លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើគម្ពីរបរិសុទ្ធដូចសៀវភៅឯទៀតឬ?

តើគម្ពីរបរិសុទ្ធដូចសៀវភៅឯទៀតឬ?

តើ​គម្ពីរ​បរិសុទ្ធ​ដូច​សៀវភៅ​ឯ​ទៀត​ឬ?

​«​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ហើយ​មាន​ប្រយោជន៍ . . . ដើម្បី​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ​មាន​សមត្ថភាព​ពេញ​លេញ និង​ត្រៀម​លក្ខណៈ​សព្វ​គ្រប់​ដើម្បី​ធ្វើ​ការ​ល្អ​គ្រប់​យ៉ាង​»។—ធីម៉ូថេទី២ ៣:១៦, ១៧

មិន​មែន​មនុស្ស​ទាំង​អស់​យល់​ស្រប​នឹង​ពាក្យ​នោះ​ទេ។ ចុះ​តើ​លោក​អ្នក​គិត​យ៉ាង​ណា​វិញ? ក្នុង​ចំណុច​ខាង​ក្រោម​នេះ តើ​មួយ​ណា​ជា​ទស្សនៈ​របស់​លោក​អ្នក​ចំពោះ​គម្ពីរ​បរិសុទ្ធ?

• ជា​សៀវភៅ​រឿង​ល្អ​មួយ

• ជា​សៀវភៅ​មួយ​ដែល​គេ​ទទួល​ស្គាល់​ដូច​សៀវភៅ​បរិសុទ្ធ​ឯ​ទៀត

• ជា​សៀវភៅ​រឿង​ព្រេង​មួយ​ដែល​អប់រំ​អំពី​រឿង​សីលធម៌

• ជា​បណ្ដាំ​របស់​ព្រះ

សំណួរ​មួយ​ទៀត​គឺ តើ​អ្វី​ដែល​លោក​អ្នក​ជឿ​សំខាន់​ឬ​ទេ? សូម​ពិចារណា​អំពី​អ្វី​ដែល​គម្ពីរ​បាន​រៀប​រាប់​ថា​៖ ​«​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​ទុក​ជា​មុន បាន​ត្រូវ​សរសេរ​ទុក​ដើម្បី​ណែនាំ​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម តាម​រយៈ​ការ​ស៊ូ​ទ្រាំ​របស់​យើង និង​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ​»។ (​រ៉ូម ១៥:៤​) ដូច្នេះ បើ​យោង​តាម​ពាក្យ​នេះ គម្ពីរ​បរិសុទ្ធ​បាន​ត្រូវ​សរសេរ​ឡើង​ដើម្បី​បង្រៀន​និង​សម្រាល​ទុក្ខ​យើង ហើយ​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សង្ឃឹម។

ក៏​ប៉ុន្តែ បើ​គម្ពីរ​បរិសុទ្ធ​គ្រាន់តែ​ជា​សៀវភៅ​រឿង​មួយ ឬ​គ្រាន់តែ​ជា​សៀវភៅ​ដែល​ដូច​សៀវភៅ​បរិសុទ្ធ​ឯ​ទៀត​ប៉ុណ្ណោះ តើ​លោក​អ្នក​នឹង​ទុក​ចិត្ត​គម្ពីរ​បរិសុទ្ធ​ឲ្យ​បង្រៀន​និង​ដឹក​នាំ​ក្រុម​គ្រួសារ​របស់​លោក​អ្នក​ឬ​ទេ? ចុះ​បើ​អ្វី​ដែល​លោក​អ្នក​បាន​គិត​ថា​ត្រឹម​ត្រូវ​ខុស​គ្នា​ពី​អ្វី​ដែល​គម្ពីរ​បរិសុទ្ធ​ចែង តើ​លោក​អ្នក​នឹង​ទុក​ចិត្ត​សៀវភៅ​នេះ​ឬ​ទេ? បើ​គម្ពីរ​បរិសុទ្ធ​គ្រាន់តែ​ជា​សៀវភៅ​ដែល​ប្រជុំរឿងព្រេង តើ​លោក​អ្នក​នឹង​អាច​ទទួល​ការ​សម្រាល​ទុក្ខ និង​សេចក្ដី​សង្ឃឹម​ពី​ការ​សន្យា​ដែល​មាន​ក្នុង​សៀវភៅ​នេះ​ឬ​ទេ?

យ៉ាង​ណា​មិញ មនុស្ស​រាប់​លាន​នាក់​បាន​សិក្សា​គម្ពីរ និង​បាន​ជឿ​ជាក់​ថា គម្ពីរ​បរិសុទ្ធ​ជា​សៀវភៅ​ពិសេស ហើយ​ជា​បណ្ដាំ​របស់​ព្រះ។ ហេតុ​អ្វី​ពួក​គេ​ជឿ​ដូច្នេះ? តើ​អ្វី​បង្ហាញ​ថា​គម្ពីរ​បរិសុទ្ធ​ខុស​ប្លែក​ពី​សៀវភៅ​ឯ​ទៀត? យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​ពិនិត្យ​មើល​លក្ខណៈ​ប្រាំ​យ៉ាង​ដែល​មាន​ក្នុង​អត្ថបទ​បន្ត​បន្ទាប់​នេះ។