ចូរទុកចិត្ដលើព្រះយេហូវ៉ាជា«ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»
ចូរទុកចិត្តលើព្រះយេហូវ៉ាជា«ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»
«សូមសរសើរព្រះ ជាបិតារបស់លោកយេស៊ូគ្រិស្តដែលជាម្ចាស់របស់យើង ជាបិតានៃសេចក្ដីមេត្ដាករុណា និងជាព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»។—២កូ. ១:៣
១. មិនថាមានអាយុប៉ុន្មានក៏ដោយ តើមនុស្សត្រូវការអ្វី?
តាំងពីយើងកើតមក យើងត្រូវការការសម្រាលទុក្ខ។ កូនង៉ែតប្រើសំឡេងរបស់វាដើម្បីធ្វើឲ្យយើងដឹងថាពេលណាវាត្រូវការការសម្រាលទុក្ខ។ ប្រហែលជាពេលវាឃ្លានឬក៏ពេលវាចង់ឲ្យយើងព។ ទោះជាយើងធំឡើងក៏ដោយ យើងក៏ច្រើនតែមានអារម្មណ៍ថាខ្លួនត្រូវការការសម្រាលទុក្ខដែរ ជាពិសេសពេលដែលយើងជួបនូវស្ថានការណ៍ពិបាក។
២. តើព្រះយេហូវ៉ាបានផ្ដល់នូវការធានាអ្វីចំពោះពួកអ្នកដែលទុកចិត្តទៅលើលោក?
២ សមាជិកក្នុងក្រុមគ្រួសារ និងមិត្តភក្ដិច្រើនតែអាចសម្រាលទុក្ខយើងបានមួយកម្រិត។ ក៏ប៉ុន្តែ ពួកគេមិនអាចជួយយើងបានគ្រប់ស្ថានការណ៍ដែលធ្វើឲ្យយើងពិបាកចិត្តនោះទេ។ មានតែព្រះទេដែលអាចផ្ដល់ឲ្យនូវការសម្រាលទុក្ខ មិនថាយើងពិបាកចិត្តដោយសារស្ថានការណ៍ណាក៏ដោយ។ បណ្ដាំរបស់លោកបានធានាយើងថា៖«ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នកដែលអំពាវនាវដល់ទ្រង់ . . . ក៏នឹងឮពាក្យអំពាវនាវរបស់គេ»ផង។ (ទំនុក. ១៤៥:១៨, ១៩) ពិតមែនហើយ «ព្រះនេត្រព្រះយេហូវ៉ាទតទៅចំពោះមនុស្សសុចរិត ហើយព្រះកាណ៌ទ្រង់ក៏ប្រុងស្ដាប់សំរែករបស់គេ»។ (ទំនុក. ៣៤:១៥) ប៉ុន្តែ បើយើងចង់ទទួលការគាំទ្រនិងការសម្រាលទុក្ខពីព្រះ នោះយើងត្រូវតែទុកចិត្តទៅលើលោក។ ដាវីឌជាអ្នកតែងទំនុកតម្កើងបានបញ្ជាក់អំពីចំណុចនេះយ៉ាងច្បាស់ដោយច្រៀងថា៖ «ព្រះយេហូវ៉ាទ្រង់នឹងបានជាទីពឹងជ្រកដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន គឺជាទីពឹងនៅគ្រាលំបាក ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់ គេនឹងទុកចិត្តដល់ទ្រង់ ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់មិនបានបោះបង់ចោលពួកអ្នកដែលស្វែងរកទ្រង់ឡើយ»។—ទំនុក. ៩:៩, ១០
៣. តើលោកយេស៊ូបានបង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះរាស្ត្ររបស់លោកយ៉ាងដូចម្ដេច?
៣ អ្នកបម្រើរបស់ព្រះយេហូវ៉ាមានតម្លៃណាស់ចំពោះលោក។ លោកយេស៊ូបានបញ្ជាក់អំពីចំណុចនេះយ៉ាងច្បាស់ពេលលោកមានប្រសាសន៍ថា៖ «គេលក់ចាបពូកប្រាំក្បាលថ្លៃពីរសេន មែនទេ? ប៉ុន្តែព្រះមិនភ្លេចចាបទាំងនោះឡើយ សូម្បីតែចាបមួយក៏ដោយ។ ប៉ុន្តែសូម្បីតែចំនួនសរសៃសក់នៅលើក្បាលអ្នករាល់គ្នា ក៏លោកជ្រាបដែរ។ កុំខ្លាចឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃជាងចាបពូកជាច្រើនទៅទៀត»។ (លូក. ១២:៦, ៧) តាមរយៈអ្នកប្រកាសទំនាយយេរេមា ព្រះយេហូវ៉ាបានប្រាប់ដល់រាស្ត្ររបស់លោកពីសម័យបុរាណថា៖ «អញបានស្រឡាញ់ឯងដោយសេចក្ដីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំឯងមកដោយសេចក្ដីសប្បុរស»។—យេ. ៣១:៣
៤. ហេតុអ្វីយើងអាចទុកចិត្តទៅលើការសន្យារបស់ព្រះយេហូវ៉ា?
