លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើជីវិតពិតជាអាចមានន័យខ្លឹមសារបានទេ?

តើជីវិតពិតជាអាចមានន័យខ្លឹមសារបានទេ?

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី តើ​ជីវិត​ពិត​ជា​អាច​មាន​ន័យ​ខ្លឹម​សារបាន​ទេ?

តើ​ជីវិត​ពិត​ជា​អាច​មាន​ន័យ​ខ្លឹម​សារបាន​ទេ?

​«​កំណត់​អាយុ​នៃ​យើង​ខ្ញុំ គឺ​បាន​ត្រឹម​៧០​ឆ្នាំ​ទេ ឬ​បើ​មាន កំឡាំង​ច្រើន នោះ​បាន​ដល់​៨០​ឆ្នាំ​ប៉ុណ្ណោះ គង់តែ​អ្វី​ៗ​ដែល​ជា​ទី​អួត​ក្នុង​ឆ្នាំ​ទាំង​នោះ សុទ្ធតែ​ជា​ការ​នឿយ​លំបាក នឹង​សេចក្ដី​ទុក្ខ​ព្រួយ​»។—ទំនុកតម្កើង ៩០:១០

ពាក្យ​នេះ​គឺ​ពិត​មែន! ភាគ​ច្រើន​ជីវិត​ក្នុង​ពិភព​លោក​នេះ​ពេញ​ទៅ​ដោយ​«​ការ​នឿយ​លំបាក នឹង​សេចក្ដី​ទុក្ខ​ព្រួយ​»។ ប្រហែលជា​អ្នក​ធ្លាប់​ឆ្ងល់​ថា​៖ ‹តើ​យើង​ពិត​ជា​អាច​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ​នៅ​សព្វ​ថ្ងៃ​នេះ​បាន​ទេ?›។

ជា​ឧទាហរណ៍ សូម​គិត​អំពី​ម៉ារៀ។ គាត់​ធ្លាប់​មាន​កម្លាំង​ច្រើន​និង​ជា​មនុស្ស​ឧស្សាហ៍ តែ​ឥឡូវ​គាត់​មាន​អាយុ​៨៤​ឆ្នាំ គាត់​មិន​អាច​ចេញ​ពី​ផ្ទះ​ដោយ​ខ្លួន​ឯង​បាន​ទេ។ ទោះ​ជា​ខួរ​ក្បាល​របស់​គាត់​នៅ​ដំណើរ​ការ​ល្អ​ក៏​ដោយ តែ​រូប​កាយ​មិន​អាច​ដំណើរ​ការ​ដូច​ពី​មុន​ទេ។ តើ​គាត់​អាច​ចាត់​ទុក​ថា​ជីវិត​របស់​គាត់​មាន​ន័យ​ខ្លឹម​សារ​ដូច​ម្ដេច​បាន?

ចុះ​លោក​អ្នក​វិញ? លោក​អ្នក​ប្រហែលជា​ធ្លាប់​ឆ្ងល់​ថា​ជីវិត​របស់​លោក​អ្នក​អាច​មាន​ន័យ​ខ្លឹម​សារ​ឬ​យ៉ាង​ណា។ ការងារ​របស់​លោក​អ្នក​ប្រហែលជា​គួរ​ឲ្យ​ធុញ​ទ្រាន់ ធ្វើ​ឲ្យ​អស់​កម្លាំង និង​ដដែល​ៗ ហើយ​គ្មាន​នរណា​មើល​ឃើញ​ឬ​ទទួល​ស្គាល់​ការ​ខំ​ព្យាយាម​និង​កិច្ចការ​របស់​លោក​អ្នក​ទេ។ ទោះ​ជា​ឥឡូវ​នេះ ជីវិត​របស់​លោក​អ្នក​ដំណើរ​ការ​យ៉ាង​រលូន​ក្ដី តែ​លោក​អ្នក​ប្រហែលជា​នៅ​តែ​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​អនាគត។ ជួនកាល លោក​អ្នក​ប្រហែលជា​មាន​អារម្មណ៍​ឯកោ​ឬ​ធ្លាក់​ទឹក​ចិត្ត ហើយ​ក្នុង​ក្រុម​គ្រួសារ​ក៏​ឧស្សាហ៍​ឈ្លោះ​ទាស់​ទែង​គ្នា​ទៀត។ ម្យ៉ាង​ទៀត លោក​អ្នក​ក៏​ប្រហែលជា​មាន​អ្នក​ជា​ទី​ស្រឡាញ់​ស្លាប់​ដែរ។ ជា​ឧទាហរណ៍ មាន​បុរស​ម្នាក់​ឈ្មោះ​អាន់ទ្រេ គាត់​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ឪពុក​របស់​គាត់​ណាស់ តែ​ថ្ងៃ​មួយ ស្រាប់​តែ​ឪពុក​គាត់​ធ្លាក់​ខ្លួន​ឈឺ​ហើយ​ស្លាប់។ អាន់ទ្រេ​តក់​ស្លុត​និង​មាន​ទុក្ខ​សោក​ជា​ខ្លាំង ហើយ​គាត់​គិត​ថា​គាត់​មិន​អាច​មាន​អារម្មណ៍​ស្រាក​ស្រាន្ត​បាន​ទេ។

មិន​ថា​យើង​មាន​បញ្ហា​អ្វី​ក៏​ដោយ មាន​អ្វី​មួយ​ដែល​យើង​ត្រូវ​តែ​ដឹង​គឺ តើ​ជីវិត​ពិត​ជា​អាច​មាន​ន័យ​ខ្លឹម​សារបាន​ទេ? យើង​អាច​រក​ចម្លើយ​នេះ​បាន​តាម​រយៈ​ជីវិត​របស់​បុរស​ម្នាក់​ដែល​ធ្លាប់​រស់​នៅ​ផែនដី​ប្រមាណ​២​.​០០០​ឆ្នាំ​មុន។ បុរស​នោះ​គឺ លោក​យេស៊ូ។ ទោះ​ជា​លោក​ជួប​ប្រទះ​ឧបសគ្គ​ជា​ច្រើន​ក្ដី ជីវិត​របស់​លោក​យេស៊ូ​ពិត​ជា​មាន​ន័យ​ខ្លឹម​សារ។ យើង​ក៏​អាច​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារបាន​ដែរ ប្រសិនបើ​យើង​ធ្វើ​តាម​គំរូ​របស់​លោក។

[រូបភាព​នៅ​ទំព័រ​៣]