លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ចូររក្សាចិត្ដរបស់អ្នក!›

‹ចូររក្សាចិត្ដរបស់អ្នក!›

‹ចូរ​រក្សា​ចិត្ត​របស់​អ្នក!›

មហាសន្និបាត​ប្រចាំ​តំបន់​របស់​សាក្សី​ព្រះ​យេហូវ៉ា

ប្រធានបទ​នៃ​កម្មវិធី​ថ្ងៃ​សុក្រ

​«​ព្រះ​យេហូវ៉ា លោក​មើល​ចំពោះ​ក្នុង​ចិត្ត​វិញ​»​—សាំយូអែលទី១ ១៦:៧

ប្រធានបទ​នៃ​កម្មវិធី​ថ្ងៃ​សៅរ៍

​«​មាត់​តែង​និយាយ​អ្វី​ដែល​មាន​ពោរ​ពេញ​នៅ​ក្នុង​ចិត្ត​»​—ម៉ាថាយ ១២:៣៤

ប្រធានបទ​នៃ​កម្មវិធី​ថ្ងៃ​អាទិត្យ

​«​ប្រតិបត្ដិ​តាម​ព្រះ​យេហូវ៉ា​ដោយ​អស់ពី​ចិត្ត​»​—របាក្សត្រទី១ ២៨:៩

ពាក្យ​«​ចិត្ត​»​មាន​ជិត​១​.​០០០​ដង​ក្នុង​គម្ពីរ​បរិសុទ្ធ។ តើ​ពាក្យ​នេះ​សំដៅ​ទៅ​លើ​អ្វី? ពាក្យ​«​ចិត្ត​»​អាច​សំដៅ​ទៅ​លើ​ធាតុ​ពិត​ដែល​នៅ​ក្នុង​ខ្លួន​មនុស្ស ដែល​រួម​បញ្ចូល​ការ​គិត​គូរ អារម្មណ៍ និង​បំណង​ប្រាថ្នា។

ហេតុ​អ្វី​យើង​គួរ​រក្សា​ការពារ​ចិត្ត​របស់​យើង? ព្រះ​បាន​ដឹក​នាំ​ស្តេច​សាឡូម៉ូន​ឲ្យ​សរសេរ​ថា​៖ ​«​ចូរ​រក្សា​ចិត្ត​ដោយ​អស់ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត​សុទ្ធតែ​ចេញ​ពី​ក្នុង​ចិត្ត​មក​»។ (​សុភាសិត ៤:​២៣​) ជីវិត​របស់​យើង​ឥឡូវ​នេះ និង​លទ្ធភាព​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​គឺ​អាស្រ័យ​ទៅ​លើ​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​យើង។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​ជ្រាប​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​យើង។ (​សាំយូអែលទី១ ១៦:៧​) ទស្សនៈ​របស់​ព្រះ​ចំពោះ​យើង​អាស្រ័យ​ទៅ​លើ​«​អ្វី​ក្នុង​ចិត្ត​វិញ​»។—ពេត្រុសទី១ ៣:៤

តើ​យើង​អាច​រក្សា​ការពារ​ចិត្ត​របស់​យើង​យ៉ាង​ដូច​ម្ដេច? ចម្លើយ​ចំពោះ​សំណួរ​នោះ​នឹង​ត្រូវ​បក​ស្រាយ​យ៉ាង​ស៊ី​ជម្រៅ​នៅ​មហាសន្និបាត​ប្រចាំ​តំបន់​របស់​សាក្សី​ព្រះ​យេហូវ៉ា​ដែល​កំពុង​ធ្វើ​ឡើង​នៅ​ទូ​ទាំង​ពិភព​លោក។ យើង​សូម​អញ្ជើញ​លោក​អ្នក​យ៉ាង​កក់​ក្ដៅ​ឲ្យ​ចូល​រួម​មហាសន្និបាត​នេះ​គ្រប់​ទាំង​បី​ថ្ងៃ។ a អ្វី​ដែល​លោក​អ្នក​នឹង​រៀន​នៅ​ទី​នោះ នឹង​ជួយ​លោក​អ្នក​ឲ្យ​ប្រព្រឹត្ត​តាម​របៀប​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រីករាយ។—សុភាសិត ២៧:១១

[​កំណត់​សម្គាល់​]

a ដើម្បី​ដឹង​ម៉ោង​និង​ទី​តាំង​នៃ​មហាសន្និបាត​នៅ​តំបន់​របស់​លោក​អ្នក សូម​មើល​គេហទំព័រ​www.pr418.com/km។ លោក​អ្នក​ក៏​អាច​សួរ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​តំបន់​របស់​លោក​អ្នក ឬ​ផ្ញើ​សំបុត្រ​ទៅ​អាសយដ្ឋាន​របស់​អ្នក​បោះពុម្ព​ផ្សាយ​ទស្សនាវដ្ដី​នេះ។

[​អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៣២​]

Photo on right: Aus dem Fundus der MÜNCHNER OLYMPIAPARK GMBH, München