‹សកម្មពលស្ទង់មើលសេចក្ដីជ្រាលជ្រៅរបស់ព្រះ›
‹សកម្មពលស្ទង់មើលសេចក្ដីជ្រាលជ្រៅរបស់ព្រះ›
«សកម្មពលរបស់លោកស្ទង់មើលអ្វីៗទាំងអស់ សូម្បីតែសេចក្ដីជ្រាលជ្រៅរបស់ព្រះក៏ដោយ»។—១កូ. ២:១០
១. តើតួនាទីអ្វីរបស់សកម្មពលបរិសុទ្ធដែលប៉ូលបានគូសបញ្ជាក់នៅកូរិនថូសទី១ ២:១០? តើនេះនាំឲ្យមានសំណួរអ្វីខ្លះ?
យើងពិតជាដឹងគុណមែនចំពោះសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ា! បទគម្ពីរបានរៀបរាប់អំពីសកម្មពលថាជាអ្នកជួយ ជាអំណោយ ជាសាក្សីដែលបញ្ជាក់ និងជាអ្នកដែលអង្វរឲ្យយើង។ (យ៉ូន. ១៤:១៦; សកម្ម. ២:៣៨; រ៉ូម ៨:១៦, ២៦, ២៧) សាវ័កប៉ូលបានគូសបញ្ជាក់តួនាទីសំខាន់មួយទៀតរបស់សកម្មពលបរិសុទ្ធ ពេលគាត់និយាយថា៖ «សកម្មពលរបស់លោកស្ទង់មើលអ្វីៗទាំងអស់ សូម្បីតែសេចក្ដីជ្រាលជ្រៅរបស់ព្រះក៏ដោយ»។ (១កូ. ២:១០) ពិតមែន ព្រះយេហូវ៉ាប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីបើកបង្ហាញសេចក្ដីពិតដ៏ជ្រាលជ្រៅក្នុងគម្ពីរ។ បើមិនមានជំនួយនេះ នោះយើងនឹងមិនអាចយល់ច្រើនអំពីគោលបំណងរបស់ព្រះយេហូវ៉ាទេ មែនទេ? (សូមអាន កូរិនថូសទី១ ២:៩-១២) ប៉ុន្តែ នេះនាំឲ្យមានសំណួរខ្លះៗដូចជា តើ‹សកម្មពលស្ទង់មើលសេចក្ដីជ្រាលជ្រៅរបស់ព្រះ›យ៉ាងដូចម្ដេច? នៅសតវត្សរ៍ទី១ គ.ស. តើព្រះយេហូវ៉ាបើកបង្ហាញសេចក្ដីជ្រាលជ្រៅរបស់លោកតាមរយៈអ្នកណា? នៅសព្វថ្ងៃនេះ តើសកម្មពលស្ទង់មើលសេចក្ដីជ្រាលជ្រៅទាំងនេះយ៉ាងដូចម្ដេច? ហើយតើតាមរយៈអ្នកណា?
២. តើកិច្ចការពីររបស់សកម្មពលគឺជាអ្វី?
២ លោកយេស៊ូបានបង្ហើបឲ្យដឹងអំពីកិច្ចការពីររបស់សកម្មពល។ មុនលោកយេស៊ូទទួលមរណភាព លោកបានប្រាប់ពួកសាវ័កថា៖ «អ្នកជួយ ដែលជាសកម្មពលបរិសុទ្ធរបស់ព្រះ ដែលបិតានៅស្ថានសួគ៌នឹងចាត់ឲ្យមកក្នុងឈ្មោះខ្ញុំ នឹងបង្រៀនអ្នករាល់គ្នានូវអ្វីៗទាំងអស់ ហើយធ្វើឲ្យអ្នករាល់គ្នានឹកឃើញអ្វីៗដែលខ្ញុំបានប្រាប់»។ (យ៉ូន. ១៤:២៦) ដូច្នេះ សកម្មពលបរិសុទ្ធនឹងធ្វើជាអ្នកបង្រៀននិងអ្នករំលឹក។ ជាអ្នកបង្រៀន សកម្មពលនឹងជួយគ្រិស្តសាសនិកយល់អ្វីៗដែលពួកគេមិនបានយល់ពីមុន។ ជាអ្នករំលឹក សកម្មពលនឹងជួយពួកគេឲ្យនឹកឃើញ ហើយប្រើយ៉ាងត្រឹមត្រូវនូវព័ត៌មានដែលបានត្រូវពន្យល់។
នៅសតវត្សរ៍ទី១
៣. តើពាក្យណារបស់លោកយេស៊ូដែលបង្ហើបថា«សេចក្ដីជ្រាលជ្រៅរបស់ព្រះ»នឹងត្រូវបើកបង្ហាញបន្ដិចម្ដងៗ?
