ចូររៀនពី‹លក្ខណៈសំខាន់ៗនៃសេចក្ដីពិត›
ចូររៀនពី‹លក្ខណៈសំខាន់ៗនៃសេចក្ដីពិត›
«[អ្នកបាន]យល់លក្ខណៈសំខាន់ៗនៃចំណេះដឹងនិងសេចក្ដីពិតក្នុងច្បាប់»។—រ៉ូម ២:២០
សូមរកចម្លើយចំពោះសំណួរទាំងនេះ:
តើច្បាប់របស់ម៉ូសេដែលតម្រូវឲ្យជូនគ្រឿងបូជាបានបង្ហាញទុកជាមុនអំពីអ្វី?
តើគ្រឿងបូជាខ្លះដែលបណ្ដាជនអ៊ីស្រាអែលនិងពួកគ្រិស្តសាសនិកនៅសព្វថ្ងៃជូនព្រះមានលក្ខណៈអ្វីដែលដូចគ្នា?
តើកត្ដាអ្វីខ្លះដែលធ្វើឲ្យព្រះទទួលឬមិនទទួលគ្រឿងបូជារបស់យើង?
១. ហេតុអ្វីយើងគួរចាប់អារម្មណ៍ចង់យល់អំពីសារៈសំខាន់នៃច្បាប់របស់ម៉ូសេ?
បើគ្មានសំណេររបស់សាវ័កប៉ូលដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះទេ នោះយើងមិនអាចយល់អំពីអ្វីដែលតំណាងដោយផ្នែកផ្សេងៗដែលមានក្នុងច្បាប់របស់ម៉ូសេបានទេ។ ជាឧទាហរណ៍ ក្នុងសំបុត្ររបស់គាត់ជូនជនជាតិហេប្រឺ គាត់បានពន្យល់អំពីរបៀបដែលលោកយេស៊ូអាចផ្ដល់«គ្រឿងបូជាសម្រាប់ផ្សះផ្សា»មួយដងជាការស្រេចក្នុងឋានៈជា‹សម្ដេចសង្ឃស្មោះត្រង់› ដើម្បីអស់អ្នកដែលបង្ហាញជំនឿអាចទទួល«សេចក្ដីសង្គ្រោះដែលគ្មានទីបញ្ចប់»។ (ហេ. ២:១៧; ៩:១១, ១២) ប៉ូលបានពន្យល់ថា ត្រសាលគ្រាន់តែជា«ស្រមោលនៃអ្វីៗដែលនៅស្ថានសួគ៌» ហើយថាលោកយេស៊ូបានក្លាយទៅជាអ្នកសម្រុះសម្រួលនៃ«កិច្ចព្រមព្រៀងដែលប្រសើរជាង»កិច្ចព្រមព្រៀងខាងច្បាប់ម៉ូសេ។ (ហេ. ៧:២២; ៨:១-៥) ចំពោះគ្រិស្តសាសនិកដែលរស់នៅសម័យប៉ូល ការពន្យល់របស់គាត់អំពីរឿងនេះមានតម្លៃណាស់ ហើយសព្វថ្ងៃនេះក៏ដូច្នេះដែរ។ បន្ថែមទៅទៀត ការពន្យល់របស់គាត់ក៏ជួយយើងផងដែរឲ្យយល់តម្លៃនៃអ្វីៗដែលលោកបានរៀបចំដើម្បីយើង។
២. តើគ្រិស្តសាសនិកជនជាតិយូដាបានទទួលប្រយោជន៍អ្វីច្រើនជាងជនជាតិដទៃ?