៤ ការទុកចិត្តទៅលើព្រះយេហូវ៉ានិងទៅលើការសម្រេចនៃសេចក្ដីសន្យារបស់លោកអាចនាំឲ្យយើងទទួលការសម្រាលទុក្ខនៅពេលដែលយើងមានទុក្ខកង្វល់។ ហេតុនេះហើយ យើងគួរមានទំនុកចិត្តដូចពាក្យរបស់យ៉ូស្វេដែលគាត់បាននិយាយថា៖ «ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានមានបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ ទាំងអស់បានសំរេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ»។ (យ៉ូស. ២៣:១៤) បន្ថែមទៅទៀត យើងអាចទុកចិត្តថា«ព្រះគឺស្មោះត្រង់» ហើយលោកនឹងមិនដែលលះចោលអ្នកបម្រើដ៏ស្មោះត្រង់របស់លោកឡើយ ថ្វីបើយើងឈឺចិត្តដោយសារស្ថានការណ៍ពិបាកអស់មួយរយៈពេលខ្លីក៏ដោយ។—សូមអាន កូរិនថូសទី១ ១០:១៣
៥. តើយើងអាចសម្រាលទុក្ខអ្នកឯទៀតយ៉ាងដូចម្ដេច?
កូរិនថូសទី២ ១:៣, ៤) គ្មាននរណាឬគ្មានអ្វីអាចដាក់កម្រិតទៅលើបិតានៅស្ថានសួគ៌របស់យើងបានទេ ហេតុនេះហើយ លោកអាចធ្វើអ្វីក៏ដោយដែលចាំបាច់ដើម្បីសម្រាលទុក្ខពួកអ្នកដែលស្រឡាញ់លោក។ ជាលទ្ធផល យើងអាចជួយសម្រាលទុក្ខបងប្អូនរួមជំនឿដែលមាន«សេចក្ដីវេទនា ទោះជាបែបណាក៏ដោយ»។ យើងអាចធ្វើដូច្នេះបាន«តាមរយៈការសម្រាលទុក្ខដែលរូបយើងកំពុងទទួលពីព្រះ»។ ពេលយើងសម្រាលទុក្ខពួកអ្នកដែលអស់សង្ឃឹម នេះពិតជាបង្ហាញអំពីសមត្ថភាពដ៏អស្ចារ្យរបស់ព្រះយេហូវ៉ាមែន!
៥ សាវ័កប៉ូលបានហៅព្រះយេហូវ៉ាថាជា«ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»។ ពាក្យ«សម្រាលទុក្ខ»មានន័យថាការធ្វើឲ្យនរណាម្នាក់ដែលមានទុក្ខកង្វល់ឬការពិបាកចិត្តបានធូរស្បើយឡើងវិញ។ បុគ្គលម្នាក់អាចសម្រាលទុក្ខមនុស្សពិបាកចិត្តដោយធ្វើឲ្យទុក្ខកង្វល់ឬទុក្ខព្រួយរបស់គាត់រសាយ និងលើកទឹកចិត្តគាត់។ ព្រះយេហូវ៉ាពិតជាបានធ្វើដូច្នេះមែន។ (សូមអានការស៊ូទ្រាំនឹងបញ្ហាដែលនាំឲ្យមានទុក្ខកង្វល់
៦. សូមឲ្យឧទាហរណ៍អំពីបញ្ហាខ្លះៗដែលអាចបណ្ដាលឲ្យមនុស្សមានទុក្ខកង្វល់។
៦ យើងត្រូវការការសម្រាលទុក្ខចំពោះរឿងជាច្រើនក្នុងជីវិត។ មូលហេតុដ៏ធំបំផុតមួយនៃទុក្ខព្រួយគឺការបាត់បង់បុគ្គលជាទីស្រឡាញ់ដោយសារសេចក្ដីស្លាប់ ជាពិសេសប្ដីឬប្រពន្ធ ឬក៏កូន។ ការសម្រាលទុក្ខក៏ត្រូវការដែរចំពោះមនុស្សដែលរងគ្រោះដោយសារការរើសអើង ឬការប្រកាន់ពូជសាសន៍។ សុខភាពខ្សោយ ភាពចាស់ជរា ភាពក្រីក្រ បញ្ហាខាងចំណងអាពាហ៍ពិពាហ៍ ឬពិភពលោកដែលពោរពេញទៅដោយទុក្ខកង្វល់ អាចនាំឲ្យមនុស្សម្នាក់ៗត្រូវការនូវការសម្រាលទុក្ខ។
៧. (ក) ក្នុងស្ថានភាពដែលពិបាកយ៉ាងខ្លាំង តើយើងត្រូវការការសម្រាលទុក្ខបែបណា? (ខ) តើព្រះយេហូវ៉ាអាចធ្វើយ៉ាងណាដើម្បីព្យាបាលអស់អ្នកដែលមានចិត្ត«ខ្ទេចខ្ទាំ ហើយទន់ទាប»?
