លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យើងជាគ្រួសារតែមួយ

យើងជាគ្រួសារតែមួយ

ថត​ចម្លង:

  1. ១. យន្ត​ហោះ​ចុះ​ត្រើយ​សមុទ្រ​ខាង​អាយ

    ផ្លូវ​ដ៏​សែន​វែង​ឆ្ងាយ​ពី​ទីឋាន

    យើង​ចេញ​ពី​គ្រួសារ

    យេហូវ៉ា​រក្សា

    លោក​ឲ្យ​ពរ​លើ​អស់​កិច្ច​ការ

    ភារកិច្ច​ដែល​យើង​មាន​មិន​ងាយ​ស្រួល​ទេ

    តែ​ដើម្បី​ព្រះយេហូវ៉ា

    គ្រួសារ​នេះ​យើង​នៅ​ជិត យើង​ស្រឡាញ់​គ្នា​មែន​ពិត

    ដូច​នេះ​យើង​ប្រាប់​អ្នក​ថា:

    (បន្ទរ)

    យើង​ជា​រាស្ត្រ​ព្រះយេហូវ៉ា

    ជា​គ្រួសារ​យើង​មាន​សាមគ្គី

    ទោះ​អ្នក​រស់​នៅ​ទី​កន្លែង​ណា

    យើង​ស្រឡាញ់

    យើង​គ្រួសារ​តែ​មួយ។

  2. ២. អ្នក​រង់​ចាំ​កាល​យើង​បាន​មក​ដល់

    អ្នក​ញញឹម​ទទួល​ស្វាគមន៍​យើង

    បទ​ភ្លេង​ក៏​ចាប់​លេង​ចូល​ដល់​កម្ម​វិធី

    ការ​ស្រឡាញ់​យើង​កាន់​កើន​ឡើង

    យើង​ដឹង​ថា​ដោយ​សារ​តែ​ព្រះយេហូវ៉ា

    បណ្ដាល​ឲ្យ​ការ​នេះ​កើត​ឡើង

    យើង​សរសើរ​លោក​ជា​មួយ​គ្នា ស្រឡាញ់​លោក​គ្រប់​វេលា

    មិន​ថា​នៅ​ជិត​ឬ​ឆ្ងាយ។

    (បន្ទរ)

    យើង​ជា​រាស្ត្រ​ព្រះយេហូវ៉ា

    ជា​គ្រួសារ​យើង​មាន​សាមគ្គី

    ទោះ​អ្នក​រស់​នៅ​ទី​កន្លែង​ណា

    យើង​ស្រឡាញ់

    យើង​គ្រួសារ​តែ​មួយ។

  3. ៣. យន្ត​ហោះហើរ​កាត់​សមុទ្រ​ធំ​ធេង

    ទៅ​កន្លែង​មិន​ដែល​បាន​មក​ដល់

    យើង​នាំ​ដំណឹង​ល្អ ឯ​អ្នក​ដែល​យើង​ជួប

    ចេះ​រួស​រាយ​រាក់​ទាក់​គួរ​សម

    ការ​រាប់​អាន​ពី​បង​ប្អូន​ដែល​នៅ​ទី​នេះ

    នាំ​ឲ្យ​យើង​ជាប់​ចិត្ត​ចង់​នៅ

    នៅ​ទី​ណា​យើង​មិន​ថា​នៅ​ដល់​ជើង​មេឃ​យ៉ាង​ណា

    យើង​ស្រឡាញ់​បង​ប្អូន​យើង។

    (បន្ថែម)

    សប្បាយ​ដឹង​ថា

    ដែល​អាច​មាន​គ្រួសារ​ដ៏​ធំ ទោះ​នៅ​ទី​ណា

    ពី​ម៉ាលី​ដល់​ប៉ាណាម៉ា

    ពី​ជប៉ុន​ដល់​កាណាដា

    (បន្ទរ)

    យើង​ជា​រាស្ត្រ​ព្រះយេហូវ៉ា

    ជា​គ្រួសារ​យើង​មាន​សាមគ្គី

    ទោះ​អ្នក​រស់​នៅ​ទី​កន្លែង​ណា

    យើង​ស្រឡាញ់

    យើង​គ្រួសារ​តែ​មួយ

    គ្រប់​កុលសម្ព័ន្ធ​និង​ជាតិ​សាសន៍

    ជា​គ្រួសារ​យើង​មាន​សាមគ្គី

    ក្ដី​ស្រឡាញ់​នេះ​ឃើញ​ច្បាស់​ម្ល៉េះ​ណា

    ព្រោះ​យើង​ជា​គ្រួសារ​នៃ​យេហូវ៉ា

    ហ្វីជី អ៊ីតាលី និង​វ៉េ​ណា​ស៊ុ​យ​អេឡា

    ណាមីប៊ី តួកគី និង​ម៉ុងហ្គោលី

    អាស៊ែបៃស្សង់ កាហ្សាក់ស្ថាន នីការ៉ាហ្គា

    យើង​ស្រឡាញ់ យើង​គ្រួសារ​តែ​មួយ៕