ការរស់នៅស្របតាមសកម្មពលរបស់ព្រះនាំឲ្យបានជីវិតនិងសេចក្ដីសុខសាន្ដ
ការរស់នៅស្របតាមសកម្មពលរបស់ព្រះនាំឲ្យបានជីវិតនិងសេចក្ដីសុខសាន្ត
«មិនរស់នៅស្របតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ តែរស់នៅស្របតាមសកម្មពលរបស់ព្រះវិញ»។—រ៉ូម ៨:៤
១, ២. (ក) តើមានអ្វីកើតឡើង បើអ្នកបើកបរមិនបានប្រុងប្រយ័ត្នក្នុងការបើកបរ? (ខ) បើយើងមិនប្រុងប្រយ័ត្នក្នុងការរក្សាចំណងមិត្តភាពជាមួយព្រះ តើអាចមានគ្រោះថ្នាក់អ្វី?
រដ្ឋលេខាធិការខាងការដឹកជញ្ជូននៃសហរដ្ឋអាម៉េរិកបានធ្វើការប៉ាន់ស្មានថា៖ «ការមិនប្រុងប្រយ័ត្នក្នុងការបើកបរបានរីករាលដាលយ៉ាងខ្លាំង ហើយតាមមើលទៅវាកាន់តែអាក្រក់ទៅៗជារៀងរាល់ឆ្នាំ»។ ទូរស័ព្ទដៃជាឧបករណ៍មួយនៅក្នុងចំណោមអ្វីដែលអាចធ្វើឲ្យអ្នកបើកបរមិនប្រុងប្រយ័ត្នក្នុងការបើកបរ។ ក្នុងចំណោមមនុស្សដែលគេបានស្ទង់មតិ មានមនុស្សច្រើនជាងមួយភាគបីបាននិយាយថា ពួកគេបានត្រូវគេបុកឬជិតត្រូវគេបុកដោយសារអ្នកបើកបរប្រើទូរស័ព្ទដៃរបស់ខ្លួនក្នុងពេលបើកបរ។ ការធ្វើអ្វីជាច្រើននៅពេលបើកបរតាមមើលទៅដូចជាចំណេញពេលវេលា ប៉ុន្តែការធ្វើដូច្នេះអាចនាំឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។
២ ស្រដៀងគ្នាដែរ ចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះអាចមានគ្រោះថ្នាក់។ ដូចអ្នកបើកបរដែលខ្វះការប្រុងប្រយ័ត្នមិនអាចសម្គាល់អ្វីដែលនាំឲ្យមានគ្រោះថ្នាក់ នោះមនុស្សម្នាក់ដែលមិនប្រុងប្រយ័ត្នក្នុងការរក្សាចំណងមិត្តភាពជាមួយព្រះក៏អាចមានគ្រោះថ្នាក់ដែរ។ បើយើងបណ្ដោយខ្លួនឲ្យលែងមានជីវិតជាគ្រិស្តសាសនិក និង១ធី. ១:១៨, ១៩) សាវ័កប៉ូលបានព្រមានយើងអំពីគ្រោះថ្នាក់នេះ ពេលដែលគាត់ដាស់តឿនពួកគ្រិស្តសាសនិកនៅទីក្រុងរ៉ូមថា៖ «ការផ្ដោតគំនិតទៅលើសេចក្ដីប៉ងប្រាថ្នានៃរូបកាយនាំឲ្យស្លាប់ តែការផ្ដោតគំនិតទៅលើសកម្មពលរបស់ព្រះនាំឲ្យបានជីវិតនិងសេចក្ដីសុខសាន្ត»។ (រ៉ូម ៨:៦) តើប៉ូលចង់មានន័យយ៉ាងណា? តើយើងអាចជៀសវាងពី«ការផ្ដោតគំនិតទៅលើសេចក្ដីប៉ងប្រាថ្នានៃរូបកាយ»យ៉ាងដូចម្ដេច? ហើយតើយើងអាច«ផ្ដោតគំនិតទៅលើសកម្មពលរបស់ព្រះ»តាមរបៀបណា?
