លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យើងត្រូវដូចកូនក្មេង

យើងត្រូវដូចកូនក្មេង

ថត​ចម្លង:

  1. ១. លោក​យេស៊ូ​បង្រៀន​ថា

    យើង​ត្រូវ​រាប​ទាប​ដូច​កូន​ក្មេង

    សូម​ចាំ​ថា​នៅ​ចំណោម​អ្នក​មាន​អំនួត

    យើង​ត្រូវ​ចេះ​ដាក់​ខ្លួន​ដូច​កូន​ក្មេង

    យើង​ឲ្យ​តម្លៃ​គេ មាន​គំនិត​ដូច​ព្រះ ចិត្ត​លោក​មិន​ចេះ​លម្អៀង។

    (​បន្ទរ​)

    ត្រូវ​ដូច​កូន​ក្មេង យើង​ស្រឡាញ់​គ្នា ទៅ​វិញ​ទៅ​មក

    យើង​មើល​តែ គុណ​សម្បត្តិ​ប្រសើរ របស់​ពួក​គេ

    ត្រូវ​ដូច​កូន​ក្មេង យើង​គួរ​បង្ហាញ ចិត្ត​សប្បុរស

    មើល​រំលង នូវ​ភាព​ទីទៃ​ណា នាំ​ឲ្យ​ប្រេះ​ឆា។

  2. ២. ពេល​ដែល​យើង​មាន​វ័យ​កន្លង

    ក្នុង​លោក​ដែល​ខ្វះ​ការ​ស្រឡាញ់​ផង

    យើង​ងាយ​នឹង​កើត​សង្ស័យ​លើ​អ្នក​ដទៃ

    បំណង​ចិត្ត​និង​ពាក្យ​គេ​និយាយ

    មនុស្ស​នៅ​ឥឡូវ មិន​សូវ​មាន​ទេ ថា​គេ​ប្រពៃ​ជាង​ខ្លួន។

    (​បន្ទរ​)

    ត្រូវ​ដូច​កូន​ក្មេង យើង​ស្រឡាញ់​គ្នា ទៅ​វិញ​ទៅ​មក

    យើង​មើល​តែ គុណ​សម្បត្តិ​ប្រសើរ របស់​ពួក​គេ

    ត្រូវ​ដូច​កូន​ក្មេង យើង​គួរ​បង្ហាញ ចិត្ត​សប្បុរស

    មើល​រំលង នូវ​ភាព​ទីទៃ​ណា នាំ​ឲ្យ​ប្រេះ​ឆា។

    យើង​ត្រូវ​ដូច​កូន​ក្មេង។

    (​បន្ថែម​)

    កាល​យើង​បន្ត​ដើរ

    បម្រើ​យេហូវ៉ា

    ហើយ​រីក​រាយ​សប្បាយ

    ក្នុង​លោក​ទាំង​ឡាយ

    យើង​ត្រូវ​ចង​ចាំ​ថា

    ចំណោម​អ្នក​មាន​អំនួត

    យើង​ត្រូវ​តែ​ចេះ​ដាក់​ខ្លួន​ដូច​កូន​ក្មេង។