ហេតុ អ្វី គួរ រៀន គម្ពីរ?
-
តើ
អ្វី ជា គោល បំណង នៃ ជីវិត? -
ហេតុ
អ្វី មនុស្ស រង ទុក្ខ វេទនា និង ស្លាប់? -
តើ
អនាគត របស់ មនុស្សជាតិ នឹង ទៅ ជា យ៉ាង ណា? -
តើ
ព្រះ យក ចិត្ដ ទុក ដាក់ នឹង ខ្ញុំ ឬ ទេ?
តើ
មនុស្ស
ពេល
-
ស្ដ្រី
ម្នាក់ ឈ្មោះ ហ្គៀល រស់ នៅ ប្រទេស អង់គ្លេស បាន ប្រាប់ ថា ៖ « ខ្ញុំ ធ្លាប់ ទៅ វិហារ កាតូលិក និង ប្រូតេស្ដង់ ព្រះ វិហារ សាសនា ព្រះ ពុទ្ធ និង សាសនា ឥណ្ឌា។ នៅ សកល វិទ្យាល័យ ខ្ញុំ បាន រៀន មុខ វិជ្ជា អំពី ជំនឿ និង សាសនា។ ទោះ ជា យ៉ាង នោះ ក៏ ដោយ ខ្ញុំ នៅ តែ មិន អាច រក ចម្លើយ ចំពោះ សំណួរ ជា ច្រើន អំពី ព្រះ បាន ឡើយ។ ក្រោយ មក សាក្សី ព្រះ យេហូវ៉ា ម្នាក់ បាន មក លេង ផ្ទះ ខ្ញុំ ហើយ គាត់ បាន បង្ហាញ ចម្លើយ ចំពោះ សំណួរ របស់ ខ្ញុំ ពី គម្ពីរ។ នោះ ធ្វើ ឲ្យ ខ្ញុំ កោត ស្ងើច ណាស់ ដូច្នេះ ហើយ ខ្ញុំ ក៏ ព្រម រៀន គម្ពីរ ទៅ »។ -
បុរស
ម្នាក់ ឈ្មោះ ខឺហ្វី រស់ នៅ ប្រទេស បេណាំង ប្រាប់ ថា ៖ « ខ្ញុំ មាន សំណួរ ជា ច្រើន អំពី ជីវិត តែ ចម្លើយ របស់ គ្រូ គង្វាល នៅ វិហារ ខ្ញុំ ធ្វើ ឲ្យ ខ្ញុំ មិន អស់ ចិត្ដ សោះ។ ប៉ុន្ដែ សាក្សី ព្រះ យេហូវ៉ា ម្នាក់ បាន ឆ្លើយ សំណួរ របស់ ខ្ញុំ ដោយ ប្រើ តែ គម្ពីរ ប៉ុណ្ណោះ។ ពេល គាត់ បាន សួរ ថា តើ ខ្ញុំ ចង់ រៀន ថែម ទៀត ឬ យ៉ាង ណា ខ្ញុំ ឆ្លើយ ថា ខ្ញុំ ពេញ ចិត្ដ នឹង រៀន »។ -
បុរស
ម្នាក់ ឈ្មោះ ហ្សូស៊េ រស់ នៅ ប្រទេស ប្រេស៊ីល និយាយ ថា ៖ « ខ្ញុំ ឆ្ងល់ ថា ក្រោយ មនុស្ស ស្លាប់ ទៅ មាន អ្វី កើត ឡើង។ ខ្ញុំ ជឿ ថា មនុស្ស ស្លាប់ អាច ធ្វើ បាប អ្នក ដែល នៅ រស់ ប៉ុន្ដែ ខ្ញុំ ចង់ ដឹង ថា គម្ពីរ បង្រៀន យ៉ាង ណា អំពី រឿង នោះ។ ដូច្នេះ ខ្ញុំ បាន ចាប់ ផ្ដើម រៀន គម្ពីរ ជា មួយ នឹង មិត្ដ ម្នាក់ ដែល ជា សាក្សី ព្រះ យេហូវ៉ា »។ -
ស្ដ្រី
ម្នាក់ ឈ្មោះ ឌេននីហ្ស រស់ នៅ ប្រទេស ម៉ិកស៊ិក រៀប រាប់ ថា ៖ « ខ្ញុំ បាន ព្យាយាម អាន គម្ពីរ តែ មិន យល់ អត្ថន័យ សោះ។ ក្រោយ មក សាក្សី ព្រះ យេហូវ៉ា បាន មក ជួប ខ្ញុំ ហើយ ពន្យល់ យ៉ាង ច្បាស់ នូវ ទំនាយ ខ្លះ ៗ ក្នុង គម្ពីរ។ នេះ ធ្វើ ឲ្យ ខ្ញុំ ចង់ រៀន ថែម ទៀត »។ -
ស្ដ្រី
ម្នាក់ ឈ្មោះ អឺនជូ រស់ នៅ ប្រទេស នេប៉ាល់ ប្រាប់ ថា ៖ « ខ្ញុំ ឆ្ងល់ ថា តើ ព្រះ ពិត ជា យក ចិត្ដ ទុក ដាក់ នឹង ខ្ញុំ ឬ យ៉ាង ណា។ ដូច្នេះ ខ្ញុំ បាន សម្រេច ចិត្ដ អធិដ្ឋាន ទៅ ព្រះ ដែល គម្ពីរ ចែង ថា ជា ព្រះ ពិត។ នៅ ថ្ងៃ បន្ទាប់ សាក្សី ព្រះ យេហូវ៉ា ម្នាក់ បាន គោះ ទ្វារ ផ្ទះ ខ្ញុំ ហើយ ខ្ញុំ ក៏ យល់ ព្រម រៀន គម្ពីរ »។
បទ
ដូច្នេះ តើ
^ វគ្គ 8 យេហូវ៉ា