៣ លោកយេស៊ូផ្ទាល់បានបង្រៀនអ្នកកាន់តាមលោកនូវសេចក្ដីពិតជាច្រើនដែលពួកគេមិនដឹងពីមុន។ ក៏ប៉ុន្តែ ពួកគេនៅតែមានអ្វីៗជាច្រើនដែលពួកគេត្រូវរៀន។ លោកយេស៊ូបានប្រាប់ពួកសាវ័កថា៖ «ខ្ញុំនៅមានរឿងជាច្រើនដែលចង់ប្រាប់អ្នករាល់គ្នា តែឥឡូវនេះអ្នករាល់គ្នាមិនអាចយល់បានឡើយ។ ក៏ប៉ុន្តែពេលដែលអ្នកជួយមកដល់ ពោលគឺសកម្មពលរបស់ព្រះ ដែលសម្ដែងពីសេចក្ដីពិត គាត់នឹងដឹកនាំអ្នករាល់គ្នា ដោយជួយឲ្យយល់សេចក្ដីពិតយ៉ាងពេញលេញ»។ (យ៉ូន. ១៦:១២, ១៣) យ៉ាងនេះ លោកយេស៊ូបានបង្ហើបឲ្យដឹងថា តាមរយៈសកម្មពលបរិសុទ្ធ នោះសេចក្ដីជ្រាលជ្រៅក្នុងគម្ពីរនឹងត្រូវបើកបង្ហាញបន្ដិចម្ដងៗ។
៤. នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. តើសកម្មពលបរិសុទ្ធបានធ្វើជាអ្នកបង្រៀននិងអ្នករំលឹកយ៉ាងដូចម្ដេច?
៤ នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. សកម្មពលរបស់ព្រះបានត្រូវចាក់ទៅលើគ្រិស្តសាសនិកប្រហែល១២០នាក់ដែលបានជួបជុំគ្នានៅក្រុងយេរូសាឡិម ហើយនេះបញ្ជាក់ថា«សកម្មពលរបស់ព្រះ ដែលសម្ដែងពីសេចក្ដីពិត»បានមកដល់។ នៅពេលនោះមានភ័ស្តុតាងដែលគេអាចមើលឃើញនឹងភ្នែក ហើយឮនឹងត្រចៀក។ សកម្ម. ១:៤, ៥, ១៥; ២:១-៤) ពួកអ្នកកាន់តាមលោកយេស៊ូបាននិយាយភាសាផ្សេងៗ«អំពីការដ៏រុងរឿងរបស់ព្រះ»។ (សកម្ម. ២:៥-១១) នេះជាពេលដែលមានអ្វីថ្មីដែលត្រូវបើកបង្ហាញ។ យ៉ូអែលដែលជាអ្នកប្រកាសទំនាយ បានទាយអំពីការចាក់សកម្មពលបរិសុទ្ធនោះ។ (យ៉ូល. ២:២៨-៣២) អ្នកដែលបានឃើញព្រឹត្ដិការណ៍នោះ ឃើញការសម្រេចនៃទំនាយរបស់យ៉ូអែលតាមវិធីដែលពួកគេនឹកស្មានមិនដល់ ហើយពេត្រុសបាននាំមុខក្នុងការពន្យល់អំពីការសម្រេចនោះ។ (សូមអាន សកម្មភាព ២:១៤-១៨) តាមវិធីនេះ សកម្មពលបរិសុទ្ធបានធ្វើជាអ្នកបង្រៀន ដោយជួយឲ្យពេត្រុសយល់ច្បាស់ថា អ្វីដែលពួកអ្នកកាន់តាមលោកយេស៊ូបានពិសោធ គឺបានសម្រេចទំនាយពីបុរាណនោះ។ សកម្មពលក៏បានធ្វើជាអ្នករំលឹកដែរ ពីព្រោះពេត្រុសមិនគ្រាន់តែបានដកស្រង់ពាក្យរបស់យ៉ូអែលប៉ុណ្ណោះទេ តែក៏បានដកស្រង់ទំនុកពីររបស់ដាវីឌដែរ។ (ទំនុក. ១៦:៨-១១; ១១០:១; សកម្ម. ២:២៥-២៨, ៣៤, ៣៥) អស់អ្នកដែលបានជួបជុំគ្នានៅទីនោះបានឃើញនិងឮអ្វីដែលពិតជាសេចក្ដីជ្រាលជ្រៅរបស់ព្រះមែន។
(៥, ៦. (ក) ក្រោយបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ស្តីអំពីកិច្ចព្រមព្រៀងថ្មី តើមានសំណួរសំខាន់ណាខ្លះដែលត្រូវការចម្លើយ? (ខ) តើរឿងទាំងនោះបានត្រូវលើកឡើងតាមរយៈអ្នកណា? ហើយតើការសម្រេចចិត្តចំពោះរឿងទាំងនោះបានត្រូវធ្វើឡើងតាមវិធីណា?