លែងបំពេញកិច្ចបម្រើព្រះ នោះអាចធ្វើឲ្យជំនឿរបស់យើងខូចដូចសំពៅដែលលិចលង់។ (ពួកគេ«មិនទទួលការផ្ដន្ទាទោសឡើយ»
៣, ៤. (ក) តើប៉ូលបានសរសេរអំពីការប្រយុទ្ធអ្វីដែលមាននៅក្នុងខ្លួនរបស់គាត់? (ខ) ហេតុអ្វីយើងគួរយកចិត្តទុកដាក់នឹងស្ថានភាពដែលប៉ូលបានជួបប្រទះ?
៣ ក្នុងសំបុត្ររបស់ប៉ូលទៅបងប្អូននៅទីក្រុងរ៉ូម គាត់បានសរសេរអំពីការប្រយុទ្ធមួយ ពោលគឺការប្រយុទ្ធរវាងសេចក្ដីប៉ងប្រាថ្នានៃរូបកាយនិងគំនិតរបស់គាត់។ (សូមអាន រ៉ូម ៧:២១-២៣) ប៉ូលមិនបានដោះសាខ្លួនឬអាណិតខ្លួនគាត់ដោយចាត់ទុកការប្រយុទ្ធនោះជាបន្ទុកធ្ងន់ពេកដែលមិនអាចយកឈ្នះបាននោះទេ។ ម្យ៉ាងទៀត គាត់ជាបុរសដែលមានភាពចាស់ទុំ ជាគ្រិស្តសាសនិកដែលបានត្រូវរើសតាំង ហើយក៏ជា«សាវ័កសម្រាប់ជនជាតិដទៃ»ដែរ។ (រ៉ូម ១:១; ១១:១៣) បើដូច្នេះ ហេតុអ្វីប៉ូលបានសរសេរអំពីការប្រយុទ្ធដែលមាននៅក្នុងខ្លួនគាត់?
៤ ពីព្រោះប៉ូលបានទទួលស្គាល់ដោយឥតលាក់លៀមថា គាត់មិនអាចពឹងផ្អែកលើសមត្ថភាពរបស់ខ្លួនដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះដូចចិត្តគាត់ប៉ងបានឡើយ។ តើដោយសារមូលហេតុអ្វី? គាត់បាននិយាយថា៖ «គ្រប់គ្នាធ្លាប់ធ្វើខុសក៏មិនដល់កម្រិតកំណត់នៃសិរីរុងរឿងរបស់ព្រះ»។ (រ៉ូម ៣:២៣) ក្នុងនាមជាកូនចៅរបស់អាដាម ប៉ូលបានបញ្ជាក់អំពីឥទ្ធិពលដែលភាពខុសឆ្គងមានទៅលើរូបកាយដែលមិនល្អឥតខ្ចោះរបស់គាត់។ យើងអាចយល់អំពីអារម្មណ៍របស់គាត់បាន ពីព្រោះយើងទាំងអស់គ្នាជាមនុស្សមិនល្អឥតខ្ចោះ ហើយក៏មានការប្រយុទ្ធស្រដៀងគ្នានេះជារៀងរាល់ថ្ងៃដែរ។ បន្ថែមទៅទៀត មានអ្វីៗជាច្រើនដែលអាចបំបែរអារម្មណ៍របស់យើង ហើយនាំយើងឲ្យបែរចេញពី‹ផ្លូវចង្អៀតដែលនាំទៅឯជីវិត›។ (ម៉ាថ. ៧:១៤) ក៏ប៉ុន្តែ ស្ថានភាពនេះមិនបានធ្វើឲ្យប៉ូលអស់សង្ឃឹមឡើយ ហើយយើងក៏ដូចគាត់ដែរ។
៥. តើប៉ូលបានទទួលជំនួយនិងសេចក្ដីសង្គ្រោះពីណា?
