សំណួរនិងចម្លើយពីគម្ពីរ លេង សំណួរនិងចម្លើយពីគម្ពីរ តើអំពើអាក្រក់មានដើមកំណើតមកពីណា? តើអ្នកណាបានព្យាយាមជំរុញលោកយេស៊ូឲ្យធ្វើអាក្រក់?—ម៉ាថាយ ៤:៨-១០ តាមធម្មតា មនុស្សចង់មានសន្ដិភាពជាមួយនឹងអ្នកឯទៀត ចង់ធ្វើជាមនុស្សទៀងត្រង់ និងចង់បង្ហាញចិត្ដសប្បុរស។ ចុះហេតុអ្វីយើងច្រើនតែឃើញអំពើហិង្សា អំពើអយុត្ដិធម៌ និងអំពើសាហាវព្រៃផ្សៃដូច្នេះ? ជាឧទាហរណ៍ យើងតែងតែឮព័ត៌មានដែលគួរឲ្យតក់ស្លុត។ តើមានបុគ្គលណាម្នាក់ដែលកំពុងព្យាយាមជំរុញមនុស្សឲ្យប្រព្រឹត្ដអំពើអាក្រក់ឬ?—សូមអាន យ៉ូហានទី១ ៥:១៩ តើព្រះបានបង្កើតមនុស្សឲ្យមានទំនោរចិត្ដអាក្រក់ឬ? មិនមែនទេ។ ព្រះយេហូវ៉ាបានបង្កើតមនុស្សឲ្យមានលក្ខណៈដូចលោក ដោយមានទំនោរចិត្ដចង់បង្ហាញសេចក្ដីស្រឡាញ់ដូចលោក។ (លោកុប្បត្ដិ ១:២៧; យ៉ូប ៣៤:១០) ប៉ុន្ដែ ព្រះក៏បានឲ្យមនុស្សជាតិមានចិត្ដសេរីជាអំណោយពិសេស។ ពេលឪពុកម្ដាយដំបូងរបស់យើងបានសម្រេចចិត្ដប្រព្រឹត្ដអំពើអាក្រក់ គឺពួកគាត់បានបដិសេធមិនព្រមធ្វើតាមគំរូរបស់ព្រះ ហើយក្លាយទៅជាមនុស្សមិនល្អឥតខ្ចោះ។ ដូច្នេះ យើងបានទទួលពីពួកគាត់នូវទំនោរចិត្ដចង់ធ្វើអំពើខុសឆ្គង។—សូមអាន ចោទិយកថា ៣២:៤, ៥ តើអំពើអាក្រក់នឹងមានរហូតឬ? ព្រះចង់ឲ្យយើងយកឈ្នះទំនោរចិត្ដអាក្រក់របស់យើង។ (សុភាសិត ២៧:១១) ដូច្នេះ លោកបង្រៀនយើងនូវវិធីជៀសវាងពីការធ្វើខុស និងវិធីរកឃើញសុភមង្គលពិត។ ទោះជាយ៉ាងនោះក៏ដោយ នៅសព្វថ្ងៃនេះ យើងមិនអាចបង្ហាញសេចក្ដីស្រឡាញ់យ៉ាងល្អឥតខ្ចោះដូចព្រះបានទេ។—សូមអាន ទំនុកតម្កើង ៣២:៨ ទោះបីនៅសព្វថ្ងៃនេះមានអំពើអាក្រក់ពាសពេញពិភពលោកក៏ដោយ តែព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់តែមួយរយៈពេលប៉ុណ្ណោះ ដើម្បីឲ្យមនុស្សទាំងអស់ឃើញលទ្ធផលអាក្រក់ពីការប្រព្រឹត្ដទាំងនោះ។ (ពេត្រុសទី២ ៣:៧-៩) ប៉ុន្ដែ មិនយូរទៀតផែនដីនឹងពេញទៅដោយមនុស្សដែលស្តាប់បង្គាប់ព្រះ និងដែលមានសុភមង្គលពិត។—សូមអាន ទំនុកតម្កើង ៣៧:៩-១១ ថយ បន្ទាប់ លោកអ្នកក៏ប្រហែលជាចូលចិត្តដែរ សំណួរនិងចម្លើយពីគម្ពីរ តើពិតជាមានមេកំណាចមែនឬ? តើមេកំណាចជាចិត្តគំនិតអាក្រក់ក្នុងមនុស្សឬក៏វាជាបុគ្គលមួយរូបដែលមានពិតមែន? Print ចែក ចែក សំណួរនិងចម្លើយពីគម្ពីរ ទស្សនាវដ្ដីប៉មយាម តើអំពើអាក្រក់មានដើមកំណើតមកពីណា? ខ្មែរ តើអំពើអាក្រក់មានដើមកំណើតមកពីណា? https://cms-imgp.jw-cdn.org/img/p/2015489/univ/art/2015489_univ_sqr_xl.jpg