៥ ក៏ប៉ុន្តែ នៅតែមានរឿងជាច្រើនដែលត្រូវបំភ្លឺសម្រាប់គ្រិស្តសាសនិកនៅសតវត្សរ៍ទី១។ ជាឧទាហរណ៍ មានសំណួរខ្លះអំពីកិច្ចព្រមព្រៀងថ្មីដែលចាប់ផ្ដើមមានសុពលភាពនៅបុណ្យថ្ងៃទី៥០នោះ។ តើកិច្ចព្រមព្រៀងថ្មីនោះជាប់ទាក់ទងតែនឹងជនជាតិយូដានិងពួកអ្នកដែលចូលសាសនាយូដាប៉ុណ្ណោះឬ? តើជនជាតិដទៃក៏អាចចូលក្នុងកិច្ចព្រមព្រៀងនោះ ហើយទទួលការរើសតាំងពីសកម្មពលបរិសុទ្ធដែរឬទេ? (សកម្ម. ១០:៤៥) តើបុរសជនជាតិដទៃត្រូវកាត់ចុងស្បែក ហើយធ្វើតាមច្បាប់ម៉ូសេ មុននឹងចូលក្នុងកិច្ចព្រមព្រៀងឬ? (សកម្ម. ១៥:១, ៥) នេះជាសំណួរសំខាន់ណាស់ ហើយដើម្បីស្ទង់មើលសេចក្ដីជ្រាលជ្រៅទាំងនេះ ពួកគាត់ត្រូវមានសកម្មពលព្រះយេហូវ៉ា។ ប៉ុន្តែ តើសកម្មពលរបស់ព្រះនឹងបើកបង្ហាញសេចក្ដីជ្រាលជ្រៅទាំងនេះតាមរយៈអ្នកណា?
៦ គឺតាមរយៈបងប្រុសៗជាអ្នកទទួលខុសត្រូវដែលបានលើករឿងទាំងនោះ។ ពេត្រុស ប៉ូលនិងបាណាបាសបាននៅកិច្ចប្រជុំនៃគណៈអភិបាល ហើយបានរៀបរាប់អំពីរបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្តទៅលើជនជាតិដទៃដែលមិនកាត់ចុងស្បែក។ (សកម្ម. ១៥:៧-១២) ក្រោយពីបានពិចារណាមើលភ័ស្តុតាងនេះស្របតាមអ្វីដែលបទគម្ពីរភាសាហេប្រឺបានចែងនិងដោយមានជំនួយពីសកម្មពលបរិសុទ្ធ គណៈអភិបាលបានធ្វើការសម្រេចចិត្តមួយ។ បន្ទាប់មក ពួកគាត់បានសរសេរសំបុត្រជូនដំណឹងដល់ក្រុមជំនុំនានាអំពីការសម្រេចចិត្តនោះ។—សូមអាន សកម្មភាព ១៥:២៥-៣០; ១៦:៤, ៥; អេភ. ៣:៥, ៦
៧. តើសេចក្ដីពិតដ៏ជ្រាលជ្រៅនឹងត្រូវបើកបង្ហាញតាមរយៈអ្វី?
៧ ព្រះបានដឹកនាំយ៉ូហាន ពេត្រុស យ៉ាកុបនិងប៉ូលឲ្យសរសេរសំបុត្រ ហើយតាមរយៈសំបុត្រទាំងនោះ រឿងឯទៀតជាច្រើនបានត្រូវបំភ្លឺ។ ប៉ុន្តែនៅពេលមួយ ក្រោយពីបទគម្ពីរគ្រិស្តសាសនិកបានត្រូវសរសេរចប់ អំណោយជាសមត្ថភាពប្រកាសទំនាយនិងចំណេះដ៏អស្ចារ្យដែលព្រះបានបើកបង្ហាញនឹងលែងមានទៀត។ (១កូ. ១៣:៨) តើសកម្មពលបរិសុទ្ធនឹងបន្តធ្វើជាអ្នកបង្រៀននិងអ្នករំលឹកឬទេ? តើសកម្មពលនោះនឹងបន្តជួយពួកគ្រិស្តសាសនិកឲ្យស្ទង់មើលសេចក្ដីជ្រាលជ្រៅរបស់ព្រះឬ? ទំនាយគម្ពីរបានបង្ហាញឲ្យដឹងថា សកម្មពលនោះនឹងធ្វើដូច្នោះមែន។
ក្នុងអំឡុងគ្រាចុងបំផុត
៨, ៩. ក្នុងអំឡុងគ្រាចុងបំផុត តើអ្នកណានឹង«ភ្លឺ»ដោយមានការយល់ធ្លុះអំពីសេចក្ដីជ្រាលជ្រៅ?