២ ពេលប៉ូលសរសេរជូនគ្រិស្តសាសនិកនៅក្រុងរ៉ូម ចំណុចខ្លះគឺសម្រាប់បងប្អូនក្នុងក្រុមជំនុំដែលជាជនជាតិយូដា ហើយជាអ្នកដែលបានទទួលការបង្ហាត់បង្រៀនពីច្បាប់ម៉ូសេ។ ប៉ូលបានទទួលស្គាល់ថា ដោយសារពួកគេមានការយល់ដឹងអំពីច្បាប់ម៉ូសេរួចហើយ នោះពួកគេអាច«យល់លក្ខណៈសំខាន់ៗនៃចំណេះដឹងនិងសេចក្ដីពិត»អំពីព្រះយេហូវ៉ានិងគោលការណ៍សុចរិតរបស់លោកបាន។ ការ‹យល់លក្ខណៈសំខាន់ៗនៃសេចក្ដីពិត›និងការគោរពអស់ពីចិត្តចំពោះសេចក្ដីពិតនេះបានជួយគ្រិស្តសាសនិកជនជាតិយូដាឲ្យចេះណែនាំ បង្រៀននិងបំភ្លឺភ្នែកពួកអ្នកមិនស្គាល់ច្បាប់ដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យរាស្ត្ររបស់លោក ហើយយ៉ាងនេះពួកគេធ្វើតាមគំរូរបស់ពួកយូដាដ៏ស្មោះត្រង់ដែលរស់នៅមុនសម័យនោះដែរ។—សូមអាន រ៉ូម ២:១៧-២០
ស្រមោលនៃគ្រឿងបូជារបស់លោកយេស៊ូ
៣. តើយើងអាចទទួលផលប្រយោជន៍អ្វីពីការរៀនអំពីគ្រឿងបូជារបស់ពួកយូដានៅសម័យបុរាណ?
៣ លក្ខណៈសំខាន់ៗនៃសេចក្ដីពិតដែលប៉ូលសំដៅទៅលើនោះ គឺនៅតែសំខាន់ដើម្បីជួយយើងយល់ពីគោលបំណងរបស់ព្រះយេហូវ៉ា។ គោលការណ៍ដែលមានក្នុងច្បាប់ម៉ូសេនៅតែសំខាន់និងមានតម្លៃ។ ដោយចាំអំពីរឿងនេះ សូមឲ្យយើងពិចារណាផ្នែកមួយនៃច្បាប់ម៉ូសេគឺ របៀបដែលគ្រឿងបូជាផ្សេងៗបាននាំពួកយូដាដែលមានចិត្តរាបទាបទៅដល់គ្រិស្ត និងជួយពួកគេឲ្យយល់ពីតម្រូវការរបស់ព្រះ។ ដោយសារតម្រូវការសំខាន់របស់ព្រះយេហូវ៉ាចំពោះពួកអ្នកបម្រើរបស់លោកមិនដែលផ្លាស់ប្ដូរ នោះយើងនឹងឃើញថាច្បាប់របស់ព្រះសម្រាប់ពួកអ៊ីស្រាអែលស្តីអំពីគ្រឿងបូជាផ្សេងៗ អាចជួយយើងឲ្យពិចារណាអំពីគុណភាពនៃកិច្ចបម្រើពិសិដ្ឋរបស់យើង។—ម៉ាឡ. ៣:៦
៤, ៥. (ក) តើច្បាប់ម៉ូសេរំលឹករាស្ត្ររបស់ព្រះអំពីអ្វី? (ខ) ស្តីអំពីគ្រឿងបូជាដែលមានក្នុងច្បាប់របស់ព្រះ តើគ្រឿងបូជាទាំងនោះតំណាងអ្វី?
៤ ផ្នែកជាច្រើននៃច្បាប់ម៉ូសេរំលឹកពួកយូដាថាពួកគេជាមនុស្សមានភាពខុសឆ្គង។ ជាឧទាហរណ៍ បើមនុស្សម្នាក់ប៉ះសពរបស់មនុស្សស្លាប់ ច្បាប់តម្រូវឲ្យគាត់សម្អាតខ្លួន។ ដើម្បីធ្វើដូច្នេះ គាត់ត្រូវយកគោញីសម្បុរទង់ដែងល្អមួយឲ្យសង្ឃសម្លាប់និងដុតជាគ្រឿងបូជា រួចត្រូវកើបផែះយកទៅធ្វើជា«ទឹកញែកជាស្អាត»។ នៅថ្ងៃទី៣និងថ្ងៃទី៧ក្រោយពីបុគ្គលនោះទៅជាមិនស្អាត គេប្រោះទឹកនោះទៅលើគាត់ ដើម្បីធ្វើឲ្យគាត់ស្អាតឡើងវិញ។ (ជន. ១៩:១-១៣) ដើម្បីរំលឹកពួកយូដាឲ្យចាំថាមនុស្សទាំងអស់កើតមកមានភាពខុសឆ្គងនិងភាពមិនល្អឥតខ្ចោះជាប់មកជាមួយ នោះស្ត្រីម្នាក់បង្កើតកូន ត្រូវមិនស្អាតអស់មួយរយៈពេល។ ក្រោយនោះ នាងត្រូវផ្ដល់គ្រឿងបូជាដើម្បីជម្រះភាពខុសឆ្គង។—លេវី. ១២:១-៨
