លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

៣ ព្រះសងសឹកមនុស្ស តើពិតឬទេ?

៣ ព្រះសងសឹកមនុស្ស តើពិតឬទេ?

៣ ​ព្រះ​សង​សឹក​មនុស្ស​ តើ​ពិត​ឬ​ទេ?

អ្វី​ដែល​លោក​អ្នក​ប្រហែលជា​ធ្លាប់​ឮ: ​«​ព្រះ​កត់​បញ្ជី​រាល់​កំហុស​ខុស​ឆ្គង​របស់​យើង ហើយ​លោក​នឹង​សង​សឹក​មនុស្ស​ដោយ​ដាក់​ទណ្ឌកម្ម​គេ​នៅ​ក្នុង​ភ្លើង​នរក​ជា​រៀង​រហូត​»។

​«​ព្រះ​ដាក់​ទណ្ឌកម្ម​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​ប្រើ​គ្រោះ​មហន្តរាយ​ធម្មជាតិ​»។

អ្វី​ដែល​គម្ពីរ​បង្រៀន: នៅ​ពេត្រុសទី២ ៣:៩​បាន​ចែង​ថា​ព្រះ​យេហូវ៉ា​«​មិន​ចង់​ឲ្យ​អ្នក​ណា​ត្រូវ​បំផ្លាញ​ចោល​ឡើយ តែ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ឱកាស​ប្រែ​ចិត្ត​»។ ជា​ជាង​ផ្ចង់​អារម្មណ៍​ទៅ​លើ​កំហុស​របស់​យើង លោក​មើល​ឃើញ​ចំណុច​ល្អ​របស់​យើង។ គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​នេត្រ​នៃ​ព្រះ​យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់​នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល ដើម្បី​នឹង​សំ​ដែង​ព្រះ​ចេស្ដា​ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​»។—របាក្សត្រ​ទី​២ ១៦:៩

ភ្លើង​នរក​មិន​មែន​ជា​សេចក្ដី​បង្រៀន​ដែល​មាន​ក្នុង​គម្ពីរ​ទេ។ ការ​ធ្វើ​ទារុណកម្ម​ជា​រៀង​រហូត​បែប​នេះ​ជា​គំនិត​ដែល​ព្រះ​ស្អប់ខ្ពើម។ ទណ្ឌកម្ម​ដ៏​ខ្លាំង​បំផុត​របស់​ព្រះ​ចំពោះ​មនុស្ស​អាក្រក់​គឺ​ឲ្យ​គេ​ស្លាប់​តែ​ប៉ុណ្ណោះ។ (​យេរេមា ៧:៣១; រ៉ូម ៦:៧​) ម្យ៉ាង​ទៀត គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​បាន​បំផ្លាញ​មនុស្ស​មិន​រើស​មុខ មិន​មែន​បណ្ដាល​មក​ពី​ព្រះ​នោះ​ទេ ប៉ុន្តែ នេះ​ជា​ហេតុ​ការណ៍​ដែល​កើត​ឡើង​ដោយ​មិន​បាន​ដឹង​ទុក​ជា​មុន​ដែល​នាំ​ឲ្យ​មនុស្ស​គ្រប់​គ្នា​មាន​គ្រោះ​ថ្នាក់។—សាស្ដា ៩:១១

ការ​ស្គាល់​សេចក្ដី​ពិត​ជួយ​លោក​អ្នក: យើង​អាច​ចូល​ទៅ​ជិត​ព្រះ​ជាង បើ​យើង​ទទួល​ស្គាល់​ថា​លោក​«​បំ​រុង​តែ​នឹង​អត់​ទោស​»​ ហើយ​លោក​មិន​ឆាប់​ផ្ដន្ទា​ទោស​យើង​ឡើយ។ (​ទំនុកតម្កើង ៨៦:៥​) ដោយ​ដឹង​អំពី​រឿង​នេះ យើង​មិន​មែន​បម្រើ​ព្រះ​ដោយ​សារ​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​ផ្ដន្ទា​ទោស​ខ្លួន ឬ​ខ្លាច​លោក​ដាក់​ទណ្ឌកម្ម​ទេ។ ផ្ទុយ​ទៅ​វិញ យើង​អាច​បណ្ដុះ​ឲ្យ​មាន​ជំនឿ​ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា។ សេចក្ដី​ស្រឡាញ់​បែប​នេះ​ជា​ថាមពល​ដ៏​ល្អ​មួយ​ដែល​ជំរុញ​យើង​ឲ្យ​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​ផ្គាប់​ចិត្ត​លោក។—ម៉ាថាយ ២២:៣៦​-​៣៨; យ៉ូហាន​ទី​១ ៥:៣

ពេល​ដែល​ព្រះ​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​បែរ​មក​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ លោក​ដឹង​ថា​មនុស្ស​ជា​ច្រើន​នឹង​មិន​ធ្វើ​ដូច្នេះ​ទេ។ បើ​លោក​មិន​ចាត់​វិធានការ​ដើម្បី​ទប់​ស្កាត់​ពួក​អ្នក​ដែល​តាំង​ចិត្ត​ធ្វើ​អ្វី​ៗ​ដែល​អាក្រក់ នោះ​លោក​នឹង​ដូច​ពួក​អ្នក​គ្រប់​គ្រង​ឯ​ទៀត ព្រោះ​ពួក​គេ​ចេះ​តែ​បង្កើត​ច្បាប់​តែ​មិន​ប្រតិបត្ដិ​តាម​ច្បាប់​ទាំង​នោះ​ឡើយ។ ការ​ធ្វើ​ដូច្នេះ​បាន​បណ្ដាល​ឲ្យ​មាន​ភាព​អយុត្ដិធម៌​និង​ទុក្ខវេទនា​ជា​រៀង​រហូត។ (​សាស្ដា ៨:១១​) ប៉ុន្តែ ការ​ដឹង​ថា​ព្រះ​នឹង​មិន​ត្រា​ប្រណី​ចំពោះ​អំពើ​អាក្រក់​បាន​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​ដ៏​មុត​មាំ​សម្រាប់​ពេល​អនាគត។ ព្រះ​បាន​សន្យា​ថា​លោក​នឹង​បំផ្លាញ​ពួក​អ្នក​ដែល​មាន​ទម្លាប់​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​«​មនុស្ស​រាបសា​»​នឹង​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​លើ​ផែនដី​ដូច​គោល​បំណង​ដើម​របស់​លោក។—ទំនុកតម្កើង ៣៧:១០, ១១, ២៩ *

[​កំណត់​សម្គាល់​]

^ វគ្គ 7 ដើម្បី​រៀន​ថែម​ទៀត​អំពី​របៀប​ដែល​ព្រះ​នឹង​ធ្វើ​ឲ្យ​ផែនដី​ក្លាយ​ជា​សួន​ឧទ្យាន សូម​មើល​ជំពូក​ទី​៣​និង​ទី​៨​នៃ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៦​]

តើ​ព្រះ​ចង់​ឲ្យ​យើង​គោរព​ប្រណិប័តន៍​លោក ដោយ​សារ​ខ្លាច​លោក​ដាក់​ទណ្ឌកម្ម​យើង​ឬ?

[​អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៦​]

Engravings by Doré