៨ ទេវតាម្នាក់បានទាយអំពីគ្រាចុងបំផុតដោយថា៖ «ពួកអ្នកដែលមានប្រាជ្ញា[ឬ«មានការយល់ធ្លុះ»] គេនឹងភ្លឺដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលទាញនាំមនុស្សជាច្រើនឲ្យវិលមកឯសេចក្ដីសុចរិត នោះនឹងភ្លឺដូចជាអស់ទាំងផ្កាយនៅជាដរាបតទៅ . . . ហើយចំណេះនឹងបានចំរើនឡើង»។ (ដាន. ១២:៣, ៤; ព.ថ.) តើពួកអ្នកដែលមានការយល់ធ្លុះនិងដែលភ្លឺជាអ្នកណា? ឧទាហរណ៍របស់លោកយេស៊ូអំពីស្រូវសាលីនិងស្រងែជួយយើងឲ្យដឹងចម្លើយទាំងនេះ។ ស្តីអំពី«ទីបញ្ចប់នៃរបៀបរបបពិភពលោក» លោកបានមានប្រសាសន៍ថា៖ «នៅគ្រានោះ មនុស្សសុចរិតនឹងភ្លឺដូចថ្ងៃ ក្នុងរាជាណាចក្រនៃបិតារបស់ពួកគេ»។ (ម៉ាថ. ១៣:៣៩, ៤៣) ពេលលោកយេស៊ូពន្យល់ឧទាហរណ៍នោះ លោកបានប្រាប់ថា«មនុស្សសុចរិត»គឺជា«កូននៃរាជាណាចក្រ» ពោលគឺពួកគ្រិស្តសាសនិកដែលបានត្រូវរើសតាំង។—ម៉ាថ. ១៣:៣៨
សាក. ៨:២៣) ក៏ប៉ុន្តែ បន្ថែមពីនេះ សេចក្ដីជ្រាលជ្រៅនឹងត្រូវបើកបង្ហាញនៅគ្រាចុងបំផុត។ ទំនាយដែលដានីយ៉ែលបានកត់ទុកនឹងត្រូវ«បិទត្រាទុក»រហូតដល់គ្រានោះ។ (ដាន. ១២:៩) តើសកម្មពលព្រះនឹងស្ទង់មើលសេចក្ដីជ្រាលជ្រៅយ៉ាងដូចម្ដេច? ហើយតាមរយៈអ្នកណា?
៩ តើគ្រិស្តសាសនិកទាំងអស់ដែលបានត្រូវរើសតាំងនឹង«ភ្លឺ»ឬ? ពួកគេនឹងភ្លឺមែនក្នុងន័យម្យ៉ាង ពីព្រោះគ្រិស្តសាសនិកទាំងអស់នឹងចូលរួមក្នុងការផ្សព្វផ្សាយ ក្នុងការជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូនិងក្នុងការលើកទឹកចិត្តគ្នាទៅវិញទៅមកនៅកិច្ចប្រជុំ។ ពួកអ្នកដែលបានត្រូវរើសតាំងនឹងធ្វើជាគំរូក្នុងរឿងទាំងនេះ។ (១០. (ក) ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ តើសកម្មពលបរិសុទ្ធបើកបង្ហាញសេចក្ដីពិតដ៏ជ្រាលជ្រៅតាមរយៈអ្នកណា? (ខ) សូមពន្យល់ពីរបៀបដែលសេចក្ដីពិតស្តីអំពីវិហាររបស់ព្រះយេហូវ៉ាក្នុងន័យធៀបបានត្រូវបំភ្លឺ។
ម៉ាថ. ២៤:៤៥; ១កូ. ២:១៣) គណៈអភិបាលទាំងមូលពិចារណាសេចក្ដីពន្យល់ណាដែលបានត្រូវកែតម្រូវ។ (សកម្ម. ១៥:៦) អ្វីដែលពួកគាត់យល់ ពួកគាត់បោះពុម្ពផ្សាយដើម្បីជាប្រយោជន៍ដល់មនុស្សទាំងអស់។ (ម៉ាថ. ១០:២៧) នៅពេលក្រោយមក ប្រហែលជាត្រូវការការបំភ្លឺបន្ថែមទៀត ហើយអ្វីៗទាំងនេះបានត្រូវពន្យល់ដោយឥតលាក់លៀម។ (សូមមើលប្រអប់«តើសកម្មពលព្រះបានបើកបង្ហាញយ៉ាងដូចម្ដេចនូវអត្ថន័យនៃវិហារក្នុងន័យធៀប?»)។
១០ នៅសម័យយើងនេះ ពេលដែលត្រូវបំភ្លឺរឿងណាមួយក្នុងគម្ពីរ នោះសកម្មពលបរិសុទ្ធជួយគណៈអភិបាលឲ្យយល់សេចក្ដីពិតដ៏ជ្រាលជ្រៅដែលពួកគាត់មិនបានយល់ពីមុន។ ពួកគាត់តំណាង«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ (ការទទួលប្រយោជន៍ពីតួនាទីនៃសកម្មពលព្រះនៅសព្វថ្ងៃនេះ
១១. សព្វថ្ងៃនេះ តើគ្រិស្តសាសនិកទាំងអស់ទទួលប្រយោជន៍យ៉ាងណាពីតួនាទីរបស់សកម្មពលបរិសុទ្ធក្នុងការបើកបង្ហាញសេចក្ដីជ្រាលជ្រៅរបស់ព្រះ?