៥ ពួកយូដាត្រូវផ្ដល់សត្វជាគ្រឿងបូជាដើម្បីឲ្យព្រះអភ័យទោសចំពោះភាពខុសឆ្គងរបស់ពួកគេក្នុងកាលៈទេសៈជាច្រើនឯទៀតនៃជីវិត។ ទោះជាពួកអ្នកគោរពប្រណិប័តន៍ព្រះបានយល់អត្ថន័យឬមិនយល់ក៏ដោយ គ្រឿងបូជាទាំងនេះ និងគ្រឿងបូជាដែលគេបូជានៅវិហាររបស់ព្រះយេហូវ៉ានៅពេលក្រោយមក នោះគឺជា«ស្រមោល»ឬតំណាងគ្រឿងបូជាដ៏ល្អឥតខ្ចោះរបស់លោកយេស៊ូ។—ហេ. ១០:១-១០
ចិត្តគំនិតត្រឹមត្រូវចំពោះគ្រឿងបូជា
៦, ៧. (ក) ពេលជនជាតិអ៊ីស្រាអែលជ្រើសរើសគ្រឿងបូជាជូនព្រះ តើពួកគេគួរតែចងចាំអំពីអ្វី? តើគ្រឿងបូជានេះបង្ហាញទុកជាមុនអំពីអ្វី? (ខ) តើយើងអាចសួរខ្លួននូវសំណួរអ្វី?
៦ ខ្នាតតម្រាដ៏សំខាន់មួយស្តីអំពីសត្វដែលបូជាដល់ព្រះយេហូវ៉ា គឺសត្វនោះត្រូវជាសត្វដែល«ពេញខ្នាត»ទាំងអស់ មិនមែនជាសត្វដែលខ្វាក់ភ្នែក មានរបួស ឈឺ ឬវិកលវិការនោះឡើយ។ (លេវី. ២២:២០-២២) ពេលដែលពួកអ៊ីស្រាអែលជូនផលផ្លែ ឬផលស្រូវដល់ព្រះយេហូវ៉ា ពួកគេគួរជូនរបស់«ល្អបំផុត»និង«ផលដំបូង»ពីផលដំណាំរបស់ពួកគេ។ (ជន. ១៨:១២, ២៩) រីឯរបស់ដែលមានគុណភាពលេខពីរ ព្រះយេហូវ៉ាមិនទទួលយកទេ។ តម្រូវការសំខាន់ៗស្តីអំពីសត្វ ជួយយើងឲ្យដឹងថា គ្រឿងបូជារបស់លោកយេស៊ូនឹងគ្មានស្នាម គ្មានប្រឡាក់ ហើយក៏ឲ្យយើងដឹងថា ព្រះយេហូវ៉ាបានផ្ដល់ឲ្យគ្រឿងបូជាដែលល្អបំផុតនិងជាទីស្រឡាញ់របស់លោកដើម្បីលោះមនុស្សជាតិ។—១ពេ. ១:១៨, ១៩
៧ បើអ្នកដែលជូនគ្រឿងបូជានេះពិតជាដឹងគុណព្រះយេហូវ៉ាចំពោះគុណធម៌របស់លោក គាត់នឹងពេញចិត្តរើសយករបស់ល្អបំផុតដែលគាត់មានជូនលោក មែនទេ? ការជ្រើសរើសគ្រឿងបូជាដែលល្អបំផុតគឺអាស្រ័យទៅលើបុគ្គលនោះ។ ក៏ប៉ុន្តែ គាត់ដឹងថាព្រះនឹងមិនពេញចិត្តចំពោះគ្រឿងបូជាដែលមិនល្អឥតខ្ចោះឡើយ ពីព្រោះគ្រឿងបូជាបែបនេះបង្ហាញថាអ្នកជូនគ្រឿងបូជានោះធ្វើដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ ឬរហូតដល់ចាត់ទុកថានេះជាបន្ទុកម៉ាឡាគី ១:៦-៨, ១៣) នេះគួរជំរុញយើងឲ្យពិចារណាអំពីកិច្ចបម្រើរបស់យើងចំពោះព្រះ ដោយដណ្ដឹងសួរខ្លួនថា: ‹ពេលខ្ញុំបម្រើព្រះយេហូវ៉ា តើខ្ញុំមានចិត្តគំនិតបែបណា? តើខ្ញុំគួរពិនិត្យមើលឡើងវិញនូវគុណភាពនៃកិច្ចបម្រើរបស់ខ្ញុំ និងបំណងរបស់ខ្ញុំក្នុងការបម្រើលោកឬទេ?›។
ធ្ងន់។ (សូមអាន៨, ៩. ហេតុអ្វីយើងគួរពិចារណាអំពីចិត្តគំនិតរបស់ពួកអ៊ីស្រាអែលពេលពួកគេជូនគ្រឿងបូជា?