៧ ពេលយើងមានទុក្ខកង្វល់ នេះអាចមានឥទ្ធិពលទៅលើចិត្ត គំនិត អារម្មណ៍ សុខភាព ថែមទាំងជំនឿរបស់យើងផងដែរ។ ហេតុនេះហើយ យើងប្រហែលជាត្រូវការការសម្រាលទុក្ខដែលធ្វើឲ្យយើងធូរស្បើយ។ ជាឧទាហរណ៍ សូមពិចារណាអំពីចិត្តរបស់យើង។ បណ្ដាំរបស់ព្រះបានបង្ហាញថាចិត្តរបស់យើងអាច«ខ្ទេចខ្ទាំ ហើយទន់ទាប»។ (ទំនុក. ៥១:១៧) ព្រះយេហូវ៉ាពិតជាអាចដោះស្រាយចំពោះស្ថានភាពនេះបាន ព្រោះលោកអាច«ប្រោសអស់អ្នកដែលមានចិត្តសង្រេងឲ្យបានជា ក៏រុំរបួសឲ្យគេផង»។ (ទំនុក. ១៤៧:៣) ទោះជាយើងស្ថិតក្នុងស្ថានភាពដែលពិបាកយ៉ាងខ្លាំងក៏ដោយ ព្រះអាចធ្វើឲ្យចិត្តដែលឈឺចាប់របស់យើងបានធូរស្បើយ បើយើងអធិដ្ឋានដោយមានជំនឿយ៉ាងខ្លាំងទៅលោក ហើយធ្វើតាមច្បាប់របស់លោក។—សូមអាន យ៉ូហានទី១ ៣:១៩-២២; ៥:១៤, ១៥
៨. ពេលដែលយើងមានទុក្ខកង្វល់ក្នុងគំនិត តើព្រះយេហូវ៉ាអាចជួយយើងយ៉ាងដូចម្ដេច?
៨ គំនិតរបស់យើងច្រើនតែត្រូវការការសម្រាលទុក្ខ ពីព្រោះទុក្ខលំបាកផ្សេងៗអាចធ្វើឲ្យយើងខ្វល់គំនិតយ៉ាងខ្លាំង។ បើពឹងលើកម្លាំងរបស់យើង នោះយើងទំនងជាមិនអាចស៊ូទ្រាំនឹងការល្បងលនៃជំនឿទាំងនេះបានទេ។ ក៏ប៉ុន្តែ អ្នកតែងទំនុកតម្កើងបានច្រៀងថា៖ «គ្រាដែលទូលបង្គំមានគំនិតសាន់វ័ណ្ឌក្នុងចិត្តជាច្រើន នោះសេចក្ដីកំសាន្តចិត្តនៃទ្រង់ក៏ជាទីរីករាយដល់ព្រលឹងទូលបង្គំវិញ»។ (ទំនុក. ៩៤:១៩) បន្ថែមទៅទៀត ប៉ូលបានសរសេរថា៖ «កុំខ្វល់ចិត្តអំពីអ្វីឡើយ តែដោយអធិដ្ឋាន អង្វរសុំ ព្រមទាំងថ្លែងអំណរគុណ ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ហើយសេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្តនិងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា តាមរយៈគ្រិស្តយេស៊ូ»។ (ភី. ៤:៦, ៧) ការអាននិងការរំពឹងគិតទៅលើបទគម្ពីរអាចជាជំនួយយ៉ាងធំក្នុងការជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខកង្វល់ដែលមានក្នុងគំនិតរបស់យើងបាន។—២ធី. ៣:១៥-១៧
៩. តើយើងអាចស៊ូទ្រាំនឹងទុក្ខកង្វល់ដែលមានក្នុងអារម្មណ៍របស់យើងយ៉ាងដូចម្ដេច?