១១ គ្រិស្តសាសនិកដ៏ស្មោះត្រង់ទាំងអស់ទទួលប្រយោជន៍ពីតួនាទីរបស់សកម្មពលបរិសុទ្ធក្នុងការបើកបង្ហាញសេចក្ដីជ្រាលជ្រៅរបស់ព្រះ។ ដូចគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ដែរ សព្វថ្ងៃនេះ យើងសិក្សា រួចក្រោយមកនឹកឃើញ ហើយអនុវត្តព័ត៌មានដែលសកម្មពលបរិសុទ្ធជួយយើងឲ្យយល់។ (លូក. ១២:១១, ១២) យើងមិនចាំបាច់មានការអប់រំខ្ពស់ទេ ទើបអាចយល់សេចក្ដីពិតដ៏ជ្រាលជ្រៅអំពីព្រះ ដែលបានបោះពុម្ពផ្សាយនោះឡើយ។ (សកម្ម. ៤:១៣) តើតាមរបៀបណាដែលយើងអាចធ្វើឲ្យការយល់ដឹងរបស់យើងអំពីសេចក្ដីជ្រាលជ្រៅរបស់ព្រះបានកាន់តែប្រសើរឡើង? សូមពិចារណាយោបល់ខ្លះៗ។
១២. តើយើងគួរអធិដ្ឋានសុំសកម្មពលបរិសុទ្ធនៅពេលណា?
១២ អធិដ្ឋានសុំសកម្មពលបរិសុទ្ធ។ ពេលយើងពិចារណាមើលព័ត៌មានក្នុងគម្ពីរ មុនបង្អស់យើងគួរអធិដ្ឋានសុំសកម្មពលបរិសុទ្ធជួយណែនាំយើង។ យើងធ្វើដូច្នោះសូម្បីតែយើងនៅតែឯងឬមានពេលបន្ដិចបន្តួចក្ដី។ ការអង្វរសុំដោយចិត្តរាបទាបបែបនេះ ពិតជាធ្វើឲ្យបិតារបស់យើងដែលនៅស្ថានសួគ៌សប្បាយចិត្ត។ ដូចលោកយេស៊ូបានបង្ហាញ ព្រះយេហូវ៉ានឹងឲ្យសកម្មពលបរិសុទ្ធរបស់លោកដោយឥតល័ក្ខខ័ណ្ឌ ពេលយើងសុំលោកដោយចិត្តស្មោះ។—លូក. ១១:១៣
១៣, ១៤. តើការរៀបចំកិច្ចប្រជុំជួយយើងយ៉ាងណាឲ្យយល់សេចក្ដីជ្រាលជ្រៅរបស់ព្រះ?
១៣ រៀបចំសម្រាប់កិច្ចប្រជុំ។ ក្រុមនៃខ្ញុំបម្រើផ្ដល់«អាហារ»ឲ្យយើង«តាមត្រូវពេល»។ «ខ្ញុំបម្រើ»បំពេញភារកិច្ចរបស់ខ្លួនដោយផ្ដល់សេចក្ដីបង្រៀនពីគម្ពីរ ហើយរៀបចំកម្មវិធីសិក្សានិងកិច្ចប្រជុំ។ មុនពួកគាត់សុំ«បងប្អូនរួមជំនឿទាំងអស់គ្នា»ឲ្យពិចារណាព័ត៌មានណាមួយ នោះពួកគាត់បានត្រិះរិះយ៉ាងហ្មត់ចត់ពីមូលហេតុដែលបងប្អូនត្រូវធ្វើដូច្នេះ។ (១ពេ. ២:១៧; កូឡ. ៤:១៦; យូ. ៣) កាលដែលយើងខំអស់ពីសមត្ថភាពដើម្បីធ្វើតាមយោបល់ដែលពួកគាត់ជូន នោះយើងបង្ហាញថាយើងឲ្យសកម្មពលបរិសុទ្ធដឹកនាំយើង។—បប. ២:២៩
១៤ ពេលយើងរៀបចំកិច្ចប្រជុំ ជាការល្អឲ្យយើងបើកមើលបទគម្ពីរដែលមិនបានដកស្រង់ ហើយខំយល់របៀបដែលខគម្ពីរនីមួយៗជាប់ទាក់ទងនឹងប្រធានបទក្នុងអត្ថបទ។ ទម្លាប់នេះនឹងជួយយើងបន្ដិចម្ដងៗឲ្យមានការយល់ដឹងអំពីគម្ពីរកាន់តែជ្រាលជ្រៅឡើង។ (សកម្ម. ១៧:១១, ១២) ការបើកមើលបទគម្ពីរធ្វើឲ្យបទគម្ពីរនោះដិតជាប់ក្នុងគំនិតរបស់យើង ដែលសកម្មពលបរិសុទ្ធអាចជួយ យើងឲ្យនឹកឃើញ។ បន្ថែមទៅទៀត បើយើងឃើញឃ្លាឬប្រយោគនៅទំព័រណាមួយក្នុងគម្ពីរ នេះនាំឲ្យយើងចាំកន្លែងក្នុងទំព័រនោះ ពេលយើងត្រូវការរកខគម្ពីរនោះ។
១៥. ហេតុអ្វីយើងគួរអានសៀវភៅថ្មីៗទាំងអស់ដែលអង្គការយើងបោះពុម្ពផ្សាយ? តើអ្នកផ្ទាល់ធ្វើដូច្នេះដោយរបៀបណា?