៥ ប៉ូលបានសរសេរថា៖ «តើអ្នកណានឹងសង្គ្រោះខ្ញុំ . . . ? ខ្ញុំអរគុណព្រះតាមរយៈលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង!»។ (រ៉ូម ៧:២៤, ២៥) បន្ទាប់មក គាត់បាននិយាយបន្តទៅកាន់ពួកអ្នក«រួបរួមជាមួយនឹងគ្រិស្តយេស៊ូ» ដែលជាគ្រិស្តសាសនិកដែលបានត្រូវរើសតាំង។ (សូមអាន រ៉ូម ៨:១, ២) តាមរយៈសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ា លោកបានជ្រើសរើសពួកគេឲ្យធ្វើជាកូនចិញ្ចឹម ហើយបានហៅពួកគេថា«អ្នកទទួលមត៌ករួមជាមួយនឹងគ្រិស្ត»។ (រ៉ូម ៨:១៤-១៧) សកម្មពលរបស់ព្រះនិងជំនឿរបស់ពួកគេទៅលើថ្លៃលោះរបស់លោកយេស៊ូគ្រិស្ត បានជួយពួកគេឲ្យយកឈ្នះលើការប្រយុទ្ធដែលប៉ូលបានរៀបរាប់ ហើយយ៉ាងនេះពួកគេ«មិនទទួលការផ្ដន្ទាទោសឡើយ»។ ពួកគេបានរួចពី«ច្បាប់នៃភាពខុសឆ្គងនិងសេចក្ដីស្លាប់»។
៦. ហេតុអ្វីអ្នកបម្រើទាំងអស់របស់ព្រះគួរយកចិត្តទុកដាក់នឹងឱវាទរបស់ប៉ូល?
៦ ទោះជាអ្វីដែលប៉ូលបានបញ្ជាក់គឺសំដៅទៅលើពួកគ្រិស្តសាសនិកដែលបានត្រូវរើសតាំងក៏ដោយ អ្វីដែលគាត់និយាយអំពីសកម្មពលរបស់ព្រះនិងថ្លៃលោះរបស់លោកយេស៊ូគ្រិស្តអាចជាប្រយោជន៍សម្រាប់អ្នកបម្រើទាំងអស់របស់ព្រះយេហូវ៉ា មិនថាពួកគេមានសេចក្ដីសង្ឃឹមនៅស្ថានសួគ៌ឬនៅផែនដីក្ដី។ ពិតមែនតែព្រះបានដឹកនាំប៉ូលឲ្យផ្ដល់ឱវាទបែបនេះដល់គ្រិស្តសាសនិកដែលបានត្រូវរើសតាំង ប៉ុន្តែក៏ជាការសំខាន់ដែរដែលអ្នកបម្រើទាំងអស់របស់ព្រះយល់អំពីអ្វីដែលគាត់សរសេរ និងខំព្យាយាមទទួលប្រយោជន៍ពីឱវាទនោះ។
របៀបដែលព្រះ«ផ្ដន្ទាទោសភាពខុសឆ្គងនៃសាច់ឈាម»
៧, ៨. (ក) តើច្បាប់របស់ម៉ូសេមាន«ភាពទន់ខ្សោយនៃសាច់ឈាម»ក្នុងន័យអ្វី? (ខ) តាមរយៈសកម្មពលរបស់ព្រះនិងថ្លៃលោះរបស់លោកយេស៊ូ តើព្រះបានសម្រេចអ្វី?
៧ ក្នុងសៀវភៅរ៉ូមជំពូកទី៧ ប៉ូលបានទទួលស្គាល់អំពីឥទ្ធិពលនៃភាពខុសឆ្គងទៅលើរូបកាយដែលមិនល្អឥតខ្ចោះ។ ក្នុងជំពូកទី៨ គាត់បានបញ្ជាក់អំពីឥទ្ធិពលនៃសកម្មពលបរិសុទ្ធ។ សាវ័កប៉ូលបានពន្យល់អំពីរបៀបដែលសកម្មពលរបស់ព្រះអាចជួយគ្រិស្តសាសនិកក្នុងការតយុទ្ធនឹងឥទ្ធិពលនៃភាពខុសឆ្គង ដើម្បីពួកគេអាចរស់នៅសម
