លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សាមគ្គីយើងខ្លាំងក្លា

សាមគ្គីយើងខ្លាំងក្លា

ថត​ចម្លង​៖

  • (​ផ្ដើម​)

    សូម​ប្រកាស​ដល់​បង​ប្អូន​ទាំង​ឡាយ!

    សូម​ប្រកាស​ដល់​ជន​ជិត​ឆ្ងាយ!

  1. ១. យើង​ជឿ​លើ​ព្រះ​ពិត​តែ​មួយ

    យើង​តែង​រួប​រួម​គ្នា​នៅ​គ្រប់​ទិស​ទី

    ជំនឿ​យើង​ក៏​មាន​តែ​មួយ

    យើង​អរ​សប្បាយ​ជា​មួយ​គ្នា​ដោយ​សាមគ្គី

    (​បន្ទរ​ទី​១​)

    ទោះ​ជួប​ទុក្ខ​បែប​ណា

    យើង​ជួយ​រំលែក​គ្នា

    មិន​មាន​អ្នក​ណា​ឯកា​រងា

    (​បន្ទរ​)

    យើង​រួប​រួម សាមគ្គី យើង​រួប​រួម​កាយ​ចិន្ដា

    យើង​រួប​រួម សាមគ្គី សាមគ្គី​យើង​ខ្លាំង​ក្លា

    យើង​រួប​រួម សាមគ្គី យើង​ត​ស៊ូ​ជា​មួយ​គ្នា

    ប្រកៀក​ស្មា​នៅ​គ្រប់​ទិសា យើង​រួប​រួម​សាមគ្គី​យើង​ខ្លាំង​ក្លា

  2. ២. ពួក​យើង​មក​ពី​គ្រប់​ជាតិ​សាសន៍

    ពិត​មែន​ថា​ពួក​យើង​មិន​ដូច​គ្នា​ទេ

    ចំណង់​ចំណូល​ចិត្ត​ទីទៃ

    តែ​យើង​រក្សា​សុខ​សាន្ត​ដើម្បី​នាម​ព្រះ

    (​បន្ទរ​ទី​១​)

    ទោះ​យើង​ទៅ​ទី​ណា

    មាន​បង​ប្អូន​នៅ​ក្បែរ

    មាន​ជំនឿ​និង​ក្ដី​ស្រឡាញ់​ដែរ

    (​បន្ទរ​)

    យើង​រួប​រួម សាមគ្គី យើង​រួប​រួម​កាយ​ចិន្ដា

    យើង​រួប​រួម សាមគ្គី សាមគ្គី​យើង​ខ្លាំង​ក្លា

    យើង​រួប​រួម សាមគ្គី យើង​ត​ស៊ូ​ជា​មួយ​គ្នា

    ប្រកៀក​ស្មា​នៅ​គ្រប់​ទិសា យើង​រួប​រួម សាមគ្គី​យើង​ខ្លាំង​ក្លា

    យើង​រួប​រួម សាមគ្គី យើង​រួប​រួម

    (​បន្ទរ​)

    យើង​រួប​រួម សាមគ្គី យើង​រួប​រួម​កាយ​ចិន្ដា

    យើង​រួប​រួម សាមគ្គី សាមគ្គី​យើង​ខ្លាំង​ក្លា

    យើង​រួប​រួម សាមគ្គី យើង​ត​ស៊ូ​ជា​មួយ​គ្នា

    ប្រកៀក​ស្មា​នៅ​គ្រប់​ទិសា យើង​រួប​រួម សាមគ្គី​យើង​ខ្លាំង​ក្លា

    សាមគ្គី​យើង​ខ្លាំង​ក្លា

    សាមគ្គី​យើង​ខ្លាំង​ក្លា​៕