ចូរបន្ដបំពេញកិច្ចបម្រើជាបន្ទាន់
ចូរបន្តបំពេញកិច្ចបម្រើជាបន្ទាន់
«ប្រកាសបណ្ដាំរបស់ព្រះ ចូរប្រកាសជាបន្ទាន់»។—២ធី. ៤:២
តើអ្នកអាចពន្យល់បានឬទេ?
ហេតុអ្វីគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ផ្សព្វផ្សាយជាបន្ទាន់?
តើយើងអាចបន្តផ្សព្វផ្សាយជាបន្ទាន់យ៉ាងដូចម្ដេច?
ហេតុអ្វីការផ្សព្វផ្សាយអំពីរាជាណាចក្រគឺបន្ទាន់ជាងមុនទៅទៀត?
១, ២. ស្តីអំពីបង្គាប់ដែលឲ្យយើង‹ផ្សព្វផ្សាយជាបន្ទាន់› តើនាំឲ្យមានសំណួរអ្វីចោទឡើង?
តាមធម្មតា អ្នកដែលមានការងារសង្គ្រោះជីវិតមនុស្សធ្វើការនោះជាបន្ទាន់។ ជាឧទាហរណ៍ ពេលទទួលទូរស័ព្ទថាមានភ្លើងឆេះផ្ទះ អ្នកពន្លត់អគ្គិភ័យប្រញាប់ចេញទៅភ្លាម ពីព្រោះពួកគេដឹងថា ប្រហែលជាជីវិតមនុស្សកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់។
២ ក្នុងនាមជាសាក្សីព្រះយេហូវ៉ា យើងចង់ជួយមនុស្សឲ្យទទួលសេចក្ដីសង្គ្រោះ។ ដើម្បីសម្រេចគោលដៅនោះ យើងចាត់ទុកភារកិច្ចរបស់យើងក្នុងការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រជាអ្វីដ៏សំខាន់។ ប៉ុន្តែ យើងមិនធ្វើកិច្ចការនោះដោយតក់ក្រហល់ទេ។ បើដូច្នេះ តើប៉ូលចង់មានន័យយ៉ាងណាពេលដែលគាត់ឲ្យការដាស់តឿនដែលថា៖ «ប្រកាសបណ្ដាំរបស់ព្រះ ចូរប្រកាសជាបន្ទាន់»នោះ? (២ធី. ៤:២) តើយើងអាចផ្សព្វផ្សាយជាបន្ទាន់យ៉ាងដូចម្ដេច? ហើយហេតុអ្វីកិច្ចការរបស់យើងបន្ទាន់ខ្លាំងម្ល៉េះ?
ហេតុអ្វីយើងត្រូវផ្សព្វផ្សាយជាបន្ទាន់?
៣. តើមនុស្សដែលព្រមស្ដាប់ ឬមិនព្រមស្ដាប់ដំណឹងអំពីរាជាណាចក្រអាចទទួលលទ្ធផលអ្វី?
៣ ពេលដែលអ្នកពិចារណាអំពីលទ្ធផលដែលមកពីកិច្ចផ្សព្វផ្សាយ ពោលគឺមនុស្សអាចទទួលឬបាត់បង់ជីវិត នោះអ្នកប្រហែលជាមានអារម្មណ៍ថា អ្នកត្រូវផ្សព្វផ្សាយដំណឹងល្អជាបន្ទាន់។ (រ៉ូម ១០:១៣, ១៤) បណ្ដាំរបស់ព្រះចែងថា៖ «បើកាលណាអញប្រាប់ដល់មនុស្សអាក្រក់ថា ឯងនឹងត្រូវស្លាប់ជាពិត នោះបើគេបែរចេញពីអំពើបាបរបស់ខ្លួនទៅប្រព្រឹត្តសេចក្ដីដែលទៀងត្រង់ ហើយត្រឹមត្រូវវិញ . . . នោះគេនឹងបានរស់នៅជាពិត។ ឥតត្រូវស្លាប់ទេ។ ដូច្នេះ នឹងគ្មានអ្នកណានឹកចាំពីអំពើបាបទាំងប៉ុន្មាន ដែលអ្នកនោះបានប្រព្រឹត្ត»។ (អេស. ៣៣:១៤-១៦) បន្ថែមទៅទៀត គម្ពីរបានប្រាប់ពួកអ្នកដែលផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រថា៖ «អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នក ទាំងពួកអ្នកដែលស្ដាប់អ្នក»។—១ធី. ៤:១៦; អេស. ៣:១៧-២១
៤. ហេតុអ្វីការក្បត់ជំនឿធ្វើឲ្យបងប្អូននៅសតវត្សរ៍ទី១ត្រូវផ្សព្វផ្សាយជាបន្ទាន់?