៩ ជួនកាល យើងប្រហែលជាធ្លាក់ទឹកចិត្តយ៉ាងខ្លាំងដែលធ្វើឲ្យយើងមានអារម្មណ៍ទុទ្ទិដ្ឋិនិយម។ យើងប្រហែលជាមានអារម្មណ៍ថាខ្លួនមិនអាចមានសមត្ថភាពធ្វើតាមអ្វីដែលព្រះចង់ឲ្យយើងធ្វើ ឬបំពេញឯកសិទ្ធិណាមួយក្នុងក្រុមជំនុំបានទេ។ ត្រង់ចំណុចនេះ ព្រះយេហូវ៉ាក៏អាចសម្រាលទុក្ខ និងជួយយើងបានដែរ។ ជាឧទាហរណ៍ ពេលដែលយ៉ូស្វេទទួលភារកិច្ចដឹកនាំបណ្ដាជនអ៊ីស្រាអែលប្រឆាំងនឹងសត្រូវដ៏ខ្លាំងពូកែ ម៉ូសេបានប្រាប់បណ្ដាជនថា៖ «ចូរមានកំឡាំងហើយចិត្តក្លាហានឡើង កុំឲ្យខ្លាច ឬមានសេចក្ដីភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ាជាព្រះនៃឯង ដែលយាងទៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងទេ ក៏មិនដែលលះចោលឯងដែរ»។ (ចោ. ៣១:៦) ដោយមានជំនួយពីព្រះយេហូវ៉ា យ៉ូស្វេអាចដឹកនាំរាស្ត្ររបស់ព្រះចូលក្នុងស្រុកសន្យា និងអាចយកជ័យជម្នះលើសត្រូវរបស់ពួកគេ។ មុននោះកាលនៅឯសមុទ្រក្រហម ម៉ូសេក៏ធ្លាប់បានទទួលជំនួយបែបនេះពីព្រះដែរ។—និក្ខ. ១៤:១៣, ១៤, ២៩-៣១
១០. បើទុក្ខកង្វល់បានធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើង តើយើងអាចទទួលជំនួយអ្វី?
១០ ពេលមានព្រឹត្ដិការណ៍កើតឡើងដែលធ្វើឲ្យយើងមានទុក្ខកង្វល់យ៉ាងខ្លាំង នោះអាចប៉ះពាល់ដល់សុខភាពរបស់យើង។ ប្រាកដណាស់ ការញ៉ាំអាហារដែលមានជីវជាតិ សម្រាកឲ្យបានគ្រប់គ្រាន់ និងហាត់ប្រាណ ហើយរក្សាឲ្យមានអនាម័យ អាចធ្វើឲ្យយើងមានសុខភាពល្អ។ ម្យ៉ាងទៀត បើយើងគិតអំពីអ្វីដែលគម្ពីរចែងអំពីអនាគត នោះប្រហែលជាមានឥទ្ធិពលល្អទៅលើសុខភាពរបស់យើង។ ហេតុនេះ ពេលដែលយើងមានទុក្ខកង្វល់ខ្លះៗ សូមឲ្យយើងចងចាំអំពីគំរូរបស់ប៉ូល និងពាក្យលើកទឹកចិត្តរបស់គាត់ដែលថា៖ «យើងត្រូវគេគាបសង្កត់នៅគ្រប់ច្រកល្ហក តែមិនមែនដោយរើមិនរួចឡើយ យើងទាល់គំនិត តែមិនមែនទាល់ច្រកទេ យើងត្រូវគេបៀតបៀន តែមិនបានត្រូវចោលឲ្យនៅតែឯងឡើយ យើងត្រូវគេផ្ដួលដល់ដី តែយើងមិនត្រូវគេបំផ្លាញទេ»។—១១. តើយើងអាចធ្វើយ៉ាងណាដើម្បីកុំឲ្យធ្លាក់ខ្លួនខ្សោយខាងជំនឿ?
១១ ទុក្ខលំបាកខ្លះអាចជះឥទ្ធិពលអាក្រក់ទៅលើជំនឿរបស់យើង។ ត្រង់ចំណុចនេះ ព្រះយេហូវ៉ាក៏អាចជួយសង្គ្រោះយើងផងដែរ។ បណ្ដាំរបស់លោកបានធានាយើងថា៖ «ព្រះយេហូវ៉ាទ្រង់គាំទ្រដល់អស់អ្នកដែលដួល ក៏លើកពួកអ្នកដែលត្រូវឱនឡើងវិញ»។ (ទំនុក. ១៤៥:១៤) ដើម្បីជួយយើងកុំឲ្យធ្លាក់ខ្លួនខ្សោយខាងជំនឿ យើងគួរស្វែងរកជំនួយពីពួកអ្នកចាស់ទុំក្នុងក្រុមជំនុំ។ (យ៉ា. ៥:១៤, ១៥) បន្ថែមទៅទៀត ការចងចាំជានិច្ចនូវបទគម្ពីរដែលចែងអំពីសេចក្ដីសង្ឃឹមដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ អាចជួយទ្រទ្រង់យើង ពេលយើងជួបការល្បងលខាងជំនឿ។—យ៉ូន. ១៧:៣
ឧទាហរណ៍ខ្លះៗដែលបញ្ជាក់អំពី ការសម្រាលទុក្ខរបស់ព្រះ
១២. តើព្រះយេហូវ៉ាបានសម្រាលទុក្ខអាប្រាហាំយ៉ាងដូចម្ដេច?
