លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើលោកអ្នកមានទស្សនៈយ៉ាងណាចំពោះលោកយេស៊ូ?

តើលោកអ្នកមានទស្សនៈយ៉ាងណាចំពោះលោកយេស៊ូ?

តើ​លោក​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​លោក​យេស៊ូ?

តើ​លោក​អ្នក​គិត​ថា លោក​យេស៊ូ ជា​ទារក​ម្នាក់​ដែល​ទើប​នឹង​កើត ជា​បុរស​ម្នាក់​ដែល​ជិត​ស្លាប់ ឬ​ក៏​ជា​ស្តេច​ដ៏​ខ្លាំងក្លា?

គម្ពីរ​រៀប​រាប់​ថា លោក​យេស៊ូ​គឺជា​ស្តេច​ដ៏​មាន​ឫទ្ធានុភាព។ ប៉ុន្តែ តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​លោក​អ្នក?

មនុស្ស​ជា​ច្រើន​ជឿ​ថា​លោក​យេស៊ូ​បាន​ស្លាប់​ដើម្បី​ពួក​គេ។ ក៏​ប៉ុន្តែ តើ​តាម​របៀប​ណា​ដែល​ការ​ស្លាប់​របស់​បុរស​ម្នាក់​ជិត​២.០០០​ឆ្នាំ​មុន អាច​ជួយ​មនុស្ស​ឯ​ទៀត​ដែល​រស់​នៅ​សព្វ​ថ្ងៃ​នេះ​ឲ្យ​មាន​លទ្ធភាព​ទទួល​ជីវិត?

យើង​សូម​អញ្ជើញ​លោក​អ្នក​យ៉ាង​កក់​ក្ដៅ​ដើម្បី​មក​ស្ដាប់​ចម្លើយ​ពី​បទ​គម្ពីរ​ចំពោះ​សំណួរ​ទាំង​នេះ។ ចម្លើយ​ទាំង​នេះ​នឹង​ត្រូវ​ផ្ដល់​ឲ្យ ពេល​សាក្សី​ព្រះ​យេហូវ៉ា​ប្រជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​លោក​យេស៊ូ។ នៅ​ឆ្នាំ​នេះ ពិធី​រំលឹក​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​មេ​សា ក្រោយ​ថ្ងៃ​លិច។

សូម​សួរ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ក្នុង​តំបន់​របស់​លោក​អ្នក​ឲ្យ​បាន​ច្បាស់​លាស់​អំពី​ម៉ោង និង​ទី​កន្លែង។

សប្ដាហ៍​បន្ទាប់​ពី​ពិធី​រំលឹក​មរណភាព​លោក​យេស៊ូ សាក្សី​ព្រះ​យេហូវ៉ា​នឹង​មាន​សុន្ទរកថា​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ ដែល​មាន​ប្រធាន​ថា ​«​តើ​ទី​បញ្ចប់​គឺ​ជិត​ជាង​អ្នក​គិត​ស្មាន​ឬ?​»។ សុន្ទរកថា​នេះ​នឹង​ត្រូវ​ថ្លែង​នៅ​ទូ​ទាំង​ពិភព​លោក ដើម្បី​ជួយ​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​ពិត និង​អ្នក​ដែល​ចង់​រៀន​ថែម​ទៀត​អំពី​លោក​យេស៊ូ។ យើង​សូម​អញ្ជើញ​លោក​អ្នក​មក​ស្ដាប់​ជា​មួយ​នឹង​យើង។