង]ការចង់បានអ្វីដែលទាក់ទាញភ្នែក»។—សូមអាន យ៉ូហានទី១ ២:១៥-១៧
៧. ហេតុអ្វីយើងត្រូវ‹ការពារចិត្ត›របស់យើង?
៧ ដូច្នេះ គឺសំខាន់ណាស់! ដែលយើង‹ការពារចិត្ត›របស់យើងដោយសម្រេចចិត្តយ៉ាងត្រឹមត្រូវដោយផ្អែកលើអ្វីដែលយើងបានរៀនពីព្រះនិងខ្នាតតម្រារបស់លោក ស្តីអំពីការសេពគប់ អ្វីដែលយើងអាន ការកម្សាន្ត និងគេហទំព័រដែលយើងមើលតាមអ៊ីនធឺណិត។ (សុភ. ៤:២៣) សាវ័កប៉ូលបានសរសេរថា៖ «ចូរប្រយ័ត្ន ក្រែងលោមានអ្នកណាចាប់យកអ្នករាល់គ្នាធ្វើជាចំណី តាមរយៈទស្សនវិជ្ជានិងការបោកបញ្ឆោតអសារឥតការ ដែលមានមូលដ្ឋានលើទំនៀមទម្លាប់របស់មនុស្ស និងបឋមសេចក្ដីរបស់ពិភពលោកនេះ មិនមែនមានមូលដ្ឋានលើគ្រិស្តឡើយ»។ (កូឡ. ២:៨) យើងត្រូវធ្វើតាមបង្គាប់នោះយ៉ាងបន្ទាន់ កាលដែលថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់ ពីព្រោះនៅថ្ងៃនោះ ‹កម្ដៅ›ដែលមិនធ្លាប់មាននឹងធ្វើឲ្យ«ធាតុនានា»ទាំងអស់នៅក្នុងរបៀបរបបពិភពលោករបស់សាថាន រលាយសាបសូន្យទៅ ហើយនេះបង្ហាញថាធាតុទាំងនោះមិនធន់នឹងភ្លើងនៃកំហឹងរបស់ព្រះឡើយ។ នេះរំលឹកយើងអំពីពាក្យនៅម៉ាឡាគី ៤:១ដែលថា៖ «ថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ ហើយនឹងអស់ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ទៅ»។
«ផែនដីនិងអ្វីៗនៅលើផែនដី នឹងត្រូវរកឃើញ»
៨. តើផែនដីនិងអ្វីៗនៅលើផែនដីត្រូវ«រកឃើញ»យ៉ាងដូចម្ដេច?
៨ តើពេត្រុសចង់មានន័យអ្វីពេលគាត់សរសេរថា«ផែនដីនិងអ្វីៗនៅលើផែនដីនឹងត្រូវរកឃើញ»? ពាក្យដែលបានត្រូវបកប្រែថា«រកឃើញ»ក៏អាចបកប្រែថា«លាតត្រដាង»ដែរ។ ពេត្រុសចង់មានន័យថាក្នុងអំឡុងគ្រាទុក្ខវេទនាដ៏ខ្លាំង ព្រះយេហូវ៉ានឹងលាតត្រដាងថាពិភពលោករបស់សាថានប្រឆាំងលោកនិងរាជាណាចក្ររបស់លោក ហើយយ៉ាងនេះពិភពលោកនោះសមនឹងទទួលសេចក្ដីហិនវិនាស។ ស្តីអំពីគ្រានោះ សៀវភៅអេសាយ ២៦:២១ចែងក្នុងន័យធៀបថា៖ «ព្រះយេហូវ៉ាទ្រង់យាងចេញពីស្ថានរបស់ទ្រង់មក ដើម្បីនឹងសំរេចទោសដល់មនុស្សនៅផែនដី ដោយព្រោះអំពើទុច្ចរិតរបស់គេ ឯដីនឹងបើកបង្ហាញឈាមគេឲ្យឃើញ ឥតគ្របបាំងមនុស្សដែលត្រូវគេសំឡាប់ទៀតឡើយ»។
៩. (ក) តើយើងត្រូវបដិសេធអ្វី? ហើយហេតុអ្វី? (ខ) តើយើងត្រូវបណ្ដុះអ្វី? ហើយហេតុអ្វី?