៤ ដើម្បីយល់អំពីមូលហេតុដែលប៉ូលដាស់តឿនធីម៉ូថេឲ្យផ្សព្វផ្សាយជាបន្ទាន់ សូមឲ្យយើងពិចារណាបរិបទនៃខគម្ពីរដែលជាប្រធានក្នុងអត្ថបទនេះ។ បទគម្ពីរចែងថា៖ ២ធី. ៤:២-៤) លោកយេស៊ូបានទាយទុកថានឹងមានការក្បត់ជំនឿកើតឡើង។ (ម៉ាថ. ១៣:២៤, ២៥, ៣៨) ដោយសារគ្រាដែលនឹងមានការក្បត់ជំនឿនេះគឺកាន់តែជិតមកដល់ ជាការសំខាន់ណាស់ដែលធីម៉ូថេ«ប្រកាសបណ្ដាំរបស់ព្រះ»ជាបន្ទាន់ សូម្បីតែក្នុងក្រុមជំនុំក៏ដោយ ដើម្បីកុំឲ្យគ្រិស្តសាសនិកបានត្រូវទាក់ទាញនិងបំភាន់ដោយសេចក្ដីបង្រៀនមិនពិត។ នេះទាក់ទងដល់ជីវិតស្លាប់រស់។ ចុះយ៉ាងណានៅសព្វថ្ងៃនេះ?
«ប្រកាសបណ្ដាំរបស់ព្រះ ចូរប្រកាសជាបន្ទាន់នៅពេលដែលមានអំណោយផល នៅពេលដែលមានការលំបាក ចូរប្រដៅតម្រង់ ស្តីបន្ទោស បំផុសទឹកចិត្ត ដោយមានចិត្តធ្ងន់គ្រប់យ៉ាង និងការប៉ិនប្រសប់សព្វគ្រប់ក្នុងការបង្រៀន។ ព្រោះនឹងមានគ្រាដែលពួកគេនឹងមិនទ្រាំស្ដាប់សេចក្ដីបង្រៀនដែលមានប្រយោជន៍ទេ ប៉ុន្តែស្របតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន នោះពួកគេនឹងប្រមូលអ្នកបង្រៀនសម្រាប់ខ្លួន ដើម្បីឮអ្វីដែលពួកគេពេញចិត្តស្ដាប់ ហើយពួកគេនឹងឈប់ស្ដាប់សេចក្ដីពិត»។ (៥, ៦. ពេលយើងផ្សព្វផ្សាយ តើយើងប្រហែលជាឮគំនិតអ្វីដែលពេញនិយម?
៥ ការក្បត់ជំនឿពីការគោរពប្រណិប័តន៍ពិតមានកាន់តែច្រើនឡើងៗ ហើយក៏បានរីករាលដាលដែរ។ (២ថែ. ២:៣, ៨) តើសេចក្ដីបង្រៀនអ្វីដែលមនុស្សពេញចិត្តស្ដាប់នៅសព្វថ្ងៃនេះ? ក្នុងប្រទេសជាច្រើន មនុស្សខ្នះខ្នែងបង្រៀនអំពីការវិវត្តន៍ដូចខ្នះខ្នែងបង្រៀនសាសនា។ ទោះជាការវិវត្តន៍ជារឿងវិទ្យាសាស្ត្រក៏ដោយ សេចក្ដីបង្រៀននេះសឹងតែក្លាយទៅជាសាសនាមួយ ដែលកំពុងជះឥទ្ធិពលទៅលើទស្សនៈរបស់មនុស្សចំពោះព្រះនិងចំពោះអ្នកឯទៀត។ សេចក្ដីបង្រៀនមួយទៀតដែលពេញនិយម គឺព្រះមិនចាប់អារម្មណ៍នឹងយើងទេ ហេតុនេះយើងក៏មិនចាំបាច់ចាប់អារម្មណ៍នឹងលោកដែរ។ ហេតុអ្វីសេចក្ដីបង្រៀនទាំងនេះមានឥទ្ធិពលខ្លាំងម្ល៉េះដែលរារាំងមនុស្សរាប់លាននាក់មិនឲ្យមានចំណងមិត្តភាពជាមួយព្រះ? សេចក្ដីបង្រៀនទាំងពីរនេះបានធ្វើឲ្យមនុស្សភាន់ច្រឡំថា‹អ្នកអាចធ្វើអ្វីៗទាំងអស់តាមចិត្ត ពីព្រោះគ្មានអ្នកណានឹងវិនិច្ឆ័យអ្នកទេ›។ ពាក្យទាំងនេះពិតជាបានធ្វើឲ្យមនុស្សពេញចិត្តស្ដាប់មែន។—សូមអាន ទំនុកតម្កើង ១០:៤