៨ ជនជាតិអ៊ីស្រាអែលម្នាក់អាចជូនគ្រឿងបូជាទៅព្រះយេហូវ៉ាដោយស្ម័គ្រចិត្ត ដើម្បីបង្ហាញការដឹងគុណដ៏ស្មោះរបស់គាត់ចំពោះលោក ឬក៏អាចសុំឲ្យព្រះយេហូវ៉ាពេញចិត្តនឹងខ្លួនដោយជូនសត្វជាគ្រឿងបូជាដុត។ ក្នុងករណីនេះ ប្រហែលជាគាត់ពេញចិត្តរើសយកសត្វល្អបំផុតជូនព្រះយេហូវ៉ា។ សព្វថ្ងៃនេះ គ្រិស្តសាសនិកមិនបូជាសត្វមែនទែនតាមច្បាប់ម៉ូសេទេ តែពួកគេនៅតែផ្ដល់គ្រឿងបូជាក្នុងន័យថាពួកគេប្រើពេលវេលា កម្លាំង និងធនធានដើម្បីបម្រើព្រះយេហូវ៉ា។ សាវ័កប៉ូលរៀបរាប់ថា ការ«ប្រកាសប្រាប់»សេចក្ដីសង្ឃឹមរបស់គ្រិស្តសាសនិកនិងការ«ធ្វើការល្អ ហើយចែករំលែកដល់អ្នកឯទៀត» គឺជាគ្រឿងបូជាដែលព្រះពេញចិត្ត។ (ហេ. ១៣:១៥, ១៦) ចិត្តគំនិតរបស់រាស្ត្រព្រះយេហូវ៉ាដែលធ្វើកិច្ចការទាំងនេះឆ្លុះបញ្ចាំងឲ្យឃើញនូវទំហំនៃការដឹងគុណរបស់ពួកគេចំពោះអ្វីៗទាំងអស់ដែលលោកបានផ្ដល់ឲ្យ។ ដូច្នេះ ដូចពួកអ៊ីស្រាអែលសម័យបុរាណ យើងត្រូវពិចារណាអំពីចិត្តគំនិតរបស់យើងក្នុងការបម្រើព្រះ និងអំពីមូលហេតុដែលយើងបម្រើលោក។
៩ ចុះយ៉ាងណាវិញ ពេលដែលច្បាប់ម៉ូសេតម្រូវឲ្យជនជាតិអ៊ីស្រាអែលម្នាក់ជូនគ្រឿងបូជាសម្រាប់ភាពខុសឆ្គង ឬអំពើរំលងរបស់ខ្លួន? តើអ្នកគិតថាគាត់នឹងជូនគ្រឿងបូជានោះទាំងទើសទាល់ឬ? (លេវី. ៤:២៧, ២៨) ប្រសិនបើគាត់ចង់រក្សាចំណងមិត្តភាពល្អជាមួយព្រះយេហូវ៉ាដោយស្មោះ នោះគាត់នឹងគ្មានការទើសទាល់ទេក្នុងការជូនគ្រឿងបូជា។
១០. តើពួកគ្រិស្តសាសនិកប្រហែលជាត្រូវជូន«គ្រឿងបូជា»បែបណាដើម្បីផ្សះផ្សាចំណងមិត្តភាពដែលប្រេះឆា?