ស្របតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា ហើយទទួលការពេញចិត្តពីលោក។ ប៉ូលបានបញ្ជាក់ថាតាមរយៈសកម្មពលរបស់ព្រះនិងថ្លៃលោះនៃបុត្ររបស់លោក លោកបានសម្រេចនូវអ្វីដែលច្បាប់របស់ម៉ូសេសម្រេចមិនបាន។៨ ច្បាប់របស់ម៉ូសេមានបង្គាប់ជាច្រើនដែលផ្ដន្ទាទោសអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង។ ម្យ៉ាងទៀត សម្ដេចសង្ឃរបស់ជនជាតិអ៊ីស្រាអែលដែលបំពេញភារកិច្ចទៅតាមច្បាប់នេះ ជាមនុស្សដែលមិនល្អឥតខ្ចោះ ហើយគាត់មិនអាចផ្ដល់គ្រឿងបូជាដែលនឹងរួចផុតពីភាពខុសឆ្គងទាំងស្រុងបានឡើយ។ ក្នុងន័យនេះច្បាប់របស់ម៉ូសេមាន«ភាពទន់ខ្សោយនៃសាច់ឈាម»។ ប៉ុន្តែ«ដោយចាត់បុត្ររបស់លោកឲ្យមកដោយមានសណ្ឋានដូចមនុស្សដែលមានភាពខុសឆ្គង» ហើយឲ្យជាថ្លៃលោះ នោះព្រះបាន«ផ្ដន្ទាទោសភាពខុសឆ្គងនៃសាច់ឈាម» យ៉ាងនេះលោកបានសម្រេចនូវ«អ្វីដែលច្បាប់សម្រេចមិនបាន»។ ជាលទ្ធផល ពួកគ្រិស្តសាសនិកដែលបានត្រូវរើសតាំងត្រូវរាប់ជាសុចរិតដោយមានមូលដ្ឋានលើជំនឿទៅលើថ្លៃលោះរបស់លោកយេស៊ូ។ ពួកគេបានត្រូវដាស់តឿនឲ្យឈប់«រស់នៅស្របតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ តែរស់នៅស្របតាមសកម្មពលរបស់ព្រះវិញ»។ (សូមអាន រ៉ូម ៨:៣, ៤) បន្ថែមទៅទៀត ពួកគេត្រូវរស់នៅតាមរបៀបនេះយ៉ាងស្មោះត្រង់រហូតដល់ទីបញ្ចប់នៃជីវិតរបស់ពួកគេនៅផែនដីដើម្បីទទួល«មកុដនៃជីវិត»។—បប. ២:១០
៩. តើពាក្យ«ច្បាប់»ដែលប្រើនៅរ៉ូម ៨:២ មានន័យអ្វី?
៩ ក្រៅពី«ច្បាប់»ម៉ូសេ ប៉ូលក៏បានលើកឡើងអំពី«ច្បាប់នៃសកម្មពលបរិសុទ្ធ» និង«ច្បាប់នៃភាពខុសឆ្គងនិងសេចក្ដីស្លាប់»ដែរ។ (រ៉ូម ៨:២) តើច្បាប់ទាំងនេះជាអ្វីទៅ? ពាក្យ«ច្បាប់»នៅខនេះមិនមែនសំដៅទៅលើបង្គាប់ខ្លះៗដូចជាមាននៅក្នុងច្បាប់របស់ម៉ូសេនោះទេ។ ឯកសារយោងមួយបានបញ្ជាក់ថា៖ «ពាក្យភាសាក្រិចដែលប្រើសម្រាប់ពាក្យច្បាប់នៅខនេះ គឺជាក្រឹត្យក្រមធម្មជាតិនៅក្នុងខ្លួនយើង ដែលមានដំណើរការដូចច្បាប់មួយ ហើយវាជំរុញយើងឲ្យមានសកម្មភាពទោះល្អឬអាក្រក់ក្ដី។ ពាក្យនេះក៏បញ្ជាក់អំពីខ្នាតតម្រាដ៏ជាក់លាក់ដែលមានក្នុងជីវិតរបស់មនុស្សម្នាក់ដែរ»។
១០. តើយើងនៅក្រោមច្បាប់នៃភាពខុសឆ្គងនិងសេចក្ដីស្លាប់យ៉ាងដូចម្ដេច?
