ចូរដឹងគុណព្រះដែលផ្ដល់ទឹកភ្លៀង
ចូរដឹងគុណព្រះដែលផ្ដល់ទឹកភ្លៀង
ប្រសិនបើគ្មានភ្លៀង តើជីវិតយើងនឹងទៅជាយ៉ាងណា? ពិតមែន ភ្លៀងច្រើនពេកអាចនាំឲ្យមានគ្រោះទឹកជំនន់។ ម្យ៉ាងទៀត មនុស្សដែលរស់នៅតំបន់ដែលមានរដូវឬអាកាសធាតុត្រជាក់ឬសើម ប្រហែលជាមិនតែងតែចូលចិត្តភ្លៀងឡើយ។ (អែសរ៉ា ១០:៩) ប៉ុន្តែ ចុះយ៉ាងណាមនុស្សរាប់លាននាក់ដែលត្រូវទ្រាំនឹងអាកាសធាតុក្ដៅស្ងួតជាច្រើនខែ? ពេលធ្លាក់ភ្លៀង នេះពិតជាធ្វើឲ្យមានអាកាសធាតុត្រជាក់ស្រួលមែន!
នៅបណ្ដាប្រទេសផ្សេងៗនាសម័យគម្ពីរក៏មានអាកាសធាតុបែបនេះដែរ ដូចជានៅកណ្ដាលតំបន់អាស៊ីដែលសាវ័កប៉ូលបានធ្វើដំណើរជាសាសនទូត ដែលសព្វថ្ងៃស្ថិតនៅតំបន់មួយនៃប្រទេសតួគី។ ពេលនៅតំបន់លីកៅនាពីសម័យបុរាណ ប៉ូលបានប្រាប់មនុស្សនៅតំបន់នោះថា៖ «[ព្រះ]បានផ្ដល់ភ័ស្តុតាងដែលបញ្ជាក់ថាលោកបានធ្វើល្អចំពោះអ្នករាល់គ្នា ដោយធ្វើឲ្យទឹកភ្លៀងធ្លាក់ពីលើមេឃនិងធ្វើឲ្យមានរដូវដែលសម្បូរភោគផល ក៏ឲ្យអាហារជាបរិបូរនិងធ្វើឲ្យចិត្តរបស់អ្នករាល់គ្នាពោរពេញទៅដោយក្ដីរីករាយ»។ (សកម្មភាព ១៤:១៧) សូមកត់សម្គាល់ថា មុនដំបូងប៉ូលបានរៀបរាប់អំពីទឹកភ្លៀង ព្រោះបើគ្មានភ្លៀងទេ នោះគ្មានអ្វីសោះអាចដុះដាល ហើយនឹងមិនមាន«រដូវដែលសម្បូរភោគផល»ឡើយ។
គម្ពីរបានរៀបរាប់ជាច្រើនដងអំពីភ្លៀង។ ក្នុងគម្ពីរ ពាក្យភាសាហេប្រឺនិងភាសាក្រិចសម្រាប់ភ្លៀង មានជាងមួយរយដង។ តើលោកអ្នកចង់ដឹងថែមទៀតឬទេអំពីភ្លៀងដែលជាអំណោយដ៏អស្ចារ្យពីព្រះ? ទន្ទឹមគ្នានេះ តើលោកអ្នកចង់ពង្រឹងជំនឿរបស់លោកអ្នកដែលថាគម្ពីរគឺត្រឹមត្រូវតាមវិទ្យាសាស្ត្រឬទេ?
តើគម្ពីរចែងយ៉ាងណាអំពីភ្លៀង?