១០ ស្រដៀងគ្នាដែរនៅសព្វថ្ងៃនេះ អ្នកប្រហែលជាទទួលស្គាល់ថាអ្នកបានធ្វើឲ្យបងប្អូនណាម្នាក់ឈឺចិត្តដោយមិនដឹងខ្លួន ដោយអ្នកមិនបានគិតពិចារណា ឬដោយការធ្វេសប្រហែសរបស់អ្នក។ សមត្ថភាពវិនិច្ឆ័យរបស់អ្នកប្រហែលជាបានប្រាប់អ្នកថាអ្នកបានធ្វើអ្វីខុសហើយ។ អ្នកណាដែលចាត់ទុកការបម្រើព្រះយេហូវ៉ាជាអ្វីដ៏សំខាន់នឹងខំប្រឹងអស់ពីសមត្ថភាពដើម្បីកែប្រែកំហុសនោះ មែនទេ? នេះអាចមានន័យថា យើងត្រូវទៅជួបបុគ្គលដែលយើងបានធ្វើឲ្យគាត់ឈឺចិត្ត ហើយសុំយ៉ាងស្មោះឲ្យគាត់អភ័យទោស ឬបើក្នុងករណីដែលយើងបានធ្វើអំពើខុសធ្ងន់ យើងអាចសុំជំនួយពីពួកអ្នកចាស់ទុំ។ (ម៉ាថ. ៥:២៣, ២៤; យ៉ា. ៥:១៤, ១៥) ដូច្នេះ នេះតម្រូវឲ្យយើងធ្វើអ្វីមួយដើម្បីកែប្រែកំហុសដែលយើងបានធ្វើចំពោះបងប្អូនរួមជំនឿម្នាក់ ឬចំពោះព្រះ។ ទោះជាយ៉ាងនោះក៏ដោយ ពេលយើងជូន«គ្រឿងបូជា»បែបនេះ យើងអាចផ្សះផ្សាចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះ និងជាមួយនឹងបងប្អូនរបស់យើងឡើងវិញ ថែមទាំងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោសទៀតផង។ នេះពង្រឹងទំនុកចិត្តយើងថាវិធីដែលព្រះយេហូវ៉ាប្រើជាវិធីដែលល្អបំផុត។
១១, ១២. (ក) តើតង្វាយមេត្រីមានលក្ខណៈសំខាន់អ្វី? (ខ) តើតង្វាយមេត្រីទាក់ទងអ្វីនឹងការគោរពប្រណិប័តន៍ពិតនៅសព្វថ្ងៃនេះ?
លេវី. ៣:១; ៧:៣១-៣៣) អ្នកគោរពប្រណិប័តន៍ព្រះជូនគ្រឿងបូជានេះដោយមានបំណងតែមួយគឺដើម្បីមានចំណងមិត្តភាពល្អជាមួយនឹងព្រះយេហូវ៉ា។ នេះប្រៀបដូចជាអ្នកជូនគ្រឿងបូជានោះ ក្រុមគ្រួសាររបស់គាត់ ពួកសង្ឃ និងព្រះយេហូវ៉ាផ្ទាល់កំពុងចូលរួមបរិភោគជាមួយគ្នាដោយមានសន្ដិភាពឬមេត្រីភាព។
១១ គ្រឿងបូជាខ្លះដែលច្បាប់ម៉ូសេតម្រូវឲ្យជូនបានហៅថាតង្វាយមេត្រី។ នេះជាតំណាងការមានសន្ដិភាពជាមួយនឹងព្រះយេហូវ៉ា។ អ្នកដែលជូនគ្រឿងបូជាបែបនេះ និងក្រុមគ្រួសាររបស់គាត់នឹងបរិភោគសាច់សត្វនោះជាមួយគ្នា ប្រហែលជានៅបន្ទប់មួយក្នុងវិហាររបស់ព្រះ។ សង្ឃដែលបូជាសត្វនោះ និងសង្ឃឯទៀតដែលកំពុងបម្រើនៅវិហាររបស់ព្រះក៏បានទទួលសាច់មួយចំណែកដែរ។ (១២ ពេលដែលយើងអាចអញ្ជើញព្រះយេហូវ៉ាឲ្យមកចូលរួមបរិភោគជាមួយគ្នាក្នុងន័យធៀប