១៥ អានសៀវភៅថ្មីៗទាំងអស់របស់អង្គការយើង។ អត្ថបទខ្លះដែលបានបោះពុម្ពផ្សាយមិនបានត្រូវពិនិត្យឡើងវិញនៅកិច្ចប្រជុំរបស់យើងទេ តែអត្ថបទទាំងនោះបានត្រូវរៀបចំជាប្រយោជន៍យើង។ សូម្បីតែអត្ថបទក្នុងទស្សនាវដ្ដីរបស់យើងដែលយើងជូនសាធារណជនក៏ដោយ អត្ថបទទាំងនោះក៏បានត្រូវរៀបចំជាប្រយោជន៍ដល់បងប្អូនយើងដែរ។ ក្នុងពិភពលោកដ៏មមាញឹកនេះ ជារឿយៗយើងត្រូវរង់ចាំអ្នកណាម្នាក់ឬអ្វីមួយ។ ប្រសិនបើយើងយកទៅជាប់ខ្លួននូវសៀវភៅមួយដែលយើងមិនទាន់បានអានឬបានអានខ្លះ នោះយើងអាចឆ្លៀតឱកាសទាំងនេះដើម្បីអានមួយផ្នែក។ សៀវភៅទាំងអស់នោះបានត្រូវស្រាវជ្រាវយ៉ាងហ្មត់ចត់ ហើយបានត្រូវសរសេរដើម្បីលើកទឹកចិត្តអ្នកអាន ព្រមទាំងជួយយើងឲ្យតម្លៃកាន់តែច្រើនឡើងចំពោះអ្វីៗដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ។—ហាប. ២:២
១៦. តើការកត់ទុកនិងការស្រាវជ្រាវសំណួរដែលយើងឆ្ងល់នាំឲ្យមានប្រយោជន៍អ្វី?
១៦ រំពឹងគិត។ ពេលអ្នកអានគម្ពីរឬសៀវភៅដែលមានមូលដ្ឋានលើគម្ពីរ សូមគិតអំពីអ្វីដែលអ្នកកំពុងអាន។ ក្នុងការអាននោះ ប្រហែលជាមានសាច់រឿងដែលទាក់ទងគ្នា ហើយកាលណាអ្នកខំយល់សាច់រឿងនីមួយៗនោះ អ្នកប្រហែលមានសំណួរខ្លះៗ។ អ្នកអាចកត់ទុកសំណួរទាំងនោះដើម្បីស្រាវជ្រាវនៅលើកក្រោយ។ ជាញយដង ពេលយើងស្រាវជ្រាវរឿងដែលយើងឆ្ងល់ នោះយើងសិក្សាបានស៊ីជម្រៅបំផុត។ ពេលយើងធ្វើដូច្នេះ យើងនឹងមានការយល់ដឹងដែលប្រៀបដូចជាឃ្លាំងទ្រព្យផ្ទាល់ខ្លួន ដែលយើងអាចយកមកប្រើនៅពេលណាក៏បាន។—ម៉ាថ. ១៣:៥២
១៧. ស្តីអំពីការសិក្សាដោយខ្លួនឯងនិងជាក្រុមគ្រួសារ តើអ្នកមានកម្មវិធីអ្វី?
១៧ កំណត់ពេលដើម្បីគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។ គណៈអភិបាលបានលើកទឹកចិត្តយើងទាំងអស់គ្នាឲ្យកំណត់ល្ងាចមួយឬពេលផ្សេងទៀតរៀងរាល់សប្ដាហ៍ដើម្បីសិក្សាដោយខ្លួនឯងឬជាក្រុមគ្រួសារ។ ការផ្លាស់ប្ដូរកម្មវិធីកិច្ចប្រជុំផ្ដល់ឱកាសឲ្យយើងធ្វើតាមដំបូន្មាននេះ។ តើអ្នកពិគ្រោះអ្វីក្នុងអំឡុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ? ក្រុមគ្រួសារខ្លះអានគម្ពីរដោយស្រាវជ្រាវខផ្សេងៗដែលធ្វើឲ្យពួកគេឆ្ងល់ ហើយកត់ទុកពាក្យពន្យល់យ៉ាងខ្លីៗក្នុងគម្ពីររបស់ពួកគេ។ ក្រុមគ្រួសារជាច្រើនចំណាយពេលពិភាក្សាគ្នាថា ព័ត៌មានដែលពួកគេបានសិក្សាទាក់ទងនឹងក្រុមគ្រួសាររបស់ពួកគេយ៉ាងណា។ មេគ្រួសារខ្លះរើសព័ត៌មានដែលពួកគេគិតថាក្រុមគ្រួសារត្រូវពិគ្រោះ ឬព័ត៌មានដែលទាក់ទងនឹងប្រធានបទឬសំណួរដែលក្រុមគ្រួសារបានសុំយកមកសិក្សា។ នៅពេលក្រោយៗមក អ្នកពិតជានឹងគិតអំពីប្រធានបទឯទៀតដើម្បីពិគ្រោះជាមួយក្រុមគ្រួសារអ្នក។ *
១៨. ហេតុអ្វីយើងមិនគួររារែកក្នុងការសិក្សាឲ្យស៊ីជម្រៅជាងនូវសេចក្ដីពិតក្នុងបណ្ដាំរបស់ព្រះ?