១២ ព្រះបានដឹកនាំអ្នកតែងទំនុកតម្កើងឲ្យប្រកាសថា៖ «សូម[ព្រះយេហូវ៉ា]នឹកចាំពីសេចក្ដីដែលទ្រង់មានបន្ទូលដល់អ្នកបំរើទ្រង់ ជាសេចក្ដីដែលនាំឲ្យទូលបង្គំមានសេចក្ដីសង្ឃឹម នេះហើយជាសេចក្ដីកំសាន្តចិត្តដល់ទូលបង្គំ ក្នុងវេលាដែលទូលបង្គំកើតទុក្ខព្រួយ គឺព្រះបន្ទូលទ្រង់បានប្រោស ឲ្យទូលបង្គំមានកំឡាំងឡើង»។ (ទំនុក. ១១៩:៤៩, ៥០) សព្វថ្ងៃនេះ យើងមានបណ្ដាំរបស់ព្រះយេហូវ៉ាជាលាយលក្ខណ៍អក្សរ ដែលរៀបរាប់អំពីឧទាហរណ៍ជាច្រើនដែលព្រះបានសម្រាលទុក្ខពួកអ្នកបម្រើរបស់លោក។ ជាឧទាហរណ៍ អាប្រាហាំប្រហែលជាមានទុក្ខកង្វល់ខ្លាំងណាស់ ពេលដែលគាត់ដឹងថាព្រះយេហូវ៉ាជិតបំផ្លាញទីក្រុងសូដុម និងកូម៉ូរ៉ា។ បុរសចំណាស់ដ៏ស្មោះត្រង់នេះបានសួរព្រះថា៖ «តើទ្រង់នឹងបំផ្លាញមនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់ផងដែរឬអី?»។ ព្រះយេហូវ៉ាបានសម្រាលទុក្ខគាត់ដោយធានាដល់គាត់ថា បើមានតែមនុស្សសុចរិត៥០នាក់ នោះលោកនឹងមិនបំផ្លាញទីក្រុងសូដុមឡើយ។ ក៏ប៉ុន្តែ អាប្រាហាំបានសួរព្រះយេហូវ៉ាប្រាំដងទៀតថា ចុះយ៉ាងណាបើមានមនុស្សសុចរិតតែ៤៥នាក់? ចុះបើ៤០នាក់? ចុះបើ៣០នាក់? ចុះបើ២០នាក់? ចុះបើ១០នាក់? រាល់ដង ព្រះយេហូវ៉ាបានអត់ធ្មត់ ហើយបានឆ្លើយទៅអាប្រាហាំដោយមានការធានាថាទីក្រុងសូដុមមិនត្រូវបំផ្លាញឡើយ។ ទោះជានៅទីនោះមិនមានមនុស្សសុចរិតដល់១០នាក់ផង ក៏ព្រះយេហូវ៉ាបានសង្គ្រោះឡុតនិងកូនស្រីទាំងពីរនាក់របស់គាត់ដែរ។—លោ. ១៨:២២-៣២; ១៩:១៥, ១៦, ២៦
១៣. តើហាណាបានបង្ហាញយ៉ាងដូចម្ដេចថានាងទុកចិត្តទៅលើព្រះយេហូវ៉ា?
១សាំ. ១:៨, ១៧, ១៨) ហាណាទុកចិត្តទៅលើព្រះយេហូវ៉ា ហើយទុកឲ្យលោកជាអ្នកដោះស្រាយបញ្ហារបស់នាង។ ទោះជានាងមិនដឹងអំពីលទ្ធផលក៏ដោយ ក៏ហាណាមានសេចក្ដីសុខក្នុងចិត្ត។ ក្រោយមក ព្រះយេហូវ៉ាបានធ្វើតាមសំណូមពររបស់នាង ហើយនាងមានផ្ទៃពោះ ក៏បង្កើតបានកូនប្រុសមួយដែលនាងឲ្យឈ្មោះថាសាំយូអែល។—១សាំ. ១:២០
១៣ ហាណាដែលជាប្រពន្ធរបស់អែលកាណាចង់មានកូនយ៉ាងខ្លាំង។ ប៉ុន្តែនាងជាស្ត្រីអារ ហើយនេះធ្វើឲ្យនាងមានទុក្ខកង្វល់យ៉ាងខ្លាំង។ នាងបានអធិដ្ឋានទៅព្រះយេហូវ៉ាអំពីរឿងនេះ ហើយសម្ដេចសង្ឃអេលីបាននិយាយទៅនាងថា៖ «សូមឲ្យព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រោសឲ្យបានសំរេចដល់នាង»។ ពាក្យទាំងនេះបានសម្រាលទុក្ខហាណា ហើយ«នាងក៏បាត់ទឹកមុខព្រួយ»។ (១៤. ហេតុអ្វីដាវីឌត្រូវការការសម្រាលទុក្ខ? ហើយតើគាត់បានស្វែងរកការសម្រាលទុក្ខពីអ្នកណា?