៦ ប៉ុន្តែមានសេចក្ដីបង្រៀនផ្សេងទៀតដែលមនុស្សពេញចិត្តស្ដាប់។ មនុស្សខ្លះដែលនៅតែទៅវិហាររបស់ពិភពគ្រិស្តសាសនាចូលចិត្តស្ដាប់គ្រូគង្វាលដែលប្រាប់ពួកគេថា៖ ‹ព្រះស្រឡាញ់អ្នក ទោះជាអ្នកធ្វើអ្វីក៏ដោយ›។ មេដឹកនាំសាសនានិងគ្រូគង្វាលធ្វើឲ្យមនុស្សពេញចិត្តដោយនាំឲ្យពួកគេជឿថាព្រះពេញចិត្តនឹងពិធីអភិបូជា បុណ្យផ្សេងៗ និងរូបព្រះរបស់ពួកគេ។ សមាជិកវិហារទាំងនេះមិនដឹងខ្លួនសោះថាពួកគេស្ថិតនៅក្នុងគ្រោះថ្នាក់។ (ទំនុក. ១១៥:៤-៨) ប៉ុន្តែ បើយើងអាចធ្វើឲ្យពួកគេភ្ញាក់ដឹងខ្លួន ហើយយល់សេចក្ដីពិតក្នុងគម្ពីរ នោះពួកគេអាចទទួលប្រយោជន៍ពីរាជាណាចក្ររបស់ព្រះបាន។
តើការផ្សព្វផ្សាយជាបន្ទាន់មានន័យយ៉ាងណា?
៧. តើយើងអាចបង្ហាញថាយើងចាត់ទុកកិច្ចផ្សព្វផ្សាយជាកិច្ចការបន្ទាន់យ៉ាងដូចម្ដេច?
៧ ពេទ្យផ្នែកវះកាត់ម្នាក់ដែលមានមនសិការការងារត្រូវផ្ចង់អារម្មណ៍ទៅលើការងាររបស់គាត់ពីព្រោះនេះទាក់ទងដល់ជីវិតរបស់អ្នកឯទៀត។ ក្នុងកិច្ចការផ្សព្វផ្សាយ យើងអាចបង្ហាញថាយើងចាត់ទុកកិច្ចផ្សព្វផ្សាយជាកិច្ចការបន្ទាន់ដោយផ្ចង់អារម្មណ៍លើកិច្ចការនេះ ដូចជាគិតអំពីបញ្ហា សំណួរ ឬព័ត៌មានដែលមនុស្សអាចចាប់អារម្មណ៍។ ការចាត់ទុកកិច្ចការនេះគឺបន្ទាន់ក៏អាចនាំឲ្យយើងផ្លាស់ប្ដូរកាលវិភាគរបស់យើងដើម្បីទៅជួបមនុស្ស ពេលដែលពួកគេចង់ស្ដាប់យើងផ្សព្វផ្សាយដែរ។—រ៉ូម ១:១៥, ១៦; ១ធី. ៤:១៦
៨. តាមធម្មតា តើការធ្វើអ្វីមួយជាបន្ទាន់រួមបញ្ចូលអ្វី?
៨ ការចាត់ទុកកិច្ចផ្សព្វផ្សាយជាកិច្ចការបន្ទាន់ក៏រួមបញ្ចូលអ្វីដែលយើងចាត់ទុកថាសំខាន់បំផុតដែរ។ (សូមអាន លោកុប្បត្តិ ១៩:១៥) ជាឧទាហរណ៍ សូមស្រមៃគិតថា ក្រោយពីអ្នកបានទទួលលទ្ធផលពិនិត្យពីគ្រូពេទ្យ គាត់បានទូរស័ព្ទអ្នកឲ្យមកជួបគាត់ ហើយនិយាយប្រាប់អ្នកថា៖ «អ្នកមានជំងឺដែលត្រូវព្យាបាលជាបន្ទាន់។ យ៉ាងហោចណាស់ក្នុងរយៈពេលមួយខែ អ្នកត្រូវតែព្យាបាលជំងឺរបស់អ្នក»។ តើអ្នកនឹងធ្វើយ៉ាងណា? អ្នកប្រហែលជាមិនស្ទុះរត់ចេញពីមន្ទីរពេទ្យនោះដើម្បីស្វែងរកការព្យាបាលទេ។ ប៉ុន្តែ អ្នកប្រហែលជាអង្គុយស្ដាប់ការណែនាំរបស់គាត់ ធ្វើដំណើរទៅផ្ទះវិញ ហើយគិតឲ្យបានដិតដល់អំពីអ្វីដែលអ្នកចាត់ទុកថាសំខាន់បំផុត។
៩. ហេតុអ្វីយើងអាចនិយាយបានថា ប៉ូលបានផ្សព្វផ្សាយជាបន្ទាន់នៅក្នុងទីក្រុងអេភេសូរ?