១០ សាវ័កប៉ូលបានសរសេរថា៖ «ភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង ដូច្នេះ សេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់ ពីព្រោះពួកគេទាំងអស់គ្នាជាអ្នកធ្វើខុស»។ (រ៉ូម ៥:១២) ក្នុងនាមជាកូនចៅរបស់អាដាម យើងទាំងអស់គ្នានៅក្រោមច្បាប់នៃភាពខុសឆ្គងនិងសេចក្ដីស្លាប់។ ភាពខុសឆ្គងនៃរូបកាយរបស់យើងតែងតែជំរុញយើងឲ្យធ្វើអ្វីដែលព្រះមិនពេញចិត្ត ដែលនាំឲ្យស្លាប់តែប៉ុណ្ណោះ។ ក្នុងសំបុត្ររបស់គាត់ទៅបងប្អូននៅក្រុងកាឡាទី ប៉ូលបានហៅការប្រព្រឹត្តនិងលក្ខណៈទាំងនោះថា«ការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គង»។ ក្រោយមក គាត់បានបន្ថែមថា៖ «អស់អ្នកដែលប្រព្រឹត្តការទាំងនេះនឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ»។ (កាឡ. ៥:១៩-២១) មនុស្សដែលមានលក្ខណៈបែបនេះក៏ដូចពួកអ្នកដែលរស់នៅស្របតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយដែរ។ (រ៉ូម ៨:៤) ‹ក្រឹត្យ ក្រមធម្មជាតិនៅក្នុងខ្លួនដែលជំរុញពួកគេឲ្យមានសកម្មភាព› និង‹ខ្នាតតម្រាក្នុងជីវិត›របស់ពួកគេសុទ្ធតែជាសេចក្ដីប៉ងប្រាថ្នានៃរូបកាយ។ ប៉ុន្តែ តើពួកអ្នកដែលរស់នៅស្របតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយមានតែពួកអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ គោរពបូជារូបព្រះ ទាក់ទងនឹងពួកវិញ្ញាណអាក្រក់ឬក៏ប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរឯទៀតប៉ុណ្ណោះឬ? មិនមែនទេ ព្រោះការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គងឬសេចក្ដីប៉ងប្រាថ្នានៃរូបកាយក៏រួមបញ្ចូលគុណវិបត្ដិដែលមនុស្សខ្លះចាត់ទុកថាជារឿងតូចតាចដែរ ដូចជាការច្រណែន ការច្រឡោតខឹង ទំនាស់ និងការឈ្នានីសជាដើម។ ដូច្នេះ គ្មានអ្នកណាអាចនិយាយថាខ្លួនរួចផុតទាំងស្រុងពីការរស់នៅស្របតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយបានឡើយ។
១១, ១២. តើព្រះយេហូវ៉ាបានរៀបចំវិធានការអ្វីដើម្បីជួយយើងឲ្យយកឈ្នះច្បាប់នៃភាពខុសឆ្គងនិងសេចក្ដីស្លាប់? ហើយតើយើងត្រូវធ្វើអ្វីដើម្បីឲ្យព្រះពេញចិត្តនឹងយើង?
១១ ពិតជាគួរឲ្យរីករាយមែនដែលព្រះយេហូវ៉ាបានធ្វើឲ្យយើងអាចយកឈ្នះច្បាប់នៃភាពខុសឆ្គងនិងសេចក្ដីស្លាប់! លោកយេស៊ូបានមានប្រសាសន៍ថា៖ «ព្រះស្រឡាញ់ពិភពលោកដល់ម្ល៉េះបានជាលោកបានឲ្យបុត្រតែមួយរបស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះអាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។ យើងអាចរួចពីការផ្ដន្ទាទោសដោយសារភាពខុសឆ្គងដែលឆ្លងមកពីអាដាមបាន បើយើងទទួលយកសេចក្ដីស្រឡាញ់របស់ព្រះ និងបង្ហាញជំនឿទៅលើថ្លៃលោះរបស់លោកយេស៊ូគ្រិស្ត។ (យ៉ូន. ៣:១៦-១៨) ហេតុនេះហើយ យើងប្រហែលជាចង់ពោលឡើងដូចសាវ័កប៉ូលដែលថា៖ «ខ្ញុំអរគុណព្រះតាមរយៈលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង!»។
១២ ស្ថានភាពរបស់យើងប្រៀបដូចជាការព្យាបាលជំងឺដ៏ធ្ងន់ធ្ងរមួយ។ បើយើងចង់ជាសះស្បើយទាំងស្រុង យើងត្រូវធ្វើតាមអ្វីដែលគ្រូពេទ្យប្រាប់យើង។ ទោះជាការបង្ហាញជំនឿទៅលើថ្លៃលោះរបស់លោកយេស៊ូរំដោះយើងឲ្យរួចពីច្បាប់នៃភាពខុសឆ្គងនិងសេចក្ដីស្លាប់ក៏ដោយ យើងនៅតែមិនល្អឥតខ្ចោះនិងមានភាពខុសឆ្គង។ មានអ្វីជាច្រើនទៀតដែលយើងត្រូវធ្វើដើម្បីមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះ ហើយទទួលពរនិងការពេញចិត្តពីលោក។ អ្វីដែលផ្សារភ្ជាប់ការបំពេញតាម«តម្រូវការដ៏សុចរិតយុត្ដិធម៌នៃច្បាប់»របស់ព្រះគឺយើងត្រូវរស់នៅស្របតាមសកម្មពលរបស់ព្រះដូចប៉ូលបានបញ្ជាក់។
តើយើងអាចរស់នៅស្របតាម សកម្មពលរបស់ព្រះយ៉ាងដូចម្ដេច?