លោកយេស៊ូគ្រិស្តបានទាញអារម្មណ៍យើងទៅលើអ្វីមួយដែលចាំបាច់ដើម្បីមានភ្លៀង។ លោកបានមានប្រសាសន៍ថា៖ «បិតារបស់អ្នក . . . លោកធ្វើឲ្យថ្ងៃរះលើមនុស្សអាក្រក់និងមនុស្សល្អ ថែមទាំងបង្អុរភ្លៀងលើមនុស្សសុចរិតនិងមនុស្សទុច្ចរិត»។ (ម៉ាថាយ ៥:៤៥) តើលោកអ្នកកត់សម្គាល់ឬទេថាលោកយេស៊ូបានសំដៅទៅលើថ្ងៃ មុនលោករៀបរាប់អំពីភ្លៀង? នេះគឺត្រឹមត្រូវពីព្រោះព្រះអាទិត្យមិនគ្រាន់តែធ្វើឲ្យរុក្ខជាតិដុះដាលប៉ុណ្ណោះទេ តែក៏ធ្វើឲ្យមានវដ្ដទឹកដែរ។ ត្រូវហើយ គឺកម្ដៅព្រះអាទិត្យដែលបង្ហួតទឹកសមុទ្រប្រហែល៤០០.០០០គីឡូម៉ែត្រគីប ឲ្យទៅជាចំហាយទឹកជារៀងរាល់ឆ្នាំ។ ដោយសារព្រះយេហូវ៉ាបានបង្កើតព្រះអាទិត្យ លោកបានត្រូវហៅយ៉ាងត្រឹមត្រូវថាជាអ្នកដែលបង្ហួតទឹកដើម្បីឲ្យមានភ្លៀង។
គម្ពីរពណ៌នាអំពីវដ្ដទឹកដោយចែងថា៖ «ព្រះ . . . ជក់ទឹកទៅលើឲ្យប្រែជាចំហាយ រួចទំលាក់ជាភ្លៀងវិញ ជាទឹកដែលពពកចាក់ចុះមក ឲ្យធ្លាក់ជាបរិបូរ ស្រោចស្រពលើមនុស្សលោក»។ (យ៉ូប ៣៦:២៦-២៨) ពាក្យទាំងនោះដែលត្រឹមត្រូវតាមវិទ្យាសាស្ត្របានត្រូវសរសេរទុករាប់ពាន់ឆ្នាំមកហើយ តាំងពីពេលនោះមក មនុស្សមានពេលវេលាជាច្រើនដើម្បីស្វែងយល់អំពីវដ្ដទឹក។ សៀវភៅមួយដែលបានបោះពុម្ពផ្សាយនៅឆ្នាំ២០០៣ចែងថា៖ «បច្ចុប្បន្ននេះ យើងមិនដឹងប្រាកដថា ដំណក់ទឹកភ្លៀងកើតមានឡើងតាមរបៀបណាទេ» (Water Science and Engineering)។
ប៉ុន្តែ អ្វីដែលពួកអ្នកវិទ្យាសាស្ត្រដឹង គឺថាដំណក់ទឹកភ្លៀងបានកកើតពីវត្ថុតូចល្អិតដែលក្លាយទៅជាណ្វៃយ៉ូនៃដំណក់ទឹកតូចៗក្នុងពពក។ ដំណក់ទឹកនីមួយៗទាំងនេះត្រូវរីកធំឡើងៗមួយជាមួយលានដងឬច្រើនជាង ទើបអាចបង្កើតបានទឹកភ្លៀងមួយដំណក់។ វិធីស្មុគស្មាញនេះ ប្រហែលជាត្រូវការពីរឬបីម៉ោង។ សៀវភៅខាងវិទ្យាសាស្ត្រមួយបានចែងថា៖ «មានទ្រឹស្តីបីបួនយ៉ាងដែលចែងអំពីរបៀបដែលដំណក់ទឹកអាចក្លាយទៅជាទឹកភ្លៀង ហើយការពន្យល់មួយចំនួន
អំពីកំណើតទឹកភ្លៀង នៅតែទាក់ទាញអារម្មណ៍របស់អ្នកស្រាវជ្រាវ» (Hydrology in Practice)។ព្រះដែលជាអ្នកបង្កើតដំណើរការដែលនាំឲ្យមានទឹកភ្លៀង បានសួរយ៉ូបដែលជាអ្នកបម្រើម្នាក់របស់លោកនូវសំណួរដែលធ្វើឲ្យគាត់មានចិត្តរាបទាប ដែលថា៖ «តើភ្លៀងមានឪពុកឬ? តើអ្នកណាបានបង្កើតដំណក់សន្សើម? តើអ្នកណាបានដាក់ប្រាជ្ញានៅក្នុង[ពពក]? . . . តើអ្នកណានឹងរាប់ពពកដោយប្រាជ្ញាបាន ឬនឹងផ្អៀងដបនៃផ្ទៃមេឃឲ្យទឹកចេញមក?»។ (យ៉ូប ៣៨:២៨, ៣៦, ៣៧) ជាង៣.៥០០ឆ្នាំក្រោយមក ពួកអ្នកវិទ្យាសាស្ត្រនៅតែពិបាកឆ្លើយសំណួរទាំងនេះ។
តើវដ្ដទឹកកើតឡើងដោយរបៀបណា?