សាក. ១៤:១៣) គឺសំខាន់ណាស់! ដែលយើងបដិសេធអ្វីៗក៏ដោយដូចជាភាពយន្ត សៀវភៅ ហ្គេមវីដេអូជាដើមដែលនាំឲ្យយើងមានចរិតលក្ខណៈដែលព្រះស្អប់ ដូចជាអំណួតនិងការស្រឡាញ់អំពើឃោរឃៅ។ (២សាំ. ២២:២៨; ទំនុក. ១១:៥) ផ្ទុយទៅវិញ សូមឲ្យយើងបណ្ដុះផលដែលបង្កើតដោយសកម្មពលបរិសុទ្ធរបស់ព្រះ ពីព្រោះនៅថ្ងៃរបស់ព្រះយេហូវ៉ា គុណសម្បត្ដិបែបនេះនឹងធន់នឹងកម្ដៅក្នុងន័យធៀប។—កាឡ. ៥:២២, ២៣
៩ ក្នុងអំឡុងថ្ងៃរបស់ព្រះយេហូវ៉ា ពួកអ្នកដែលបានត្រូវបំពាក់បំប៉នដោយពិភពលោកនេះនិងចិត្តគំនិតដ៏អាក្រក់របស់វានឹងបង្ហាញនូវមុខមាត់ពិតរបស់ពួកគេ ថែមទាំងសម្លាប់គ្នាទៅវិញទៅមកផង។ តាមពិត ការកម្សាន្តជាច្រើនដែលមានអំពើឃោរឃៅដែលពេញនិយមសព្វថ្ងៃ ប្រហែលជាអាចបង្វឹកបង្វឺនគំនិតរបស់មនុស្សជាច្រើនសម្រាប់គ្រាដែលមនុស្សម្នាក់ៗ«នឹងលើកដៃឡើងទាស់នឹងអ្នកជិតខាងរៀងខ្លួន»។ («មេឃថ្មីនិងផែនដីថ្មី»
១០, ១១. តើ«មេឃថ្មី»និង«ផែនដីថ្មី»គឺជាអ្វី?
១០ សូមអាន ពេត្រុសទី២ ៣:១៣។ «មេឃថ្មី»ជារាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌ ដែលបានត្រូវបង្កើតឡើងនៅឆ្នាំ១៩១៤ ពេលដែល«គ្រាកំណត់នៃប្រជាជាតិនានា»បានចប់សព្វគ្រប់។ (លូក. ២១:២៤) រាជរដ្ឋាភិបាលនេះមានគ្រិស្តយេស៊ូនិងមនុស្ស១៤៤.០០០នាក់ដែលជាអ្នកគ្រប់គ្រងរួមជាមួយលោក ដែលភាគច្រើនបានទទួលរង្វាន់នៅស្ថានសួគ៌រួចហើយ។ សៀវភៅការបើកបង្ហាញបានពណ៌នាអំពីពួកអ្នកដែលបានត្រូវជ្រើសរើសទាំងនេះថាជា«ក្រុងបរិសុទ្ធ គឺក្រុងយេរូសាឡិមថ្មីចុះមកពីព្រះនៅស្ថានសួគ៌ ហើយក្រុងនោះបានត្រូវរៀបចំដូចកូនក្រមុំដែលបានតុបតែងខ្លួនដើម្បីស្វាមីរបស់នាង»។ (បប. ២១:១, ២, ២២-២៤) ដូចក្រុងយេរូសាឡិមធ្លាប់ជាទីតាំងនៃរដ្ឋាភិបាលនៅអ៊ីស្រាអែលពីបុរាណ នោះក្រុងយេរូសាឡិមថ្មីនិងកូនកំលោះរបស់នាងធ្វើជារដ្ឋាភិបាលនៃរបៀបរបបពិភពលោកថ្មី។ ទីក្រុងនេះនឹង‹ចុះមកពីស្ថានសួគ៌›ក្នុងន័យថានឹងយកចិត្តទុកដាក់ចំពោះផែនដី។
១១ «ផែនដីថ្មី»សំដៅទៅសង្គមថ្មីរបស់មនុស្សនៅផែនដីដែលបានបង្ហាញថាពួកគេចុះចូលដោយស្មោះស្ម័គ្រនឹងរាជាណាចក្ររបស់ព្រះ។ ស្ថានភាពដែលប្រៀបដូចជាសួនឧទ្យានដែលរាស្ត្ររបស់ព្រះមានសូម្បីតែឥឡូវនេះក្ដី នោះនៅទីបំផុតនឹងមាននៅកន្លែងយ៉ាងត្រឹមត្រូវក្នុង«ពិភពលោក[ដ៏ល្អបំព្រង]ដែលនឹងមាននៅថ្ងៃមុខ»។ (ហេ. ២:៥) តើយើងអាចរួមចំណែកយ៉ាងដូចម្ដេចក្នុងរបៀបរបបពិភពលោកថ្មី?
ចូរត្រៀមខ្លួនសម្រាប់ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា
១២. ហេតុអ្វីការមកដល់នៃថ្ងៃរបស់ព្រះយេហូវ៉ានឹងធ្វើឲ្យមនុស្សក្នុងពិភពលោកស្រឡាំងកាំង?
១២ ទាំងប៉ូលទាំងពេត្រុសបានទាយថាថ្ងៃនៃព្រះយេហូវ៉ានឹងមក«ដូចជាចោរ»មកយ៉ាងស្ងាត់ៗនៅពេលដែលយើងគិតថាមិនមក។ (សូមអាន ថែស្សាឡូនិចទី១ ៥:១,២) សូម្បីតែគ្រិស្តសាសនិកពិតដែលកំពុងរង់ចាំថ្ងៃនោះនឹងភ្ញាក់ផ្អើលដោយសារថ្ងៃនោះនឹងមកភ្លាមមួយរំពេច។ (ម៉ាថ. ២៤:៤៤) ក៏ប៉ុន្តែ មនុស្សក្នុងពិភពលោកនេះនឹងមិនគ្រាន់តែភ្ញាក់ផ្អើលប៉ុណ្ណោះទេ។ ប៉ូលបានសរសេរថា៖ «នៅពេលដែលពួកគេ[ដែលដាច់ឆ្ងាយពីព្រះយេហូវ៉ា]និយាយថា៖ ‹មានសន្ដិភាពនិងសន្ដិសុខហើយ!› នោះស្រាប់តែសេចក្ដីហិនវិនាសនឹងកើតមានដល់ពួកគេភ្លាម ដូចជាការឈឺចាប់របស់ស្ត្រីដែលហៀបនឹងសម្រាលកូន។ ពួកគេនឹងគេចមិនផុតឡើយ»។—១ថែ. ៥:៣
១៣. តើយើងអាចធ្វើអ្វីដើម្បីមិនឲ្យសម្រែកដែលថា«មានសន្ដិភាពនិងសន្ដិសុខហើយ!»បញ្ឆោតយើង?