១៣. តើការរស់នៅស្របតាមសកម្មពលរបស់ព្រះតម្រូវឲ្យយើងធ្វើអ្វី?
១៣ ការរស់នៅស្របតាមសកម្មពលរបស់ព្រះតម្រូវឲ្យយើងរីកចម្រើនទៅមុខក្នុងការគោរពប្រណិប័តន៍ព្រះ នេះមិនតម្រូវឲ្យយើងមានភាពល្អឥតខ្ចោះទេ។ (១ធី. ៤:១៥) ជារៀងរាល់ថ្ងៃ យើងត្រូវព្យាយាមរស់នៅស្របតាមការដឹកនាំនៃសកម្មពលរបស់ព្រះឲ្យអស់ពីសមត្ថភាពរបស់យើង។ បើយើង‹ឲ្យសកម្មពលរបស់ព្រះដឹកនាំ›យើង នោះយើងនឹងធ្វើឲ្យលោកពេញចិត្ត។—កាឡ. ៥:១៦
១៤. តើពួកអ្នកដែលរស់នៅ«ស្របតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ»ច្រើនតែផ្ដោតគំនិតទៅលើអ្វី?
រ៉ូម ៨:៥) ក្នុងខនេះ សេចក្ដីប៉ងប្រាថ្នានៃរូបកាយមិនមែនសំដៅទៅលើរូបកាយមែនទែនទេ។ ក្នុងគម្ពីរ ពាក្យ«សេចក្ដីប៉ងប្រាថ្នានៃរូបកាយ»ជួនកាលប្រើដើម្បីសំដៅទៅភាពខុសឆ្គង និងភាពមិនល្អឥតខ្ចោះនៃរូបកាយ។ ភាពខុសឆ្គង និងភាពមិនល្អឥតខ្ចោះនេះជាអ្វីដែលនាំឲ្យមានការប្រយុទ្ធរវាងសេចក្ដីប៉ងប្រាថ្នានៃរូបកាយនិងគំនិតដែលប៉ូលបានរៀបរាប់ពីខាងលើ។ ក៏ប៉ុន្តែ ផ្ទុយពីប៉ូល ពួកអ្នកដែល«រស់នៅស្របតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ»មិនព្រមតយុទ្ធទេ។ ជាជាងពិចារណាអំពីអ្វីដែលព្រះតម្រូវពីពួកគេ និងទទួលយកជំនួយដែលលោកបានផ្ដល់ឲ្យ ពួកគេច្រើនតែ«ផ្ដោតគំនិតទៅលើអ្វីៗដែលពាក់ព័ន្ធនឹងសេចក្ដីប៉ងប្រាថ្នានៃរូបកាយ» ឬភាពស្រណុកសុខស្រួលរបស់ខ្លួន។ ផ្ទុយទៅវិញ ពួកអ្នកដែលចង់«រស់នៅស្របតាមសកម្មពលរបស់ព្រះ» ផ្ដោតគំនិតទៅលើ«អ្វីៗដែលពាក់ព័ន្ធនឹងសកម្មពលរបស់ព្រះ» ពោលគឺវិធានការដែលលោកផ្ដល់ឲ្យដើម្បីមានចំណងមិត្តភាពជាមួយលោកនិងដើម្បីបម្រើលោក។
១៤ ក្នុងសំបុត្ររបស់ប៉ូលទៅបងប្អូននៅទីក្រុងរ៉ូម គាត់បាននិយាយអំពីមនុស្សពីរប្រភេទដែលមានគំនិតខុសពីគ្នា។ (សូមអាន១៥, ១៦. (ក) តើការផ្ដោតគំនិតទៅលើអ្វីមួយអាចមានឥទ្ធិពលទៅលើចិត្តគំនិតរបស់មនុស្សម្នាក់យ៉ាងដូចម្ដេច? (ខ) តើមនុស្សភាគច្រើនក្នុងពិភពលោកសព្វថ្ងៃនេះ ផ្ដោតគំនិតទៅលើអ្វី?