ទស្សនវិទូជនជាតិក្រិចបានបង្រៀនថា ប្រភពនៃទឹកទន្លេគឺមិនមែនទឹកភ្លៀងទេ តែជាទឹកសមុទ្រវិញដែលហូរតាមវិធីណាមួយនៅក្រោមដីរហូតទៅដល់កំពូលភ្នំ ហើយបានក្លាយទៅជាទឹកសាប។ សេចក្ដីអត្ថាធិប្បាយមួយខាងគម្ពីរបានអះអាងថា សាឡូម៉ូនក៏ជឿដូច្នេះដែរ។ សូមគិតពិចារណាពាក្យដែលព្រះបានដឹកនាំឲ្យសាឡូម៉ូនសរសេរ ដែលថា៖ «ទន្លេទាំងប៉ុន្មានហូរធ្លាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏ត្រឡប់ទៅហូរតាមផ្លូវដដែលវិញទៀត»។ (សាស្ដា ១:៧) តើសាឡូម៉ូនចង់មានន័យថាមានបំពង់ណាមួយដែលស្រូបទឹកសមុទ្រទៅក្នុងភ្នំដើម្បីក្លាយទៅជាប្រភពទឹកនៃទឹកទន្លេឬ? ដើម្បីឆ្លើយសំណួរនោះ សូមពិនិត្យមើលអ្វីដែលជនរួមជាតិរបស់សាឡូម៉ូនបានជឿស្តីអំពីវដ្ដទឹក។ តើពួកគេជឿខុសឬទេ?
តិចជាងមួយរយឆ្នាំក្រោយសម័យសាឡូម៉ូន អេលីយ៉ាដែលជាអ្នកប្រកាសទំនាយរបស់ព្រះ បានបង្ហាញថាគាត់ដឹងអំពីភ្លៀងថាមកពីទិសណា។ ក្នុងសម័យគាត់ មានគ្រោះរាំងស្ងួតជាងបីឆ្នាំ។ (យ៉ាកុប ៥:១៧) ព្រះយេហូវ៉ាបានធ្វើឲ្យគ្មានភ្លៀងធ្លាក់លើរាស្ត្ររបស់លោក ពីព្រោះពួកគេបានបដិសេធលោកដើម្បីទទួលយកព្រះបាលជាព្រះនៃភ្លៀងរបស់ជនជាតិកាណានវិញ។ ប៉ុន្តែ អេលីយ៉ាបានជួយឲ្យបណ្ដាជនអ៊ីស្រាអែលប្រែចិត្ត ហើយគាត់ស្ម័គ្រចិត្តអធិដ្ឋានទៅព្រះដើម្បីឲ្យមានភ្លៀង។ កាលដែលគាត់កំពុងអធិដ្ឋាន គាត់សុំអ្នកបម្រើរបស់គាត់ឲ្យមើលទៅ«ខាងសមុទ្រ»។ ពេលអ្នកបម្រើបានប្រាប់អេលីយ៉ាអំពី«ពពកតូចប៉ុនបាតដៃមនុស្សឡើងពីសមុទ្រមក» នោះគាត់ដឹងថាព្រះបានធ្វើតាមសំណូមពររបស់គាត់។ មិនយូរក្រោយមក «មេឃត្រឡប់ជាខ្មៅដោយពពកនឹងខ្យល់ ក៏ធ្លាក់ភ្លៀងជាខ្លាំង»។ (ពង្សាវតារក្សត្រទី១ ១៨:៤៣-៤៥) យ៉ាងនេះ អេលីយ៉ាបានបង្ហាញថា គាត់មានការយល់ដឹងអំពីវដ្ដទឹក។ គាត់ដឹងថាពពកនឹងផ្ដុំគ្នានៅលើសមុទ្រ ហើយខ្យល់នឹងបក់ផាត់ពពកនោះទៅទិសខាងកើតទៅដល់ស្រុកសន្យា។ រហូតមកដល់សព្វថ្ងៃ នេះជាចលនារបស់វដ្ដទឹក។