ហើយលោកក៏យល់ព្រមនោះ នេះពិតជាឯកសិទ្ធិដ៏អស្ចារ្យបំផុត មែនទេ? តាមធម្មតា ម្ចាស់ផ្ទះចង់ឲ្យអ្វីដែលល្អបំផុតដល់ភ្ញៀវពិសេសរបស់គាត់។ ការរៀបចំឲ្យមានតង្វាយមេត្រីជាផ្នែកមួយនៃលក្ខណៈសំខាន់ៗនៃសេចក្ដីពិតដែលមានក្នុងច្បាប់។ នោះបានបង្ហាញថាមនុស្សទាំងអស់ដែលចង់មានចំណងមេត្រីភាពជិតស្និទ្ធជាមួយនឹងអ្នកបង្កើតក៏អាចធ្វើដូច្នេះបានដែរ ដោយសារគ្រឿងបូជារបស់លោកយេស៊ូដែលប្រសើរជាងគ្រឿងបូជាក្នុងច្បាប់។ សព្វថ្ងៃនេះ យើងអាចមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា កាលដែលយើងស្ម័គ្រចិត្តលះបង់ធនធាននិងកម្លាំងរបស់យើងដើម្បីបម្រើលោក។
ការព្រមានស្តីអំពីគ្រឿងបូជា
១៣, ១៤. ពេលដែលស្តេចសូលចង់ជូនគ្រឿងបូជា ហេតុអ្វីព្រះយេហូវ៉ាមិនព្រមទទួល?
១៣ ដើម្បីឲ្យព្រះយេហូវ៉ាទទួលគ្រឿងបូជារបស់ពួកគេ ច្បាប់របស់ម៉ូសេតម្រូវឲ្យពួកគេជូនគ្រឿងបូជានោះដោយមានបំណងចិត្តត្រឹមត្រូវ និងចេញពីចិត្តស្មោះ។ ក៏ប៉ុន្តែ គម្ពីរបានរៀបរាប់អំពីគំរូខ្លះទុកជាការព្រមានដែលបង្ហាញអំពីគ្រឿងបូជាដែលព្រះមិនព្រមទទួល។ តើអ្វីធ្វើឲ្យលោកមិនព្រមទទួលយកគ្រឿងបូជាទាំងនោះ? សូមឲ្យយើងពិចារណាអំពីគំរូពីរ។
១៤ អ្នកប្រកាសទំនាយសាំយូអែលបានប្រាប់ស្តេចសូលថា ដល់ពេលដែលព្រះយេហូវ៉ាដាក់ទោសសាសន៍អាម៉ាលេកហើយ។ ដូច្នេះ សូលត្រូវបំផ្លាញសាសន៍ដែលជាសត្រូវនេះរួមជាមួយនឹងហ្វូងសត្វរបស់ពួកគេផង។ ក៏ប៉ុន្តែ ក្រោយពីទទួលជ័យជម្នះ សូលបានអនុញ្ញាតឲ្យពួកទាហានទុកជីវិតអ័កាក់ដែលជាស្តេចរបស់សាសន៍អាម៉ាលេក។ សូលក៏បានទុកសត្វដែលល្អបំផុតពីហ្វូងសត្វរបស់ពួកគេដើម្បីអាចជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ាដែរ។ (១សាំ. ១៥:២, ៣, ២១) តើព្រះយេហូវ៉ាមានប្រតិកម្មយ៉ាងណា? ព្រះយេហូវ៉ាបានបោះបង់ចោលសូលដោយសារការមិនស្ដាប់បង្គាប់នេះ។ (សូមអាន សាំយូអែលទី១ ១៥:២២, ២៣) តើយើងអាចរៀនអ្វីពីរឿងនេះ? ដើម្បីឲ្យព្រះពេញចិត្តចំពោះគ្រឿងបូជាដែលយើងជូន យើងក៏ត្រូវតែធ្វើតាមច្បាប់របស់លោកផងដែរ។
១៥. នៅសម័យអេសាយ តើការប្រព្រឹត្តអាក្រក់របស់បណ្ដាជនអ៊ីស្រាអែលខ្លះដែលបានជូនគ្រឿងបូជាបានបង្ហាញអំពីអ្វី?
