លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកដឹងឬទេ?

តើអ្នកដឹងឬទេ?

តើ​អ្នក​ដឹង​ឬ​ទេ?

តើ​ឈ្មោះ​ដែល​គេ​បាន​បោះត្រា​លើ​ដី​ឥដ្ឋ​នៅ​សម័យ​បុរាណ ដូច​ឈ្មោះ​ដែល​មាន​ក្នុង​គម្ពីរ​ឬ​ទេ?

កាល​ពី​សម័យ​បុរាណ អ្នក​ដែល​កាន់​ឯកសារ​របស់​រដ្ឋ​ដែល​មាន​ជា​ផ្លូវ​ការ គាត់​មូល​ឯកសារ​នោះ ចង​ខ្សែ ដាក់​ដី​ឥដ្ឋ​សើម​មួយ​ដុំ​លើ​ចំណង ហើយ​បោះត្រា​លើ​ដី​ឥដ្ឋ​នោះ។ ធម្មតា​ក្នុង​ត្រា​នីមួយ​ៗ​គេ​ឆ្លាក់​សញ្ញា​ផ្សេង​ៗ ហើយ​នេះ​គឺ​ដើម្បី​សម្គាល់​ជា​ហត្ថលេខា ជា​សាក្សី និង​បញ្ជាក់​ថា​ឯកសារ​នោះ​ត្រឹម​ត្រូវ​តាម​ច្បាប់។

សញ្ញា​ដែល​គេ​ឆ្លាក់​ក្នុង​ត្រា​ជួនកាល​គេ​ក៏​ឆ្លាក់​ក្នុង​ចិញ្ចៀន​ដែរ ហើយ​នេះ​បាន​ចាត់​ទុក​ថា​ជា​អ្វីដែល​មាន​តម្លៃ​ណាស់។ (​លោកុប្បត្តិ ៣៨:១៨; នាងអេសធើរ ៨:​៨; យេរេមា ៣២:៤៤​) ជា​ច្រើន​ដង សញ្ញា​នោះ​មាន​ឈ្មោះ​របស់​ម្ចាស់​ត្រា ឋានៈ និង​ឈ្មោះ​របស់​ឪពុក​គាត់។

ក្រុម​ពួក​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ស្នាម​ដែល​មាន​សញ្ញា​របស់​ត្រា​ពី​សម័យ​បុរាណ​រាប់​រយ ដែល​គេ​ហៅថាប៊ូលឡា។ ស្នាម​ដែល​មាន​សញ្ញា​របស់​ត្រាខ្លះ​មាន​ឈ្មោះ​របស់​អ្នក​ដែល​បាន​កត់​សរសេរ​ក្នុងគម្ពីរ។ ជា​ឧទាហរណ៍ បុរាណវត្ថុវិទូ​បាន​រក​ឃើញ​ស្នាមដែល​មាន​សញ្ញា​របស់​ត្រា​ដែល​ពួក​គេ​ជឿ​ជាក់​ថា​ជា​របស់​ស្តេច​យូដា​ពីរ​អង្គ។ ស្នាម​ត្រា​មួយ​មាន​អក្សរ​ថា​«​ជា​របស់​ផង​អ័​ហាស [​បុត្រ​របស់​]​យេហូ​ថា​ម​[​ឬ​យ៉ូថាម​] ជា​ស្តេច​យូដា​»។ ស្នាម​ត្រា​មួយ​ទៀត​មាន​អក្សរ​ថា​«​ជា​របស់​ផង​ហេសេគា [​បុត្រ​របស់​]​អ័ហាស ជា​ស្តេច​យូដា​»។ (​ពង្សាវតារក្សត្រទី២ ១៦:១, ២០​) ស្តេច​អ័​ហាស​និង​ហេសេគា​បាន​សោយរាជ្យ​ក្នុង​អំឡុង​សតវត្សរ៍ទី​៨ មុន​គ.ស.។

ពួក​អ្នក​ប្រាជ្ញ​បាន​ពិនិត្យ​មើល​សញ្ញា​របស់​ស្នាម​ត្រា​មួយ​ចំនួន​ទៀត​ដែល​ពួក​គេ​ជឿ​ជាក់​ថា​ជា​របស់​បុគ្គល​ខ្លះ​ក្នុង​គម្ពីរ។ ក្នុង​ចំណោម​នោះ​ក៏​មាន​មនុស្ស​ដែល​យេរេមា​បាន​រៀប​រាប់​ក្នុង​សំ​នេរ​របស់​គាត់​ដែរ ដូចជា​បារូក(​ជា​ស្មៀន​របស់​យេរេមា​) កេ​ម៉ា​រា(​«​ជា​កូន​សាផាន​»​) យេ​រ៉ា​ម្អែ​ល(​‹ជា​កូន​ស្តេច›​) យេ​ហ៊ូកាល(​«​ជា​កូន​សេលេមា​»​) សេរ៉ា​យ៉ា(​បង​ឬ​ប្អូន​ប្រុស​របស់​បារូក​)។—យេរេមា ៣២:១២; ៣៦:៤, ១០, ២៦; ៣៨:​១; ៥១:៥៩

[​រូបភាពនៅទំព័រ៣២​]

ស្នាម​ត្រា​លើ​ដី​ឥដ្ឋ​ដែល​មាន​ឈ្មោះ​របស់​ស្តេច​ហេសេគា​និង​អ័​ហាស (​ខាង​មុខ​)អាច​ជា​របស់​បារូក (​ខាង​ក្រោយ​)​

[​អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​នៅ​ទំព័រ​៣២​]

Back: Courtesy of Israel Museum, Jerusalem Front: www.BibleLandPictures .com / Alamy