លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទអំពីក្របទស្សនាវដ្ដី | លោកអ្នកអាចមានមិត្ដភាពជាមួយនឹងព្រះ

នេះជាជីវិតដ៏ល្អបំផុត

នេះជាជីវិតដ៏ល្អបំផុត

តើលោកអ្នកអាចធ្វើយ៉ាងដូចម្ដេច ដើម្បីមានចំណងមិត្ដភាពជាមួយនឹងព្រះ? យើងបានពិចារណារួចហើយនូវចំណុចខាងក្រោម ដែលលោកអ្នកអាចធ្វើតាមគឺ:

  1. ស្គាល់នាមព្រះយេហូវ៉ាហើយប្រើនាមរបស់លោក។

  2. ប្រស្រ័យទាក់ទងជាមួយនឹងព្រះយេហូវ៉ាយ៉ាងទៀងទាត់តាមរយៈសេចក្ដីអធិដ្ឋាន និងសិក្សាគម្ពីរដែលជាបណ្ដាំរបស់លោក។

  3. ខំព្យាយាមធ្វើអ្វីដែលនាំឲ្យព្រះយេហូវ៉ាពេញចិត្ដ។

លោកអ្នកអាចមានចំណងមិត្ដភាពជាមួយនឹងព្រះដោយប្រើនាមលោក អធិដ្ឋានទៅលោក សិក្សាបណ្ដាំរបស់លោក និងធ្វើអ្វីដែលលោកពេញចិត្ដ

ដោយផ្អែកលើចំណុចទាំងនេះ តើលោកអ្នកអាចនិយាយថា លោកអ្នកកំពុងធ្វើអស់ពីសមត្ថភាពដើម្បីមានចំណងមិត្ដភាពជាមួយនឹងព្រះទេ? តើមានចំណុចណាខ្លះដែលលោកអ្នកគិតថាអាចធ្វើឲ្យល្អជាងទេ? ពិតមែនការធ្វើដូច្នេះ តម្រូវឲ្យលោកអ្នកព្យាយាមយ៉ាងខ្លាំង ប៉ុន្ដែសូមគិតអំពីប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន។

ជេនអេហ្វឺដែលមកពីសហរដ្ឋអាម៉េរិកបាននិយាយថា«ពេលយើងខំប្រឹងអស់ពីសមត្ថភាពដើម្បីឲ្យមានចំណងមិត្ដភាពជាមួយនឹងព្រះ យើងនឹងទទួលពរជាច្រើនដូចជា: យើងមានទំនុកចិត្ដទៅលើព្រះថែមទៀត យើងកាន់តែយល់ច្បាស់អំពីបុគ្គលិកលក្ខណៈរបស់លោក ហើយសំខាន់បំផុត យើងស្រឡាញ់ព្រះកាន់តែខ្លាំងឡើង។ នេះជាជីវិតដ៏ល្អបំផុត!»។

បើលោកអ្នកចង់មានចំណងមិត្ដភាពជាមួយនឹងព្រះ សាក្សីព្រះយេហូវ៉ារីករាយបង្រៀនលោកអ្នកពីគម្ពីរដោយឥតគិតថ្លៃ។ បន្ថែមទៀត សាក្សីព្រះយេហូវ៉ាសូមអញ្ជើញលោកអ្នកឲ្យចូលរួមកិច្ចប្រជុំនៅសាលប្រជុំក្នុងតំបន់លោកអ្នក។ នៅទីនោះលោកអ្នកអាចសេពគប់មនុស្សដែលកំពុងមានចំណងមិត្ដភាពជាមួយនឹងព្រះ។ * ពេលលោកអ្នកធ្វើដូច្នេះ នោះលោកអ្នកនឹងមានអារម្មណ៍ដូចអ្នកតែងទំនុកតម្កើងដែលថា«ទូលបង្គំ ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ»។—ទំនុកតម្កើង ៧៣:២៨

^ ???? 9 ដើម្បីស្នើសុំរៀនគម្ពីររកសាលប្រជុំដែលនៅក្នុងតំបន់របស់លោកអ្នក សូមសួរអ្នកដែលស្នើផ្ដល់ទស្សនាវដ្ដីនេះ ឬសូមចូលគេហទំព័រwww.pr418.com/km ហើយចុចទាក់ទងយើងនៅខាងក្រោមទំព័រនោះ។