លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គ្រាដ៏ល្អប្រសើរជាងជិតមកដល់ហើយ!

គ្រាដ៏ល្អប្រសើរជាងជិតមកដល់ហើយ!

គ្រា​ដ៏​ល្អ​ប្រសើរ​ជាង​ជិត​មក​ដល់​ហើយ!

​«​ដល់​បន្ដិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេ . . . ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា មរ​ដក ហើយ​នឹង​បាន​ចិត្ត​រីករាយ​ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ​»។—ទំនុក​តម្កើង ៣៧:១០, ១១

តើ​លោក​អ្នក​ចង់​ឲ្យ​ទំនាយ​ដែល​បាន​ដក​ស្រង់​ខាង​លើ​នេះ​ក្លាយ​ជា​ការ​ពិត​ឬ​ទេ? លោក​អ្នក​ពិត​ជា​ចង់​មែន។ មាន​មូលហេតុ​ជាក់​ស្តែង​ដើម្បីឲ្យ​យើង​ជឿ​ថា​ទំនាយ​នេះ​នឹង​ក្លាយ​ជា​ការ​ពិត​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

អត្ថបទ​មុន​ៗ​យើង​បាន​ពិគ្រោះ​គ្នា​អំពី​ទំនាយ​ខ្លះ​ៗ​ដែល​បង្ហាញ​ភ័ស្តុតាង​ថា​យើង​កំពុង​រស់​នៅ​ក្នុង​«​គ្រា​ចុង​ក្រោយ​បង្អស់​»។ (​ធីម៉ូថេ​ទី​២ ៣:១​-​៥​) ព្រះ​បាន​បណ្ដាល​ឲ្យ​អ្នក​ដែល​សរសេរ​គម្ពីរ​ប្រាប់​ទុក​ជា​មុន​អំពី​ព្រឹត្ដិការណ៍​ទាំង​នោះ ដើម្បី​យើង​អាច​មាន​សេចក្ដី​សង្ឃឹម​បាន។ (​រ៉ូម ១៥:៤​) ការ​សម្រេច​នៃ​ទំនាយ​ទាំង​នោះ​បង្ហាញ​ថា​បញ្ហា​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ​ជិត​ដល់​ទី​បញ្ចប់​ហើយ។

តើ​នឹង​មាន​អ្វី​កើត​ឡើង​ក្រោយ​ពី​គ្រា​ចុង​ក្រោយ​បង្អស់​បាន​ដល់​ទី​បញ្ចប់? គឺ​រាជាណាចក្រ​របស់​ព្រះ​នឹង​គ្រប់​គ្រង​លើ​មនុស្ស​ជាតិ។ (​ម៉ាថាយ ៦:៩, ១០​) សូម​ពិចារណា​នូវ​របៀប​ដែល​គម្ពីរ​ពណ៌​នា​អំពី​ស្ថានភាព​ដែល​មាន​នៅ​លើផែនដី​នៅ​ពេល​នោះ:

ការ​អត់​ឃ្លាន​នឹង​ត្រូវ​បំបាត់​ចោល។ ​«​នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក​[​ផែនដី​] រហូត​ដល់​កំពូល​ភ្នំ ឯ​គួរ​ស្រូវ នោះ​នឹង​ទ្រេត​ចុះ​ឡើង​»។—ទំនុកតម្កើង ៧២:១៦

ជំងឺ​នឹង​លែង​មាន​ទៀត។ ​«​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង គេ​នឹង​មិន​ថា​៖ ខ្ញុំ​ឈឺ​ទៀត​ឡើយ​»។—អេសាយ ៣៣:២៤

ផែនដី​នឹង​ទៅ​ជា​ស្អាត​ឡើង​វិញ។ ​«​ទី​រហោ​ស្ថាន ហើយ​ទី​ហួត​ហែង នឹង​មាន​សេចក្ដី​អំណរ ឯ​សមុទ្រ​ខ្សាច់​នឹង​រីករាយ ហើយ​ផ្កា​ឡើង​ដូច​ជា​កុឡា​ប​»។—អេសាយ ៣៥:១

នេះ​គ្រាន់តែ​ជា​ទំនាយ​ខ្លះ​ៗ​ក្នុង​គម្ពីរ​ដែល​លើក​ទឹក​ចិត្ត​យើង ហើយ​បន្ដិច​ទៀត​ទំនាយ​ទាំង​នេះ​នឹង​សម្រេច​ជាក់​ជា​មិន​ខាន។ យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​សួរ​សាក្សី​ព្រះ​យេហូវ៉ា ដើម្បី​បង្ហាញ​លោក​អ្នក​អំពី​មូលហេតុ​ដែល​ពួក​គេ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា គ្រា​ដ៏​ប្រសើរ​ជាង ជិត​មក​ដល់​ហើយ!