១៨ លោកយេស៊ូបានមានប្រសាសន៍ថាសកម្មពលព្រះធ្វើជាអ្នកជួយ។ ដូច្នេះ យើងមិនគួររារែកក្នុងការសិក្សាឲ្យស៊ីជម្រៅជាងនូវសេចក្ដីពិតក្នុងបណ្ដាំរបស់ព្រះទេ។ សេចក្ដីពិតនេះគឺជាផ្នែកមួយដ៏មានតម្លៃនៃ«សេចក្ដីស្គាល់ដល់ព្រះ»ឬចំណេះនៃព្រះ ហើយព្រះអញ្ជើញយើងឲ្យស្រាវជ្រាវអំពីសេចក្ដីពិតទាំងនោះ។ (សូមអាន សុភាសិត ២:១-៥) សេចក្ដីពិតទាំងនោះបើកបង្ហាញ«អ្វីដែលព្រះបានរៀបចំទុកសម្រាប់អ្នកដែលស្រឡាញ់លោក»។ កាលដែលយើងព្យាយាមរៀនបណ្ដាំរបស់ព្រះយេហូវ៉ាថែមទៀត នោះសកម្មពលបរិសុទ្ធនឹងជួយយើង ព្រោះ«សកម្មពលរបស់លោកស្ទង់មើលអ្វីៗទាំងអស់ សូម្បីតែសេចក្ដីជ្រាលជ្រៅរបស់ព្រះក៏ដោយ»។—១កូ. ២:៩, ១០
[កំណត់សម្គាល់]
^ វគ្គ 17 សូមមើលកិច្ចបម្រើព្រះ ខែតុលា ឆ្នាំ២០០៨ ទំព័រ១០។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើកិច្ចការពីរអ្វីរបស់សកម្មពលដែលជួយយើងឲ្យស្ទង់មើល«សេចក្ដីជ្រាលជ្រៅរបស់ព្រះ»?
• នៅសតវត្សរ៍ទី១ តើសកម្មពលបរិសុទ្ធបើកបង្ហាញសេចក្ដីពិតដ៏ជ្រាលជ្រៅតាមរយៈអ្នកណា?
• សព្វថ្ងៃនេះ តើសកម្មពលបរិសុទ្ធបំភ្លឺរឿងផ្សេងៗក្នុងគម្ពីរតាមរបៀបណា?
• តើអ្នកអាចធ្វើអ្វីខ្លះដើម្បីទទួលប្រយោជន៍ពីតួនាទីនៃសកម្មពលព្រះ?
[សំណួរសម្រាប់វគ្គនីមួយៗ]
[ប្រអប់នៅទំព័រ៣០]
តើសកម្មពលព្រះបានបើកបង្ហាញយ៉ាងដូចម្ដេចនូវអត្ថន័យនៃវិហារក្នុងន័យធៀប?