១៥ ឧទាហរណ៍ស្រដៀងគ្នាមួយទៀតមាននៅក្នុងសៀវភៅអេសាយ។ នៅសម័យអេសាយ បណ្ដាជនអ៊ីស្រាអែលបានជូនគ្រឿងបូជាទៅព្រះយេហូវ៉ាគ្រាន់តែដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ។ ក៏ប៉ុន្តែ ការប្រព្រឹត្តដ៏អាក្រក់របស់ពួកគេបានធ្វើឲ្យការជូនគ្រឿងបូជារបស់ពួកគេគ្មានតម្លៃ។ ព្រះយេហូវ៉ាបានសួរពួកគេថា៖ «យញ្ញបូជាដ៏មានច្រើនម្ល៉េះរបស់ឯងរាល់គ្នា តើជាអ្វីដល់អញ? អញធុញទ្រាន់ចំពោះចៀមឈ្មោល នឹងខ្លាញ់នៃសត្វបំប៉នដែលឯងដុតថ្វាយណាស់ អញក៏មិនចូលចិត្តចំពោះឈាមនៃគោឈ្មោល ឬកូនចៀម ឬពពែនោះទេ . . . កុំឲ្យយកដង្វាយដ៏ឥតប្រយោជន៍មកទៀតឡើយ ឯកំញានជារបស់ស្អប់ខ្ពើមដល់អញ»។ តើមានបញ្ហាអ្វីទៅ? ព្រះបានប្រាប់ពួកគេថា៖ «បើកាលណាឯងអធិស្ឋានជាច្រើន នោះអញនឹងមិនស្ដាប់ឡើយ ដ្បិតដៃឯងរាល់គ្នាប្រឡាក់ពេញដោយឈាម។ ចូរលាងចេញ ចូរជំរះខ្លួនឲ្យស្អាតចុះ ចូរបំបាត់អំពើអាក្រក់ដែលឯងរាល់គ្នាប្រព្រឹត្តពីចំពោះភ្នែកអញចេញ ហើយលែងប្រព្រឹត្តអំពើអាក្រក់តទៅ»។—១៦. តើគ្រឿងបូជាបែបណាដែលព្រះពេញចិត្ត?
១៦ ព្រះយេហូវ៉ាមិនពេញចិត្តសោះចំពោះគ្រឿងបូជារបស់អ្នកដែលធ្វើអំពើខុសឆ្គងដោយមិនប្រែចិត្ត។ ក៏ប៉ុន្តែ ព្រះព្រមទទួលសេចក្ដីអធិដ្ឋាននិងគ្រឿងបូជារបស់ពួកអ្នកដែលខំព្យាយាមយ៉ាងស្មោះដើម្បីរស់នៅសមស្របតាមច្បាប់របស់លោក។ លក្ខណៈសំខាន់ៗនៃច្បាប់បង្រៀនមនុស្សថាពួកគេមានភាពខុសឆ្គង ហើយត្រូវការការអភ័យទោសពីព្រះ។ (កាឡ. ៣:១៩) ការទទួលស្គាល់រឿងនេះនាំឲ្យមនុស្សមានចិត្តស្ដាយចំពោះអ្វីដែលពួកគេបានធ្វើខុស។ ស្រដៀងគ្នាដែរ យើងត្រូវទទួលស្គាល់ថា យើងត្រូវការគ្រឿងបូជារបស់លោកយេស៊ូ ដែលពិតជាអាចជម្រះការខុសឆ្គងរបស់យើង។ បើយើងយល់ដឹងនិងមានចិត្តដឹងគុណអំពីរឿងនេះ ទើបព្រះយេហូវ៉ា«សព្វព្រះហឫទ័យ»នឹងអ្វីៗទាំងអស់ដែលយើងជូនទៅលោកក្នុងកិច្ចបម្រើរបស់យើង។—សូមអាន ទំនុកតម្កើង ៥១:១៧, ១៩
បង្ហាញជំនឿលើគ្រឿងបូជារបស់លោកយេស៊ូ!
១៧-១៩. (ក) តើយើងបង្ហាញយ៉ាងសមរម្យនូវចិត្តដឹងគុណរបស់យើងចំពោះគ្រឿងបូជាដែលជាថ្លៃលោះរបស់លោកយេស៊ូយ៉ាងដូចម្ដេច? (ខ) តើយើងនឹងពិចារណាអំពីអ្វីក្នុងអត្ថបទបន្ទាប់?