៩ យើងអាចយល់អំពីការផ្សព្វផ្សាយជាបន្ទាន់របស់ប៉ូល ដោយសារអ្វីដែលគាត់បានប្រាប់ដល់ពួកអ្នកចាស់ទុំនៅទីក្រុងអេភេសូរស្តីអំពីការសកម្មភាព ២០:១៨-២១) តាមមើលទៅ តាំងពីថ្ងៃដំបូងដែលគាត់បានមកដល់ទីនោះ គាត់ជាប់រវល់ផ្សព្វផ្សាយដំណឹងល្អពីផ្ទះមួយទៅផ្ទះមួយ។ បន្ថែមទៅទៀត អស់រយៈពេលពីរឆ្នាំ គាត់តែងតែ«ថ្លែងសុន្ទរកថាជារៀងរាល់ថ្ងៃក្នុងសាលនៅសាលាទីរ៉ានុស»។ (សកម្ម. ១៩:១, ៨-១០) ប៉ូលពិតជាផ្សព្វផ្សាយជាបន្ទាន់មែន។ ការដាស់តឿនឲ្យ‹ផ្សព្វផ្សាយជាបន្ទាន់›មិនមែនដើម្បីធ្វើឲ្យយើងមានអារម្មណ៍ថាកិច្ចផ្សព្វផ្សាយជាភារកិច្ចធ្ងន់ពេកទេ។ ទោះជាយ៉ាងនោះក៏ដោយ កិច្ចផ្សព្វផ្សាយគួរជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់យើង។
ផ្សព្វផ្សាយដំណឹងល្អនៅតំបន់អាស៊ី។ (សូមអាន១០. ហេតុអ្វីយើងមានចិត្តដឹងគុណដែលគ្រិស្តសាសនិកបានផ្សព្វផ្សាយជាបន្ទាន់ប្រហែល១០០ឆ្នាំកន្លងទៅនេះ?
១០ ជាឧទាហរណ៍ នៅឆ្នាំ១៩១៤ និស្សិតគម្ពីរមួយក្រុមតូចបានចាត់វិធានការដើម្បីផ្សព្វផ្សាយ។ គំរូរបស់ពួកគេបានបញ្ជាក់អំពីអត្ថន័យនៃការផ្សព្វផ្សាយជាបន្ទាន់។ ទោះជាពួកគេមានសមាជិកតែប៉ុន្មានពាន់នាក់ក៏ដោយ ពួកគេបានយល់ថាពេលនោះជាគ្រាបន្ទាន់ ហើយបានខ្នះខ្នែងផ្សព្វផ្សាយ។ ពួកគេបានបោះពុម្ពសុន្ទរកថារាប់រយតាមសារព័ត៌មាន និងបង្ហាញភាពយន្តនិងរូបភាពដែលហៅថា«ល្ខោនរូបភាពនៃការបង្កើត»។ តាមវិធីនេះ ពួកគេបានផ្សព្វផ្សាយដំណឹងល្អដល់មនុស្សរាប់លាននាក់។ បើពួកគេមិនបានចាត់ទុកកិច្ចផ្សព្វផ្សាយជាកិច្ចការបន្ទាន់ នោះយើងជាច្រើននាក់នឹងមិនបានឮដំណឹងអំពីរាជាណាចក្រទេ មែនទេ?—សូមអាន ទំនុកតម្កើង ១១៩:៦០
ចូរប្រយ័ត្នកុំឲ្យយើងឈប់ចាត់ទុកកិច្ចផ្សព្វផ្សាយជាកិច្ចការបន្ទាន់
១១. តើអ្វីបាននាំឲ្យបងប្អូនខ្លះលែងចាត់ទុកកិច្ចផ្សព្វផ្សាយជាកិច្ចការបន្ទាន់?