ប្រហែលជាមួយរយឆ្នាំក្រោយអេលីយ៉ាបានអធិដ្ឋានដើម្បីឲ្យមានភ្លៀង កសិករម្នាក់ដែលមានចិត្តរាបទាបឈ្មោះអេម៉ុស បានបញ្ជាក់អំពីព័ត៌មានសំខាន់មួយស្តីអំពីប្រភពនៃវដ្ដទឹក។ ព្រះបានប្រើអេម៉ុសឲ្យប្រកាសទំនាយប្រឆាំងនឹងបណ្ដាជនអ៊ីស្រាអែលពីព្រោះពួកគេបានជិះជាន់មនុស្សក្រីក្រ ព្រមទាំងគោរពបូជាព្រះមិនពិត។ ដើម្បីរួចអេម៉ុស ៥:៦, ៨) នៅពេលក្រោយមក អេម៉ុសបានរៀបរាប់ម្ដងទៀតអំពីការពិតដ៏អស្ចារ្យរបស់វដ្ដទឹក និងដំណើរការរបស់វដ្ដទឹក។ (អេម៉ុស ៩:៦) យ៉ាងនេះ អេម៉ុសបានបង្ហាញថា សមុទ្រជាប្រភពដ៏ធំបំផុតនៃទឹកភ្លៀង។
ជីវិតពីការកាត់ទោសរបស់ព្រះ អេម៉ុសបានដាស់តឿនពួកគេឲ្យ‹ស្វែងរកព្រះយេហូវ៉ាវិញ នោះពួកគេនឹងរស់នៅ›។ បន្ទាប់មកអេម៉ុសបានពន្យល់ថា ពួកគេត្រូវគោរពប្រណិប័តន៍ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ ពីព្រោះលោកជាអ្នកបង្កើតអ្វីៗទាំងអស់ ជាអ្នកដែល«ហៅទឹកសមុទ្រមក រួចចាក់ទៅលើផែនដី»។ (នៅឆ្នាំ១៦៨៧ លោកអិដមិន ហាលីបានបង្ហាញភ័ស្តុតាងជាក់ស្តែងតាមលក្ខណៈវិទ្យាសាស្ត្រថា នេះជាការពិតមែន។ ក៏ប៉ុន្តែ គាត់ត្រូវចាំច្រើនឆ្នាំមុនអ្នកឯទៀតទទួលស្គាល់ភ័ស្តុតាងរបស់គាត់។ សព្វវចនាធិប្បាយមួយបានចែងថា៖ «ការពន្យល់ដែលមាន រហូតដល់ដើមសតវត្សរ៍ទី១៨ គឺថាមានប្រព័ន្ធមួយនៅផែនដីដែលនាំទឹកសមុទ្រទៅកំពូលភ្នំ ហើយនៅទីនោះមានទឹកធ្លាក់»។ (Encyclopædia Britannica Online) សព្វថ្ងៃ មនុស្សស្គាល់ជាទូទៅនូវការពិតអំពីដំណើរការនៃវដ្ដទឹក។ សព្វវចនាធិប្បាយដដែលនេះពន្យល់ថា៖ «ទឹកសមុទ្រហួតឡើងជាចំហាយទឹក រួចកកើតជាដំណក់តូចៗនៅលើអាកាស បន្ទាប់មកធ្លាក់ជាភ្លៀងមកលើផែនដី នៅទីបំផុតហូរចូលក្នុងទន្លេ ហើយត្រឡប់ទៅសមុទ្រវិញ»។ ច្បាស់ណាស់ ពាក្យរបស់សាឡូម៉ូនអំពីដំណើរការនៃភ្លៀងដូចបានកត់ទុកនៅសៀវភៅសាស្ដា ១:៧ សំដៅទៅលើដំណើរការដូចគ្នាដែលទាក់ទងពពកនិងភ្លៀង។
តើនេះគួរបំផុសទឹកចិត្តលោកអ្នក ឲ្យធ្វើអ្វី?
