លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរនិងចម្លើយពីគម្ពីរ

សំណួរនិងចម្លើយពីគម្ពីរ

សំណួរ​និង​ចម្លើយ​ពី​គម្ពីរ

តើ​ព្រះ​មាន​នាម​អ្វី?

សមាជិក​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​របស់​យើង​មាន​ឈ្មោះ​រៀង​ៗ​ខ្លួន។ ដូច្នេះ ជា​ការ​សម​ហេតុ​ផល​ណាស់​ដែល​ព្រះ​មាន​នាម មែន​ទេ? ក្នុង​គម្ពីរ ព្រះ​មាន​ឋានៈ​ជា​ច្រើន​ដូច​ជា ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា ព្រះ​អម្ចាស់ និង​អ្នក​បង្កើត​ជា​ដើម។ ទោះ​ជា​លោក​មាន​ឋានៈ​ច្រើន​ក៏​ដោយ តែ​លោក​ក៏​មាន​នាម​របស់​លោក​ដែរ។—សូម​អាន អេសាយ ៤២:៨

អ្នក​បក​ប្រែ​គម្ពីរ​ជា​ច្រើន​នាក់​បាន​ប្រើ​នាម​របស់​ព្រះ​ដូច​ចែង​ក្នុង​ទំនុកតម្កើង ៨៣:១៨។ ជា​ឧទាហរណ៍ ក្នុង​គម្ពីរ​ដែល​បោះពុម្ព​ដោយ​សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ ខ​នោះ​រៀប​រាប់​ថា​៖ ​«​ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល​»។

ហេតុ​អ្វី​យើង​គួរ​ប្រើ នាម​របស់​ព្រះ?

ព្រះ​ចង់​ឲ្យ​យើង​ប្រើ​នាម​របស់​លោក។ ពេល​យើង​និយាយ​ជា​មួយ​អ្នក​ដែល​យើង​ស្រឡាញ់ ដូច​ជា​មិត្ត​ជិត​ស្និទ្ធ​ជា​ដើម យើង​ប្រើ​ឈ្មោះ​របស់​ពួក​គេ។ ដូច​គ្នា​ដែរ ពេល​យើង​និយាយ​ជា​មួយ​ព្រះ យើង​ក៏​គួរ​ប្រើ​នាម​របស់​លោក​ដែរ មែន​ទេ? បន្ថែម​ទៅ​ទៀត លោក​យេស៊ូ​គ្រិស្ត​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ប្រើ​នាម​របស់​ព្រះ។—សូម​អាន ម៉ាថាយ ៦:៩; យ៉ូហាន ១៧:២៦

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដើម្បី​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ យើង​ត្រូវ​ស្គាល់​លោក​ឲ្យ​បាន​ច្បាស់​ជាង មិន​គ្រាន់តែ​ស្គាល់​នាម​របស់​លោក​ប៉ុណ្ណោះ​ទេ។ ជា​ឧទាហរណ៍ តើ​លោក​ជា​ព្រះ​បែប​ណា? តើ​យើង​ពិត​ជា​អាច​ចូល​ទៅ​ជិត​ព្រះ​បាន​ទេ? លោក​អ្នក​អាច​រក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ​ក្នុង​គម្ពីរ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​ជំពូក​ទី​១​ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ​ដែល​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា

[​រូបភាព​នៅ​ទំព័រ​១៦​]

ពេល​យើង​និយាយ​ជា​មួយ​អ្នក​ដែល​យើង​ស្រឡាញ់ ដូច​ជា​មិត្ត​ជិត​ស្និទ្ធ​ជា​ដើម យើង​ប្រើ​ឈ្មោះ​របស់​ពួក​គេ