១១ មនុស្សម្នាក់អាចឈប់គិតថាការផ្សព្វផ្សាយជាអ្វីដែលសំខាន់ទៀត បើគាត់មានអ្វីមកបំបែរអារម្មណ៍។ របៀបរបបរបស់សាថានបានត្រូវបង្កើតមកដើម្បីធ្វើឲ្យយើងចាប់អារម្មណ៍ទៅលើអ្វីដែលយើងចង់បាន និងអ្វីដែលជារឿងបន្ទាប់បន្សំ។ (១ពេ. ៥:៨; ១យ៉ូន. ២:១៥-១៧) មនុស្សខ្លះដែលធ្លាប់ចាត់ទុកកិច្ចបម្រើរបស់ព្រះយេហូវ៉ាជាអ្វីដែលសំខាន់បំផុត បានឈប់ធ្វើដូច្នេះទៀត។ ជាឧទាហរណ៍ ដេម៉ាសដែលជាគ្រិស្តសាសនិកម្នាក់នៅសតវត្សរ៍ទី១ធ្លាប់ជា«អ្នករួមការងារ»ជាមួយនឹងប៉ូល ប៉ុន្តែដេម៉ាសបានត្រូវរបៀបរបបដ៏អាក្រក់នេះបំបែរអារម្មណ៍គាត់។ ដូច្នេះ ជាជាងបន្តចាត់ទុកការពង្រឹងកម្លាំងប៉ូលក្នុងគ្រាលំបាកនោះជាអ្វីដែលសំខាន់បំផុត ដេម៉ាសបានបោះបង់ចោលប៉ូលដែលជាបងប្រុសរួមជំនឿរបស់គាត់វិញ។—ភីលេ. ២៣, ២៤; ២ធី. ៤:១០
១២. តើយើងមានឱកាសធ្វើអ្វីនៅឥឡូវនេះ? ហើយតើយើងនឹងមានឱកាសអ្វីនៅពេលអនាគត?
១២ ដើម្បីបន្តបំពេញកិច្ចផ្សព្វផ្សាយជាបន្ទាន់ យើងត្រូវព្យាយាមបដិសេធអ្វីដែលអាចបំបែរអារម្មណ៍របស់យើងពីកិច្ចការផ្សព្វផ្សាយ។ យើងគួរខំព្យាយាម«ចាប់យ៉ាងជាប់នូវជីវិតដ៏ពិតប្រាកដ»។ (១ធី. ៦:១៨, ១៩) អ្នកទំនងជាជឿជាក់ថាជីវិតដែលគ្មានទីបញ្ចប់នៅលើផែនដីក្រោមការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះ នឹងផ្ដល់ឱកាសច្រើនដើម្បីធ្វើអ្វីដែលអ្នកចាប់អារម្មណ៍។ ប៉ុន្តែ មានតែនៅសម័យរបស់យើងទេដែលយើងអាចជួយមនុស្សឲ្យរួចជីវិតពីសង្គ្រាមហាម៉ាគេដូន។
១៣. ដោយសារឥឡូវយើងបានក្លាយទៅជាគ្រិស្តសាសនិក តើយើងអាចបន្តផ្សព្វផ្សាយជាបន្ទាន់តាមរបៀបណា?
១៣ ដោយសារក្នុងពិភពលោកនេះ មនុស្សភាគច្រើននៅជុំវិញយើងមិនស្គាល់ព្រះយេហូវ៉ា តើយើងអាចធ្វើយ៉ាងណាដើម្បីបន្តផ្សព្វផ្សាយជាបន្ទាន់? យើងចាំថា ធ្លាប់មានពេលមួយដែលយើងប្រៀបដូចជាដេកលក់ក្នុងភាពងងឹត។ ប៉ុន្តែ ដូចប៉ូលបានបញ្ជាក់ យើងបានភ្ញាក់ ហើយគ្រិស្តបានភ្លឺចាំងមកលើយើង។ ឥឡូវ យើងមានឯកសិទ្ធិធ្វើជាអ្នកបញ្ចេញពន្លឺនោះ។ (សូមអាន អេភេសូរ ៥:១៤) ក្រោយពីបានបញ្ជាក់អំពីរឿងនេះ ប៉ូលបានសរសេរថា៖ «ចូរយកចិត្តទុកដាក់ឲ្យដិតដល់ចំពោះការប្រព្រឹត្តរបស់ខ្លួន កុំឲ្យប្រព្រឹត្តដូចមនុស្សឥតប្រាជ្ញា តែដូចមនុស្សដែលប្រកបដោយប្រាជ្ញាវិញ ដោយប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត ព្រោះយើងរស់នៅសម័យដ៏ទុច្ចរិត»។ (អេភ. ៥:១៥, ១៦) ដោយសារយើងនៅក្នុងចំណោមមនុស្សទុច្ចរិត សូមឲ្យយើង«ប្រើគ្រប់ឱកាស»ដើម្បីចូលរួមផ្សព្វផ្សាយដែលអាចជួយយើងឲ្យនៅភ្ញាក់ជានិច្ច។
យើងរស់នៅក្នុងគ្រាដ៏សំខាន់
១៤-១៦. ហេតុអ្វីយើងត្រូវផ្សព្វផ្សាយបន្ទាន់ជាងពេលមុនៗទៅទៀត?
