ជូនចំពោះអ្នកអាន
ជូនចំពោះអ្នកអាន
យើងចាប់ផ្ដើមបោះពុម្ពផ្សាយទស្សនាវដ្ដីដែលលោកអ្នកកំពុងកាន់នេះ តាំងពីខែកក្កដា ឆ្នាំ១៨៧៩ម្ល៉េះ។ តាំងពីនោះមក កាលៈទេសៈបានផ្លាស់ប្ដូរ ហើយទស្សនាវដ្ដីនេះក៏មានការផ្លាស់ប្ដូរដែរ។ (សូមមើលរូបថតនៅខាងលើ) ចាប់ផ្ដើមពីលេខនេះទៅ លោកអ្នកអាចសម្គាល់ថាទស្សនាវដ្ដីប៉មយាមមានការផ្លាស់ប្ដូរថែមទៀត។ តើនឹងមានអ្វីប្លែកគ្នាខ្លះ?
សូមមើលបញ្ជីអត្ថបទនៅទំព័រទី២ ហើយសូមកត់សម្គាល់ចំណងជើងធំ«សូមអានថែមទៀតតាមគេហទំព័រ»។ រៀងរាល់ខែ លោកអ្នកនឹងឃើញថានៅក្រោមចំណងជើងធំនោះមានចំណងជើងអត្ថបទផ្សេងៗដែលមាននៅគេហទំព័រwww.jw.orgតែប៉ុណ្ណោះ។ ហេតុអ្វីយើងផ្សាយអត្ថបទខ្លះតាមអ៊ីនធឺណិត?
នៅប្រទេសជាច្រើន មនុស្សកាន់តែច្រើនឡើងៗចូលចិត្តស្រាវជ្រាវរកព័ត៌មានផ្សេងៗតាមអ៊ីនធឺណិត។ គ្រាន់តែចុចកុំព្យូទ័រម្ដង ពួកគេអាចទទួលព័ត៌មានដែលមានលើអ៊ីនធឺណិតប៉ុណ្ណោះ។ ពួកគេក៏អាចអានសៀវភៅ ទស្សនាវដ្ដី និងសារព័ត៌មានជាច្រើនតាមអ៊ីនធឺណិតដែរ។
ហេតុនេះហើយ ពេលថ្មីៗនេះយើងបានរៀបចំគេហទំព័ររបស់យើងឡើងវិញwww.jw.orgដើម្បីធ្វើជាទីចាប់អារម្មណ៍និងរឹតតែងាយស្រួលប្រើ។ ក្នុងគេហទំព័រយើង មនុស្សអាចអានសៀវភៅជាង៤៣០ភាសា។ ប៉ុន្តែ ចាប់ពីខែនេះទៅ លោកអ្នកអាចអានអត្ថបទដែលធ្លាប់ចេញក្នុងទស្សនាវដ្ដី តែឥឡូវមាននៅលើគេហទំព័ររបស់យើងតែប៉ុណ្ណោះ។ *
ដោយហេតុថាចាប់ពីលេខនេះទៅ យើងនឹងផ្សាយអត្ថបទច្រើនថែមទៀតតាមអ៊ីនធឺណិតតែប៉ុណ្ណោះ ដូចនេះទស្សនាវដ្ដីប៉មយាមសម្រាប់ផ្សព្វផ្សាយថយមកត្រឹមតែ១៦ទំព័រជាជាង៣២ទំព័រ។ ទស្សនាវដ្ដីប៉មយាមបានត្រូវបោះពុម្ពផ្សាយជា២០៤ភាសារួចទៅហើយ។ ឥឡូវដោយសារទស្សនាវដ្ដីមានទំព័រតិចជាង នោះយើងប្រហែលជាអាចបកប្រែបានច្រើនភាសាថែមទៀត។
យើងសង្ឃឹមថាការកែប្រែនោះនឹងជួយមនុស្សច្រើនថែមទៀតឲ្យទទួលព័ត៌មានពីគម្ពីរដែលអាចសង្គ្រោះជីវិត។ យើងបានតាំងចិត្តបន្តផ្ដល់ជាបរិបូរនូវព័ត៌មានដែលទាក់ទាញចិត្ត និងបំភ្លឺភ្នែក ជាសៀវភៅផ្សេងៗនិងតាមអ៊ីនធឺណិត ដើម្បីអ្នកអានច្រើននាក់ដែលជាអ្នកគោរពគម្ពីរ និងជាអ្នកដែលចង់ដឹងថាគម្ពីរពិតជាបង្រៀនយ៉ាងណាអាចទទួលប្រយោជន៍។
អ្នកបោះពុម្ពផ្សាយ
[កំណត់សម្គាល់]
^ វគ្គ 5 អត្ថបទដែលនឹងមាននៅលើគេហទំព័ររបស់យើងតែប៉ុណ្ណោះគឺ «សម្រាប់ប្អូនៗយុវវ័យ» ដែលមានប្រធានបទផ្សេងៗដើម្បីឲ្យយុវវ័យស្រាវជ្រាវក្នុងគម្ពីរ និងអត្ថបទ«មេរៀនដែលខ្ញុំរៀនពីគម្ពីរ» ដែលបានត្រូវរៀបចំឡើងជាអត្ថបទតភាគដើម្បីឲ្យមាតាបិតាបង្រៀនកូនៗដែលមានអាយុបីឆ្នាំនិងតិចជាង។
[រូបភាពនៅទំព័រ៣]
[រូបភាពនៅទំព័រ៣]
តាមអ៊ីនធឺណិត
មើលវីដេអូខ្លីចំណងជើង “The Watchtower—Published Since 1879”
(Look under NEWS/The Watchtower—No Other Magazine Comes Close)