១៥ សូមអាន រ៉ូម ៨:៦។ ដើម្បីធ្វើអ្វីៗទាំងអស់ទោះជាល្អឬអាក្រក់ក្ដី យើងត្រូវផ្ដោតគំនិតទៅលើអ្វីៗទាំងនោះ។ មនុស្សដែលតែងតែផ្ដោតគំនិតទៅលើអ្វីដែលពាក់ព័ន្ធនឹងសេចក្ដីប៉ងប្រាថ្នានៃរូបកាយ មិនយូរទេគាត់នឹងចាប់ផ្ដើមប្រមូលអារម្មណ៍ទាំងស្រុងទៅលើអ្វីៗទាំងនោះ។ ជាធម្មតាគំនិត ចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់ពួកគេនៅជាប់នឹងអ្វីៗទាំងនោះ។
១៦ តើមនុស្សភាគច្រើនជាប់ចិត្តនឹងអ្វីខ្លះនៅសព្វថ្ងៃនេះ? សាវ័កយ៉ូហានបានសរសេរថា៖ «អ្វីៗក្នុងពិភពលោកនេះ ពោលគឺសេចក្ដីប៉ងប្រាថ្នាខុសឆ្គង ការចង់បានអ្វីដែលទាក់ទាញភ្នែក និងការអួតសម្ញែងភាពមានបានរបស់ខ្លួន នោះមិនមែនមកពីបិតាដែលស្ថិតនៅស្ថានសួគ៌ឡើយ តែមកពីពិភពលោកនេះវិញ»។ (១យ៉ូន. ២:១៦) សេចក្ដីប៉ងប្រាថ្នាទាំងនេះរួមបញ្ចូលអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ការចង់បានមុខមាត់ និងរបស់របរដែលមានក្នុងពិភពលោកនេះ។ សៀវភៅ ទស្សនាវដ្ដី សារព័ត៌មាន រឿងកុន កម្មវិធីទូរទស្សន៍ និងប្រព័ន្ធអ៊ីនធឺណិតសុទ្ធតែបង្ហាញអំពីអ្វីៗទាំងនោះ ដោយសារអ្វីៗទាំងនេះជាអ្វីដែលមនុស្សភាគច្រើនផ្ដោតគំនិតនិងចង់បាន។ ប៉ុន្តែ គម្ពីរចែងថា៖ «ការផ្ដោតគំនិតទៅលើសេចក្ដីប៉ងប្រាថ្នានៃរូបកាយនាំឲ្យស្លាប់» ពោលគឺបំផ្លាញចំណងមិត្តភាពជាមួយនឹងព្រះនៅឥឡូវនេះ ហើយនៅពេលអនាគតឆាប់ៗខាងមុខនេះខ្លួនគេក៏ស្លាប់ដែរ។ ហេតុអ្វី? «ពីព្រោះការផ្ដោតគំនិតទៅលើសេចក្ដីប៉ងប្រាថ្នានៃរូបកាយនាំឲ្យទៅជាសត្រូវរបស់ព្រះ ព្រោះសេចក្ដីប៉ងប្រាថ្នានៃរូបកាយ មិនចុះចូលនឹងច្បាប់របស់ព្រះ ហើយតាមពិតមិនអាចចុះចូលបានទេ។ ដូច្នេះ អ្នកដែលរស់នៅស្របទៅតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ មិនអាចធ្វើឲ្យព្រះពេញចិត្តបានឡើយ»។—រ៉ូម ៨:៧, ៨
១៧, ១៨. តើយើងអាចផ្ដោតគំនិតទៅលើសកម្មពលរបស់ព្រះយ៉ាងដូចម្ដេច? ហើយតើការធ្វើដូច្នេះនាំឲ្យមានលទ្ធផលយ៉ាងណា?