១៣ សម្រែកដែលថា«មានសន្ដិភាពនិងសន្ដិសុខហើយ!»នឹងគ្រាន់តែជាពាក្យភូតភរមួយទៀតដែលបណ្ដាលមកពីពួកវិញ្ញាណកំណាចប៉ុណ្ណោះ ក៏ប៉ុន្តែអ្នកបម្រើព្រះយេហូវ៉ានឹងមិនចាញ់បោកគេទេ។ ប៉ូលបានសរសេរថា៖«អ្នករាល់គ្នាមិននៅក្នុងភាពងងឹតទេ ដូច្នេះ ថ្ងៃនោះនឹងមិនមកដោយអ្នករាល់គ្នាមិនដឹងខ្លួន ដូចជាពន្លឺថ្ងៃមកដោយពួកចោរមិនដឹងខ្លួននោះទេ ព្រោះអ្នករាល់គ្នាជាកូននៃពន្លឺ និងជាកូននៃថ្ងៃ»។ (១ថែ. ៥:៤, ៥) ដូច្នេះសូមឲ្យយើងស្ថិតនៅក្នុងពន្លឺ ឆ្ងាយពីភាពងងឹតនៃពិភពលោករបស់សាថាន។ ពេត្រុសបានសរសេរថា៖ «បងប្អូនជាទីស្រឡាញ់អើយ ដោយសារអ្នករាល់គ្នាដឹងអំពីការទាំងនេះជាមុន ចូរប្រុងប្រយ័ត្ន ដើម្បីកុំឲ្យពួកអ្នកបំពានច្បាប់ទាំងនោះ[អ្នកបង្រៀនសេចក្ដីមិនពិតក្នុងក្រុមជំនុំគ្រិស្តសាសនិក] នាំអ្នករាល់គ្នាចេញទៅដោយការបោកបញ្ឆោតរបស់ ពួកគេ ហើយធ្វើឲ្យអ្នករាល់គ្នាបាត់បង់ភាពមាំមួន»។—២ពេ. ៣:១៧
១៤, ១៥. (ក) តើព្រះយេហូវ៉ាឲ្យកិត្ដិយសយើងយ៉ាងដូចម្ដេច? (ខ) តើយើងគួរចាំមិនភ្លេចបទគម្ពីរណាខ្លះ?
១៤ សូមកត់សម្គាល់ថាព្រះយេហូវ៉ាមិនគ្រាន់តែប្រាប់យើងឲ្យ«ប្រុងប្រយ័ត្ន» ហើយបន្ទាប់មកឥតធ្វើអ្វីទៀតដើម្បីជួយយើងនោះទេ។ ផ្ទុយទៅវិញ លោកឲ្យកិត្ដិយសយើងដោយផ្ដល់ការយល់«ដឹងអំពីការទាំងនេះជាមុន»ដែលជាការពន្យល់ទូទៅអំពីអ្វីៗដែលនឹងកើតឡើងនៅថ្ងៃអនាគត។
១៥ ក៏ប៉ុន្តែគួរឲ្យស្ដាយណាស់ ដែលបងប្អូនខ្លះមើលស្រាលឬរិះគន់អំពីការរំលឹកឲ្យនៅចាំយាម។ ពួកគេប្រហែលនិយាយថា‹យើងធ្លាប់ឮការរំលឹកដដែលៗនេះជាច្រើនទសវត្សរ៍មកហើយ›។ ប៉ុន្តែ ដោយនិយាយបែបនោះ បងប្អូនទាំងនោះគួរចាំមិនភ្លេចថា តាមពិតពួកគេសង្ស័យទៅលើព្រះយេហូវ៉ានិងបុត្ររបស់លោក មិនគ្រាន់តែក្រុមនៃខ្ញុំបម្រើស្មោះត្រង់ប៉ុណ្ណោះទេ។ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ចូររង់ចាំចុះ»។ (ហាប. ២:៣) ដូចគ្នាដែរ លោកយេស៊ូបានពោលថា៖ «ចូរចាំយាម ពីព្រោះអ្នករាល់គ្នាមិនដឹងថាម្ចាស់របស់អ្នកនឹងមកវិញនៅថ្ងៃណាឡើយ»។ (ម៉ាថ. ២៤:៤២) បន្ថែមទៅទៀត ពេត្រុសបានសរសេរថា៖ «ចូរពិចារណាថា អ្នករាល់គ្នាគួរជាមនុស្សប្រភេទណា។ អ្នករាល់គ្នាគួរជាមនុស្សដែលមានការប្រព្រឹត្តបរិសុទ្ធ ហើយធ្វើការអ្វីដែលបង្ហាញពីភក្ដីភាពចំពោះព្រះ ដោយទន្ទឹងហើយចាំជាប់ជានិច្ចនូវការមកដល់នៃថ្ងៃរបស់ព្រះយេហូវ៉ា!»។ (២ពេ. ៣:១១, ១២) ក្រុមនៃខ្ញុំបម្រើស្មោះត្រង់ និងគណ:អភិបាលនឹងមិនដែលមើលស្រាលពាក្យដ៏ប្រាកដប្រជាទាំងនោះឡើយ!