១៤ កិច្ចផ្សព្វផ្សាយតែងតែជាកិច្ចការបន្ទាន់ ប៉ុន្តែសព្វថ្ងៃនេះ កិច្ចការនោះសំខាន់ជាងមុនទៅទៀត។ តាំងពីឆ្នាំ១៩១៤ យើងបានឃើញសញ្ញាសម្គាល់យ៉ាងច្បាស់ដូចបានចែងក្នុងបណ្ដាំរបស់ព្រះ។ (ម៉ាថ. ) មនុស្សទាំងអស់កំពុងប្រឈមមុខនឹងគ្រោះថ្នាក់ជាងពេលមុនៗទៅទៀត។ ទោះជាប្រទេសដែលជាមហាអំណាចក្នុងពិភពលោកនេះបានយល់ព្រមធ្វើកិច្ចព្រមព្រៀងសន្ដិភាពជាមួយគ្នាក៏ដោយ ពួកគេនៅតែមានគ្រាប់បែកនុយក្លេអ៊ែរប្រហែល២.០០០គ្រាប់ដែលអាចបាញ់ទៅគ្រប់ទីកន្លែងនៅលើផែនដីបាន។ ពួកអាជ្ញាធរបានរាយការណ៍រាប់រយករណីដែលធាតុផ្សំរបស់គ្រាប់បែកនុយក្លេអ៊ែរដែលបានត្រូវគេនិយាយថាបាត់។ តើពួកភេរវជនមានធាតុផ្សំរបស់គ្រាប់បែកនុយក្លេអ៊ែរខ្លះឬទេ? មនុស្សខ្លះបាននិយាយថាសង្គ្រាមដែលបង្កឡើងដោយភេរវជនអាចបំផ្លាញមនុស្សទាំងអស់នៅលើផែនដីយ៉ាងស្រួល។ ប៉ុន្តែ សង្គ្រាមមិនមែនជាអ្វីតែមួយគត់ដែលគំរាមកំហែងជីវិតមនុស្សទេ។ ២៤:៣-៥១
១៥ សេចក្ដីប្រកាសមួយក្នុងឆ្នាំ២០០៩បានរាយការណ៍ថា៖ «អាកាសធាតុប្រែប្រួលជាកត្ដាដ៏ធំបំផុតក្នុងសតវត្សរ៍ទី២១នេះ ដែលគំរាមកំហែងដល់សុខភាពរបស់មនុស្សនៅទូទាំងពិភពលោក»។ (The Lancet and University College London) សេចក្ដីប្រកាសនោះបានរៀបរាប់ថា៖ «ការប្រែប្រួលអាកាសធាតុនឹងជះឥទ្ធិពលទៅលើមនុស្សភាគច្រើនក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ ហើយធ្វើឲ្យជីវិតនិងសុខភាពរបស់មនុស្សរាប់ពាន់លាននាក់ប្រឈមនឹងគ្រោះថ្នាក់កាន់តែច្រើន»។ ការប្រែប្រួលអាកាសធាតុអាចនាំឲ្យមានការឡើងកម្ពស់ទឹកសមុទ្រ ការរាំងស្ងួត ទឹកជំនន់ ជំងឺអាសន្នរោគ ខ្យល់ព្យុះ និងការច្បាំងគ្នាដណ្ដើមយកធនធានធម្មជាតិ ផលប៉ះពាល់ទាំងអស់នេះអាចបំផ្លិចបំផ្លាញកន្លែងជាច្រើន។ សង្គ្រាមនានានិងគ្រោះមហន្តរាយធម្មជាតិផ្សេងៗកំពុងគំរាមកំហែងដល់ជីវិតរបស់មនុស្សទូទៅ។
១៦ មនុស្សខ្លះប្រហែលជាគិតថាលទ្ធភាពដែលអាចមានសង្គ្រាមនុយក្លេអ៊ែរអាចនាំឲ្យមានព្រឹត្ដិការណ៍ដែលសម្រេចទំនាយស្តីអំពី«សញ្ញាសម្គាល់»។ ក៏ប៉ុន្តែ មនុស្សភាគច្រើនមិនយល់អត្ថន័យពិតប្រាកដនៃសញ្ញាសម្គាល់នេះទេ។ យើងបានឃើញសញ្ញាសម្គាល់ទាំងនោះយ៉ាងច្បាស់ក្នុងប៉ុន្មានទសវត្សរ៍នេះ ដែលបញ្ជាក់ថាគ្រិស្តមានវត្តមានពិតមែន ហើយថាទីបញ្ចប់នៃរបៀបរបបពិភពលោកក៏កាន់តែខិតចូលមកជិតដែរ។ (ម៉ាថ. ២៤:៣) យើងមិនដែលឃើញលក្ខណៈជាច្រើននៃសញ្ញាសម្គាល់នេះច្បាស់ដូចនៅសម័យយើងឡើយ។ នេះជាពេលដែលមនុស្សត្រូវទទួលស្គាល់ថាពួកគេត្រូវមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា។ កិច្ចផ្សព្វផ្សាយរបស់យើងអាចជួយពួកគេឲ្យភ្ញាក់ដឹងខ្លួនបាន។
១៧, ១៨. (ក) តើ«គ្រានេះ»មានឥទ្ធិពលយ៉ាងណាទៅលើយើង? (ខ) តើអ្វីអាចធ្វើឲ្យមនុស្សផ្លាស់ប្ដូរគំនិតឲ្យមកចាប់អារម្មណ៍លើដំណឹងអំពីរាជាណាចក្រ?