១៤ ដាវីឌដែលជាស្តេចរបស់សាសន៍អ៊ីស្រាអែលពីសម័យបុរាណ គឺជាឧទាហរណ៍មួយទៀតនៃអ្នកដែលព្រះយេហូវ៉ាសម្រាលទុក្ខ។ ដោយសារព្រះយេហូវ៉ា«ទតចំពោះក្នុងចិត្ត» ពេលលោកជ្រើសរើសដាវីឌឲ្យធ្វើជាស្តេចនៅពេលអនាគតរបស់សាសន៍អ៊ីស្រាអែល នោះលោកដឹងថាដាវីឌមានចិត្តស្មោះត្រង់ ហើយមានភក្ដីភាពចំពោះការគោរពប្រណិប័តន៍ពិត។ (១សាំ. ១៦:៧; ២សាំ. ៥:១០) ក៏ប៉ុន្តែ ក្រោយមក ដាវីឌប្រព្រឹត្តអំពើផិតក្បត់ជាមួយនឹងនាងបាតសេបា ហើយក៏ខំលាក់អំពើខុសឆ្គងនោះដោយសម្លាប់ប្ដីរបស់នាងដែរ។ ពេលដាវីឌទទួលស្គាល់អំពើខុសឆ្គងដ៏ធ្ងន់ធ្ងររបស់គាត់ នោះគាត់បានអធិដ្ឋានទៅព្រះយេហូវ៉ាថា៖ «សូមលុបសេចក្ដីរំលងរបស់ទូលបង្គំចេញ ដោយសេចក្ដីមេត្ដាករុណាដ៏បរិបូររបស់ទ្រង់ សូមលាងទូលបង្គំឲ្យយ៉ាងស្អាត ពីអំពើទុច្ចរិតរបស់ទូលបង្គំ សូមសំអាតអំពើបាបរបស់ទូលបង្គំផង ដ្បិតទូលបង្គំទទួលស្គាល់អំពើរំលងរបស់ទូលបង្គំហើយ ឯអំពើបាបរបស់ទូលបង្គំ នោះក៏នៅចំពោះមុខទូលបង្គំជានិច្ច»។ (ទំនុក. ៥១:១-៣) ដាវីឌបានប្រែចិត្តយ៉ាងស្មោះ ហើយព្រះយេហូវ៉ាក៏អភ័យទោសឲ្យគាត់។ ក៏ប៉ុន្តែ ដាវីឌក៏បានទទួលផលវិបាកដែលមកពីការប្រព្រឹត្តអំពើខុសឆ្គងរបស់គាត់ដែរ។ (២សាំ. ១២:៩-១២) ទោះជាយ៉ាងនោះក៏ដោយ សេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាគឺជាប្រភពនៃការសម្រាលទុក្ខចំពោះអ្នកបម្រើដ៏ស្មោះត្រង់របស់លោក។
១៥. តើព្រះយេហូវ៉ាបានផ្ដល់ជំនួយអ្វីដល់លោកយេស៊ូមុនពេលលោកស្លាប់?
១៥ ពេលដែលនៅលើផែនដី លោកយេស៊ូបានជួបប្រទះនឹងកាលៈទេសៈពិបាកជាច្រើន។ ព្រះបានអនុញ្ញាតឲ្យអ្វីៗទាំងនេះកើតឡើងដើម្បីឲ្យលោកយេស៊ូបង្ហាញពីជំនឿរបស់លោក។ ក្នុងនាមជាបុរសដ៏ល្អឥតខ្ចោះម្នាក់ លោកយេស៊ូបានរក្សាចិត្តស្មោះគ្រប់លក្ខណៈ ដោយទុកចិត្តទៅលើព្រះយេហូវ៉ាជានិច្ច ហើយក៏គាំទ្រសិទ្ធិគ្រប់គ្រងរបស់លោកដែរ។ ពេលដែលលោកយេស៊ូហៀបនឹងត្រូវគេក្បត់ ហើយយកទៅសម្លាប់ នោះលោកបានអធិដ្ឋានទៅព្រះយេហូវ៉ាថា៖ «សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច មិនមែនបំណងប្រាថ្នារបស់ខ្ញុំទេ»។ រួចមក ទេវតាមួយពីស្ថានសួគ៌បានលេចមកដើម្បីពង្រឹងកម្លាំងចិត្តរបស់លោក។ (លូក. ២២:៤២, ៤៣) ព្រះយេហូវ៉ាបានផ្ដល់ឲ្យលោកយេស៊ូនូវការសម្រាលទុក្ខ កម្លាំង និងការគាំទ្រដែលលោកត្រូវការនៅពេលនោះ។
១៦. បើយើងត្រូវស្លាប់ក្នុងនាមជាអ្នកដែលរក្សាចិត្តស្មោះគ្រប់លក្ខណៈ តើព្រះយេហូវ៉ាអាចធ្វើយ៉ាងណាចំពោះទុក្ខកង្វល់របស់យើង?