១៧ បណ្ដាជនអ៊ីស្រាអែលគ្រាន់តែឃើញ«ស្រមោល»នៃគោលបំណងរបស់ព្រះ ប៉ុន្តែយើងឃើញរូបពិតវិញ។ (ហេ. ១០:១) ច្បាប់របស់ម៉ូសេស្តីអំពីការជូនគ្រឿងបូជាបានលើកទឹកចិត្តជនជាតិយូដាឲ្យមានចិត្តគំនិតត្រឹមត្រូវដើម្បីអាចមានចំណងមិត្តភាពល្អជាមួយនឹងព្រះ ពោលគឺចិត្តដឹងគុណដ៏ស្មោះចំពោះលោក បំណងប្រាថ្នាក្នុងការឲ្យអ្វីដែលល្អបំផុតចំពោះលោក និងការទទួលស្គាល់ថាយើងត្រូវការថ្លៃលោះ។ ដោយសារការពន្យល់ដែលមាននៅក្នុងបទគម្ពីរគ្រិស្តសាសនិកភាសាក្រិច នោះយើងអាចយល់ថាដោយមានថ្លៃលោះរបស់លោកយេស៊ូ ព្រះយេហូវ៉ានឹងដកយកឥទ្ធិពលនៃភាពខុសឆ្គងទាំងស្រុងចេញពីយើង ហើយសូម្បីតែឥឡូវនេះ លោកអនុញ្ញាតឲ្យយើងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោសនៅចំពោះលោកទៀតផង។ គ្រឿងបូជាដែលជាថ្លៃលោះរបស់លោកយេស៊ូពិតជាអ្វីដ៏ល្អអស្ចារ្យមែន!—កាឡ. ៣:១៣; ហេ. ៩:៩, ១៤
១៨ ពិតមែនហើយ ដើម្បីទទួលប្រយោជន៍ពីថ្លៃលោះ យើងត្រូវដឹងអ្វីច្រើនទៀតក្រៅពីយល់ថាថ្លៃលោះជាអ្វី។ សាវ័កប៉ូលបានសរសេរថា៖ «ច្បាប់បានធ្វើជាគ្រូដែលនាំយើងទៅដល់គ្រិស្ត ដើម្បីឲ្យព្រះប្រកាសថាយើងជាមនុស្សសុចរិតដោយសារជំនឿ»។ (កាឡ. ៣:២៤) បន្ថែមទៅទៀត ជំនឿនេះត្រូវគួបផ្សំជាមួយនឹងការប្រព្រឹត្តដែរ។ (យ៉ា. ២:២៦) ហេតុនេះ ប៉ូលបានលើកទឹកចិត្តបងប្អូនគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ ដែលយល់អំពីលក្ខណៈសំខាន់ៗនៃចំណេះដែលបានបង្ហាញតាមរយៈច្បាប់របស់ម៉ូសេ ឲ្យប្រើចំណេះនោះដោយការប្រព្រឹត្ត។ ដោយធ្វើដូច្នេះ ការប្រព្រឹត្តរបស់ពួកគេនឹងសមស្របតាមគោលការណ៍ដែលពួកគេបង្រៀន។—សូមអាន រ៉ូម ២:២១-២៣
១៩ ទោះជាព្រះមិនតម្រូវឲ្យគ្រិស្តសាសនិកនៅសព្វថ្ងៃនេះធ្វើតាមច្បាប់ម៉ូសេក៏ដោយ ពួកគេនៅតែត្រូវជូនគ្រឿងបូជាដែលព្រះយេហូវ៉ាពេញចិត្ត។ របៀបដែលយើងអាចធ្វើដូច្នេះបាននឹងត្រូវយកមកពិចារណាក្នុងអត្ថបទបន្ទាប់។
[សំណួរសម្រាប់វគ្គនីមួយៗ]
[ឃ្លាអក្សរធំនៅទំព័រ១៩]
តម្រូវការសំខាន់របស់ព្រះយេហូវ៉ា ចំពោះអ្នកបម្រើលោក មិនដែលផ្លាស់ប្ដូរទេ
[រូបភាពនៅទំព័រ២០]
តើអ្នកនឹងជូនសត្វមួយណាទៅព្រះយេហូវ៉ា?
[រូបភាពនៅទំព័រ២១]
ពួកអ្នកដែលជូនគ្រឿងបូជាដែលសមរម្យទៅព្រះយេហូវ៉ាបានទទួលការពេញចិត្តពីលោក