១៧ យើងមានពេលខ្លីណាស់ដើម្បីបង្ហាញអំពីសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា ហើយដើម្បីបង្ហើយកិច្ចផ្សព្វផ្សាយដែលបានត្រូវកំណត់នៅគ្រាចុងបញ្ចប់នេះ។ អ្វីដែលប៉ូលបាននិយាយទៅពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ក្នុងទីក្រុងរ៉ូមកាន់តែមានអត្ថន័យជ្រាលជ្រៅថែមទៀតចំពោះយើងនៅសព្វថ្ងៃនេះ គាត់បានពោលថា៖ «អ្នករាល់គ្នាដឹងថាគ្រានេះជាគ្រាណាហើយ គឺជាម៉ោងដែលអ្នករាល់គ្នាត្រូវភ្ញាក់ពីការដេកលក់ ព្រោះឥឡូវនេះ សេចក្ដីសង្គ្រោះរបស់យើងគឺជិតជាងពេលដែលយើងបានទៅជាអ្នកជឿទៅទៀត»។—រ៉ូម ១៣:១១
១៨ ព្រឹត្ដិការណ៍ដែលបានទាយទុកសម្រាប់គ្រាចុងក្រោយបង្អស់អាចធ្វើឲ្យមនុស្សដឹងថា ពួកគេត្រូវតែមានចំណងមិត្តភាពជាមួយនឹងព្រះ។ មនុស្សឯទៀតចាប់ផ្ដើមចាប់អារម្មណ៍ទៅលើដំណឹងអំពីរាជាណាចក្រ ពេលដែលពួកគេឃើញការបរាជ័យនៃការគ្រប់គ្រងរបស់រដ្ឋាភិបាលមនុស្ស។ រដ្ឋាភិបាលរបស់មនុស្សមិនអាចបំបាត់បញ្ហាសេដ្ឋកិច្ច បញ្ហាគ្រាប់បែកនុយក្លេអ៊ែរ ឧក្រិដ្ឋកម្ម ឬការបំផ្លាញបរិស្ថានបានទេ។ ក៏ប៉ុន្តែ មនុស្សឯទៀតចាប់ផ្ដើមចាប់អារម្មណ៍ទៅលើដំណឹងអំពីរាជាណាចក្រដោយសារពួកគេជួបនឹងបញ្ហាក្នុងក្រុមគ្រួសារ ដូចជាបញ្ហាខាងសុខភាព ការលែងលះគ្នា ឬមនុស្សជាទីស្រឡាញ់ស្លាប់។ ពេលយើងផ្សព្វផ្សាយ យើងអាចជួយមនុស្សបែបនោះបាន។
ការចាត់ទុកកិច្ចផ្សព្វផ្សាយជាកិច្ចការបន្ទាន់ជំរុញយើងឲ្យផ្សព្វផ្សាយ
១៩, ២០. តើការចាត់ទុកកិច្ចផ្សព្វផ្សាយជាកិច្ចការបន្ទាន់បានជំរុញគ្រិស្តសាសនិកជាច្រើនឲ្យផ្លាស់ប្ដូររបៀបរស់នៅរបស់ពួកគេយ៉ាងដូចម្ដេច?