១៦. តើយើងមិនត្រូវមានចិត្តគំនិតបែបណា? ហើយហេតុអ្វី?
១៦ ពិតមែន គឺ‹ខ្ញុំបម្រើអាក្រក់›ទេ ដែលសន្និដ្ឋានថាម្ចាស់កំពុងបង្អង់យូរ។ (ម៉ាថ. ២៤:៤៨) ខ្ញុំបម្រើអាក្រក់នោះគឺជាផ្នែកនៃក្រុមមួយដែលពេត្រុសទី២ ៣:៣, ៤បានរៀបរាប់។ ពេត្រុសបានសរសេរថា៖ «នៅគ្រាចុងក្រោយបង្អស់ នឹងមានពួកអ្នកចំអក»ដែល«តាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន»ពេបជ្រាយពួកអ្នកដែលចាំជាប់ជានិច្ចនូវការមកដល់នៃថ្ងៃរបស់ព្រះយេហូវ៉ា។ ជាជាងប្រមូលអារម្មណ៍ទៅលើការបម្រើព្រះយេហូវ៉ានិងការគាំទ្ររាជាណាចក្ររបស់លោក ពួកអ្នកចំអកបែបនេះផ្ចង់អារម្មណ៍ទៅលើខ្លួនគេនិងទៅលើប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ។ សូមកុំឲ្យយើងបណ្ដុះចិត្តគំនិតមិនស្ដាប់បង្គាប់បែបនោះដែលនាំឲ្យមានគ្រោះថ្នាក់! ផ្ទុយទៅវិញ សូមឲ្យយើង«ចាត់ទុកចិត្តអត់ធ្មត់របស់លោកម្ចាស់យើងថាជាសេចក្ដីសង្គ្រោះ»ដោយជាប់រវល់ក្នុងការផ្សព្វផ្សាយនិងក្នុងការបង្រៀនអ្នកឯទៀតឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូ ហើយដោយមិនខ្វល់ខ្វាយហួសហេតុពេកអំពីពេលវេលាដែលព្រឹត្ដិការណ៍ផ្សេងៗនឹងកើតឡើង ពីព្រោះនេះជាកិច្ចការរបស់ព្រះយេហូវ៉ា។—២ពេ. ៣:១៥; សូមអាន សកម្មភាព ១:៦, ៧
ចូរទុកចិត្តលើព្រះនៃសេចក្ដីសង្គ្រោះ
១៧. តើគ្រិស្តសាសនិកដែលស្មោះត្រង់បានប្រព្រឹត្តយ៉ាងណាចំពោះការដាស់តឿនរបស់លោកយេស៊ូឲ្យរត់ចេញពីក្រុងយេរូសាឡិម? ហើយហេតុអ្វី?
