រស់ដោយសន្តិភាពក្នុងលោកដ៏អាក្រក់
ថតចម្លង៖
១. ពេលខ្ញុំធ្វើដំណើរ មិនថាទៅទីណា ឃើញគេខឹងប្រកែកតវ៉ា
មនុស្សច្រើននាក់ គេប្រឹងប្រែងណាស់ដោយមានបន្ទុកធ្ងន់លើស្មា
ខ្ញុំក៏ចាំពាក្យព្រះថាឲ្យ អត់ធ្មត់មានចិត្តស្ងប់ហើយសប្បុរស
ក៏អាចអធិដ្ឋាន ពីឯណាក៏បាន សុំឲ្យលោកផ្ដល់ចិត្តសុខសាន្ត។
(បន្ទរ)
មិនស្រួលទេខំរស់នៅដោយសន្តិភាព ក្នុងលោកដ៏អាក្រក់នេះ
តែឥឡូវបើអ្នកធ្វើបាន អ្នកកាន់តែសុខសាន្ត ពេលដែលពិភពលោកថ្មីមកដល់!
២. រួចខ្ញុំចាប់ធ្វើការ ទាំងអារម្មណ៍ប្រាប់ថា អាចនឹងមានបញ្ហាគ្រប់ពេល
មិនទាន់អីផង ជម្លោះកើតមក ខ្ញុំគេចចេញ មិននៅជិតទេ
ខ្ញុំបានអានពីមុនថាអ្វី ឃើញនឹងភ្នែក មិនប្រាកដថាជាការពិត
នៅនឹងមុខខ្លាំងក្លា ពីក្រោយខ្ទេចខ្ទាំឈឺផ្សា តាមពិតត្រូវការមិត្តអាណិត
(បន្ទរ)
មិនស្រួលទេខំរស់នៅដោយសន្តិភាព ក្នុងលោកដ៏អាក្រក់នេះ
តែឥឡូវបើអ្នកធ្វើបាន អ្នកកាន់តែសុខសាន្ត ពេលដែលពិភពលោកថ្មីមកដល់!
(បន្ថែម)
ពេលអ្នកខំធ្វើខុសពីគេ
ដូចខំហែលបញ្ច្រាសទឹកទន្លេ
ក្នុងលោកដែលប្រេះឆា គ្មានភាពសុខសាន្ត
ព្រះនឹងការពារចិត្តអ្នកមិនខាន
៣. ចុងអាទិត្យមកដល់ យើងផ្សាយដំណឹងល្អ រួមការងារគ្នាយ៉ាងជិតស្និទ្ធ
ចៃដន្យក៏មានវាចា នាំឲ្យគេច្រឡោត ស្រែកដាក់យើងដោយទើសទាល់ចិត្ត
នោះយើងរលាស់ដីពីជើងត្រៀមដើរចេញ ដូចក្នុងគម្ពីរយើងបានអាន
បើលែងមានអុសដុត នោះភ្លើងនឹងរលត់ រួចយើងចាកចេញដោយសុខសាន្ត។