១៩ ការចាត់ទុកកិច្ចផ្សព្វផ្សាយជាកិច្ចការបន្ទាន់បានជំរុញគ្រិស្តសាសនិកជាច្រើនឲ្យចូលរួមផ្សព្វផ្សាយកាន់តែច្រើន។ ជាឧទាហរណ៍ នៅប្រទេសអេក្វាទ័រ ប្ដីប្រពន្ធមួយគូបានសម្រេចចិត្តធ្វើឲ្យជីវិតរបស់ពួកគេសាមញ្ញជាងក្រោយពីពួកគេបានស្ដាប់សុន្ទរកថាក្នុងសន្និបាតពិសេសនៅឆ្នាំ២០០៦ដែលមានប្រធានថា៖ «ចូររក្សាភ្នែកអ្នកឲ្យល្អ»។ ពួកគេបានធ្វើបញ្ជីមួយស្តីអំពីអ្វីដែលពួកគេមិនត្រូវការ ហើយក្នុងរយៈពេលបីខែពួកគេបានរើពីផ្ទះដែលមានបន្ទប់គេងបីទៅនៅក្នុងផ្ទះដែល
មានបន្ទប់គេងតែមួយវិញ ពួកគេបានលក់របស់របរផ្សេងៗ ហើយបានដោះបំណុលទាំងអស់។ មិនយូរក្រោយមក ពួកគេបានចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយជំនួយ ហើយធ្វើតាមការណែនាំរបស់អ្នកធ្វើដំណើរត្រួតពិនិត្យដែលឲ្យបម្រើក្នុងក្រុមជំនុំដែលត្រូវការអ្នកផ្សព្វផ្សាយច្រើនជាង។២០ នៅប្រទេសអាម៉េរិកខាងជើង បងប្រុសម្នាក់បានសរសេរថា៖ «ពេលដែលខ្ញុំនិងប្រពន្ធរបស់ខ្ញុំបានចូលរួមសន្និបាតក្នុងឆ្នាំ២០០៦ យើងបានជ្រមុជទឹកអស់៣០ឆ្នាំមកហើយ។ ពេលដែលធ្វើដំណើរទៅផ្ទះវិញក្រោយពីកម្មវិធីចប់ យើងពិគ្រោះគ្នាអំពីរបៀបដែលយើងអាចធ្វើតាមឱវាទនោះស្តីអំពីការធ្វើឲ្យជីវិតរបស់យើងសាមញ្ញជាង។ (ម៉ាថ. ៦:១៩-២២) យើងមានផ្ទះបីខ្នង ដីធ្លី ឡានទំនើបជាច្រើនគ្រឿង ទូកកម្សាន្ត និងផ្ទះសណ្ដោង។ យើងមានអារម្មណ៍ថា យើងមើលទៅដូចជាគ្រិស្តសាសនិកដែលល្ងង់ណាស់ ដូច្នេះយើងសម្រេចចិត្តតាំងគោលដៅធ្វើជាអ្នកត្រួសត្រាយពេញពេល។ ក្នុងឆ្នាំ២០០៨ យើងបានចូលរួមធ្វើជាអ្នកត្រួសត្រាយពេញពេលជាមួយនឹងកូនស្រីរបស់យើង។ យើងសប្បាយចិត្តណាស់ដោយបានជិតស្និទ្ធនឹងបងប្អូនរបស់យើងជាង! យើងក៏អាចបម្រើនៅកន្លែងដែលត្រូវការអ្នកផ្សព្វផ្សាយច្រើនជាងដែរ។ បន្ថែមទៅទៀត ពេលដែលយើងបម្រើព្រះយេហូវ៉ាកាន់តែច្រើន នោះបានធ្វើឲ្យយើងកាន់តែជិតស្និទ្ធនឹងលោក។ រង្វាន់ដ៏ពិសេសគឺការមានឯកសិទ្ធិឃើញមនុស្សសប្បាយពេលដែលពួកគេស្ដាប់និងយល់សេចក្ដីពិតនៃបណ្ដាំរបស់ព្រះ»។
២១. តើការដឹងអំពីអ្វីជំរុញយើងឲ្យផ្សព្វផ្សាយ?
២១ យើងដឹងអំពីអ្វីដែលនឹងកើតឡើងដល់របៀបរបបដ៏អាក្រក់នេះ ពោលគឺ«ថ្ងៃវិនិច្ឆ័យទោសមនុស្សទុច្ចរិតហើយបំផ្លាញពួកគេចោល»។ (២ពេ. ៣:៧) ចំណេះអំពីបណ្ដាំរបស់ព្រះជំរុញយើងឲ្យប្រកាសដោយខ្នះខ្នែងអំពីគ្រាវេទនាជាខ្លាំង និងអំពីពិភពលោកថ្មីដែលនឹងមានក្រោយនោះ។ យើងនៅតែចាត់ទុកការជួយមនុស្សឲ្យមានសង្ឃឹមជាកិច្ចការបន្ទាន់។ ដោយផ្សព្វផ្សាយជាបន្ទាន់ ហើយដោយអស់ពីចិត្ត យើងបង្ហាញថាយើងពិតជាស្រឡាញ់ព្រះនិងមនុស្សឯទៀត។
[សំណួរសម្រាប់វគ្គនីមួយៗ]