១៧ ក្រោយពីកងទ័ពរ៉ូមបានលុកលុយតំបន់យូឌានៅឆ្នាំ៦៦ គ.ស. លូក. ២១:២០-២៣) ហេតុអ្វីបានជាពួកគេធ្វើតាមការដាស់តឿននោះភ្លាមៗដោយឥតស្ទាក់ស្ទើរ? យើងអាចប្រាកដថាពួកគេបានចាំជានិច្ចនូវការព្រមានរបស់លោកយេស៊ូ។ ពិតមែន ពួកគេដឹងថាការសម្រេចចិត្តរបស់ពួកគេនឹងនាំឲ្យពួកគេមានទុក្ខលំបាក ដូចគ្រិស្តបានព្រមាន។ ប៉ុន្តែដំណាលគ្នាដែរ ពួកគេដឹងថាព្រះយេហូវ៉ានឹងមិនលះបង់ពួកអ្នកស្មោះត្រង់របស់លោកសោះឡើយ។—ទំនុក. ៥៥:២២
គ្រិស្តសាសនិកដែលស្មោះត្រង់បានធ្វើតាមការដាស់តឿនរបស់លោកយេស៊ូឲ្យរត់ចេញពីក្រុងយេរូសាឡិមពេលពួកគេមានឱកាសដំបូង។ (១៨. តើពាក្យរបស់លោកយេស៊ូនៅលូកា ២១:២៥-២៨មានឥទ្ធិពលយ៉ាងណាទៅលើទស្សនៈរបស់អ្នកអំពីគ្រាទុក្ខវេទនាដ៏ខ្លាំងនៅពេលឆាប់ៗខាងមុខនេះ?
១៨ យើងក៏ត្រូវទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ាដែរ ពីព្រោះមានតែលោកប៉ុណ្ណោះដែលអាចសង្គ្រោះយើងកាលដែលរបៀបរបបពិភពលោកនេះរងទុក្ខលំបាកដ៏ខ្លាំងបំផុតក្នុងប្រវត្ដិសាស្ត្រមនុស្ស។ បន្ដិចក្រោយការចាប់ផ្ដើមនៃគ្រាទុក្ខវេទនាដ៏ខ្លាំង និងមុនព្រះយេហូវ៉ាកាត់ទោសមនុស្សក្នុងពិភពលោក នោះពួកគេនឹង«ស្ទើរតែសន្លប់បាត់ស្មារតីដោយសារភ័យខ្លាចនិងដោយសាររង់ចាំអ្វីដែលជិតកើតឡើងនៅគ្រប់ទីអាស្រ័យនៅផែនដី»។ ក៏ប៉ុន្តែ នៅពេលដែលសត្រូវរបស់ព្រះញ័ររន្ធត់ អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ានឹងមិនភ័យខ្លាចទេ។ ផ្ទុយទៅវិញ ពួកគេមានចិត្តសប្បាយ ពីព្រោះពួកគេដឹងថាសេចក្ដីសង្គ្រោះរបស់ពួកគេគឺជិតដល់ហើយ។—សូមអាន លូកា ២១:២៥-២៨
១៩. តើយើងនឹងពិចារណាអំពីអ្វីនៅអត្ថបទបន្ទាប់?
១៩ ពួកអ្នកដែលនៅដាច់ដោយឡែកពីពិភពលោកនេះនិង«ធាតុនានា»របស់វា នឹងមានអនាគតដ៏ត្រចះត្រចង់មែន! ក៏ប៉ុន្តែ ដូចពន្យល់នៅអត្ថបទបន្ទាប់ យើងមិនគ្រាន់តែជៀសចេញពីអ្វីដែលអាក្រក់ប៉ុណ្ណោះទេ តែយើងត្រូវបណ្ដុះគុណសម្បត្ដិដែលព្រះយេហូវ៉ាពេញចិត្ត ហើយធ្វើកិច្ចការដែលលោកចង់ឲ្យយើងធ្វើ។—២ពេ. ៣:១១
តើអ្នកអាចពន្យល់បានឬទេ?
• តើអ្វីបានត្រូវតំណាងដោយ . . .
«មេឃនិងផែនដី»ដែលមានឥឡូវនេះ?
«ធាតុនានា»?
«មេឃថ្មីនិងផែនដីថ្មី»?
• ហេតុអ្វីបានជាយើងទុកចិត្តទាំងស្រុងទៅលើព្រះ?
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ១៥]
តើអ្នកអាច‹ការពារចិត្ត› ហើយនៅដាច់ឆ្ងាយពីពិភពលោកនេះយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ១៧]
តើយើងបង្ហាញយ៉ាងណាថាយើង«ចាត់ទុកចិត្តអត់ធ្មត់របស់លោកម្ចាស់យើងថាជាសេចក្ដីសង្គ្រោះ»?