ដោយហេតុថា វដ្ដទឹកបានត្រូវរៀបរាប់យ៉ាងត្រឹមត្រូវបំផុតដោយអ្នកសរសេរផ្សេងៗនៃគម្ពីរ នេះជាភ័ស្តុតាងយ៉ាងច្បាស់ក្រឡែតមួយក្នុងចំណោមភ័ស្តុតាងជាច្រើនដែលបញ្ជាក់ថា គម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះយេហូវ៉ាដែលជាអ្នកបង្កើតមនុស្សជាតិ។ (ធីម៉ូថេទី២ ៣:១៦) ពិតមែនហើយ តាមមើលទៅការគ្រប់គ្រងមិនល្អរបស់មនុស្សទៅលើផែនដីធ្វើឲ្យអាកាសធាតុប្រែប្រួលខុសពីធម្មតា ដោយបណ្ដាលឲ្យមានទឹកជំនន់នៅកន្លែងខ្លះ ហើយមានការរាំងស្ងួតនៅកន្លែងឯទៀត។ ប៉ុន្តែ ព្រះយេហូវ៉ាដែលជាអ្នកបង្កើតវដ្ដទឹកបានសន្យាជាយូរយារណាស់មកហើយថា នៅទីបំផុត លោកនឹងធ្វើអន្តរាគមន៍ ហើយ«បំផ្លាញពួកអ្នកដែលកំពុងបង្ខូចផែនដី»។—ការបើកបង្ហាញ ១១:១៨
ទម្រាំដល់ពេលនោះ តើលោកអ្នកអាចបង្ហាញការដឹងគុណរបស់លោកអ្នកយ៉ាងណាចំពោះភ្លៀងដែលជាអំណោយមួយរបស់ព្រះ? លោកអ្នកអាចធ្វើដូច្នោះដោយសិក្សាគម្ពីរដែលជាបណ្ដាំរបស់លោក ហើយអនុវត្តក្នុងជីវិតនូវអ្វីដែលលោកអ្នករៀន។ ដោយធ្វើដូចនេះ លោកអ្នកនឹងមានសេចក្ដីសង្ឃឹមរួចជីវិតដើម្បីចូលទៅក្នុងពិភពលោកថ្មីរបស់ព្រះ ដែលនៅទីនោះ លោកអ្នកនឹងអាចសប្បាយជារៀងរហូតនឹងអំណោយរបស់ព្រះ។ ត្រូវហើយ«គ្រប់ទាំងរបស់ល្អនិងអំណោយដ៏ល្អឥតខ្ចោះ»មកពីព្រះយេហូវ៉ាដែលជាប្រភពនៃភ្លៀង។—យ៉ាកុប ១:១៧
[រូប/រូបភាពនៅទំព័រ២៤]
(ដើម្បីមើលឃើញទាំងអស់ សូមមើលសៀវភៅ)
កំណជាដំណក់ទឹកតូចៗ
ភ្លៀង
រំហួតទឹកចេញតាមស្លឹករុក្ខជាតិ
រំហួតទឹក
ទឹកដែលហូរធ្លាក់ចុះ
ទឹកដែលជ្រាបចូលក្នុងដី
[រូបភាពនៅទំព័រ២៤]
ពេលអេលីយ៉ាអធិដ្ឋាន អ្នកបម្រើរបស់គាត់មើលទៅ«ខាងសមុទ្រ»