លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ដើម្បីបានជីវិតដែលគ្មានទីបញ្ចប់»

«ដើម្បីបានជីវិតដែលគ្មានទីបញ្ចប់»

​​«​ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»​

​«​ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពួក​គាត់​ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់ ព្រម​ទាំង​យេស៊ូ​គ្រិស្ត ដែល​លោក​បាន​ចាត់​ឲ្យ​មក​»។—យ៉ូហាន ១៧:៣

ចំណេះ​អាច​សង្គ្រោះ​ជីវិត។ ជា​ឧទាហរណ៍ ម្ដាយ​ម្នាក់​នៅ​ប្រទេស​នីហ្សេ​ធ្វើ​ការ​ជា​អ្នក​ថែ​ទាំ​សុខភាព។ ដូច្នេះ ពេល​ដែល​កូន​អាយុ​១០​ខែ​របស់​នាង ឈ្មោះ​នូហ៊ូ​ធ្លាក់​ខ្លួន​ឈឺ នាង​បាន​ដឹង​អំពី​អ្វី​ដែល​នាង​ត្រូវ​ធ្វើ។ នាង​បាន​លាយ​ទឹក​ស្អាត​ជា​មួយ​ស្ករ​និង​អំបិល​ឲ្យ​កូន​ផឹក​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​កូន​ឡើង​វិញ។ មូលនិធិ​ដើម្បី​កុមារ​នៃ​អង្គការ​សហប្រជាជាតិ​បាន​រាយ​ការណ៍​ថា ដោយ​សារ​នាង​«​បាន​ចាត់​វិធានការ​ភ្លាម​ៗ ហើយ​នាង​មាន​ចំណេះ​ខាង​ការ​ថែ​ទាំ​សុខភាព នោះ​កូន​របស់​នាង​ឆាប់​ជា​សះ​ស្បើយ​»។

ចំណេះ​ពី​គម្ពីរ​បរិសុទ្ធ​ក៏​អាច​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ដែរ។ ម៉ូសេ​ដែល​ជា​អ្នក​សរសេរ​សៀវភៅ​ទី​១​ក្នុង​គម្ពីរ គាត់​បាន​រៀប​រាប់​ថា​៖ ​«​នេះ​មិន​មែន​ជា​សេចក្ដី​ឥត​ប្រយោជន៍​ដល់​ឯង​រាល់​គ្នា​ទេ គឺជា​ជីវិត​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​ដោយ​សារ​សេចក្ដី​នេះ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ជីវិត​ជា​យូរ​អង្វែង​ត​ទៅ​»។ (​ចោទិយកថា ៣២:៤៧​) តើ​គម្ពីរ​បរិសុទ្ធ​ពិត​ជា​អាច​ជួយ​យើង​ឲ្យ​មាន​ជីវិត​យូរ​អង្វែង​ឬ​ទេ? តើ​យើង​អាច​បាន​ជីវិត​យ៉ាង​ដូច​ម្ដេច?

ក្នុង​អត្ថបទ​ទាំង​ប្រាំ​ខាង​ដើម​នេះ​បាន​បង្ហាញ​ថា គម្ពីរ​បរិសុទ្ធ​ជា​សៀវភៅ​ដ៏​ពិសេស​ដែល​គ្មាន​សៀវភៅ​ឯ​ណា​អាច​ប្រៀប​ផ្ទឹម​បាន ដោយ​សារ​គម្ពីរ​បរិសុទ្ធ​មាន​ទំនាយ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត មាន​រឿង​ប្រវត្ដិសាស្ត្រ​និង​វិជ្ជា​ពេទ្យ​ត្រឹម​ត្រូវ មាន​សាច់​រឿង​ស្រប​គ្នា​ទាំង​ស្រុង និង​មាន​ការ​ណែនាំ​ដែល​មាន​ប្រយោជន៍។ នេះ​បង្ហាញ​ថា​គម្ពីរ​បរិសុទ្ធ​ជា​សៀវភៅ​ពិសេស។ ដូច្នេះ ពេល​ដែល​គម្ពីរ​បញ្ជាក់​អំពី​របៀប​ដែល​យើង​អាច​រស់​នៅ​យូរ​អង្វែង ពោល​គឺ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ នោះ​លោក​អ្នក​គួរតែ​ពិចារណា​ឲ្យ​បាន​ដិត​ដល់ មែន​ទេ?

យើង​សូម​អញ្ជើញ​លោក​អ្នក​រៀន​អំពី​មូលហេតុ​ដែល​ចំណេះ​ត្រឹម​ត្រូវ​ពី​គម្ពីរ​បរិសុទ្ធ​អាច​នាំ​ឲ្យ​លោក​អ្នក​មាន​សេចក្ដី​សុខសាន្ត​ក្នុង​ចិត្ត​នៅ​ពេល​ឥឡូវ​នេះ និង​មាន​សុភមង្គល​នៅ​ពេល​អនាគត​ផង​ដែរ។ សាក្សី​ព្រះ​យេហូវ៉ា​នឹង​រីករាយ​ជួយ​លោក​អ្នក​ឲ្យ​ទទួល​ចំណេះ​បែប​នេះ។

[​ប្រអប់​/​រូបភាព​នៅ​ទំព័រ​៩​]

គម្ពីរ​បរិសុទ្ធ​ជា​សៀវភៅ​ពិសេស ដោយ​សារ​មាន​តែ​គម្ពីរ​ប៉ុណ្ណោះ​ដែល​ផ្ដល់​ឲ្យ​យើង​នូវ​ចម្លើយ​នានា​ដែល​ធ្វើ​ឲ្យ​យើង​អស់​ចម្ងល់​ក្នុង​ចិត្ត ស្តី​អំពី​សំណួរ​ដ៏​សំខាន់​ៗ​ដូច​ជា:

• ហេតុ​អ្វី​យើង​មាន​ជីវិត​ នៅ​ផែនដី?

• ហេតុ​អ្វី​មាន​ទុក្ខវេទនា​ ច្រើន​ម្ល៉េះ?

• តើ​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់​ឬ​ទេ?

លោក​អ្នក​អាច​រក​ឃើញ​ចម្លើយ​ពី​គម្ពីរ​ចំពោះ​សំណួរ​ទាំង​នេះ​ក្នុង​សៀវភៅ​នេះ តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន យ៉ាង​ណា? ដែល​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។