១៦ បើខ្លួនយើងផ្ទាល់ត្រូវស្លាប់ដោយសារជំហររឹងមាំរបស់យើងជាគ្រិស្តសាសនិក នោះព្រះយេហូវ៉ាអាច ហើយក៏នឹងជួយយើងឲ្យរក្សាចិត្តស្មោះគ្រប់លក្ខណៈចំពោះលោកដែរ។ ម្យ៉ាងទៀត យើងអាចទទួលការសម្រាលទុក្ខពីសេចក្ដីសង្ឃឹមនៃការប្រោសឲ្យរស់ឡើងវិញបាន។ បន្ថែមទៅទៀត ពេលសេចក្ដីស្លាប់ដែលជាសត្រូវចុងក្រោយនឹង«ត្រូវបំផ្លាញឲ្យសាបសូន្យ» នោះយើងពិតជាទន្ទឹងចាំថ្ងៃនោះមែន! (១កូ. ១៥:២៦) អ្នកបម្រើស្មោះត្រង់របស់ព្រះដែលបានស្លាប់ទៅហើយ ក៏ដូចជាមនុស្សឯទៀត ពួកគេស្ថិតនៅក្នុងការចងចាំដែលមិនចេះភ្លេចរបស់ព្រះយេហូវ៉ា ហើយពួកគេនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ (យ៉ូន. ៥:២៨, ២៩; សកម្ម. ២៤:១៥) ដោយមានទំនុកចិត្តទៅលើសេចក្ដីសន្យាអំពីការប្រោសឲ្យរស់ឡើងវិញរបស់ព្រះយេហូវ៉ា នាំឲ្យយើងទទួលការសម្រាលទុក្ខ ហើយនោះក៏ជាសេចក្ដីសង្ឃឹមមួយដ៏ពិតប្រាកដក្នុងអំឡុងពេលដែលមានការប្រឆាំងបៀតបៀន។
១៧. ពេលមានបុគ្គលជាទីស្រឡាញ់ស្លាប់ តើព្រះយេហូវ៉ាអាចសម្រាលទុក្ខយើងយ៉ាងដូចម្ដេច?
១៧ ពេលដែលយើងដឹងថាបុគ្គលជាទីស្រឡាញ់របស់យើងដែលកំពុងដេកលក់ក្នុងផ្នូរ មានលទ្ធភាពរស់ឡើងវិញក្នុងពិភពលោកថ្មីដែលគ្មានបប. ៧:៩, ១០
ទុក្ខកង្វល់ទាំងអស់ដូចមាននៅសព្វថ្ងៃនេះ នោះពិតជាសម្រាលទុក្ខយើងមែន! បន្ថែមទៅទៀត នៅពេលនោះពួកអ្នកបម្រើរបស់ព្រះយេហូវ៉ាដែលជាអ្នករួចរស់ពីទីបញ្ចប់នៃរបៀបរបបដ៏អាក្រក់របស់ពិភពលោកនេះ ពោលគឺ«មនុស្សមួយក្រុមធំ»នឹងស្វាគមន៍ ថែមទាំងណែនាំពួកអ្នកដែលរស់ឡើងវិញនៅលើផែនដី នេះពិតជាឯកសិទ្ធិដ៏អស្ចារ្យណាស់!—នៅក្រោមការការពាររបស់ព្រះជាដរាប
១៨, ១៩. ពេលដែលមានការបៀតបៀន តើអ្នកបម្រើរបស់ព្រះបានទទួលការសម្រាលទុក្ខយ៉ាងដូចម្ដេច?