១៧ ប៉ុន្តែ «ការផ្ដោតគំនិតទៅលើសកម្មពលរបស់ព្រះនាំឲ្យបានជីវិតនិងសេចក្ដីសុខសាន្ត»ពោលគឺទទួលជីវិតដែលគ្មានទីបញ្ចប់នៅពេលអនាគត ហើយក៏មានសេចក្ដីសុខសាន្តក្នុងចិត្ត និងមានសន្ដិភាពជាមួយព្រះនៅឥឡូវនេះដែរ។ តើយើងអាច«ផ្ដោតគំនិតទៅលើសកម្មពលរបស់ព្រះ»យ៉ាងដូចម្ដេច? គឺដោយយើងផ្ដោតគំនិតទៅលើអ្វីៗដែលពាក់ព័ន្ធនឹងសកម្មពលរបស់ព្រះជានិច្ច និងខំបណ្ដុះឲ្យមានចិត្តគំនិតដែលចង់ធ្វើតាមអ្វីៗដែលទាក់ទងនឹងការគោរពប្រណិប័តន៍លោក។ ពេលយើងធ្វើដូច្នេះ យើងនឹងមានគំនិតដែល«ចុះចូលនឹងច្បាប់របស់ព្រះ»សម«ស្របទៅតាម»គំនិតរបស់លោក។ ពេលយើងជួបការល្បួង យើងនឹងយល់ច្បាស់អំពីអ្វីដែលយើងគួរធ្វើ ពោលគឺធ្វើអ្វីដែលស្របតាមសកម្មពលរបស់ព្រះ។
១៨ ដូច្នេះ ជាការសំខាន់ណាស់ឲ្យយើងផ្ដោតគំនិតទៅលើអ្វីៗដែលពាក់ព័ន្ធនឹងសកម្មពលរបស់ព្រះ។ យើងធ្វើដូច្នេះដោយ«ប្រុង១ពេ. ១:១៣) ជាជាងឲ្យអ្វីៗដែលពាក់ព័ន្ធនឹងសេចក្ដីប៉ងប្រាថ្នានៃរូបកាយមកបំបែរអារម្មណ៍យើង សូមឲ្យយើងផ្ដោតគំនិតរបស់យើងទៅលើអ្វីៗដែលពាក់ព័ន្ធនឹងសកម្មពលរបស់ព្រះវិញ។ នេះនឹងជួយយើងឲ្យបន្តរស់នៅស្របតាមសកម្មពលរបស់លោក។ ការធ្វើដូច្នេះនឹងនាំឲ្យយើងទទួលពរពីព្រះ ព្រោះការផ្ដោតគំនិតទៅលើសកម្មពលរបស់លោកនាំឲ្យបានជីវិតនិងសេចក្ដីសុខសាន្ត។—កាឡ. ៦:៧, ៨
ប្រៀបគំនិតដើម្បីធ្វើសកម្មភាព» ហើយចាត់ទុកទម្លាប់ល្អក្នុងការគោរពប្រណិប័តន៍ព្រះជាអ្វីដែលសំខាន់បំផុត ដូចជាអធិដ្ឋានជាទៀងទាត់ អាននិងសិក្សាគម្ពីរ ចូលរួមកិច្ចប្រជុំ និងកិច្ចផ្សព្វផ្សាយ។ (តើអ្នកអាចពន្យល់បានឬទេ?
• តើ«អ្វីដែលច្បាប់សម្រេចមិនបាន»ជាអ្វី? ហើយតើព្រះបានធ្វើឲ្យសម្រេចយ៉ាងដូចម្ដេច?
• តើ«ច្បាប់នៃភាពខុសឆ្គងនិងសេចក្ដីស្លាប់»ជាអ្វី? ហើយតើយើងអាចធ្វើយ៉ាងណាដើម្បីរួចពីច្បាប់នោះ?
• តើយើងត្រូវធ្វើអ្វីដើម្បីឲ្យយើង«ផ្ដោតគំនិតទៅលើសកម្មពលរបស់ព្រះ»?
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ១៦, ១៧]
តើអ្នករស់នៅស្របតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ ឬក៏រស់នៅស្របតាមសកម្មពលរបស់ព្រះ?