ក្នុងអំឡុងសតវត្សរ៍ទី១ សកម្មពលបានបើកបង្ហាញ«សេចក្ដីជ្រាលជ្រៅរបស់ព្រះ»។ សេចក្ដីជ្រាលជ្រៅទាំងនោះរួមមានត្រសាលដែលតំណាងអ្វីដែលឧត្តមជាងនៅស្ថានសួគ៌។ ក្រោយមក សកម្មពលក៏បានបើកបង្ហាញថា វិហារក៏តំណាងអ្វីដែលឧត្តមជាងនៅស្ថានសួគ៌ដែរ។ សាវ័កប៉ូលហៅអ្វីទាំងនោះថា«ត្រសាលដ៏ពិត ជាត្រសាលដែលព្រះយេហូវ៉ាបានដំឡើង មិនមែនមនុស្សទេ»។ (ហេ. ៨:២) ត្រសាលនេះជាវិហារធំមួយក្នុងន័យធៀប ដែលជាការរៀបចំមួយដើម្បីមនុស្សអាចមានចំណងមេត្រីភាពជាមួយព្រះ ដោយសារគ្រឿងបូជា និងឋានៈជាសម្ដេចសង្ឃរបស់លោកយេស៊ូគ្រិស្ត។
«ត្រសាលដ៏ពិត»កើតឡើងនៅឆ្នាំ២៩ គ.ស. ពេលដែលលោកយេស៊ូបានទទួលការជ្រមុជទឹក ហើយព្រះយេហូវ៉ាបានទទួលយកលោកជាអ្នកដែលក្លាយទៅជាគ្រឿងបូជាដ៏ល្អឥតខ្ចោះ។ (ហេ. ១០:៥-១០) ក្រោយលោកយេស៊ូបានស្លាប់ ហើយបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានចូលទៅក្នុងទីបរិសុទ្ធបំផុតនៃវិហារក្នុងន័យធៀប។ នៅទីនោះ លោកបានជូនតម្លៃនៃគ្រឿងបូជារបស់លោក«នៅចំពោះមុខព្រះផ្ទាល់»។—ហេ. ៩:១១, ១២, ២៤
នៅបទគម្ពីរផ្សេងទៀត សាវ័កប៉ូលបានសរសេរអំពីគ្រិស្តសាសនិកដែលបានត្រូវរើសតាំងថា ពួកគេ«កំពុងក្លាយទៅជាវិហារបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា»។ (អេភ. ២:២០-២២) តើវិហារនេះដូច«ត្រសាលដ៏ពិត» ដែលប៉ូលបានរៀបរាប់ក្រោយមកនៅក្នុងសំបុត្ររបស់គាត់ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺឬ? ច្រើនទសវត្សរ៍មកហើយដែលពួកអ្នកបម្រើព្រះយេហូវ៉ាបានគិតដូច្នោះ។ តាមមើលទៅ បងប្អូនយើងគិតថាគ្រិស្តសាសនិកដែលបានត្រូវរើសតាំងកំពុងត្រៀមលក្ខណៈនៅផែនដីដើម្បីក្លាយទៅជា«ថ្ម»នៅវិហាររបស់ព្រះយេហូវ៉ានៅស្ថានសួគ៌។—១ពេ. ២:៥
ក៏ប៉ុន្តែ ជិតដល់ឆ្នាំ១៩៧១ សមាជិកដែលទទួលខុសត្រូវក្នុងក្រុមនៃខ្ញុំបម្រើបានចាប់ផ្ដើមយល់ថា វិហារដែលប៉ូលបាននិយាយក្នុងសំបុត្រជូនចំពោះគ្រិស្តសាសនិកនៅក្រុងអេភេសូរ មិនអាចជាវិហារធំរបស់ព្រះយេហូវ៉ាក្នុងន័យធៀបទេ។ ប្រសិនបើ«ត្រសាលដ៏ពិត»មានគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ នេះមានន័យថាត្រសាលនោះនឹងត្រូវកើតឡើងក្រោយការប្រោសពួកគេឲ្យរស់ឡើងវិញ ដែលបានចាប់ផ្ដើមក្នុងអំឡុង«វត្តមានរបស់លោកម្ចាស់»។ (១ថែ. ៤:១៥-១៧) ប៉ុន្តែ ពេលប៉ូលសំដៅទៅត្រសាល គាត់បានសរសេរថា៖ «ត្រសាលនោះឯងជានិមិត្តរូបដែលទាក់ទងនឹងពេលកំណត់ដែលបានមកដល់ ហើយរហូតដល់ពេលនេះ»។—ហេ. ៩:៩
ដោយពិនិត្យមើលយ៉ាងដិតដល់នូវបទគម្ពីរទាំងនេះនិងបទគម្ពីរឯទៀត យើងយល់ច្បាស់ថា វិហារក្នុងន័យធៀបមិនមែនកំពុងសង់ឡើងទេ។ ហើយយើងក៏យល់ច្បាស់ថាគ្រិស្តសាសនិកដែលបានត្រូវរើសតាំង មិនមែនជា«ថ្ម»ដែលកំពុងរៀបចំនៅផែនដីដើម្បីដាក់បញ្ចូលទៅក្នុងវិហារនោះឡើយ។ ផ្ទុយទៅវិញ គ្រិស្តសាសនិកដែលបានត្រូវរើសតាំងកំពុងបម្រើនៅទីធ្លានិងនៅទីបរិសុទ្ធនៃវិហារក្នុងន័យធៀប ដោយជូនព្រះជារៀងរាល់ថ្ងៃនូវ«សេចក្ដីសរសើរជាគ្រឿងបូជា»។—ហេ. ១៣:១៥
[រូបភាពនៅទំព័រ៣១]
តើយើងអាចធ្វើឲ្យការយល់ដឹង របស់យើងអំពី«សេចក្ដីជ្រាលជ្រៅ របស់ព្រះ»កាន់តែប្រសើរឡើង ដោយរបៀបណា?