១៨ ក្នុងចម្រៀងដែលពង្រឹងកម្លាំងចិត្ត និងចេញពីចិត្តរបស់ម៉ូសេ គាត់បានធានាដល់ពួកអ៊ីស្រាអែលថា៖ «ព្រះដ៏គង់នៅអស់កល្បជានិច្ចទ្រង់ជាទីលំនៅរបស់ឯង ហើយព្រះពាហុដ៏នៅជាប់អស់កល្បជានិច្ចក៏ទ្រឯង»។ (ចោ. ៣៣:២៧) នៅពេលក្រោយមក អ្នកប្រកាសទំនាយសាំយូអែលបានប្រាប់ពួកអ៊ីស្រាអែលថា៖ «កុំឲ្យតែបែរចេញពីព្រះយេហូវ៉ាទៀត គឺត្រូវឲ្យគោរពប្រតិបត្ដិដល់ទ្រង់ឲ្យអស់ពីចិត្តចុះ . . . ព្រះយេហូវ៉ាទ្រង់មិនបោះបង់ចោលរាស្ត្រទ្រង់ឡើយ ដោយព្រោះទ្រង់យល់ដល់ព្រះនាមទ្រង់ដ៏ជាធំ»។ (១សាំ. ១២:២០-២២) ដរាបណាយើងនៅជាប់នឹងព្រះយេហូវ៉ាក្នុងការគោរពប្រណិប័តន៍ពិត នោះលោកនឹងមិនដែលបោះបង់ចោលយើងឡើយ។ លោកតែងតែផ្ដល់ឲ្យនូវអ្វីដែលយើងត្រូវការជានិច្ច។
១៩ ព្រះយេហូវ៉ាមិនដែលឈប់ផ្ដល់ឲ្យរាស្ត្ររបស់លោកនូវជំនួយ និងការសម្រាលទុក្ខដែលពួកគេត្រូវការក្នុងគ្រាចុងក្រោយបង្អស់នេះឡើយ។ ជាងមួយរយឆ្នាំមកហើយ បងប្អូនរាប់ពាន់នាក់ទូទាំងពិភពលោកបានទទួលការបៀតបៀន ហើយត្រូវគេចាប់ដាក់គុកគ្រាន់តែដោយសារពួកគេបម្រើព្រះយេហូវ៉ាប៉ុណ្ណោះ។ បទពិសោធន៍របស់ពួកគេបង្ហាញថាក្នុងគ្រាដ៏ពិបាក ព្រះយេហូវ៉ាប្រាកដជាសម្រាលទុក្ខអ្នកបម្រើលោក។ ជាឧទាហរណ៍ បងប្រុសម្នាក់នៅអតីតសហភាពសូវៀត បានត្រូវគេកាត់ទោសឲ្យជាប់គុក២៣ឆ្នាំដោយសារជំនឿរបស់គាត់។ ទោះជាយ៉ាងនោះក៏ដោយ បងប្អូនមានវិធីដើម្បីជួយគាត់ឲ្យទទួលព័ត៌មានដែលមានក្នុងគម្ពីរដើម្បីគាត់អាចមានកម្លាំងនិងការសម្រាលទុក្ខ។ គាត់បានពោលថា៖ «ក្នុងប៉ុន្មានឆ្នាំនោះ ខ្ញុំរៀនឲ្យចេះទុកចិត្តទៅលើព្រះយេហូវ៉ា និងចេះទទួលកម្លាំងពីលោកផងដែរ»។—សូមអាន ពេត្រុសទី១ ៥:៦, ៧
២០. ហេតុអ្វីយើងអាចដឹងប្រាកដថាព្រះយេហូវ៉ានឹងមិនបោះបង់ចោលយើង?
២០ មិនថាយើងជួបការលំបាកអ្វីក៏ដោយ ជាការល្អឲ្យយើងចងចាំអំពីពាក្យដែលសម្រាលទុក្ខរបស់អ្នកតែងទំនុកតម្កើងដែលថា៖ «ព្រះយេហូវ៉ាទ្រង់នឹងមិនចោលរាស្ត្រទ្រង់ឡើយ»។ (ទំនុក. ៩៤:១៤) ទោះជាយើងម្នាក់ៗត្រូវការការសម្រាលទុក្ខក៏ដោយ យើងក៏មានឯកសិទ្ធិក្នុងការសម្រាលទុក្ខអ្នកឯទៀតដែរ។ ដូចអ្វីដែលយើងនឹងរៀនក្នុងអត្ថបទបន្ទាប់ យើងអាចចែករំលែកការសម្រាលទុក្ខចំពោះអស់អ្នកដែលសោយសោកដោយសារបញ្ហាដែលមានក្នុងពិភពលោកនេះ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើអ្វីខ្លះអាចធ្វើឲ្យយើងមានទុក្ខកង្វល់?
• តើព្រះយេហូវ៉ាសម្រាលទុក្ខពួកអ្នកបម្រើលោកយ៉ាងដូចម្ដេច?
• បើយើងត្រូវស្លាប់ តើអ្វីអាចជួយសម្រាលទុក្ខយើង?
[សំណួរសម្រាប់វគ្គនីមួយៗ]
[ប្រអប់/រូបភាពនៅទំព័រ២៤]
របៀបស៊ូទ្រាំនឹងអ្វីៗ ដែលអាចមានឥទ្ធិពលទៅលើ . . .
▪ ចិត្ត ទំនុក. ១៤៧:៣; ១យ៉ូន. ៣:១៩-២២; ៥:១៤, ១៥
▪ គំនិត ទំនុក. ៩៤:១៩; ភី. ៤:៦, ៧
▪ អារម្មណ៍ និក្ខ. ១៤:១៣, ១៤; ចោ. ៣១:៦
▪ សុខភាព ២កូ. ៤:៨, ៩
▪ ជំនឿ ទំនុក. ១៤៥:១៤; យ៉ា. ៥:១៤, ១៥